កប់ណាស់​ មើលម៉ូតផ្ទះ របស់ដេននី ក្វាន់ ពេលធ្វើរួចហើយ១០០ភាគរយ

ភ្នំពេញ៖ ំមួយរយៈចុងក្រោយនេះ គេមិនសូវឃើញវត្តមាន របស់ដេននី ក្វាន់ ក្នុងវិស័យសិល្បៈច្រើន ដូចជា លើកមុន ដោយសារតែ រូបនាង កំពុងតែមមាញឹក សង្វាតធ្វើម៉ូតែល និងរបររកស៊ី តាមបណ្តាញសង្គមហ្វេសប៊ុក សឹងរកពេលសម្រាកមិនបាន

ជាពិសេស ដូចជាគ្រប់គ្នាបានដឹងកន្លងមកដែរហើយថា តារាស្រីរូបនេះ បានធ្វើផ្ទះ ឲ្យម្តាយនាង នៅខេត្តកំណើតរបស់នាង ហើយក៏ជាផ្ទះ អាចនាងលំហែខួរក្បាល ពេលហត់នឿយ​ពីការងារផងដែរ។ ជាពិសេស នាពេលនេះ ផ្ទះមួយនោះ បានហើយសឹង១០០ភាគរយផងដែរ នៅពេលនាងបានបង្ហាញរូបថតមួយចំនួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុន

ចំពោះម៉ូតផ្ទះរបស់ដេននី ក្វាន់ ត្រូវបានរចនាឡើង ជាម៉ូតផ្ទះ១០០ភាគរយ ជាមួយនឹង គ្រឿងឈើយ៉ាងប្រណីតយ៉ាងខ្លាំង ដែលមើលទៅ មិនលាន់មិនបាន ជាមួយនឹង ប្រភេទផ្ទះឈើយ៉ាងស្រស់ស្អាត ទាក់ភ្នែកបែបនេះ

Related posts

Leave a Comment