ក្រោយពីតារា TikTok sokha ត្រូវបានសមត្ថកិច្ច នាំខ្លួនធ្វើកិច្ចសន្យាអប់រំ និងធ្វើការសុំទោសជាសាធារណៈ ទាក់ទងនឹងរឿងកុហកថាជាកូនផ្កាយ៣រួចមក ស្រាប់តែលោក អាចារ្យធំ បានបង្ហោះសារថា

សុខា គឺជាតារាម្នាក់នៅក្នុងបណ្ដាញសង្គម តិចតុក ហើយគាត់តែងតែតែងខ្លួនធ្វើជាមនុស្សប្រុស និងប្រើប្រាស់ពាក្យសម្ដីជេ រគ្នាទៅវិញទៅមកនោះ បានកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដែលមានអ្នកតាមដានមិនស្រាកស្រាំសោះឡើយ

វីដេអូឃ្លីប ដែលបង្ហោះនៅក្នុងបណ្ដាញសង្គម តិចតុក ដែលជំរុញឱ្យបុគ្គលរូបនេះ ទទួលបានឈ្មោះបោះសំលេងនោះ គឺខ្លួនតែងតែលើកយកមកនិយាយថា ឪពុករបស់ខ្លួនមានឋានៈជា ឧត្ដមសេនីយឯក (ផ្កាយ៣) និងម្ដាយរបស់ខ្លួនជាអ្នករកសុីខាងផលិតផលគ្រឿងសម្អាង ហើយផ្ទះរបស់នាង ជាផ្ទះថ្មធំស្កឹមស្កៃថែមទៀតផង។ នេះបើតាមការដកស្រង់សម្ដីរបស់ម្ចាស់គណនីខាងលើ

យ៉ាងណាមិញ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ក្រោយតារាតិចតុករូបនេះ បានអួតអាងថាខ្លួនជាកូន លោក ផ្កាយ៣ ហើយមានកាំភ្លើងទៀតនោះ ពេលនេះត្រូវបានអធិការដ្ឋាននគរបាលក្រុងសួង នាំខ្លួនមកធ្វើកិច្ចសន្យាហើយ និងថែមទាំងបានឱ្យចេញវីដេអូសុំទោសជាសារធារណៈ និងឈប់ឱ្យមានកំហុសឆ្គងបែបនេះតទៅទៀត

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អធិការដ្ឋាននគរបាលក្រុងសួង បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រោយពីដឹងកំហុសរបស់ខ្លួន ដែលប្រេីពាក្យពេជន៍និងកាយវិការមិនសមរម្យនៅក្នុង បណ្ដាញសង្គម ហ្វេសប៊ុក ឬtik tok ដែលធ្វេីអោយប៉ះពាល់ដល់សង្គមជាតិ និងអ្នកដទៃ អធិការដ្ឋាននគរបាលក្រុងសួង បានធ្វេីការកោះហៅសាកសួរ និងណែនាំ ហេីយជនរូបនេះបានមកសារភាពកំហុសនឹងព្រមធ្វេីកិច្ចសន្យាថានឹងមិនបង្កភាពមិនល្អ និងប្រេីពាក្យសំដីប៉ះពាល់ដល់សង្គមជាតិ ឬអ្នកដទៃទៀតឡេីយ

ជាមួយគ្នានេះដែរ ក្រោយទទួលបានដំណឹងទាក់ទងចំពោះរឿងខាងលើរួចមក លោក អាចារ្យធំ នគររាជ ក៏បានធ្វើការលើកឡើងថា៖”ដាំអីដុះហ្នឹង!​ ប្រទេសជាតិកំពុងតែហូរញេីស ប្រយុទ្ធប្រឆាំងនឹង​ វិបត្តិកូវីដ១៩​ ជ្រួលច្របល់ពេញប្រទេស​ ប្អូនឆ្លៀតបង្កការបំពុលរឿង​ បន្ថែមបន្ទុកទៀត។ នេះជាគម្រូអាក្រក់ហេីយ​ សូមជៀសវាង! ពេលនេះជាពេលរួមគ្នាប្រយុទ្ធកូវីដ១៩​ សូមបញ្ឈប់ការបំពុលដោយរឿងផ្សេង


សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment