ឆ្លងកាត់ច្រើនថ្ងៃLydia និងស្វាមី ដោះម៉ាស់ចេញបង្ហាញសុខទុក្ខនិងសម្រស់ស្ទើរមិនគួរឲ្យជឿ(មានវីដេអូ)

ថៃ៖ បន្ទាប់ពី តារាប្រុសស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ ដែលជាគូស្វាមីភរិយានឹងគ្នារវាង លោក Matthew និង​ នាង Lydia បានចេញមកប្រកាស ថាខ្លួនឆ្លងវីរុស Covid-19 ព្រមទាំងទទួលបាន ការព្យាបាលភ្លាមៗនោះ អ្នកទាំងពីរ ក៏តែងតែ បានរៀបរាប់ពីអាការៈរបស់ខ្លួន តាមបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនបានជ្រាប ផងដែរ

ម៉្យាងវិញទៀត ការបង្ហើបប្រាប់ពី អាការៈរបស់អ្នកទាំងពីរ នៅខណៈពេល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពសប្បាយរីករាយ ដោយបានដឹងថា អ្នកទាំងនៅតែមានសុខភាពល្អ បើទោះបីជា ការធ្វើតេស្ដនៅតែមានផលវិជ្ជមាន ក៏ដោយ

ថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ ស្រាប់តែបានចេញមក និយាយរៀបរាប់ ពីការសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ អស់រយៈពេល ២៧ថ្ងៃ តែអ្វីដែលសំខាន់នោះគឺ ពួកគេបានបង្ហាញមុខមាត់ដោយ គ្មានការពាក់ម៉ាស ជាពិសេស ក៏បានបង្ហាញពីមុខមាត់ដ៏ស្រស់បស់ និងស្នាមញញឹម ទៅដល់ហ្វេនៗជាច្រើន ដែលធ្វើឲ្យឃើញថា អ្នកទាំងពីរពិតជាមានភាពរឹងមាំ និងតស៊ូជម្នះ លើជំងឺដ៏កាចសាហាវមួយនេះ

Related posts

Leave a Comment