កាលពីវេលាម៉ោងប្រមាណជា៨និង១០នាទីយប់ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ មានករណីផ្ទុះអាវុធមួយបានកេីតឡេីងដែលបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋជាច្រើន ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបេីយោងតាមការចេញផ្សាយពីអង្គភាពសារព័ត៌មាន Fresh News នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ចំពោះជនសង្ស័យដែលបានជិះម៉ូតូពីក្រោយបា ញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ មានឈ្មោះ ជា ចាន់បូរ៉ា ជាមន្ត្រីនគរបាលខណ្ឌសែនសុខ ត្រូវបានគេស្គាល់ថាគឺជាអតីតស្វាមីរបស់ស្រ្តីរងគ្រោះដែលបានលែងលះគ្នាមួយរយៈពេលមកហើយ ។បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ជនរងគ្រោះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លា ប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។ ចំពោះមូលហេតុដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះ សមត្ថកិច្ចនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ ប៉ុន្តែត្រូវបានគេដាក់ការសន្និដ្ឋានជំហ៊ានដំបូងថា ជាករណីភ្លើងប្រច័ណ្ឌបេីតាមការអះអាងពីបុរសម្នាក់ដែលជាអ្នកបេីករថយន្តដឹកស្រ្តីរងគ្រោះខាងលេីបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា