អ្នកនាងខាត់ សុឃីម៖ តេីអោយជាតិរំពឹងអី? ម្នាក់ៗសុទ្ធតែចេញមុខក្លាហានទះទ្រូងថាស្រឡញ់ជាតិ​ ចង់ឃេីញសង្គមល្អ​ រីកចម្រេីន​ គ្រាន់តែរឿងប៉ុណ្ណឹងធ្វេីមិនបាន….

នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

នៅយប់ថ្ងៃដដែលនោះ គេសង្កេតឃើញប្រជាពលរដ្ឋមួយចំនួន បានសម្រុកចេញពីរាជធានីភ្នំពេញ ទៅស្រុកវិញ ជាហេតុធ្វើឲ្យមហាជនជាច្រើនសម្ដែងការហួសចិត្តពីទង្វើនេះ ដែលមិនបានគិតដល់សុវត្ថិភាពសុខភាពក្រុមគ្រួសារនៅឯស្រុកកំណើត និងសង្គមជាតិឡើយ។ ខណៈពេលនេះ យើងទាំងអស់គ្នា ត្រូវចូលរួមទបស្កាត់ជំងឺកូវីដ១៩ កុំឲ្យរីករាលដាលបន្តទៀត ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល

ដោយឡែកអ្នកនាង ខាត់ សុឃីម ដែលសិល្បករពហុជំនាញ បានសម្ដែងមតិលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ «រំលងចូលថ្ងៃថ្មីហេីយ​ នៅតែដេកមិនលក់ ព្រោះនៅតែគិតមិនយល់ពីជម្រៅចិត្តបងប្អូនជនរួមជាតិខ្ញុំ! ហេីយក៏ហួសចិត្តមិនដឹងថា​ ហេតុអ្វីក៏ចចេសរឹងរួសយ៉ាងនេះ? បេីបែបនេះ​ តេីអោយជាតិរំពឹងអី? ម្នាក់ៗសុទ្ធតែចេញមុខក្លាហានទះទ្រូងថាស្រឡញ់ជាតិ​ ចង់ឃេីញសង្គមល្អ​ រីកចម្រេីន​ គ្រាន់តែរឿងប៉ុណ្ណឹងធ្វេីមិនបាន

Related posts

Leave a Comment