ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ កាលពីវេលាម៉ោងប្រមាណជា៨និង១០នាទីយប់មិញ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ មានករណីបា ញ់ប្រ ហារមួយបានកេីតឡេីងដែល បង្ក ឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋជាច្រើន ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ចំពោះជនស ង្ស័យដែលបានជិះម៉ូតូពីក្រោយបា ញ់សំដៅរថយន្តម៉ាក Lexus Rx 300 ចំនួន៤គ្រា ប់ ផ្ទុះតែមួយគ្រា ប់ប៉ុណ្ណោះ មានឈ្មោះ ជា ចាន់បូរ៉ា ជាមន្ត្រីនគរបាលខណ្ឌសែនសុខ ត្រូវបានគេស្គាល់ថាគឺជាអតីតស្វាមីរបស់ស្រ្តីរងគ្រោះដែលបានលែងលះគ្នាមួយរយៈពេលមកហើយ យ៉ាងណាមិញ ក្រោយពីកម្លាំងសមត្ថកិច្ចនៅខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បានបេីកប្រតិ បត្តិការស្រាវជ្រាវតាមចាប់ជន ដៃ ដល់បានត្រឹមរយៈពេលជាង២ម៉ោង នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃដដែល បន្ទាប់ពីជន ដៃ ដល់រូបនេះបានបា ញ់សម្លា ប់អតីតប្រពន្ធរបស់ខ្លួននិងបានរត់គេចទៅស្រុកកៀនស្វាយ ខេត្តកណ្តាល
បេីតាមសម្តីសារភាពពីជន ដៃ ដល់រូបនេះបាននិយាយថា ខ្លួនបានប្រាស់កាំ ភ្លេីងម៉ាករ៉ូ ឡូបា ញ់ទៅកាន់អតីតប្រពន្ធរបស់ខ្លួនរហូតបាត់បង់ជីវិត ដោយសារតែខឹងនឹងរឿងភិ តក្បត់។ ក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចបាននាំជនស ង្ស័យទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដេីម្បីចាត់ចែងបន្តទៅតាមច្បាប់បេីតាមការអះអាងពីបុរសម្នាក់ដែលជាអ្នកបេីករថយន្តដឹកស្រ្តីរង គ្រោះខាងលេីបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបលោកបានបើករថយន្ត ដឹកស្ត្រីរង គ្រោះ និងកូនៗរបស់ស្ត្រីរង គ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរង គ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរង គ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបា ញ់សំដៅរថយន្តចំនួន៤គ្រា ប់ ផ្ទុះតែមួយគ្រា ប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា