ស្វាមីល្អ! ប៉ែន ចំរ៉ុង អន្ទះសារចង់ឃើញមុខកូនក្នុងផ្ទៃពេក បង្ហោះសារអានហើយរំភើបថា…

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នាប្រាកដជា បានជ្រាបរួចមកហើយពី ចំណងស្នេហ៍រវាង តារាប្រុសដ៏មានប្រជាប្រិយភាព លោកប៉ែន ចំរ៉ុង និងភរិយា ដែលពោរពេញដោយសុភមង្គល គួរឲ្យច្រណែនខ្លាំងណាស់

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានរៀបការរួចមក ទីបំផុត ប៉ែន ចំរ៉ុង បានក្លាយជាប៉ាគេ ហើយភរិយា កំពុងពរពោះកូនក្នុងផ្ទៃ ដែលធ្វើឲ្យគូស្វាមីមួយគូនេះ រង់ចាំទទួលវត្តមាន សមាជិកថ្មីនេះយ៉ាងតក់ក្រហល់យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្កភាពភ្ញាក់ផ្អើលសារជាថ្មី ដោយបានបង្ហោះរូបភាពមួយសន្លឹក ជាមួយភរិយា នៅឯមាត់សមុទ្រ អមដោយកាយវិការថើបក្បាលពោះភរិយា ជាមួយនឹងបរិយាកាសដ៏ស្រស់ត្រកាលនៅទីនោះថែមផងនោះ ធ្វើឲ្យរូបថតមួយសន្លឹកនោះ ពិតជាមើលទៅមានភាពរ៉ូមែនទិកខ្លាំងណាស់លើសពីនេះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តាមរយៈរូបមួយសន្លឹកនេះដែរ ប៉ែន ចំរ៉ុង បានអមមកជាមួយសារ ដ៏មានន័យផ្អែមល្ហែមថា

ពន្លឺជីវិតរបស់កូន ជាសេចក្ដីសុខរបស់ប៉ា ក្ដីសុខរបស់អូនជាក្ដីសុខរបស់បង(សុំទោសដែលមួយរយៈនេះ ប៉ានិងប្ដី មិនបានបំពេញសេចក្ដីត្រូវការរបស់អ្នកទាំងពីរបាន)#ព្រលឹងចិត្តរបស់ខ្ញុំក្រោយពីឃើញបែបនេះហើយ បាននាំអារម្មណ៍ឲ្យហ្វេនៗរាល់គ្នា ក្នុងបណ្ដាញសង្គមមានភាពភ្ញាក់ផ្អើលគ្រប់គ្នា ជាពិសេស សារដ៏មានន័យផ្អែមល្ហែម មួយនេះផ្ទាល់តែម្ដង

Related posts

Leave a Comment