ទោះខួបកំណើតសម័យ Covid-19! គង់ សុជាតិ រៀបចំធ្វើជាមួយគ្រួសារ យ៉ាងសាមញ្ញមានក្តីសុខខ្លាំង

ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ ជាពិធីការីនីមួយរូបដ៏ឆ្នើមម្នាក់ប្រចាំប្រទេសកម្ពុជា ហើយពីមួយឆ្នាំទៅមួយឆ្នាំ អ្នកនាងកាន់តែមានប្រជាប្រិយភាពជាងមុន​ បើទោះបីនាងចូលសិល្បៈយូរយ៉ាងណាក្ដី ក៏នៅតែមានឈ្មោះល្បីល្បញដដែល

ជាការពិតណាស់ អ្នកនាង គង់ សុជាតិ ជាពិធីការិនីឆ្នើម ហើយជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ តែបើងាកមកមើលពីជីវិតគ្រួសាររបស់នាងវិញ គឺយើងឃើញថា ពេលនេះនាងកំពុងតែមានសុភមង្គលយ៉ាងខ្លាំងជាមួយស្វាមី និងកូនៗ។ ដែលនាងតែងតែបង្ហាញពីសកម្មភាពច្រើនជាមួយគ្រួសារជានិច្ច ហើយហ្វេនៗតែងតែច្រណែនជាមួយនាងយ៉ាងខ្លាំង ដោយមានស្វាមីចេះថ្នាក់ថ្នមបែបនេះ

ជាក់ស្ដែង កាលពីម្សិលមិញ ពិធីការិនីឆ្នើមរូបនេះ បានប្រារព្ធធ្វើពិធីខួបកំណើតរបស់នាងផ្ទាល់ ដោយនាងបានធ្វើជាលក្ខណៈបែបសាមញ្ញៗ តែមើលទៅការតុបតែដេគ័រពិតពិតជាស្រស់ស្អាត ជាពិសេសមិនឃើញមានមនុស្សចូលរួមច្រើននោះទេ។ ក្នុងនោះដែរ យើងបានឃើញថាសកម្មភាពរបស់អ្នកនាងជាមួយស្វាមី និងកូនពោរពេញដោយស្នាមញញឹម និង សុភមង្គល

Related posts

Leave a Comment