ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តអ្នកអានច្បាស់ជាបានដឹង កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះ លោក សុគន្ធ ថេរ៉ាយុ បានជួបទុក្ខធំដោយការបានបាត់បង់ឪពុក ហើយក៏មានសិល្បករ សិល្បការិនីជាច្រើនដួង ព្រមទាំងមហាជនផងនោះ ក៏ចូលរួមសោកស្ដាយ និងរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ
ជាក់ស្ដែង យើងបានដឹងហើយថា សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងប្រុសដែលមានប្រជាប្រិយភាព និង មានអ្នកគាំទ្ររូបលោកច្រើន ជាពិសេសពេលនេះលោក ក៏មានជំនួញធំក្នុងដៃផងដែរ។ បើងាកមកមើលពីជីវិតឯកជនរបស់លោកគឺពិតធម្មតា ដោយតារាប្រុសរូបនេះតែងតែបង្ហាញពីសំភារៈ ដែលមានតម្លៃថ្មីៗឲ្យហ្វេនៗបានឃើញជានិច្ច។
ក្នុងនោះដែរ ថ្មីៗនេះរូបលោកបានបង្ហោះរូប ផ្ទះវីឡាដ៏ស្កឹមស្កៃរបស់លោក ជាមួយឡានទំនើបៗផងដែរ ដោយ ផ្ទះរបស់លោកពិតជាធំ ហើយស្រស់ស្អាតទៀតផង មិនត្រឹមតែបង្ហោះរូបផ្ទះប៉ុណ្ណោះទេ តែលោកក៏មានសារមួយផងដែរ ដោយលោកនិយាយថាមិនដឹងថាត្រូវធ្វើអីបន្តទៀតទេ គ្រាន់តែដឹងថាពេលនេះព្យាយាមប្រាប់ខ្លួនឯងឲ្យខំប្រឹងក្រោកឈរ ហើយដើរទៅមុខទៀត ជីវិតគឺបែបនេះ គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ