រំជួលចិត្ត! កូនកាឆ្លាត…គេងទៅណាភ្ញាក់ឡើងលេងជាមួយពួកពូៗទៀត… ប៉ាប៉ាកូនកា សុវណ្ណ រិទ្ធី គាត់ជាប់រវល់កាងារខ្លះហើយមួយរយៈនេះ… នៅលេងជាមួយពួកពូៗសិនទៅណា… (មានវីដេអូ)

នៅវេលាម៉ោងជាង ៧យប់ នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយទៀតហើយឈ្មោះ BOB De Dragon ដែលបានបង្ហោះរូបភាពដ៏គួរឲ្យអាណិតខ្លោចចិត្ត កូនរបស់លោក សុវណ្ណ រិទ្ធី ព្រមទាំងបានភ្ជាប់សារដ៏សែនរំជួលចិត្តមួយថា៖“កូនកាឆ្លាត… គេងទៅណាភ្ញាក់ឡេីងលេងជាមួយពួកពូៗទៀត… ប៉ាប៉ាកូនកាSovann Rithyគាត់ជាប់រវល់កាងារខ្លះហេីយមួយរយៈនេះ… នៅលេងជាមួយពួកពូៗសិនទៅណា…

ប៉ាប៉ាកូនសាងអំពេីល្អច្រេីនកូនកុំបារម្ភណ៍ប៉ាប៉ានឹងមកផ្ទះវិញជុំកូនកា និងម៉ាក់ម៉ាក់ឆាប់ៗនេះហេីយ… សំណាងល្អបងប្រុស សូមអោយទេវតាតាមថែរក្សាបងប្រុសផង”។ គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម៕

Related posts

Leave a Comment