អបអរសាទរ! ទីបំផុត ញ៉ែម សុគន្ធ និងភរិយា បានឃើញមុខកូនដំបូងហើយ គួរឲ្យក្នាញ់ណាស់

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយពី លោក​ ញ៉ែម សុគន្ធ ដែលជាតារាសម្ដែងប្រុស និងជាពិធីករ ដ៏ពេញនិយមមួយរូប ថែមទាំងបានឆាបយកបេះដូង បានពីហ្វេនៗជាច្រើន ដោយសារតែរូបសម្បត្តិខ្ពស់សង្ហា

មួយរយៈចុងក្រោយនេះ តារាប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតស្នេហាដ៏មានសុភមង្គលជាមួយភរិយាស្រស់ស្អាត ព្រមទាំងកំពុងពរពោះកូនក្នុងផ្ទៃទៀតផង ជាហេតុធ្វើឲ្យរូបលោក និងភរិយា អន្ទះសារចង់ឃើញមុខ កូនដំបូងខ្លាំងណាស់

មិនយូរប៉ុន្មាន នាថ្ងៃនេះដែរ ជាថ្ងៃសិរីមង្គលបំផុត ដែលភរិយារបស់ ញ៉ែម សុគន្ធ បានសម្រាលកូនដោយសុវត្ថិភាពហើយ។ជាងនេះទៅទៀត គេឃើញថា មុខមាត់កូនរបស់ តារាប្រុសរូបនេះ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ណាស់ ព្រមទាំង មានច្រមុះ និងចង្ការកាត់តាម ប៉ាៗបេះបិទ

Related posts

Leave a Comment