កាលពី រសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។
មកដល់រសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២០នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក សុវណ្ណ រិទ្ធី ដាក់ពន្ធនាគារ PJ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»
នៅថ្ងៃនេះដែរ គេក៏បានឃើញលោក K01 បានបង្ហោះវីដេអូមួយ និយាយទាំងអួលដើមក ដោយបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសឆ្គង របស់ លោក សុវណ្ណ រិទ្ធី ដែលបានប្រព្រឹត្ត។ ព្រោះតែអាណិតប្រពន្ធ និងកូន របស់លោក សុវណ្ណ រិទ្ធី លោកបានលើកដៃសំពះ សុំ សម្តេចតេជោ ហ៊ុន សែន និងប្រធានតុលាការ ឲ្យជួយសម្រាលទោស ដល់លោក សុវណ្ណ រិទ្ធី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោម