ភ្នំពេញ៖ អ្នកណាមិនស្គាល់ អ្នកជំនួញតាមប្រព័ន្ធអនឡាញដ៏ល្បី អ្នកនាង សៀវម៉ី ដែលគ្រប់ៗគ្នាតែងតែបានស្គាល់ តាមរយៈទំព័រហ្វេសប៊ុក របស់នាងដែលមានឈ្មោះថា Siv mey Online Shop ដោយខណៈពេលនេះ ឃើញថា ការរកស៊ីរបស់អ្នកនាងកាន់តែភាពប្រសើរឡើងខ្លាំង គួរឲ្យកត់សម្គាល់ផងដែរ
ថ្មីៗនេះ ក្រោយពីមានភាពជោគជ័យនៅក្នុងការរកស៊ី ថែមទាំងរកបានប្រាក់ចំណូលជាច្រើននោះ អ្នកនាង ស្រាប់តែ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានទិញឡានស៊េរីទំនើប ឲ្យកូនប្រុសច្បងរបស់ខ្លួន ដែលទើបតែមានអាយុ ៩ ឆ្នាំប៉ុណ្ណោះនៅក្នុងនោះដែរ អ្នកនាង ថែមទាំងបានបង្ហោះរូបភាព ព្រមជាមួយនឹងសារ ដែលបានសរសេរថាសុំទោសបងប្អូនថ្ងៃមិញអត់បានឡាយលក់ទេ ព្រោះរវល់ទទួលឡានថ្មី ម៉ាក Lamborghini Urus 2020 សម្រាប់កូនប្រុសច្បងអាយុ ៩ឆ្នាំ ណាចា៎ នៅថ្ងៃ ៧/៤/២០២០ នេះហើយចា៎