ស្លុតចិត្ត! តារាល្បីហុងកុងដែលមានសម្រស់ស្រស់ស្អាតកាលពីមុន ឥឡូវប្រែជាយ៉ាប់ខ្លាំងរហូតអ្នកគាំទ្រថាគួរឱ្យខ្លាច​ និងដូចមេធ្មប់

យជរាកំពុងតាមយាយីសម្រស់តារាសម្តែងហុងកុងចូលនិវត្តន៍ Rosamund Kwan។ រូបថតនៃការប្រារព្ធពិធីខួបកំណើតលើកទី ៥៧ របស់ Rosamund Kwan បានលេចឡើងកាលពីថ្ងៃទី ២៣ កញ្ញា បន្ទាប់ពីភរិយារបស់ Donnie Yen លោកស្រី Cissy Wang បានបង្ហោះវានៅលើបណ្តាញសង្គមមុខមាត់ចាស់សម្បើមរបស់លោកស្រី Rosamund Kwan បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណេត ដែលលើកនេះលែងមានអីត្រូវជំទាស់នឹងសំឡេងរិះគន់ទៀតហើយ

ទោះយ៉ាងណា នៅក្នុងពិធីខួបកំណើតគម្រប់អាយុ ៥៧ ឆ្នាំ Rosamund Kwan មើលទៅគ្មានខុសអីពីតារាសម្តែងចូលនិវត្តន៍មានទឹកមុខនឿយហត់ចាស់ជរានិងស្នាមញញឹមស្ងួតនោះឡើយសម្រស់ចាស់របស់ Rosamund Kwan ញ៉ាំងឱ្យអ្នកលេងវេបសាយ Weibo សង្ស័យថាតើនាងបានវះកាត់កែសម្រស់ឬតើនាងចាក់ Botox ច្រើនពេកឬយ៉ាងណា ហើយពួកគេអស់សង្ឃឹមណាស់ចំពោះសម្រស់របស់នាងអ្នកលេងអ៊ីនធឺណេតម្នាក់សរសេរថា “ប្រហែលនាងចាក់ Botox ច្រើនពេកហើយមើលទៅ? ឥឡូវនាងមើលទៅគួរឱ្យខ្លាចនិងដូចមេធ្មប់ចឹង

Related posts

Leave a Comment