ប្រិយមិត្ដប្រាកដ ជាទទួលជ្រាបរួចមកហើយ នូវលោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយកសារព័ត៌មាន TVFB ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ដែលជារឿយៗ ពួកយើងទាំងអស់គ្នាតែងតែឃើញរូបលោកចេញមុខ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់លោក ដើម្បីចុះទៅយកព័ត៌តាមបណ្ដាលគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជាយើងតែម្ដង
យ៉ាងណាមិញ កាលពីយប់ម្សិលម្សិលមិញនេះ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានកោះហៅ យកទៅសាកសួរនាំហើយ ពាក់ព័ន្ធទៅនឹងការបង្ហោះព័ត៍មាន នៅលើបណ្ដាញសង្គម ហ្វេសប៊ុកក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងថា៖”ប្រភពច្បាស់ការពីសមត្ថកិច្ចបានអោយដឹងថា ប្អូន សុវណ្ណ រិទ្ធី អគ្គនាយក TVFB ត្រូវបានសមត្ថកិច្ចកោះហៅទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានលេីបណ្ដាញសង្គមហ្វេសប៊ុក។ ប៉ុន្តែខ្លឹមសារព័ត៌មានដែលឈានទៅដល់ការកោះហៅទៅសួរនាំនេះ មិនទាន់ដឹងនៅឡេីយទេ។ សូមជូនពរអោយប្អូនមានសំណាង”