វត្តមានរបស់នាងអូនស្មាយ ឬមានឈ្មោះពេញថា ហ្សូតា ម៉ីហាណា ដែលគេស្គាល់ច្បាស់ជាដំណក់ឈាមដំបូងរវាងតារាសម្ដែងប្រុសរូបសង្ហា ចន អេឡិចហ្សូរ៉ា និង ឌី សូនីតា ត្រូវបានមិត្តភក្ដិ ក៏ដូចជាមហាជនជាច្រើនចូលរួមអបអរសាទរ និង ស្រឡាញ់ចូលចិត្ត ព្រោះតែមុខមាត់ ច្រមុះ ថ្ពាល់ស្អាតដូចកូនកាត់របស់គេ ។ ងាកទៅមើលលោក អេឡិចហ្សូរ៉ា ដែលជាលោកប៉ាថ្មីថ្មោងវិញ មើលទៅពិតជាស្រឡាញ់កូនស្រីស្ទើរលេប ដោយចាប់តាំងពីនាងតូច ស្មាយ សម្រាលចាកចេញពីផ្ទៃម្ដាយមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះភ្លាម លោកបង្ហាញអារម្មណ៍រំភើប សប្បាយចិត្តជាពន់ពេក ព្រមទាំងថតរូបបង្ហោះលើបណ្ដាញសង្គមសឹងតែមិនលស់ថ្ងៃ ។ តួយ៉ាងថ្មីៗនេះ អេឡិចហ្សូរ៉ា ទើបតែបង្ហោះវីដេអូថ្មីនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបង្ហាញពីសកម្មភាពស្រឡាញ់កូនស្រីស្ទើរលេប ដោយការលើកបីបមថ្នាក់ថ្នម ប្រលែងលេងជាមួយកូនស្រី ជាមួយនឹងសំឡេងសើចក្អាកក្អាយក្នុងគ្រួសារតូចរបស់ពួកគេ ។ សូមទស្សនាវីដេអូខាងក្រោម ៖ សូមទស្សនារូបភាពខាងក្រោម
Read MoreDay: November 2, 2020
អ្នកនេសាទខ្មែរកម្សត់ ២៥នាក់ត្រូវវៀតណាមចា បខ្លួនក្រោយចូលនេសាទនៅកោះត្រល់ អាជ្ញា ធរខ្មែរចុះទៅអ ន្តរាគមន៍ជួយជជែកបែកផ្សែងនឹងវៀតណាម…(វីដេអូ)
វៀតណាម៖ ប្រជានេសាទខ្មែរចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែ ងឲ្យមកទឹកដី កម្ពុជាវិញហើយ បន្ទាប់ពីត្រូវបានសមត្ថកិច្ចវៀតណាមឃា ត់ខ្លួនពីប ទចូលនេសាទខុសច្បាប់ក្នុងទឹកដីវៀតណាម នៅតំបន់កោះត្រល់(វៀតណាមហៅកោះភូគុក) និងកោះថាស ។ ក្នុងនោះ បើតាម ប្រភពបានឲ្យដឹងថា ក្រុមប្រជានេសាទទាំង២៥នាក់នោះ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែងកាលពីយប់ថ្ងៃទី២៨ តុលា និងបានមកដល់ទឹកដីកំណើតខ្លួនវិញកាលពីព្រឹកថ្ងៃទី២៩ តុលា ២០២០ ឮឮយ៉ាងណាមិញ ប្រភពបន្តថា ការដោះលែងប្រជានេសាទខ្មែរទាំង២៥នាក់នេះ គឺធ្វើឡើងក្រោយពីមានការជ ជែកសម្រប សម្រួលគ្នារវាងអាជ្ញាធរខេត្តកែប នាយកដ្ឋានការពារព្រំដែនទឹកកម្ពុជា និង ភាគីវៀតណាម នៅចំណុចកោះត្រល់ ។អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានអញ្ជើញទៅសួរសុខទុក្ខប្រជានេសាទទាំង ២៥នាក់ ដែលប្រើទូកនេសាទ៥គ្រឿងនោះ ហើយក៏ បានណែនាំឱ្យក្រុមប្រជានេសាទទាំង២៥នាក់ យល់ អំពីការកំណត់ព្រំដែន ហើយឈប់ចូលទៅនេសាទនៅទឹកដីគេតទៅទៀត រួចក៏អនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅឋានរៀងៗខ្លួនវិញ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreយកលោកធ្វើប្តី វេទនាណាស់ ការភ្លាមអត់ចេះរកស៊ី បានកូន១ លួចមានស្រី បានកូន២ ប្តឹងប្រពន្ធលែងលះ ទៅយកស្រីខូចធ្វើជាប្រពន្
# យោងតាមគណនីហ្វេសប៊ុក «អមរិន្ទ អមរា សំណព្វចិត្ត» បានបង្ហោះថា៖«ជីវិតអាពាហ៍ពិពាហ៍(នាងខ្ញុំសូម រៀប រាប់ តែការពិតប៉ុន្នោះ)គ្រាន់តែសំរាប់បង ប្អូនពិចារណាទេ..!-ឈ្មោះ ជី វណ្ណាត ជាអ្នកធ្លាប់ បួស អស់រយៈ ពេល 13វស្សា(ដោយយល់ ដូច្នេះ ម្ដាយខ្ញុំក៏លើក អោយ)-នាងខ្ញុំនិង ឈ្មោះជីវណ្ណាត រៀបការ# កាលពីថ្ងៃទី 09/11/2016-ក្រោយពីរៀប ការរួចគា ត់បាន ចូលមករស់នៅក្នុងផ្ទះម្ដាយ របស់ខ្ញុំ ដោយមា នក្ដីសុខ បំផុត មិនដែលមា នបញ្ហអ្វីកើត ក្នុងគ្រួសារឡើយ ម្តាយខ្ញុំ ផ្គត់ផ្គង់ គាត់ ណាស់ ទាំងបាយ អង្ករ ទាំងថ្លៃទឹក-ភ្លើង -ល- ម្ដាយខ្ញុំមិនទា មទារ ពីកូនឡើយ គឺ គាត់ជាអ្នក ចាត់ចែង។# ហើយទង្វើដែលគាត់ធ្វើដាក់ខ្ញុំ ក៏ល្អ ធ្វើអោយខ្ញុំ ម្ដាយខ្ញុំ និងសាច់ញាត្តិខ្ញុំស្រឡាញ់ គាត់គ្រប់គ្នា។-មិនយូរប៉ុន្មាន ជីវណ្ណាត បានបង្ហាញពី សណ្ដាណ របស់ខ្លួន បន្ដិចម្ដងៗ ដោយគាត់ មិនសូវព្យា យាមសង្វាត ឬ ចាប់អារម្មណ៏ យកចិត្តទុក ដាក់លើ ការងារឡើយ ទាំងការងារខាង ក្រៅ និងការងារក្នុងផ្ទះ។# ជីវណ្ណាត បានបាត់បង់ការងារ មួយរយៈធំ(ពី3-ទៅ6ខែ)ច្រើនលើក ច្រើនសារ ធ្វើការមិនជាប់ លាប់ ធ្វើអោយ នាងខ្ញុំពិបាកចិត្តពន់ ពេក ដោយបង្គោ លគ្រួសារមិ នរឹង មាំ នាង ខ្ញុំក៏ស្ដីថា មួយដង ជាពីរដង ហើយគាត់មា…
Read Moreអីយ៉ាស់! ភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានផង ហេង ចន្ថា បង្ហោះសារ «ពេលកើតទុក្ខយំគ្មានអ្នកដឹង»
បើគិតមកដល់ពេលនេះ ប្រមាណជាជិតកន្លះឆ្នាំហើយដែល ហេង ចន្ថា អតីត Miss Grand Cambodia ឆ្នាំ ២០១៦ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ទៅតាមប្រពៃណីខ្មែរ តែយ៉ាងណាអតីត Miss Grand រូបនេះ នៅមិនទាន់ក្លាហានបង្ហាញមុខគូដណ្តឹងជាសាធារណៈដល់មហាជនឃើញនៅឡើយទេ ។ បើទោះទទួលស្គាល់ថាបានភ្ជាប់ពាក្យក៏ពិតមែន ប៉ុន្តែកន្លងទៅនេះ ហេង ចន្ថា បានបដិសេធហើយពីការមិនបង្ហាញមុខគូដណ្តឹងជាចំហ ដោយនាងបានអះអាងថាមិនទាន់ដល់ពេល ហើយសូម្បីតែពេលវេលារៀបការ ក៏នាងមិនទាន់ទម្លាយឱ្យដឹងដែរ ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រអតីត Miss Grand រូបនេះងឿងឆ្ងល់យ៉ាងខ្លាំង ដោយបានលើកជាសំណួរឡើងថា តើមានមូលហេតុអ្វី ទើបបានជានាងធ្វើបែបនេះ ? យ៉ាងណាមិញ ស្របគ្នានឹងការលើកឡើងជាសំណួរចាក់ស្រែះនេះ បើងាកទៅមើលអតីត Miss Grand ហេង ចន្ថា វិញហាក់ស្ងប់ស្ងាត់ណាស់ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ថ្មីៗនេះគឺការបង្ហោះសារប្លែកៗ ដែលមើលទៅខ្លឹមសារនៃសារនោះនាងហាក់កំពុងស្ថិតនៅក្នុងភាពឯកា ពោលគឺគ្មានអ្នកណាម្នាក់អាចយល់ចិត្តនាងឡើយ ។ «ខ្ញុំសើចសប្បាយមានអ្នកដឹងច្រើន តែពេលខ្ញុំកើតទុក្ខគ្មានអ្នកឮ ខ្ញុំយំគ្មានអ្នកស្តាប់ ខ្ញុំឯកាគ្មានអ្នកដឹង គ្មានអ្នកដឹងទេ មានតែយើងទេដែរដឹងពីខ្លួនឯងច្បាស់ អ៊ីចឹងក៏មានតែខ្លួនឯងទេដែលដឹងច្បាស់គ្រប់ពេល លួងខ្លួនឯងបានគ្រប់ពេល មែនអត់បងប្អូន???» ។ នេះជាការលើកឡើងរបស់អតីត Miss Grand ហេង ចន្ថា បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ តែយ៉ាងណានាងក៏បានដាក់ឃ្លាចុងក្រោយ Drama ទៀតផង ។ ទោះជាយ៉ាងនេះក្តី គេមិនបានដឹងច្បាស់ថា តើ ហេង ចន្ថា កំពុងតែមានវិបត្តិអ្វីក្នុងចិត្តឱ្យពិតប្រាកដនោះឡើយ ខណៈដែលនាងមិនទាន់បង្ហាញពីជីវិតឯកជននៅឡើយ។ ហើយតាមរយៈនេះ គេក៏មិនបានដឹងថានាងក៏កំពុងមានបញ្ហាជាមួយគូដណ្តឹង ឬ យ៉ាងនោះដែរ? គួរឱ្យដឹងដែរងថា ហេង ចន្ថា បានភ្ជាប់ពាក្យស្ងាត់ៗជាមួយបុរសវ័យកណ្តាលម្នាក់ឈ្មោះ ប៉ាច រ៉ូណា កាលពីថ្ងៃទី…
Read Moreអានសាររួចហើយចង់ស្រក់ទឹកភ្នែកតាម! ខណះបុរសជាប្ដីដែលប្រពន្ធគាត់បាន ស្លា ប់ទាំងវ័យក្មេងនោះ បានបង្ហោះសារ ថា….
គួររំលឹកបន្តិចថា ក្រោយពីមានបញ្ហាបេះដូង ស្ត្រីម្នាក់ដែលជាប្រពន្ធ បានលាឆ្ងាយពីប្តី និងកូនរបស់គាត់ជារៀងរហូត ខណៈពេល ដែលប្តីរបស់គាត់នៅមិនទាន់ធ្វើចិត្តបាន និងពិបាកទទួលយកការពិតថាគាត់បានបាត់បង់មនុស្សសំខាន់ម្នាក់ទៅហើយ។ដោយលែកក្រោយពីពិធីបុណ្យបានចប់សព្វគ្រប់ មុននេះប្តីរបស់គាត់ ដែលមានគណនីហ្វេសបុកឈ្មោះ Sothon Huot បានបង្ហោះសារដ៏កំសត់ថា: ប្រពន្ធជាទីស្រឡាញ់ មកនាំអូនមកផ្ទះហើយ អូនឈប់ខ្លាចទៀត សម្រាកចុះណា បងសន្យាហើយ គឺបងមិនទុកអូនចោលឡើយ ។ សំដីអូន (អូនមិនចង់នៅវត្តទេ អូនខ្លាចខ្មោច អូនខ្លាចនៅម្នាក់ឯង) បងនៅតែថែអូនជារៀងរហូត បងនឹងធ្វើបុណ្យ ដាក់ទាន ឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនអូន ❤😞 🙏🏻 អារម្មណ៍ដែលថប់ៗ ណែនទ្រូង អួលដើមក វានៅពេញទ្រូងបងអស់ហើយ និយាយមិនចេញ បានត្រឹមតែទ្រាំៗ❤😞🙏🏻 សូមទស្សនារូបភាពខាងក្រោម
Read Moreក្តៅៗ ទីបំផុត! គ្លីនិក លី ស្រីវីណា ត្រូវបានបិទជាបណ្តោះអាសន្នហើយ ក្រោយលោកមេធាវី ទេព ពៅ បានស្លាប់នៅទីនោះ…
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយពីបុគ្គលិក គ្លីនិក លី ស្រីវីណា បានអោយឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរបានសម្រេចបិទគ្លីនិក លី ស្រីវីណា ជាបណ្តោះអាសន្ន ក្រោយលោកមេធាវី ទេព ពៅ បានស្លាប់នៅក្នុងបន្ទប់ព្យាបាល ។ គ្លីនិក លី ស្រីវីណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គួររំលឹកថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ លោកមេធាវី ទេព ពៅ អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មាន អាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ។ ក្រោយមក ខាងពេទ្យបានដាក់សេរ៉ូម រួចលោកមេធាវី ទេព ពៅ ក៏គាំងបេះដូងស្លាប់តែម្តង ។ ជុំវិញបញ្ហានេះ គ្លីនិក លី ស្រីវីណា បានដោះស្រាយជាមួយក្រុមគ្រួសារសពហើយ តែសមត្ថកិច្ចជំនាញ នៅតែបន្តការស៊ើបអង្កេតទៀត ដើម្បីរកមូលហេតុ នៃការស្លាប់នេះ ឲ្យបាន ច្បាស់លាស់ ។ លោកមេធាវី ទេព ពៅ នឹងត្រូវរៀបអពាហ៍ពិពាហ៍ ជាមួយនារីម្នាក់ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តែអកុសល លោកមេធាវី បានស្លាប់ មុនពេលថ្ងៃសិរីមង្គលមកដល់ទៅវិញ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreតិរច្ឆានណាស់!! ជាងមួយឆ្នាំហើយ ទើបក្មេងស្រីម្នាក់ដាច់ចិត្តប្រាប់ឪពុកម្តាយខ្លួន ថាបុរសដែលជាអ្នកជិតខាងនេះ ឱ្យតែ…
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសល្មោ ភកា មម្នាក់ បានចា ប់រំ លោ ភក្មេងស្រីម្នាក់ បានសម្រេចជាបន្ដបន្ទាប់ តាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះទើបបែកការដឹងដល់អាណាព្យាបាល ប្ដឹងទៅសមត្ថកិច្ច ចុះមកឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់។ ប្រភពព័ត៌មានពីអ្នកស្រុក បានឲ្យដឹងថា កាលពីពេលកន្លងមកនេះ ជនសង័្សយបានឃើញក្មេងស្រីរងគ្រោះ នៅតែម្នាក់ឯង ក៏ចូលទៅចា ប់រំ លោ ភ សេ ពសន្ថ វៈ បានស ម្រេ ចជាញឹកញាប់ ហើយគំ រា មមិនឲ្យនាង យករឿងអា ស្រូ វរបស់គេ ទៅប្រាប់ឪពុកម្ដាយ ឬអ្នកដទៃ។ ប៉ុន្ដែដោយសារតែនាងរងនូវការឈឺចា ប់ខ្លាំ ងពេក ទើបរឿងរ៉ាវដ៏អា ស្រូ វនេះ ត្រូវបានទ ម្លា យចេញ ហើយអាណាព្យាបាល បានប្ដឹងទៅសមត្ថកិច្ច។ ដោយសារមានពាក្យបណ្ដឹងខាងលើនេះ ទើបសមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង័្សយតែម្ដង មន្រ្ដីការិយាល័យនគរបាលប្រឆាំងការជួ ញដូរមនុស្ស និងកាពារអ នីតិជ ន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ អ៊ុន ប៊ុនធឿន អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។រីឯការឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចបានធ្វើឡើង តាមពាក្យបណ្ដឹងរបស់អាណាព្យាបាលរបស់ជនរងគ្រោះ និងមានការសម្របសម្រួលផ្នែកច្បាប់ ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ផង មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា…
Read Moreសុំម្នាក់មួយមាត់បងប្អូន! តាមទាន់ប្តីនៅបន្ទប់ជាមួយសាហាយស្រី អស់ជម្រើសសាហាយស្រីកាន់តាង់តោ ការពារខ្លួន ហើយធ្វើមុខឡើងឌឺ ហើយ… (មានវីដេអូ)
# យោងតាមការបង្ហោះសាររបស់ប្រពន្ធស្របច្បាប់ដែលមានគណនីហ្វេសបុកឈ្មោះ Leakna Horm បានបង្ហោះសារឈឺចាប់ថា: បងប្អូនជួយស៊ែរអោយវាល្បីផងស្រុកចិត្តចោលប្រពន្ធនឹងកូននឹងចោលការងារដេីម្បីទៅរកស្រីខារ៉ាអូរប្ដីខ្ញុំថាស្រីគាត់ល្អណាស់ដែរវាថាប្ ញុំជាប្រុសចុងក្រោយរបស់វាហេីយបងប្អូនជួយគិតមេីលទង្វេីដែរប្ដីខ្ញុំធ្វេីដាក់មិនមែនមួយម្ដងទេគឺច្រេីនដងណាស់ខ្ញុំទ្រាំ ដល់ករហេីយជួយស៊ែរអោយវាល្បីផង ខ្ញុំភ្លេចបងប្អូនណាខ្លះបានជួបដូចខ្ញុំប្ដីមានស្រីហេីយបញ្ឈីឆាតរូបថតអោបថេីបគ្នាបាញ់បញ្ឈី ប្រពន្ធទៀត # វាសាហាវពេក។ ប្រពន្ធខាងលើក៏បន្តទៀតថា: ខ្ញុំខំញញឹមដេីម្បីកូនជីវិតមនុស្សយេីងត្រូវតែតស៊ូៗទៅមុខត្រូវរកអនាគត់ អោយកូនចាប់ផ្ដេីមសារជាថ្មីជាមួយកូនស៊ូៗអរគុណហេ្វនទាំងអស់ដែរបានជួយលេីកកំលាងចិត្តខ្ញុំ។ ហើយក្នុងនោះ ខាងប្រពន្ធស្រប ច្បាប់ # ក៏បានបង្ហោះវីដេអូពេលដែលបងប្អូនរបស់គាត់ទៅតាមប្តីរបស់គាត់កំពុងនៅក្នុងបន្ទប់ជាមួយស្រីជាសាហាយ ហើយស្រីខាងសាហាយ គឺពិតជាសាហាវ មិនខ្លាចទេ ថែមទាំងកាន់តាំងតោប្រុសតតាំងជាមួយបងប្អូនប្រពន្ធដើមទៀត៕ សូមទស្សនាវីដេអូខាងក្រោមនេះ: # សូមទស្សនារូបភាពខាងក្រោម
Read Moreនារីខ្មែរអង់អាចខ្លាហានណាស់! កម្ពុជាជាប់លំដាប់ទី២នៅអាស៊ាន មានស្ត្រីចូលរួមច្រើនក្នុងប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ…ស៊ែរលើកទឹកចិត្តស្ត្រីខ្មែរម្នាក់១ផង…
KHB/អន្តរជាតិ៖ ប្រទេសកម្ពុជាបានជាប់លំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ទាក់ទងការចូលរួមរបស់ស្ត្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយជាប្រទេសទី១៧ ក្នុង ចំណោម១២០ ប្រទេសដែលមានការចូលរួមរបស់ស្ត្រី។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហើយការចូលរួមរបស់កងថែរក្សាសន្តិភាពជាស្ត្រីរបស់កម្ពុជា ភាគច្រើនតាមបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម។ តាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងនេះថា “ក្នុងប្រទេសអាស៊ាន កម្ពុជាឈរនៅលំដាប់ទី២ ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់បន្ថែមទៀតថា “ចាប់តាំងពី ឆ្នាំ២០០៦ មកប្រទេសកម្ពុជាបានបញ្ចូនកងថែរក្សាសន្តិភាពចំនួន៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន៤១៩នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម”។ ទាក់ទងបញ្ហានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងនៅក្នុងសន្និសីទជាន់ខ្ពស់ស្តីពី “អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩” ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ(NIDIR) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេសកម្ពុជាបច្ចុប្បន្នស្ថិតនៅលំដាប់ទី២ ក្នុងការបញ្ជូនស្ត្រីអោយចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងប្រទេសទី១៧ ក្នុងចំណោម១២០ ប្រទេសដែលមានការចូលរួមរបស់ស្ត្រី។ បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចាប់តាំងពីឆ្នាំ ២០០៦ មកប្រទេសកម្ពុជាបានពង្រាយអ្នកថែរក្សាសន្តិភាពចំនួន ៧១២៣ នាក់ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក។ ក្នុងនោះមានស្ត្រីកម្ពុជាចំនួន៤១៩ នាក់បានចូលរួមនៅក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ដែរថា “អ្នកថែរក្សាសន្តិភាពស្ត្រីរបស់យើងបានបម្រើការជាបុគ្គលិកពេទ្យ និងសន្តិសុខ វិស្វករស៊ីវិល និងអ្នកជំនាញបោសសំអាតមីន”៕ សូមទស្សនារូបភាពខាងក្រោម
Read Moreយប់មិញមង្គលការកីឡាករបាល់ទាត់ កែវ សុខផេង ប្រជុំសុទ្ធតែអ្នកសិល្បៈល្បីៗ
ចាត់ទុកនេះជាលើកទី ២ ហើយដែលតារាសម្តែងស្រីប្រុសល្បីៗជាច្រើនបានបង្អួតសម្រស់ជុំគ្នានៅក្នុងកម្មវិធីមង្គលការកីឡាករបាល់ទាត់ឆ្នើម កែវ សុខផេង បន្ទាប់ពីមង្គលការប្អូនស្រីរបស់តារាសម្តែងរូបសង្ហា មុំ សុទ្ធារ៉ា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនោះ ។ ទោះបីថាមិនមែនជាតារាសម្តែង ប៉ុន្តែពិធីមង្គលការរបស់កីឡាករល្បីក្នុងក្រុមវិសាខា កែវ សុខផេង បានរៀបចំឡើងយ៉ាង អធឹកអធមណាស់ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ១ ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមកុះករពីសំណាក់ភ្ញៀវកិត្តិយស និង កីឡាករជាច្រើន ជាពិសេសនោះក៏មានវត្តមានតារាល្បីៗក្នុងប្រទេសបានចូលរួមអបអរយ៉ាងច្រើនផងដែរ នុងនោះគេចាប់អារម្មណ៍ឃើញមានពិធីការិនី ថន លក្ខិណា តារាចម្រៀង ពេជ្រ សោភា លោក ឆឹម សក្កដា ជាគូស្នេហ៍ ព្រមទាំងតារាល្បីមួយចំនួនទៀត ជាដើម ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់សោភា និង ស្រស់សង្ហា ក្រោយអាក់ខានចូលរួមពិធីបែបនេះ ជិតមួយឆ្នាំនោះ ។ គួរឱ្យដឹងដែរថា បន្ទាប់ពីភ្ជាប់ពាក្យរួចបានមួយរយៈធំនោះ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ កីឡាករល្បី កែវ សុខផេង បានដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណី ដោយបានរៀបចំឡើងយ៉ាងធំដុំនៅដឺព្រីមៀសេនធ័រ សែនសុខ (អគារ G) ៕ សូមទស្សនារូបភាពខាងក្រោម
Read More