គួរឲ្យក្នាញ់ណាស់! កូនកើតបាន១ខែ សារ៉ាយ សក្ខណា តែងខ្លួនឲ្យកូនតូច ពិតជាឃ្យូតខ្លាំង

អាមេរិក៖ អ្នកនាង​ សារ៉ាយ ​សក្ខណា ជាតារាស្រីដែលមានទស្សនិកជនគាំទ្រច្រើន មិនថា ពេលនេះនាងឃ្លាតឆ្ងាយពីល្បៈយ៉ាងណាក្ដី ក៏នៅមានអ្នកគាំទ្រចង់ដឹង និង ចង់ឃើញពីជីវិតឯកជនរបស់នាងជាមួយគ្រួសារ

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ នាងបានសម្រាលបុត្រទី២ ដោយសុវត្ថិភាព ដែលពេលនេះកូនប្រុសពៅរបស់នាង មានអាយុ១ខែហើយ ចំណែកមុខមាត់កូនប្រុសនាងវិញ ពិតជាក្នាញ់ ហើយឃ្យូតគួរឲ្យស្រលាញ់ទៀតផង

តួយ៉ាង ប៉ុន្មាននាទីមុននេះ អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះកម្រងរូបភាពកូនប្រុសនាងអាយុ ១ខែ ដោយនាងបានតុបតែងឲ្យកូនប្រុស ដើម្បីថតរូប ហើយមានច្រើនស្ទាយ៍ទៀតផង។ ជាពិសេសកូនប្រុសរបស់នាង ពិតជាមានមុខមាត់មិនខុសពីនាងប៉ុន្មានឡើយ ខណៈមានមុខមាត់ស្អាត និង គួរឲ្យស្រលាញ់តាំងតែពីក្មេងបែបនេះតែម្តង

Related posts

Leave a Comment