មួយសន្លឹកនេះ! ពិតជាបង្ហាញថា ឱក សុគន្ធកញ្ញា និងគ្រួសារ មានសុភមង្គលខ្លាំង

ភ្នំពេញ៖ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងស្រី ដែលនៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីទស្សនិកជាច្រើន បើទោះបីជាពេលនេះ នាងបានរៀបការមានស្វាមី ព្រមទាំងមានកូនមួយរួចក៏ដោយ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានបទចម្រៀងថ្មីៗ ដែលមកអង្រួនចិត្តហ្វេនៗជាច្រើន ផងដែរ

ដោយឡែក ចាប់តាំងពីតារាស្រីរូបនេះ រៀបការមានស្វាមីរួចមក ឃើញថា ជីវិតរបស់នាង កាន់តែមានភាពកក់ក្ដៅ ព្រមទាំងបានទទួលក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីស្វាមី យ៉ាងពេញទំហឹង ជាពិសេស នាងថែមទាំងមានកូនប្រុសគួរឲ្យស្រលាញ់ ដែលជាចំណងស្នេហ៍ដ៏ខ្លាំងក្លា សម្រាប់អ្នកទាំងពីរទៀតផង

លើសពីនេះទៅទៀត ថ្មីៗនេះ នាងបានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្ដាញសង្គម ដែលបានបង្ហាញពីសុភមង្គលនៅក្នុងគ្រួសារ ព្រមទាំងមានស្នាមញញឹមបង្ហាញពីសេចក្ដីសុខយ៉ាងខ្លាំង ដែលអាចនិយាយបាន នាងពិតជាសំណាងល្អខ្លាំងណាស់ ដែលមានស្វាមីដ៏ល្អ ចេះយល់ចិត្ត ព្រមទាំងធ្វើឲ្យគ្រួសារមួយនេះ មានភាពកក់ក្ដៅផងដែរ

Related posts

Leave a Comment