សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយគ្រប់ស្ថានប័នធ្វើការធម្មតា ដើម្បីទប់ស្កាត់ Covid-19

នៅក្នុងការធ្វើសន្និសីទព័ត៌មានពិសេសមួយពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំ.ងឺកូវីដ១៩នៅកម្ពុជានាវិមានសន្តិភាពព្រឹកថ្ងៃទី០៧,ខែមេសា,ឆ្នាំ២០២០នេះ សម្ដេចតេជោហ៊ុន សែន បានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ,ហើយគ្រប់ស្ថានប័នទាំងអស់ត្រូវធ្វើការធម្មតា។ចំពោះថ្ងៃឈប់សម្រាកបុណ្យនេះ នឹងសងជំនួសវិញក្រោយជំងឺកូវីដ១៩ស្ងប់ស្ងាត់។

គួរបញ្ជាក់ថាៈរហូតម៉ោង​៨ព្រឹកថ្ងៃទី​៧​,ខែមេសា​,ឆ្នាំ២០២០​ យេីងរកឃេីញអ្នកជំ.ងឺ​(COVID-19​)១ករណីថ្មីជាសរុបប្រទេសយេីងមានចំនួន​១១៥ករណី​​និងបានព្យាបាលជាសះស្បេីយ​ចំនួន​៥ករណីទៀត​សរុប៥៨នាក់។យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​តែលទ្ធភាពនឹងអាចកេីតមានឡេីង​ សូមបប្អូនបន្តការប្រុងប្រយ័ត្ននិងអនុវត្តអនាម័យជាប់ជានិច្ច​។ពត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

Related posts

Leave a Comment