ឌួង ហ្សូរីដា សុខចិត្តផ្តល់ប្រាក់លើកទឹកចិត្តបន្ថែម និងម្ហូបអាហារមួយចំនួនទៀត ជូនបុគ្គលិកធ្វើការថ្ងៃចូលឆ្នាំ….

ដើម្បីចូលរួមទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ នៅក្នុងអំឡុងពិធីបុណ្យប្រពៃណីខ្មែរខាងមុខនេះ ឌួង ហ្សូរីដា បានលើកទឹកចិត្តដល់បុគ្គលិកដែលធ្វើការជាមួយនាង ដោយការផ្តល់ប្រាក់លើកទឹកចិត្ត រួមនឹងសម្ភារជាច្រើនបន្ថែមទៀត

ឌួង ហ្សូរីដា បានលើកឡើងថាសម្រាប់បុគ្គលិករបស់នាងដែលធ្វើការនៅក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះនាងបានលើកទឹកចិត្តដោយការផ្តល់ជាប្រាក់ឧបត្ថម្ភ ១០ដុល្លារក្នុងមួយថ្ងៃ រួមជាមួយនឹងអង្ករ ៥០ គីឡូ មីពីរកេស ផ្អកត្រីមួយគីឡូ សាច់ជ្រូកមួយគីឡូ និងត្រីហើមមួយគីឡូទៀត

ការបន្ថែមនូវទឹកប្រាក់ក៏ដូចជាចំណីអាហារជាច្រើនរបស់ ឌួង ហ្សូរីដា បានធ្វើឱ្យមហាជនមានការសរសើរនូវទឹកចិត្តរបស់នាងដែលបានចូលរួមទបស្កាត់វីរុសកូរីដ ១៩ នេះទៅតាមការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលផ្ទុយពីនោះ ស្រីស្អាត ឌួង ហ្សូរីដា ក៏បានព្រលយថា «ខ្ញុំអាចនឹងធ្វើការជ្រើសរើសបុគ្គលិកថ្មីបន្ថែម ក្នុងកំឡុងពេលបុគ្គលិកចាស់ទៅស្រុក។ដូច្នេះ សូមជម្រាបថា ឱកាសនៃការបាត់បង់ការងារ និងមានច្រើនសម្រាប់អ្នកមិនស្តាប់»

ថ្វីដ្បិត ឌួង ហ្សូរីដា មិនសូវមានសកម្មភាពច្រើននៅក្នុងការងារ សិល្បៈដូចមុន ដោយងាកទៅរកអាជីពជំនួញក៏ពិតមែនតែតារារូបនេះនៅតែលេចមុខនៅក្នុង សកម្មភាពមនុស្សធម៌ផងដែរ ។ យ៉ាងណាមិញ មួយរយៈមុននាង និងក្រុមគ្រួសារបានចែកនូវចំណីអាហារ សម្ភារមួយចំនួនដល់ អ្នកក្រីក្រ ផងដែរ

Related posts

Leave a Comment