គួររំលឹកថា កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ នៅចំណុចគល់ស្ពានអាកាស៧មករា ខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានករណីបុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកហ្វតរ៉េនជឺ មួយគ្រឿងបោះពួយទៅបុ.កបង្កាន់ដៃស្ពានអាកាស៧ មករា រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់។ អ្នកបើកបរនោះមានឈ្មោះ លីម ឡាយអ៊ូ អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៣សេអឺ០ ផ្លូវលេខ១៦១ ភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញបានបើករថយន្តម៉ាកហ្វតរ៉េនជឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA1827។ បុរសរ.ងគ្រោះបើករថយន្តលឿនដូចហោះ លុះដល់ចំណុចកើតហេតុបានរេចង្កូតទៅបុ.កបង្កាន់ដៃស្ពានអាកាស៧មករា របើករបាំងថ្មមួយផ្ទាំង និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ ចំណែកម្ចាស់រថយន្តរងរបួសធ្ងន់ធ្ងរត្រូវបាន បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកដាក់រថយន្តស.ង្គ្រោះបន្ទាន់រួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរភ្លាមៗ ដោយជនរ.ងគ្រោះរងរបួ.សធ្ងន់ធ្ងរពេកបានបាត់ប.ង់ជី.វិតនៅឯមន្ទីពេទ្យ ហើយរថយន្តស.ង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ ក្រោយកើតហេតុ ក្នុងនាមជាភរិយារបស់ជនរងគ្រោះខាងលើ ពិតជាមិនអាចធ្វើចិត្តបានទេ ដោយអ្នកនាងបានបង្ហោះរូបថតកូនតូចៗ ២ នាក់ នៅក្នុងពិធីបុណ្យ និងបានពោលពាក្យថា: រូបថតយើង៤នាក់ ប៉ា កូន ម៉ាក់ ណាប្តី មិចបងមិនជួយពរកូនអូនចឹង ហាសប្តី៕
Read MoreAuthor: mamanews
អូនតូច ឆលី រាល់ថ្ងៃតែងធ្វើបែបនេះ រហូតម៉ាក់ៗទម្លាយអារម្មណ៍ពិតលើ FB
ឈ្មោះជាអ្នកម្ដាយដែលមានកូនតូចៗ តែងតែមានការរវល់ក៏ដូចជាហត់នឿយខ្លាំងនៅក្នុងការមើលថែទាំកូនប្រុសស្រី ដោយសារតែពួកគេជាក្មេងមួយចំនួនដែលរពិស នឹងចូលចិត្តលេងច្រើនធ្វើឱ្យអ្នកម្ដាយមួយចំនួនហត់បន្ដិចក្ដី តែនេះជាក្ដីសុខម្យ៉ាងក្នុងគ្រួសារ។ យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតជាអ្នកម្ដាយសម័យថ្មីមួយរូបរបស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិញ ឃើញថា បន្ទាប់ពីសាងគ្រួសារ រៀបការជាមួយ លោក អ៊ឹង សុខលី ដែលត្រូវជាប្អូនប្រុសរបស់ថៅកែទូរទស្សន៍ ហង្សមាស កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ និង បានទទួលចំណងដៃ កូនប្រុសដ៍គួរឱ្យក្នាញ់ម្នាក់ ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី នោះ តារាចម្រៀងស្រីរូបនេះ តែងតែបង្ហោះរូបភាពលក្ខណៈគ្រួសារ យ៉ាងមានភាពកក់ក្ដៅនៅលើបណ្ដាញសង្គមជារឿយៗ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពេលនេះ អូនតូច ឆលី មានអាយុជាងមួយខួបទៅហើយ។ បន្ទាប់ពីមានវ័យកាន់តែធំ ឆលី កាន់តែមានមុខមាត់ស្រស់ស្អាត ជាពិសេសទៀតថែមទាំងជាក្មេងដែលឆ្លាត ព្រមទាំងមើលទៅរពិសណាស់ ធ្វើឱ្យអ្នកម្ដាយដ៏ស្រស់ស្អាត ឱក សុគន្ធកញ្ញា ហាក់ហត់ខ្លាំងនៅពេលដែលត្រូវបានអូនតូច ឆលី កូរម្ដងៗ។ តួយ៉ាង កាលពីពេលថ្មីៗនេះ ម្ចាស់បទ «សុំយំម្ដង» រូបនេះ បានបង្ហោះសារមួយរៀបរាប់ពីសកម្មភាពកូនប្រុសជាទីស្រឡាញ់ថា ៖ «សកម្មភាព check in របស់ Charlie និយាយទៅដេញចាប់ចង់ខ្យល់ មួយថ្ងៃៗ ម្នាក់ហ្នឹងបញ្ជាខ្ញុំបានគ្រប់យ៉ាង មិនយល់ តែពេញចិត្ត»។បន្ថែមពីនេះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារដែលមានន័យប្រហាក់ប្រហែលឃ្លាខាងលើមួយទៀតថា ៖ «និយាយទៅយើងតាមគាត់បានគ្រប់យ៉ាង តែគាត់អត់តាមយើងវិញអីតិច»។ បន្ទាប់ពីបង្ហោះសាររៀបរាប់ពីសកម្មភាពកូនប្រុសដ៏គួរឱ្យស្រឡាញ់ អមជាមួយនឹងរូបភាពជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុករួចហើយនោះ មានបណ្ដាអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិចាប់អារម្មណ៍ ព្រមទាំងពោលពាក្យថា អូនឆលី នៅតូចមើលទៅរពិសណាស់…
Read Moreភ្ញាក់ព្រឺត! ស្ងាត់ៗ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ចែ ទ្រី ដាណា ជា….
ប្រិយមិត្តអ្នកលេងបណ្តាញសង្គម បើនិយាយដល់អ្នកស្រី ទ្រី ដាណា ប្រាកជាស្គាល់ជាក់ជាមិនខាត ជាពិសេសតាមរយៈទង្វើមនុស្សធម៏នាពេលបច្ចុប្បន្នតែងតែលេចមុខ របស់អ្នកស្រី និងស្វាមីជារឿយៗ។ ជាក់ស្តែងនេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងយ៉ាងដូច្នេះថា៖ ព្រះមហាក្សត្រ ខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យប្រោសប្រទាន គ្រឿងឥស្សរិយយស ជា តូបការចំនួន៤រូប , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២២រូប, គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្នថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន៨រូប។ ក្នុងនោះផងដែរចំពោះ លោក ឧកញ៉ា ហ៉ីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ) និងលោកស្រី ទ្រី ដាណា ដែលបានព្រះមហាក្សត្រប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកទាំងពីរ៕ ដើម្បីជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោមនេះ៖
Read Moreថាមែនៗ ក្រោយល្បីឈ្លោះគ្នាបែកផ្សែង ថាបែកគ្នា មានអីស្រាបតែពេលនេះ Love Riya និងប្រូសូនី លេចមុខដេក….
ភ្នំពេញ៖ បើនិយាយដល់អ្នកមេម៉ាយ រូបស្រស់ Love Riya ដែលរាល់ថ្ងៃនេះ អ្នកនាង បានរក ឃើញអ្នកស្អំបេះដូងហើយគឺប្រូសូនី ដែលបងប្អូនតែងតែឃើញ លោកជាមួយអ្នក នាង Love Riya ធ្វើដំណើរទៅណាមក ជាមួយគ្នា និងតែងតែបង្ហាញពីភាពផ្អែមល្អែម ចំពោះគ្នា តាមរយៈការបង្ហោះ វិដេអូ ឬ រូបភាពជាដើម។ ដោយឡែកមួយរយៈមុនស្រាប់តែធ្លាយដំណឹងង ទាស់គ្នាជាមួយប្រូសូនី ពាក់ពន្ធរឿងចាស់ៗ បែក ផ្សែងតែម្តង។ ក្នុងនោះផងដែរក៏មានបងប្អូនបានចូលមខមិនថា “គូព្រេងមិនព្រាត់គឺអញ្ចឹង”។ ភ្លាមនោះស្រាប់តែអ្នកនាង Love Riya បានឆ្លើយតបវិញថា “អើ! និយាយអញ្ចឹង បើអ្នកគ្រូគាត់ថា បើគាត់ទាយឲ្យយើង បើគាត់ទាយទទេអញ្ចឹង គាត់ឲ្យយើង ជឿតែ៣០ភាគរយទេ ប៉ុន្តែបើគាត់ដុតទៀត គាត់ថា គឺ១០០ភាគរយ អត់បែកគ្នាទេ “។ ប្រការនេះហើយ ទើបធ្វើឲ្យពួកគេមានការអាក់អន់ស្រពន់ចិត្តរៀងៗខ្លួនរហូតចាក់ទុកខ្លួនឯង ជាមនុស្សល្ងង់ដូចគ្នា។ ការឧស្សាហ៍មានរឿងជាមួយគ្នា បានធ្វើឲ្យអ្នកគាំ ទ្រពួកគេទាំង២ ស្នើសុំយ៉ាងទទូច កុំឲ្យពួកគេធ្វើដូចកូនក្មេងទៀត ហើយទីបំផុតពួកគេក៏អាចផ្សះផ្សាបានឡើងវិញ បង្ហាញភាពផ្អែមល្ហែមដោយលេចមុខកំពុងដេកដើម្បីឡាយលក់ផលិតផលទៀតផង
Read Moreអត់លេងសើចទេ! ពេលនេះតារា Tik Tok ផាត់ តាភូ ចេញមកបកស្រាយដំណើរដើមទង លេងសុទ្ធតែ…(មានវិដេអូ)
កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយ កំពុងតែផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំង ជុំវិញតារា Tik Tok ម្នាក់ ឈ្មោះ ភូ បានត្រូវខ្មោចចូលសណ្ឋិតស្តែង បង្កការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងនេះបើយោងតាមប្រភពវិដេអូ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់លោក ភូ បានធ្វើការបកស្រាយ ច្បាស់ៗពីហេតុការណ៍ ដែលលោកបានជួប ពេលកំពុងថតថាខ្លួនមិនបានភូតភរ កហុកអ្វីឡើយ ហើយនិយាយទៅខ្លួនអស់កម្លាំងខ្លាំង និងនៅតែមានអារម្មណ៏ភ័យខ្លាចនៅឡើយ ហើយនៅក្នុងវិដេអូរូបគាត់បាននិយាយ ច្បាស់ៗ លេងសុទ្ធតែពស់ គ្រាន់តែកន្ទុយជិតប៉ុន ក ដៃ នេះបើយោងតាមប្រភពសង្ឃដីការបស់លោកបង៕ តោះកុំអោយ ខាតពេលយូរ ដើម្បីជ្រាបលម្អិតថាដំណើររឿងដើមទងបែបណានោះ សូមស្តាប់ការបកស្រាយនូវវិដេអូខាងក្រោមនេះទាំងអស់គ្នា៖ សូមទស្សនារូបភាពខាងក្រោម
Read Moreរំជួលចិត្ត! គម្រប់ខួបមរណភាព៥ឆ្នាំ កូនស្រីPor នៅតែធ្វើបែបនេះចំពោះលោកប៉ា….
ថៃ៖ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា តារាសម្តែងប្រុស Por Tridsadee បានទទួលមរណភាពតាំងពីឆ្នាំ ២០១៦ តាំងពីកូនស្រីលោកនៅតូចនៅឡើយ។ គួរបន្ថែមថា លោកទទួលមរណភាពបណ្តាលមកពីជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ដែលលោកផ្ទុកជម្ងឺនេះ ដោយសារតែដំណើរកម្សាន្តគ្រួសារទៅកាន់ ចម្ការផ្ទាល់ខ្លួនរបស់លោក។ ក្រោយឮដំណឹងក្រៀមក្រំពីការបាត់បង់ជិវីតរបស់លោក អ្នកគាំទ្រ ពិតជាភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំង។ បើយើងក្រឡេកមកមើលពីឆ្នាំនេះ ថ្ងៃនេះដែរ ជាខួបមរណភាពរបស់លោក Por លើកទី៥ហើយ។ តែឆ្នាំនេះ មានអ្វីដែលប្លែកខុសពីឆ្នាំមុនៗ នេះដោយសារ កូនស្រីតែមួយបានធ្វើរឿងដែលរំជួលចិត្តបំផុតសម្រាប់លោកប៉ា បើទោះបីលោកបានទៅឆ្ងាយបន្សល់ទុកត្រឹមរូបថតក៏ដោយ។ គួរបន្ថែមថា ពេលវេលាកន្លងផុតទៅយ៉ាងលឿន ឆ្នាំនេះ Mali មានអាយុ ៧ឆ្នាំហើយ ។ រូបនាងពិតជាធំដឹងក្តីដោយមានរូបរាងមុខមាត់ស្រស់ស្អាត ជាមួយនឹងសមត្ថភាពសិល្បៈមិនធម្មតា។ ដោយ រូបនាងបានបញ្ចេញបទចម្រៀង ជាមួយនឹងក្បាច់រាំផ្ទាល់ខ្លួនថែមទៀត។ ទោះលោកប៉ាគេងយ៉ាងយូរយ៉ាងណា តែ Mali មិនដែលភ្លេចលោកជាប៉ាឡើយ។ នាងបានដាក់កាដូមួយនៅមុខរូបថតលោកជាមួយនឹងឃ្លាមួយថា ៖ កូនស្រលាញ់លោកប៉ាខ្លាំងណាស់ ប៉ាប៉ារបស់កូន ទោះបីជាលោក បានសម្រាកយ៉ាងស្ងប់សុខក៏ដោយ តែអ្នកគាំទ្រគិតថា លោកពិតជាមានភាពរំភើបខ្លាំងណាស់ ពេលបានឃើញកូនស្រីតែម្នាក់ របស់ខ្លួនធ្វើបែបនេះ៕ចង់ដឹងបន្ថែម តោះទៅរូបភាពទាំងអស់ដែលនៅខាងក្រោម ៖
Read Moreសែនស្រណោះណាស់! ទិដ្ឋភាពរោងពិធីបុណ្យ កំពុងរង់ចាំសពលោកវេជ្ជបណ្ឌិត Jacobs ដឹកមកពីថៃ
រោងពិធីបុណ្យកំពុងរង់ចាំសពលោកវេជ្ជបណ្ឌិត Bart Jacobs នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដឹកត្រឡប់មកពីប្រទេសថៃវិញដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពបានទៅកាន់ឋានសុគិភព ។ តាមរយៈគណនីហ្វេសប៊ុក Sam Oeun Sam ដែលជាមិត្តជំនិត របស់លោកវេជ្ជបណ្ឌិត បានបង្ហាញ ទិដ្ឋភាពជាច្រើនសន្លឹកនៅឯរោងពិធី ពិតជាស្រណោះស្រណោកបំផុត ដោយសាច់ញាតិ កំពុងរង់ចាំទទួលសពយ៉ាងក្ដុកក្ដួលក្រៃលែង ។ មរណភាពរបស់លោកវេជ្ជបណ្ឌិត Bart Jacobs បានធ្វើឱ្យសាច់ញាតិ មិត្តរួមការងារ ជាពិសេសប្រជាជនកម្ពុជា ពិតជាមានក្ដីអាឡោះអាល័យ សោកស្ដាយ ចំពោះការលះបង់ដ៏ធំធេង ក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកនេះ ។ លោក Bart Jacobs គឺជា វេជ្ជបណ្ឌិត និងជាអ្នកសម្របសម្រួលដ៏ល្អ នៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា បានទទួលមរណភាពហើយ កាលពីថ្ងៃទី ១៥ ខែមករា ២០២១ កន្លងទៅនេះនៅឯមន្ទីរពេទ្យប្រទេសថៃ ។ លោកវេជ្ជបណ្ឌិត Bart Jacobs បានជួបឧបទ្ទវេហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរផ្ទះរបស់លោក ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នៅរាជធានីភ្នំពេញ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបគ្រួសារបានបញ្ជូនទៅព្យាបាលនៅឯប្រទេសថៃ ។ ពេលនេះសពលោកវេជ្ជបណ្ឌិត បានបញ្ជូនមកកាន់កម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រាជធានីភ្នំពេញ ពីថ្ងៃទី១៧ ខែមករា នេះតទៅ ។ លោកវេជ្ជបណ្ឌិត Bart Jacobs បានបំពេញតួនាទីជាអ្នកសម្របសម្រួលវិស័យសុខភាពសាធារណៈនៅកម្ពុជា តាំងពីឆ្នាំ ២០០០ មក ហើយបានកសាងស្នាដៃជាច្រើនរាប់មិនអស់ ។ លោកវេជ្ជបណ្ឌិតជាមនុស្សដ៏សកម្មក្នុងការងារ និងមានទឹកចិត្តល្អទៅកាន់ប្រជាជនកម្ពុជា…
Read Moreទីបំផុត! ជាតិ សុច្ចកា សម្រេចចិត្តរៀបការ ក្រោយជាប់គាំងនៅអូស្ត្រាលី ជិតមួយឆ្នាំ….
មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីថ្មីៗនេះ គេបានឃើញរូបភាពរៀបការរបស់តារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា ជាមួយបុរសរស់នៅប្រទេសអូស្រា្តលី ក្រោយពីនាងមានឱកាសបានចេញទៅសម្តែង នៅទីនោះជាលើកដំបូង។ តាមរយៈរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង ជាតិ សុច្ចកា គេសង្កេតឃើញថានៅក្នុងពិធីរបស់នាង មិនមានការរៀបចំធំដុំនោះទេ ហើយក៏មិនមានការតុបតែងខ្លួនជាកូនក្រមុំតាមបែបប្រពៃណីខ្មែរយើងឡើយ តែយ៉ាងណាគេសង្កេតឃើញនាងបានបង្ហាញទឹកមុខរីករាយ យ៉ាងកក់ក្ដៅនៅក្នុងថ្ងៃពិសេសនេះ។ ក្នុងនោះក៏មានការសរសើរថា ជាតិ សុច្ចកា និង ស្វាមី មើលទៅស័ក្តិសមគ្នាខ្លាំងណាស់ ហើយក៏មានការជូនពរឱ្យនាង ព្រមទាំងស្វាមីស្រឡាញ់គ្នាជារៀងរហូតផងដែរ។ យ៉ាងណាមិញ បើតាមប្រភពអ្នកសិល្បៈដែលស្និទ្ធជាមួយ ជាតិ សុច្ចកា បានឱ្យដឹងថា ជាតិ សុច្ចកា នឹងបណ្តើរស្វាមីមករៀបការនៅស្រុកខ្មែរម្តងទៀតក្រោយជំងឺកូវីដ-១៩ ស្ងប់ស្ងាត់។ បន្ថែមពីនេះ ចំពោះការរៀបការរបស់នាង ជាមួយបុរសរស់នៅអូស្ត្រាលីក៏ជាការបញ្ចប់ព័ត៌មានចចាមអារ៉ាមថា នាងរស់នៅទីនោះដោយខុសច្បាប់ ផងដែរ។ គួរបញ្ជាក់ថា បើទោះជាតារាថ្មោងថ្មីក៏ពិតមែនតែ ជាតិ សុច្ចកា មានការឱកាសបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ជាលើកដំបូង ជាមួយតារាចម្រៀងសាច់ខ្ចី អេនឌី កាលពីអំឡុងខែកុម្ភៈឆ្នាំ ២០២០ រយៈពេលមួយខែ តែដោយសារចំពេលដែលកូវីដ-១៩ ផ្ទុះខ្លាំងទើប ជាតិ សុច្ចកា បន្តពន្យាពេលរស់នៅទីនោះ ខណៈមិត្តរួមដៃគូលោក អេនឌី បានត្រលប់មកស្រុកកំណើតវិញ តាំងពីខែកក្កដាមកម្ល៉េះ។ នេះអាចចាត់ទុកថា មិនមែនជាលើកទីមួយទេ ដែលកន្លងមកតារាមិនតិចទេបានជួបគូស្នេហ៍ នៅពេលដែលពួកគបានចេញទៅសម្តែងនៅបរទេស៕
Read Moreការផ្លាស់ប្តូរជីវិត ពេលខ្ញុំមានលុយតែ2000រៀល ក៏អ្នកនៅក្បែរខ្ញុំ ពេលខ្ញុំមាន10000ដុល្លារក្នុងមួយខែ ក៏អ្នកនៅក្បែរខ្ញុំ អគុណដល់គូរជីវិត…
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។ ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ គូស្វាមីភរិយាមួយគូ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយអ្នកទាំងពីរ បានចាប់ដៃរួមរស់នៅជាមួយគ្នា តាំងពីភាគីខាងប្រុស ស្ទើរតែមិនមានលុយក្នុងខ្លួនសោះ រហូតមកពេលនេះ ពួកគាត់អាចសម្រេចបំណងប្រាថ្នាដ៏ធំរបស់ខ្លួន ដោយបានទិញ នូវរថយន្ដស៊េរីទំនើបម៉ាក Land Cruiser ដែលមានតម្លៃរាប់មុឺនដុល្លារឯណោះ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ Keo Dyna បានលើកឡើង នូវពាក្យពេចន៌មួយឃ្លាថា៖”ការផ្លាស់ប្តូរជីវិត ពេលខ្ញុំមានលុយតែ2000៛ ក៏អ្នកនៅក្បែរខ្ញុំ ពេលខ្ញុំមាន10000$/ខែ ក៏អ្នកនៅក្បែរខ្ញុំអរគុណដល់គូជីវិត Sok Cheatey”។
Read Moreអ្នកណាយល់អារម្មណ៍មួយនេះ ទើបរៀបការបានជិតមួយឆ្នាំ និងបង្កើតបានកូនតូចមួយទៀត តែបែរជាស្វាមីត្រូវទទួលមរភាព ដោយសារតែ…
កាលពីវេលាម៉ោង ១រំលងអាធ្រាត ឆ្លងចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកើតឡើង ដោយរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1827 បើកបរដោយបុរសម្នាក់ឈ្មោះ លឹម ឡាយអ៊ូ អាយុ៣០ឆ្នាំ បានជ្រុលចង្កូតទៅបុកនឹងរនាំងក្បាលពុះចែកផ្លូវ ស្ថិតនៅបណ្ដោយផ្លូវ សហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យគៀបជាប់ក្នុងរថយន្ដ ហើយស្លា ប់ ក្រោយពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ក្នុងនោះដែរ បើយោងតាមរយៈប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖”មុនពេលកើតហេតុ មានរថយន្ត Ford Ranger ពណ៍ខ្មៅមួយគ្រឿង ពាក់ស្លាកផ្លាកលេខ 2BA-1827 បើកបរដោយបុរសម្នាក់ មានឈ្មោះ លឹម ឡាយអ៊ូ អាយុ៣០ឆ្នាំ មានទីកន្លែងកំណើត ស្ថិតនៅសង្កាត់អូស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបើកបរក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរេចង្កូតបុករនាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យគៀប ជាប់ តៃកុង ឡាន ក្នុងរថយន្តតែម្តង”។ ប្រភពដដែលបានបន្តទៀតថា៖”ភ្លាមៗនោះ មានរថយន្តមន្ទីរពេទ្យឯកជន បានដឹក ជន រង គ្រោះ ទៅមន្ទីរពេទ្យភ្លាមៗ តែជា អ កុសល ជន រង គ្រោះ បានស្លា ប់ បាត់បង់ជីវិតមុនពេលទៅដល់មន្ទីរពេទ្យទៅហើយ ទើបរថយន្តមន្ទីរពេទ្យនោះ បានដឹកជនរងគ្រោះមកទីតាំងកើតហេតុវិញ”។ យ៉ាងណាមិញ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ M’jas Srey II…
Read More