ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ១១ ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ នៅចំណុច អ គារខ ន់ដូCASA Meridian Condominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។នារីវ៏យក្មេងម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្ត លោ តពីលើអគារខន់ដូ CASA Meridian Co
ndominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ពីជាន់ទី១៩ បណ្ដាលឱ្យ បា ត់ប ង់ជីវិ តភ្លាមៗ ។ប្រភពពីមិត្តភក្តិ របស់នារីរ ងគ្រោះ បានបង្ហើបឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ សួស កញ្ញា អាយុប្រហែល២១ឆ្នាំ ជាជនជាតិខ្មែរមានមុខរបរ លក់ផលិតផល ។ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា គាត់បានឃើញនារីរងគ្រោះ ( សង្ស័យជាជនជាតិចិន ) ដើរទៅមកៗ នៅតា មវេរ៉ង់ ដា ជាន់ទី១៩ ដោយមុនពេលស្រី្ដរងគ្រោះ ធា្លក់ចុះមក ហើយបានឮ នូវសំឡេងស្រែកខ្លាំងៗ រួចក៏ធ្លាក់ចុះមកតែម្ដង ។ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកដល់ កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវ ចំពោះករណីខាងលើនេះ ៕ សូមទស្សនារូបភាពខាងក្រោមនេះ