មុខមាត់ក៏ស្អាត ចរិយាក៏បាន! ទោះរវល់ខ្លាំងតែ នៅ សូនីតា រៀបចំផ្ទះយ៉ាងស្អាត គួរឲ្យចង់រស់នៅ

ភ្នំពេញ៖ នៅ សូនីតា ជាតារាស្រីដែលមានការគាំទ្រច្រើនពីទស្សនិកជន ដោយពេលនេះនាងកំពុងកសាងជីវិតគ្រួសារជាមួយ ស្វាមី និង​កូនប្រុស ពោពេញទៅដោយសុភមង្គល ជាពិសេសនាងតែងតែបង្ហាញ ពីជីវិតឯកជនរបស់នាងឲ្យហ្វេនៗបានឃើញជានិច្ច

បើទោះបីពេលនេះនាង មានស្វាមី និងកូនរួចក៏ពិតមែន តែនាងនៅតែមានប្រជាប្រិយភាពដដែល។ ក្នុងនោះដែរ អ្នកនាង នៅ សូនីតា តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយកូន និងស្វាមីនាង បើទោះបីខ្លួនមានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយជាក់ស្ដែង ថ្មីៗនេះនាងបានបង្ហាញទិដ្ឋភាពនៅក្នុងគេហដ្ឋាននាងផ្ទាល់ ដោយទិដ្ឋភាពក្នុងផ្ទះរបស់នាងពិតជាស្រស់ស្អាត​ ហើយធំទូលាយគួរឲ្យចង់រស់នៅទៀតផង។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នាងបានរៀបចំក្នុងផ្ទះបានល្អ យ៉ាងមានរបៀបរាបរយបំផុតគួរឲ្យសរសើរបន្ទាប់ពីបានឃើញរូបភាព និង ទិដ្ឋភាពក្នុងផ្ទះ អ្នកនាង នៅ សូនីតា រួចក៏មានមហាជន និង ហ្វេនសរសើរពីនាងមិនដាច់ពីមាត់ថាពិតជាមេផ្ទះដ៏ល្អមួយរូបទៀតផង

Related posts

Leave a Comment