មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ
កាលពីពេលកន្លងទៅ ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានមហាជនជាច្រើនមានការពេញចិត្តជាខ្លាំង នូវទឹកដមសំនៀងរបស់ទ្រង់ ក្នុងការបកស្រាយបទចម្រៀងពីរោះៗ រហូតដល់ថ្នាក់ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការចែករំលែកតគ្នាយ៉ាងច្រើនគួរឲ្យកត់សំគាល់
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមេសា ឆ្នំា ២០២០ ទ្រង់បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “រាំវង់កម្សាន្ត” ជាពិសេសនោះ កាយវិការដ៏រស់រវើក គួរឲ្យចាប់អារម្មណ៍ របស់ទ្រង់តែម្តង។ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅទស្សនា MV ទើបចេញរបស់ទ្រង់ទាំងអស់គ្នា