បើនិយាយដល់កូនស្រីសំណព្វចិត្តរបស់អ្នក ឧកញ៉ា ហុង ពីវ គឺអូន រូប៊ី (RUBY) នោះប្រិយមិត្តអ្នកលេងបណ្តាញសង្គមហ៊្វេសបុកជាទូទៅប្រាកដជាស្គាល់ជាក់ជាមិនខាន។ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ អ្នកឧកញ៉ា ហុង ពីវ បានបង្ហោះរូបភាព៣សន្លឹក ជា មួយកូនស្រីរបស់ខ្លួន ព្រមទំាងភ្ជាប់សារខ្លីមួយថា “RUBY និង ប៉ាប៉ា ជូនពរអតិថិជនទាំងអស់ Merry Christmas, Happy New Year”។ ក្រោយឃើញរូបភាពនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ស្រាប់តែ លាន់មាត់ ថា ៖ «កាន់តែធំកាន់តែស្រស់ស្អាត, មុចដូចប៉ាៗណាស់, អូន Ruby ស្អាតខ្លាំងណាស់»៕ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read MoreCategory: តារា&សិល្បៈ
លារហូតហើយ! អ្នកគាំទ្រលែងបានឃើញ Chef ឫទ្ធី ទៀតហើយ ក្រោយ MasterChef Khmer ចប់យប់មិញ
កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធី MasterChef Khmer រដូវកាលទី ២ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដោយបេក្ខជនដែលទទួលបានជ័យលាភីឈ្នះប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារ ពីកម្មវិធីគឺ ស្រីណុច ។ ស្របពេលកម្មវិធីបានធ្វើដំណើរមកដល់ទីបញ្ចប់នោះ អ្វីដែលជាការចាប់អារម្មណ៍របស់មហាជនអ្នកទស្សនាជាច្រើនតាមរយៈការ Live ផ្ទាល់លើទំព័រហ្វេសប៊ុកនៃកម្មវិធីនោះ គឺជាលោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលជា Chef និង ជាគណៈកម្មការរបស់កម្មវិធីទៅវិញ ដោយលោកបានទទួលមរណភាពហើយកាលពីពេលកន្លងទៅនោះ ។ ពិតណាស់កាលពីយប់មិញនេះ គេសង្កេតឃើញមានអ្នកចូលរួមតាមរយៈ Comment ជាច្រើនក្រោមការ Live នៃកម្មវិធី ដោយម្នាក់ៗបានសរសេរពាក្យលាទាំងក្តុកក្តួល និង អាឡោះអាល័យទៅកាន់ Chef ឫទ្ធី យ៉ាងច្រើនថា ចាប់ពីពេលនេះលែងបានឃើញសកម្មភាពដ៏រស់រវើក និង ស្តាប់ឮសំឡេង Chef ក្នុងកម្មវិធីទៀតហើយ ក្នុងនោះដែរមហាជនអ្នកគាំទ្រក៏បានបង្ហាញក្តីនឹករឭកដល់គណៈកម្មការរូបនេះថែមទៀតផង ។ នេះជាការស្រណោះស្រណោកអាឡោះអាល័យមួយ ដែលអ្នកគាំទ្រជាច្រើនរបស់គណៈកម្មការ Chef ឫទ្ធី ដែលមានឈ្មោះដើម ស៊ឺ សោភ័ណ្ឌឫទ្ធី បានបង្ហាញចេញ ក្រោយពេលកម្មវិធី MasterChef Khmer បានឈានដល់ទីបញ្ចប់នោះ ។ គួរឱ្យដឹងដែរថា លោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលគេស្គាល់ជា Chef ឫទ្ធី ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer បានទទួលមរណភាពកាលពីយប់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយសារជំងឺលើសឈាម និង ឡើងជាតិស្ករខ្ពស់ ។…
Read Moreតាមពិតមូលហេតុនេះសោះទើប លី អ៊ីវ៉ាធីណា មិនទាន់រៀបការ ទោះអាយុជិត ៤០ ឆ្នាំក្ដី!
បើគិតចាប់តាំងពីការចូលប្រឡូកសិល្បៈអស់រយៈពេលជាជិត ២០ ឆ្នាំមកនេះ តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ត្រូវបានសិល្បករសិល្បការិនីជំនាន់ ក្រោយ ចាត់ទុកថាជារៀមច្បងមួយរូប ដែលពោរពេញទៅដោយទេពកោសល្យក្នុងវិស័យសិល្បៈ ដែលអាចក្តោបប្រជាប្រិយភាពដូចដើម ។ លើសពីនោះ គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ នេះ លី អ៊ីវ៉ាធីណា មានអាយុ ៣៦ ឆ្នាំហើយ ប៉ុន្តែតារាស្រីរាងតូចល្អិត សាច់សខ្ចីរូបនេះនៅតែអាច រក្សាសម្រស់របស់ខ្លួនឱ្យនៅតែស្រស់ស្អាត សាច់ចាំ និងក្មេងជាងវ័យទៀតផង ។ ទន្ទឹមនឹងគ្នានោះមកដល់វ័យជិត ៤០ ឆ្នាំ នេះ ម្ចាស់បទ «ស្តាយមិនបានឆ្លើយពាក្យថាស្នេហ៍» រូបនេះ ហាក់មិនទាន់មានតម្រួយរៀបការនៅឡើយ ស្រប ពេលដែលមិត្តភក្តិសិល្បការិនីស្រករខ្លួន ដែលមានដូចជា អ្នកនាង ជិន សេរីយ៉ា អ្នកនាង សុគន្ធ នីសា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង យក់ ឋិតរដ្ឋា បានរៀបការ និង មានកូនរៀងៗខ្លួនហើយនោះ ។នាងមូលហេតុម្យ៉ាងគត់ ដែលធ្វើឲ្យនាងមិនគិត និង មិនទាន់សម្រេចចិត្តមានស្នេហាជ្រើសរើសយកបុរសណាម្នាក់ជាគូចាប់ដៃគ្នាចូលរោងជ័យនោះទេមកទល់ពេលនេះ នាងកំពុងតែយកពេលវេលា និង បេះដូងរបស់ខ្លួនវីវក់នឹងរបររកស៊ីមុខជំនួញជាច្រើននៅក្នុងដៃម្យ៉ាងគត់ ពោលគឺរឿងស្នេហាទុកមួយឡែកសិនហើយក្នុងនោះដែរ ទោះជាមិនទាន់បញ្ជាក់ថា តើពេលណាសម្រេចចិត្តដកឃ្លាពីរបររកស៊ីក៏ពិតមែន ប៉ុន្តែកញ្ញា លី អ៊ីវ៉ាធីណា បច្ចុប្បន្ននាងកំពុងរីករាយយ៉ាងខ្លាំងក្នុងការបង្កើនមុខជំនួញជាច្រើន ដោយពេលកន្លងទៅ នាង បានបើកអារហាដ្ឋានមួយរួចមកហើយ ដោយមានឈ្មោះថា លិធីង ឌឹមសាំហុងកុង ស៊ុបមីលានផ្សិត ។ បន្ទាប់មក កញ្ញា លី អ៊ីវ៉ាធីណា ក៏បានបង្កើតមុខជំនួញតាមអ៊នឡាយតាមរយៈការលក់ដូរផលិតផលថែរក្សាសម្រស់…
Read Moreមើលទៅសប្បាយដល់ហើយ ! អីយ៉ា តន់ ចន្ទសីម៉ា, ខេម និង ខេមរៈ សិរីមន្ត ដាក់ប៉ុន្មានបទនេះ កក្រើកពេញរោងការ ប្អូនស្រី របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពិសេសច្រៀងបទកំពុងល្បីខ្លាំងទៀត មានដូចជា…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ គេឃើញពិធីមង្គលការមួយ បានរៀបចំតុបតែង រោងពិធី មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង រហូតមានការលើកសរសើរជាច្រើន។ ក្នុងមង្គលការនេះ កូនកំលោះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត និងកូនក្រមុំ មាន ឈ្មោះ ឈឺន ស្រីដែន។ មួយវិញទៀត កូនក្រមុំ ក៏ត្រូវជាប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់គ្នា ក៏មានការចាប់អារម្មណ៍ផងដែរ គឺនៅមុខរោងពិធីមង្គលការនេះ លែងសុទ្ធតែតាំងរថយន្តទំនើបៗ ថ្លៃៗ ជាច្រើនគ្រឿង មើលទៅពិតជាអធិកអធម ខ្លាំងណាស់ មិនសរសើរពិតជាមិនបាន។ នៅមិនទាន់អស់ទេ នៅកម្មវិធីពេលល្ងាច នៃមង្គលការនេះ គេឃើញសុទ្ធតារាល្បីៗជាច្រើនដួង ក៏មានវត្តមានផងដែរ មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា, ប៉ែន ចំរុង, តន់ ចន្ទសីម៉ា, យឹម តាស្រង់, ខេម, ខេមរៈ សិរីមន្ត, កូនប្រុស ព្រាប សុវត្ថិ, វង្ស ថាណាន់, ចន ចាន់លក្ខិណា, ហេង ឡុង រួមទំាងបងប្អូន ត្រកួល ឡេង និងតារាជាច្រើនទៀត ក្នុងឈុតសំលៀកបំពាក់ ស្អាតៗ ទាក់ភ្នែកណាស់។ កាន់តែពិសេស តារាចម្រៀង តន់ ចន្ទសីម៉ា, ខេម និង ខេមរៈ សិរីមន្ត…
Read Moreសូមចូលរួមរំលែកទុក្ខផង តារាចម្រៀង ពេជ្រ ថាណា កំពុងជួបទុក្ខធំ ខណៈមនុស្សជាទីស្រឡាញ់បានទទួលមរណភាព ដោយសារតែ…
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០១ នេះ លោក ពេជ្រ ថាណា តារាចម្រៀងដ៏មានឈ្មោះល្បីប្រចាំផលិតថោន បានមានទុក្ខជាទំងន់ ខណៈដែលមនុស្សជាទីស្រឡាញ់បានទទួលមរណភាព។ ក្នុងនោះដែរ លោក ពេជ្រ ថាណា ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍សោកសៅដោយមានខ្លឹមសារថា៖«ពេលនេះខ្ញុំមានទុក្ខ បងប្អូនដែលស្រលាញ់រាប់អានគាត់ និងស្រលាញ់រាប់អានខ្ញុំ ពេលនេះគាត់លាបងប្អូនទាំងអស់គ្នារហូតហេីយ។ បងប្អូនអាចចូលរួមបច្ច័យ តាមរយៈខ្ញុំបាន បុណ្យធ្វេីនៅខេត្តបាត់ដំបង អរគុណ គាត់ទៅបានសុខហេីយ 087313936 តាមសន្ធាបងប្អូន និងសូមជូនបុណ្យដល់បងប្អូនគ្រប់ៗគ្នា»។ ជាមួយគ្នានេះ បេីតាមប្រភពព័ត៌មានបឋមទទួលពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Kim Dalina បានបញ្ជាក់អំពីមូលហេតុនៃការស្លា ប់ប្រាប់ទៅកាន់មហាជនតាមរយៈការខមិន គឺដោយសារតែជំងឺមហារីកពោះវៀន និងរលាក់ស្រោមខួរក្បាល។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់បងស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Read Moreសូមចូលរួមរំលែកទុក្ខផង តារាចម្រៀង ឆ័យលី ដាឡែន កំពុងជួបទុក្ខធំ ខណៈទេីបបាត់បង់ឪពុក ពេលនេះបងស្រីបង្កេីតបានទទួលមរណភាពម្នាក់ទៀត ដោយសារតែ…
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០១ នេះ អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងក្រមិចក្រមើម បានមានទុក្ខជាទំងន់ ខណៈដែលបងស្រីបង្កេីតជាទីស្រលាញ់បានទទួលមរណភាពធ្វើឲ្យតារាចម្រៀងរូបនេះ រួមទាំងក្រុមគ្រួសារ មានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។ សូមជម្រាបថា បងស្រីបង្កេីតរបស់អ្នកនាង ឆ័យលី ដាឡែន បានគាំងបេះដូងស្លា ប់នៅតាមផ្លូវ បន្ទាប់ពីត្រលប់មកពីលេងភ្លេងខ្មែរនៅឯខេត្តបាត់ដំបង។ ជាមួយគ្នានេះ អ្នកនាង ឆ័យលី ដាឡែន ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍សោកសៅដោយមានខ្លឹមសារថា៖«បងក្រោកមកវិញមក គ្រួសារយេីងទេីបតែបាត់បង់ប៉ាមួយទេ បងកុំទៅមួយទៀតអី គ្រួសារយេីងទេីបដេីរជុំគ្នាថ្ងៃមុនទេ ពួកយេីងទេីបបានសប្បាយទេ បងឮខ្ញុំហៅអត់? តេីបានអ្នកណាពិភាក្សាជាមួយខ្ញុំទៀតពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំទទួលយកមិនបានទេ ខ្ញុំគេងមិនលក់ទេ បិតភ្នែកឃេីញតែបងស្រី បងមកវិញមក ទេវតាអេីយអោយបងស្រីខ្ញុំវិញមក»។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់បងស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Read Moreវាសនាមើលមិនឃើញ ពូ ពីពលករចំណាកស្រុកម្នាក់ ក្លាយជាតារាចម្រៀង!
ថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ដែលកំពុងមានសន្ទុះខ្លាំងក្នុងការស្តាប់ និង ទស្សនាពីសំណាក់មហាជន ។ លើសពីនោះ ផលិតកម្មខាងលើនេះ ហាក់កំពុងទទួលបានការចូលរួមពីតារាចម្រៀង និង អ្នកនិពន្ធទំនុកភ្លេង ទំនុកច្រៀងទាំងថ្មីចាស់ជាច្រើនទៀតផង ដើម្បីប្រកួតប្រជែងទីផ្សារជាតិ និង អន្តរជាតិ ។ យ៉ាងណាមិញ ថ្មីនេះអ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ថែមនោះ ក៏ព្រោះវត្តមានរបស់តារាចម្រៀងមួយរូប ដែលមានឈ្មោះ អេង វាសនា ហៅ ពូ ដែលលោកបានប្រែវាសនា ពីពលករខ្មែរធ្វើការនៅប្រទេសកូរ៉េក្លាយជាតារាចម្រៀងក្នុងផលិតពេញនិយមខាងលើនេះ ។ លោកដំបូងឡើយ គឺជាពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េប៉ុណ្ណោះ តែក្រោយវិលត្រលប់មកស្រុកកំណើតវិញ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ប្រកាស ជ្រើសរើសតារាចម្រៀងលោកក៏ដាក់ពាក្យច្រៀង និង បានជាប់ ព្រមទាំងទទួលបានឱកាសពីម្ចាស់ផលិតកម្ម និង អ្នកគ្រប់គ្រង ទើបលោកអាចក្លាយជាតារាចម្រៀងបាន» សូមទស្សនារូបភាពខាងក្រោម
Read Moreបង្ហោះសារប្លែកៗច្រើនពេក ហ៊ិន ចាន់នីរ័ត្ន ត្រូវអ្នកគាំទ្រសង្ស័យថាកំពុងខូចចិត្ត!
ពិធីការិនីដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង នៅក្នុងស្រទាប់យុវវ័យគឺ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ក្រោយពីបានចូលប្រឡូកនៅក្នុងវិថីសិល្បៈ អស់រយៈ ពេលជាង ១០ ឆ្នាំមកហើយនោះ ពេលនេះតារាស្រីរូបនេះក្ដោបបានឱកាសការងារជាច្រើន មិនថាជាពិធីការិនី តារាសម្ដែង និងថែមទាំងទទួលបានការថតពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗនានាជាច្រើនទៀតផង។ ក្រៅពីអាជីពជាអ្នកសិល្បៈ បានទទួលជោគជ័យមួយកម្រិតហើយ ពិធីការិនីរូបនេះក៏បានឆ្លៀតពេលមកបើកជំនួញផ្ទាល់ខ្លួនដោយបាននាំចូលផ្ដាច់មុខនូវ ផលិតផងថែរក្សាសម្រស់ ដែលកំពុងតែមានការគាំទ្រយ៉ាងច្រើន ពីអតិថិជននាពេលបច្ចុប្បន្ននេះផងដែរ។ ស្របពេលដែលអាជីពជាអ្នកសិល្បៈ និងមុខជំនួញក្នុងដៃកំពុងតែទទួលបានជោគជ័យនោះ បើក្រឡេកទៅមើលពីជីវិតស្នេហារបស់តារាស្រីដ៏ស្រស់សោភារូបនេះវិញ នាងហាក់មិនសូវនឹកនា ឬ បើកបង្ហាញជាសាធារណៈឱ្យទស្សនិកជនបានដឹងឮដូចមិត្តសិល្បៈមួយចំនួន ខណៈដែលមិត្តរួមអាជីពខ្លះបានរៀបការកសាងគ្រួសារ យ៉ាងមានសុខមង្គល ស្ទើរតែគ្រប់គ្នាអស់ទៅហើយក្ដី។ យ៉ាងណា បើទោះបីជាពិធីការនីស្រស់ស្អាតរូបនេះ មិនបានបើកចំហពីទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ក៏ពិតមែន តែមួយរយៈនេះ ហ៊ិន ចាន់នីរ័ត្ន ក៏បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នៅពេលដែល រូបនាងតែងតែបញ្ចេញសារប្លែកៗជាញឹកញាប់ ហាក់ដូចជាពីធីការិនីរូបនេះកំពុងតែមានការខកចិត្ត ឬ ក៏បានជួបវិបត្តិអ្វីមួយ រហូតធ្វើឱ្យរូបនាងដាច់ចិត្តបញ្ចេញជាសាធារណៈបែបនេះ។តាមរយៈសារមួយចំនួនដែលពិធីការិនីរូបនេះបានបញ្ចេញជាញឹកញាប់នាពេលកន្លងមកនេះមានដូចជា ៖ «តាមរយៈសារមួយចំនួនដែលពិធីការិនីរូបនេះបានបញ្ចេញជាញឹកញាប់នាពេលកន្លងមកនេះមានដូចជា ៖ «ក្រោយពីបានឃើញសារមួយចំនួនរួចមក ទស្សនិកជនអ្នកគាំទ្របានបញ្ចេញមតិលើកទឹកចិត្ត ដល់ដល់រូបនាង កុំឱ្យគិតច្រើន និង ធ្វើចិត្តឱ្យសប្បាយៗ គ្រប់យ៉ាងនឹងមានរឿងល្អៗជាច្រើន នៅរង់ចាំរូបនាងនៅពេលខាងមុខបន្តទៀត៕ សូមទស្សនារូបភាពខាងក្រោម
Read Moreគ្រួសារ Goal! ១១ ឆ្នាំមកនេះ កែវ ចាន់និមល និងកូនស្រី ត្រូវស្វាមីមើលថែដូចព្រះនាង…
ពិធីការិនីសំដីផ្អែម កែវ ចាន់និមល គឺជាពិធីការិនី ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នងវិថីសិល្បៈ នាពេលបច្ចុប្បន្ន។ ពិធីការិនីរូបស្រស់នេះ មិនត្រឹមតែជាបុគ្គលដែលជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈនោះទេ តែនាងគឺជាតារាស្រីមួយរូប ដែលតែងតែបង្ហាញពីភាពជោគជ័យ ផ្អែមល្ហែម កក់ក្ដៅបំផុត ពីជីវិតគូទៀតផង។ ជារឿយៗ កែវ ចាន់និមល តែងតែបង្ហាញពីជីវិតគូដ៏មានសុភម្គលល នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងសរសេររៀបរាប់ពីរឿងរ៉ាវជីវិតគូ របស់ខ្លួន បង្ហាញទៅកាន់មហាជនផងដែរ។ បើទោះបីជា ពិធីការិនីរូបនេះ បានរៀបការ សាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន តែចំណងស្នេហ៍របស់នាង នៅតែមានភាពស្អិតល្មួត ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីអ៊ីចឹង។ អ្វីដែលរឹតតែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងបន្ថែមនោះ កាលពីពេលថ្មីៗនេះ ពិធីការិនីសំឡេងផ្អែមរូបនេះ បានទម្លាយរឿងក្នុងចិត្តរបស់ខ្លួនមួយ នៅចំថ្ងៃគម្រប់ខួបអាពាហ៍ពីពាហ៍ ១១ ឆ្នាំ ដែលបានរួមរស់ជាមួយស្វាមីយ៉ាងមានន័យបំផុត។ សារទាំងស្រុងនោះ រៀបរាប់ថា ៖ «ទទួលការណាត់ពិសេសពីមនុស្សដែលមិនអាចខ្វះបាន ទោះមនុស្សប្រុសម្នាក់នេះមិនមានអ្វីច្រើន តែគាត់ក៏អាចឱ្យប្រពន្ធកូនរស់នៅដូចព្រះនាងរហូតមកដល់សព្វថ្ងៃ រីករាយថ្ងៃខួបអាពាពិពាហ៍ ១១ ឆ្នាំលោកប្ដី» ៕
Read Moreទៀង មុំសុធាវី សម្រេចផ្អាកសិល្បៈភ្លាមៗ ក្រោយដឹងថាកំពុងពពោះកូនដំបូង…
ពិតជារំភើបខ្លាំងណាស់ ពេលនេះតារាចម្រៀងមុខស្រទន់ ទៀង មុំសុធាវី កំពុងពពោះកូនដំបូងហើយ ហើយនាងក៏សម្រេចចិត្តផ្អាកពីអាជីពចម្រៀងមួយរយៈដើម្បីថែរក្សាសុខភាពទារកក្នុងផ្ទៃ ។ ការត្រៀមខ្លួនទទួលសមាជិកថ្មីរបស់តារាចម្រៀងរូបនេះ ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ។ មិនទាន់មានការទម្លាយថាកូនក្នុងផ្ទៃរបស់ ទៀង មុំសុធាវី ជាកូនស្រី ឬ ប្រុសនោះទេ ខណៈពេលនេះនាងទើបពពោះប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយសព្វថ្ងៃ ទៀង មុំសុធាវី កំពុងរស់នៅក្នុងស្រុកនៅឡើយ មិនទាន់ប្រាកដថានឹងចាកចេញទៅប្រទេសបារំាងវិញនៅពេលណានោះទេ ។ បើគិតមកដល់ពេលនេះ ទៀង មុំសុធាវី រៀបការបានប្រមាណជាជិតមួយឆ្នាំហើយ ក៏ជាវេលាដែលស័ក្តិសមក្នុងការយកកូនដើម្បីប្រលែងលេងផងដែរ ។ ជាមួយគ្នានោះក៏មានការបង្ហើបថា ទៀង មុំសុធាវី និង ស្វាមី រំភើបខ្លាំងណាស់ ព្រោះជិតបានក្លាយជាឪពុកម្តាយរបស់គេនៅក្នុងពេលឆាប់ៗនេះ ។ បើទោះប្រឡូកក្នុងសិល្បៈជាង ១០ ឆ្នាំក៏ពិតមែន តែនិយាយពីប្រជាប្រិយភាពនៅក្នុងស្រុករបស់ ទៀង មុំសុធាវី ហាក់មិនសូវមានប៉ុន្មានឡើយ ភាគច្រើននាងទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរដែលរស់នៅក្រៅស្រុក ។ មិនមានផលិតកម្មច្រៀងដូចគេក៏ពិតមែន តែ ទៀង មុំសុធាវី ក៏មានស្ទីឌីយោសម្រាប់ធ្វើបទចម្រៀងថ្មីៗដោយខ្លួនឯង ។ អ្វីដែលគួរឱ្យសរសើរសម្រាប់តារាចម្រៀងរូបនេះ បើទោះប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ តែនាងមិនដែលពើបប្រទះរឿងអាស្រូវរហូតដល់ថ្ងៃរៀបការជាមួយស្វាមីជាអ្នករស់នៅប្រទេសបារាំង និង ជាកូនអ្នកមានមុខមាត់នៅក្នុងស្រុកកាលពីដើមឆ្នាំ ២០២០ កន្លងមក ៕
Read More