ចេះតែឆ្ងល់! នារីស្រស់ស្អាតម្នាក់អង្គុយសុំទានសឹងរាល់ថ្ងៃ គ្រប់គ្នាមិនសូវជាចាប់អារម្មណ៍ មានអីដល់ដឹងការពិតចឹងសោះ…

បរទេស៖ នារីវ័យកក្មេងដ៏សស្រស់ស្អាតម្នាក់តែងមកអង្គុយសុំទាននៅចិញ្ចើមផ្លូវជារៀងរាល់ថ្ងៃគ្រប់គ្នាអាណិតចេះតែដាក់លុយក្នុងកំប៉ុងជ័រឲ្យនាងប៉ុន្តែស្រាប់តែរយៈពេល៦ខែក្រោយមកធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសឹងស្រឡាំងកាំងតែម្តង។ ជាក់ស្តែងតាមរយៈរូប

ប្រទេសម៉ាឡេស៊ីថែមទៀតផង។ នារីវ័យក្មេងសុំទានរូបនេះត្រូវបានគេរាយការណ៍ថាតែងតែមកអង្គុយសុំទាននៅចិញ្ចើមផ្លូវកន្លែងចំណតឡានក្រុងសឹងតែរាល់ថ្ងៃក្នុងទីក្រុងកូឡាឡាំពួរដើម្បីយកប្រាក់ចិញ្ចឹមជីវិតខណៈគ្រប់គ្នាក៏មិនបានចាប់អារម្មណ៍ឬសួរនាំនាងថានាងជានរណានោះឡើយ។ យ៉ាងណាមិញបើតាមសេចក្តីរាយការណ៍ក្រោយរូបភាពអស់ទាំងនេះត្រូវបានបែកធ្លាយបង្ហោះចែកចាយលើបណ្តាញសង្គមគេស្គាល់យ៉ាងច្បាស់បានថានារីសុំទានរូបស្រស់ខាង

លើនេះគឺជានាងAnzalnaNasirដែលជាតារាសម្តែងស្រីម្នាក់មានវ័យ៣០ឆ្នាំជាហេតុធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដឹងការពិត។ប៉ុន្តែបើទោះបីជាយ៉ាងណាក្តីគេមិនទាន់ដឹងច្បាស់ទេថាមូលហេតុអ្វីបានជាតារាសម្តែងស្រីនិងម៉ូដែលរូបនេះបែរជាទៅធ្លាក់ខ្លួនអង្គុយសុំទានគេយ៉ាងដូច្នេះឬអាចគ្រាន់តែជាការថតវីដេអូឃ្លីបសម្តែងមួយដើម្បីចង់ដឹងពីប្រតិកម្មរបស់មហាជនដែលគេហៅថា«SocialExperiment»ឬយ៉ាងណានោះទេ។ស្របពេលដែលនកគាំទ្រនាងជាច្រើននៅតែបន្តការងឿងឆ្ងល់និងព្រួយបារម្ភពីនាងយ៉ាងខ្លាំងដោយមិនដឹងថានេះជាការពិតឬគ្រាន់តែជាការសម្តែងរបស់នាង។ហើយមកទល់ពេលនេះAnzalnaនាងក៏មិន

ទាន់បានចេញមុខមកបកស្រាយជុំវិញទៅនឹងករណីរូបភាពបែកធ្លាយខាងលើនេះឡើយ។គួរឲ្យដឹងផងដែរថាតារាស្រីនាងAnzalnaក៏បានរៀបការមានគ្រួសាររួចហើយដែរកាលពីកំឡុងឆ្នាំ២០១៦កន្លងទៅ

Related posts

Leave a Comment