ផ្ទុះការចាប់អារម្មណ៍និស្សិតស្រីរូបនេះ នៅក្រៅដូចទេពអប្សរ តែកុំមើលសម្រស់នៅផ្ទះ

ចិន៖ ជាការពិត មនុស្សប្រុសមួយភាគធំ ពួកគេនឹងអើពើ និងចាប់អារម្មណ៍មនុស្ស តែងខ្លួនមិនស្អាត ជាពិសេស សម្រស់ដែលជាទីទាក់ទាញ បំផុតរបស់មនុស្សស្រី។ ម្លោះហើយ ដោយសារតែ សម្រស់ ដែលពឹងផ្អែកទៅ ការផាត់មុខ ជាអាវុធមុខស្រួលរបស់ មិត្តនារី ដើម្បីទាក់ទាញការចាប់អារម្មណ៍មនុស្សជុំវិញ

ទៀតសោត គ្រាន់តែការតុបតែងមុខ និងស្ទីលក្នុងតុងតែងខ្លួនរបស់ពួកគេ ហាក់ដូចជាប្រែ ទៅជាមនុស្សខុសគ្នាទាំងស្រុង ដូចជាសុភាពរាបសារ ទៅជាភាពសិចស៊ីគួរឱ្យទាក់ទាញ តាមរយៈថ្វីដៃរបស់ពួកគេថ្មីៗនេះ ប្រធានបទអំពី «របៀបដែលក្មេងស្រីអាចផ្លាស់ប្តូរបានយ៉ាងអស្ចារ្យ» បានបណ្តាលឱ្យមានការវែកញែក លើបណ្តាញសង្គម​ យ៉ាងក្ដៅគគុក។ ក្មេងស្រី ដែលជានិស្សិតនៃបណ្ឌិតសភា ភាសាបរទេសនៃសាកលវិទ្យាល័យ Jinan (Shandong ប្រទេសចិន) បានធ្វើឱ្យសាធារណជន មានការភ្ញាក់ផ្អើលដោយមិនស្ទាក់ស្ទើរ ក្នុងការផ្សព្វផ្សាយរូបភាពគ្រប់ប្រភេទពី ភាពស្រស់ស្អាត ក្នុងការលេងស្ទីលផាត់មុខរបស់នាង ជាមួយគ្រប់ស្ទាយពិតជាស្រស់ស្អាតខ្លាំង ក្នុងការតុងតែងខ្លួនរបស់នាង

តែផ្ទុយទៅវិញ ពេលខ្លះអាថ៌កំបាំងនៅពីក្រោយត្រូវបាន លាតត្រដាត អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ រូបភាពរបស់នាង នៅផ្ទះដែលមានសភាពយ៉ាប់បំផុត ពេលគ្មានផាត់មុខ និងលេងខ្លួន ជាមួយរូបរាងដូច មនុស្សពីរផ្សេងគ្នា​ ហាក់បីដូចជាមិនជឿនឹងភ្នែក ថារូបភាពទាំងអស់ដែលយើងបានឃើញ គឺជាមនុស្សតែមួយនោះទេ

Related posts

Leave a Comment