សែនអាសូរណាស់!​ ប្រពន្ធអូនដាច់ចិត្តណាស់ ទុកឲ្យកូនៗ និង បងរងារខ្វះភាពកក់ក្តៅបែបនេះ

ហ្វេសប៊ុក ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង អាសូរជាខ្លាំងដោយ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ កន្លងទៅ ធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត អួលដើមកស្ទើរស្រក់ទឹកភ្នែកតាម ព្រោះឆាប់ពេក ធ្វើឲ្យសាច់ញាតិទទួលយកស្ទើរពុំបាន ដោយ បុរសម្នាក់បានបង្ហាញពីក្តីទុក្ខសោកដែលប្រពន្ធរបស់ខ្លួនបានស្លា ប់ បាត់បង់ជីវិតក្នុងហេតុការណ៏ដ៏រន្ធត់មួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង តាមរយៈគណនីហ្វេសប៊ុកបុរសខាងលើ មានឈ្មោះ Seiha Sem បានសរសេរទាំងក្តុកក្តួលចិត្តថា ៖ «មកដល់ពេលនេះឈានចូល ពីរយប់បីថ្ងៃហើយ ដែលអូនសម្លាញ់មិននិយាយស្តីរកបងសោះ ខុសពីរាល់ដង បងនឹកណាស់ ធ្លាប់តែមានអូននៅក្បែរទាំងពេលគេង ពេលដើរកម្សាន្

ពេលមកពីធ្វើការ ពេលទៅចំការមិនដែលចន្លោះទេ ហើយ តែងតែមានភាពស្និទ្ធស្នាល ម្ញិកម្ញក់ប្រលែងនិងបងរាល់ថ្ងៃ តែឥឡូវស្ងាត់ណាស់ បងមានតែកូនពីរនាក់ដែលនៅក្បែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អូនចិត្តដាច់ណាស់អូនសម្លាញ់ចិត្តបង ដែលទុកឲ្យបងនិងកូនកំព្រារងារដូចចាបគ្មានសំបុក ជាពិសេសអធ្រាត្រកាន់តែជ្រៅ កាន់តែនឹក នៅពេលរឭកធ្លាប់តែឃើញនៅក្បែរប្រាណ តែពេលនេះ មិនដូចពេលមុនទេ ឃើញតែកូនៗ បងប្រាប់អូនថា បងនឹកអូនណាស់ អូនសម្លាញ់ តាំងពីយើងទាំងពីរបានចាប់ដៃកសាងគ្រួសារដ៏តូចមួយនេះ ប្រើអស់រយៈពេល១៣ ឆ្នាំហើយ

អូនមិនដែលទៅណាឆ្ងាយពីបងមួយជំហានទេ មិនដែលធ្វើអ្វីឲ្យប្តីពិបាកចិត្ត ឬឈឺចាប់ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែពេលនេះបែរជាលាបងគ្មានពេលត្រឡប់វិញ ហើយប្រាប់បងកុំឲ្យយំ កុំឲ្យស្រក់ទឹកភ្នែក កុំឲ្យពិបាកចិត្ត តែបងធ្វើមិនបានទេអូន វាដូចជាលឿនពេកហើយម្រាប់បង ដូចជាកំពុងគេងលក់ក្នុងសុបិនមួយដ៍អាក្រក់ មិនដឹងពេលណាភ្ញាក់មកវិញទេអូនអើយ ឲ្យបងសុំទោសផង ដែលបងមើលថែអូនមិនបានល្អដល់ចាស់កោងខ្នដូចដែលកាលសន្យាណាអូន បងសូមបួងសួងកើតជាតិណាៗ ប្រាថ្នាឲ្យបានជួបអូនគ្រប់ៗជាតិ អូនសម្លាញ់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរណរណ៏ បង្ករឡើងដោយខ្លួនឯង បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ក្នុងស្ថានភាពងងុយដេក បណ្តាលរេចង្កូតធ្លាក់ផ្លូវបុ កដើមឈើ ស្លា ប់ម្នាក់ រងរបួ សធ្ងន់-ស្រាល៦នាក់ លើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប៕ប្រភព៖

Related posts

Leave a Comment