ប្រមាណជាជិតមួយខែហើយ នៃដំណើរការកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងការរៃអង្គាសថវិកាជួយដល់កុមារៗក្នុងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបបើគិតពីថ្ងៃចាប់ផ្តើមទី ៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនោះ ។យ៉ាងណាមិញ រយៈពេលរត់មកដល់ពេលនេះដែរ សាយ បានធ្វើឲ្យមហាជនអ្នកគាំទ្រកាន់តែមានការព្រួយបារម្ភពីសុខភាពរបស់លោកយ៉ាងខ្លាំង ក្រោយពីម្ចាស់បទ «ងប់ងល់» រូបនេះ បានឈានជើងចូលពិនិត្យសុខភាព ២ ដងរួចមកហើយ នៅក្នុងខេត្តព្រះស៊ីហនុ និង ខេត្តកោះកុង ក៏ព្រោះស្ថានភាពសុខភាពរបស់លោកហាក់ខ្សោយខ្លាំង ក៏ព្រោះតែការចំណាយកម្លាំងច្រើនក្នុងការរត់នេះ ។ ទោះជាមានឧបសគ្គ ប៉ះពាល់ទៅលើផ្នែកសុខភាពក្តី សាយ នៅតែប្តេជ្ញាចិត្តដូចដើមក្នុងដំណើរការរត់ ៩៩ ថ្ងៃ នៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » ដើម្បីមន្ទីរពេទ្យកុមារអង្គរ ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ មហាជនទូទៅ កាន់តែស្ងប់ស្ងែងលោកកាន់តែខ្លាំងទៀតនោះគឺ សាយ បានប្រាប់ពាក្យមួយឃ្លាថា «ខ្ញុំរត់ ខ្ញុំឈឺ ខ្ញុំឈប់បាន ហើយខ្ញុំគិតថាបេសកកម្ម ៩៩ ថ្ងៃ នេះ ខ្ ញុំរត់មិនស្លាប់ទេ តែបើមន្ទីរពេទ្យឈប់នោះអាចនឹងមានហានិភ័យ ដល់អាយុជីវិតក្មេងៗ ។ ជារៀងរាល់ថ្ងៃមន្ទីរពេទ្យបានទទួលព្យាបាលក្មេងៗពី ៣០០ ទៅ ៥០០ ករណី បើពេទ្យឈប់មួយថ្ងៃមានន័យថា ក្មេងៗទាំងអស់នោះមិនត្រូវបានទទួលការថែទាំនោះទេ»។ទន្ទឹមគ្នានោះដែរ សាយ ក៏បានបន្ថែមថាតាមទិន្នន័យរបស់មន្ទីរពេទ្យបានផ្ដល់ឲ្យក្រុមការងាររបស់លោក ក្នុងការជួយសង្គ្រោះក្នុងមួយករណីគិតជាមធ្យមភាគ គឺស្មើនឹង ៤៦ ដុល្លារ ដូច្នេះមានន័យថា រាល់ការបរិច្ចាគរបស់សប្បុរសជន ៤៦ ដុល្លារ ឡើងទៅ គឺអាចជួយសង្គ្រោះជីវិតក្មេងបានម្នាក់ ដែលត្រូវការការជួយសង្គ្រោះពីមន្ទីរពេទ្យកុមារអង្គរ ។ គួរឲ្យដឹងថា មកដល់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះដែរ…
Read MoreDay: November 3, 2020
ស្នេហ៍ពិត! កូនក្រមុំម៉ាប់ ឡើង Cute រៀបការជាមួយស្វាមីសង្ហាល្បីពេញហ្វេសប៊ុក
ពាក្យដែលគេនិយាយតៗគ្នាថា ស្នេហ៍ពិតមិនគិតពីអាយុ វណ្ណៈ ពណ៌សប្បុរស សាសនា ហើយបើមនុស្សពីរនាក់ស្រឡាញ់គ្នាពិតប្រាកដ គេរឹតតែមិនគិតពីគីឡូថែមទៀត ។ តួយ៉ាងគូស្នេហ៍មួយគូ ដែលកូនក្រមុំមានមាឌម៉ាប់ជាងខាងប្រុសដល់ទៅរាប់គីឡូ ប៉ុន្ដែនេះមិនមែនជាឧបសគ្គសម្រាប់ ស្នេហ៍របស់ពួកគេឡើយ ដោយអ្នកទាំងពីរបានសម្រេចក្ដីស្រមៃដឹកដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីទាំងទឹកមុខញញឹមស្រស់ពព្រាយ បំពេញមុខមេបាទាំងសងខាង បង្ហាញដល់ញាតិមិត្តជិតខាងឱ្យធ្វើជាសក្ខីភាពដល់ស្នេហារបស់ពួកគេទាំងពីរ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅ ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានអបអរសាទរចំពោះចំណងស្នេហ៍ខុសគីឡូមួយគូនេះយ៉ាងច្រើនព្រោងព្រាត ។ ទន្ទឹមនឹងនោះ កូនក្រមុំដែលមានឈ្មោះថា Oun Horng បានបង្ហោះសាររំភើបចិត្តមួយនៅលើគណនីហ្វេសប៊ុកថា ថ្ងៃដែលមនុស្សគ្រប់គ្នារងចាំ ហើយក៏ជាថ្ងៃដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ថ្ងៃដែលមានមនុស្សជាច្រើនសម្លឹងមើលមកតែយើង 2 នាក់វាពិតជារំភើបខ្លាំងណាស់ ទីបំផុតខ្ញុំមានថ្ងៃនេះហើយ អរគុណក្តីស្រឡាញ់បងមានចំពោះអូន ឆាត វាសនា ខ្ញុំជឿថាមនុស្សស្រីគ្រប់ៗរូបប្រាថ្នាចង់មានថ្ងៃនេះដូចគ្នា» ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreភ្ញាក់ផ្អើល! ឱក សុគន្ធកញ្ញា ទម្លាយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះ ខេរមៈ សិរីមន្ត លើកដំបូង
ចាប់តាំងពីកំពូលតារាចម្រៀងគឺលោក ខេមរៈ សិរីមន្ត ផ្លាស់មកចូលច្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោក និង កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា មានឱកាសបានចាប់ដៃគូជាមួយគ្នា បកស្រាយបទចម្រៀងរួមគ្នាញឹកញាប់ណាស់ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេទាំងពីរពេញចិត្តយ៉ាងខ្លាំង ។ ទោះយ៉ាងណា ក្នុងរយៈពេលចុងក្រោយនេះ គេឃើញកំពូលតារាចម្រៀងប្រុស-ស្រីខាងលើ ឧស្សហ៍មានបទចម្រៀងរួមគ្នា ហើយអ្នកទាំងពីរក៏ជាមិត្តល្អស្គាល់ចិត្តថ្លើមគ្នាតាំងពីច្រៀងនៅផលិតកម្មចាស់មកក៏ពិតមែន តែបើតាមការបង្ហើបពីអ្នកម៉ាក់ ទាន់សម័យ ឱក សុគន្ធកញ្ញា បានលើកឡើងថា អ្នកនាង និង លោក ខេមរៈ សិរីមន្ត បានជួបជុំនិយាយគ្នាលេងតែពេលធ្វើការប៉ុណ្ណោះ ។ ឱក សុគន្ធកញ្ញា បានរៀបរាប់ថា «ថ្វីត្បិតតែយើងជាមិត្ត តែគ្មានឱកាសបានជុំគ្នាក្រៅពីម៉ោងធ្វើការ តែយ៉ាងណាក៏មិនដែល ភ្លេចគិតពីសុខទុក្ខគ្នាឡើយ ហើយខ្ញុំនៅតែចាំថាខ្ញុំមានមិត្តម្នាក់ចាំផ្ដល់កម្លាំងចិត្ត និងជាអ្នកគាំទ្រខ្ញុំគ្រប់ពេល រីករាយថ្ងៃកំណើតមិត្តល្អរបស់ខ្ញុំ សូមឱ្យអ្នកទទួលបានអ្វីៗគ្រប់យ៉ាងដែលជាបំណងប្រាថ្នា ឈប់អន់ចិត្តទៀត OK ចាស់ៗអស់ហើយ» ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreស្វែង សុជាតា ទុកពេល ៤៨ ម៉ោងឱ្យផលិតកម្មមួយត្រូវដោះស្រាយបន្ទាន់ ដែលយកពេលវេលានាងមកលេងសើច
នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ មុននេះបន្តិច តារាសម្តែងសម្បូរទេពកោសល្យ ស្វែង សុជាតា បានបង្ហោះសារ មួយចូលបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសារនោះតារាសម្តែងស្រីរូបនេះហាក់ក្តៅស្លឹកត្រចៀកខឹងសម្បានឹងផលិតកម្មមួយ ដែលបានយកពេលវេលានាងមកលេងសើច ។ អ្នកនាង ស្វែង សុជាតា បានសរសេរសាររៀបរាប់សារថា «ថ្ងៃនេះអត់ទាន់និយាយទេ ផលិតកម្មមួយដែលខ្វះភាពទទួលខុសត្រូវខ្ញុំទុកពេលឱ្យ ៤៨ ម៉ោង ដោះស្រាយជាមួយខ្ញុំ ហើយត្រូវលើកទូរសព្ទ័ខ្ញុំចរចាជាមួយខ្ញុំក្នុងករណីដែលអ្នកធ្វើការខ្ជីខ្ជា យកពេលវេលារបស់ខ្ញុំមកលេងសើច អ្នកបំផ្លាញលុយរបស់ខ្ញុំដែលអ្នកធ្វើការអត់ច្បាស់លាស់ ។ បើមិត្តសិល្បៈ ឃើញសារនេះសូមជួយស៊ែរឱ្យលោកអ្នកដែលជាផលិតកម្ម ម៉ៅបាត់ជិតពីសែលកាត ០១២ ត្រូវទៅថតនៅព្រះវិហារ ថ្ងៃទី ៥ ហើយត្រូវធ្វើដំណើរនៅថ្ងៃស្អែកផង ។ បើមិនលើក អ្នកស្រីនឹងត្រូវខ្ញុំសូមបញ្ចេញឈ្មោះហើយ ឱ្យបងប្រុសអ្នកហៅតួនោះលើកទូរសព្ទ័ខ្ញុំ ឬ តេមកខ្ញុំជាកំហិត ព្រោះជាកំហុសរបស់ផលិតកម្មទាំងស្រុង» ។ ទោះជាសារដែលបញ្ចេញនេះហាក់បង្ហាញឱ្យឃើញពីភាពខឹងសម្បាយ៉ាងណាក្តី ប៉ុន្តែនៅខណៈនេះអ្នកនាង ស្វែង សុជាតា បានអះអាងថានៅចរចាបាន បើសិនជាខាងផលិតកម្មនោះចូលមកដោះស្រាយជាមួយខ្លួនបន្ទាប់នោះ ប៉ុន្តែបើមិនដូច្នោះទេ នាងនឹងមិនទុកមុខឱ្យឡើយ ដោយបញ្ចេញឈ្មោះ ហើយរកខុសត្រូវឱ្យខាងតែបាន ទាក់ទងនឹងរឿងដល់ថ្ងៃណាត់ការងារបែរជាមិនទទួលខុសត្រូវសន្យានេះ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreអីយ៉ា ក្រោយកែសម្ភស្ស ត្រង់ត្របកភ្នែករួច Love Riya ប្រែកាន់តែស្រស់ស្អាត ដល់ថ្នាក់ហ្វេនៗ ទប់ចិត្តមិនជាប់ ក៏និយាយថា…(មានវីដេអូ)
មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ Love Riya នោះ ហើយបច្ចុប្បន្ន ក្រោយលែងលះជាមួយស្វាមីរួចមក គេឃើញ Riya កំពុងមានទំនាក់ទំនង ជាមួយ ស្នេហាជាមួយបុរសសង្ហាម្នាក់ឈ្មោះ ដែន សូនី ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ ចំណែកកាលពីពេលកន្លងផុតទៅថ្មីៗនេះ លោក ដែន សូនី បានចេញមុខបញ្ជាក់រឿងខ្លះៗ ប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។រីឯថ្មីៗនេះ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ដើម្បីលើកសម្រស់របស់ខ្លួនឲ្យកាន់តែស្រស់ស្អាតថែមទៀតនោះ Love Riya បានសម្រេចចិត្តទៅកែសម្ភស្ស ត្រង់ត្របកភ្នែក។ ក្រោយពីកែសម្ភស្សរួច គេឃើញ សម្រស់អ្នកលក់ឡេរូបនេះ បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹក មើលទៅមុខមាត់ប្រែស្អាតជាងមុនទៅទៀត ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ សរសើរថា ៖ ស្អាតណាស់បងយ៉ា, បងយ៉ា កាត់ត្របកភ្នែកអ៊ីចឹង ពេលបងសើចឃើញស្អាតជាងមុនទៀត បងយ៉ាងគិតអ៊ីចឹងអត់?, ទែនៗមិនចាញ់ម៉ាក់ៗទេ, ស្អាតម្លេស អាយដល, អូនទែន ឡូយអស់ទាស់ហ្មង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញសម្រស់ Love Riya បន្ទាប់ពីកែសម្ភស្ស ត្រង់ត្របកភ្នែករួច។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត…
Read Moreលែងលះគ្នាហើយ ប្តីមិនទាន់ដាច់ចិត្ត សុំឌុបប្រពន្ធជាលើកចុងក្រោយ តែនាងមិនព្រម ឈ្លោះប្រកែកគ្នាតឹងសសៃករ
# ប្តី ប្រពន្ធមួយគូ ក្រោយពីរស់នៅមិន ចុះសម្រុងគ្នា ឈានទៅដល់នាំ គ្នាសុំលែងលះ ដោយស្ម័គ្រចិត្តនៅ ចំពោះមុខអាជ្ញាធរសង្កាត់ចោមចៅ កា លុះចប់សព្វគ្រប់នូវកិច្ចសន្យា រវាងគ្នានិងគ្នា ហើយ ពេលវិលត្រឡប់ ទៅវិញ អតីត ប្តី សុំឌុប ជាលើកចុងក្រោយ តែត្រូវបាន អតីតប្រពន្ធ ប្រកែក តមាត់ក ចាប់ដាក់មូ៉តូ បែរជា ឈ្លោះផ្អើលពេញ សាលាសង្កាត់ ។# ភាគីខាងប្តីមាន ឈ្មោះ ហេង សំណាង មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ។ ចំណែកភាគីខាង ប្រពន្ធមិន ប្រាប់ឈ្មោះឡើយ គ្រាន់តែ ដឹងថា ២នាក់ប្តីប្រពន្ធខាងលើ រៀបការ នឹងគ្នាច្រើនឆ្នាំមកហើយ មានកូនចំនួន ២នាក់ ក្នុងបន្ទុក ។ តាមប្រភពពីភាគីខាងស្រី ឲ្យដឹងថា ប្តីមិនដែលចេះជួយការងារផ្ទះសម្បែង ដឹងតែពីដើរ ផឹ.ក សុី ធ្វើឲ្យក្នុងរង្វង់គ្រួសារប្រេះឆា ឈ្លោះព្រឹក ឈ្លោះល្ងាច# ទីបំផុតសម្រេចឯកភាពគ្នា មកសុំលែងលះដោយស្ម័គ្រចិត្ត នៅសាលាសង្កាត់ចោមចៅនៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ ក្នុងលក្ខខណ្ឌកិច្ចសន្យា ផ្តាច់សង្វាស់ និងលែងជាប្តីប្រពន្ធទៀតហើយ ចាប់ពីផ្តិតមេដៃជាការចំណាំទុក ។ ការសន្យារបស់អ្នកទាំង២ នៅមុខមន្រ្តីអាជ្ញាធរសង្កាត់ចប់សព្វគ្រប់ហើយ ពេលដែល វិលត្រឡប់ទៅវិញ បែជាអតីត ប្តី សុំឌុបជូនទៅផ្ទះ# តែត្រូវបានខាងស្រីមិនព្រម ប្រកែក កើតទៅជា មាត់តូច ធំដាក់គ្នា ទីបំផុត ពាក្យអសុរស រវាង គ្នានឹងគ្នា ជេរទៅ ជេរមក ផ្អើល…
Read Moreអាសូរណាស់!!! កូនកំពុងតែពេញស្រឡាញ់ តែបែរជាមក ស្លា ប់ ភ្លាមៗដោយសារតែ…(មានវិដេអូ)
អាសូរណាស់!!! កូនកំពុងតែពេញស្រឡាញ់ តែបែរជាមក ស្លា ប់ ភ្លាមៗដោយសារតែ…(មានវិដេអូ)ហ្វេសប៊ុក ៖ ពិតណាស់នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី មានក្មេងស្រីម្នាក់បានទទួលមរណភាពយ៉ាងអាណោចអាធ័ម ធ្វើឲ្យក្រុមគ្រួសារមាននិងឪពុកម្តាយមានការសោកស្តាយខ្លាំងជាពន់ពេក ហើយគ្រប់គ្នានឹកស្មានមិនដល់ទេថាក្មេងស្រីម្នាក់នេះទទួលមរណភាពលឿនបែបនេះ ។ យ៉ាងណាមិញក្រោយឃើញបែបនេះហើយឃើញថាមានមហាជននៅលើបណ្តាញសង្គមហ្វេសបុ៊កជាច្រើនបាននាំគ្នាសួរនាំចង់ដឹងពីមូលហេតុដែលធ្វើឲ្យក្មេងម្នាក់នេះ ស្លា ប់ ភ្លាមនោះស្រ្តីជាម្តាយរបស់ក្មេងស្រីបានប្រាប់ពីមូលហេតុថា កូនស្រីរបស់គាត់បាន ស្លា ប់ ដោយសារតែជំងឺ « គ្រុនឈាម និង ឈាមស » ។ជាក់ស្តែងនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Neang ត្រូវជាម្តាយរបស់ក្មេងស្រីដែលបាន ស្លា ប់ បានបង្ហោះសារពោពេញទៅដោយទុក្ខសោកនិងផ្តាំទៅអ្នកម្តាយគ្រប់រូបឲ្យដឹងបែបនេះថា ៖ «អូនលាហើយលាគ្មានថ្ងៃត្រឡប់វិញទេសូមឪពុកម្ដាយទាំងអស់ដែលមានកូនតូចៗកុំប្រហែសឲ្យសោះកូនក្ដៅខ្លួនប្រញាប់យក ទៅពេទ្យភ្លាមកុំទុកអោយហួសពេលអាងស្ដាយក្រោយសូមឲ្យក្មួយទៅឲ្យបានសុខ» ។ក្រោយឃើញបែបនេះហើយបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមរំលែកទុក្ខនិងអាណិតទៅដល់គ្រួសាររបស់ក្មេងស្រីម្នាក់នេះយ៉ាងខ្លាំង មិនគួរណាបាត់បង់កូនដែលកំពុងតែពេញស្រឡាញ់ទៅស្រស់ៗបែបនេះសោះ៕ សូមទស្សនាវិដេអូខាងក្រោម៖
Read Moreខាត់ សុឃីម ញញឹមបិទមាត់មិនជិត ក្រោយសម្រេចបំណងប្រាថ្នាមួយ
មួយរយៈខ្លីសោះ តារាពហុជំនាញ ខាត់ សុឃីម បានព្យាយាមសម្រករាងរបស់ខ្លួនបានដោយជោគជ័យ ដែលពេលនេះ នាងស្រកទម្ងន់ដល់ទៅជិត ១០ គីឡូ ។ គេចាំបានថា ដោយសារមិនសូវមានការងារសិល្បៈមួយរយៈមុននោះ ខាត់ សុឃីម បានបណ្តោយខ្លួនឱ្យមានរូបរាង ធាត់បែកសាច់ទ្រលុកទ្រលន់ដោយនាងឡើងដល់ទៅ ៦០ គីឡូឯណោះ តែយ៉ាងណា តារាកូនពីររូបនេះ បានព្យាយាមសម្រកគីឡូដោយការហាត់ប្រាណជាប្រចាំ រហូតស្រកទម្ងន់ដល់ទៅ ៨ គីឡូ ដែលធ្វើឱ្យរូបនាងសប្បាយចិត្តយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ នាងបានបង្ហោះសារអបអរខ្លួនឯងបែបនេះទៀតផង ៖ «ស្គមហេីយ ៗៗ មិត្តអេីយ អរគុណខ្លួន ដែលបានមេីលថែខ្លួនអោយស្គម ៦០ គីឡូ ឥឡូវនៅ ៥២ គីឡូ»។ចំពោះការលើកឡើងរបស់ ខាត់ សុឃីម ទាក់ទងរឿងទម្ងន់បែបនេះ បានធ្វើឱ្យប្រិយមិត្តនារីជាច្រើនចង់ដឹងថា ក្រៅពីវិធីសាស្រ្តាហាត់ប្រាណតើ ខាត់ សុឃីម មានវិធីអ្វីបានជាស្រកគីឡូលឿនបែបនេះ?គួរឱ្យដឹងថា ថ្វីដ្បិតមានវ័យដល់ទៅ ៤០ ឆ្នាំ តែសម្រស់របស់ ខាត់ សុឃីម នៅតែស្អាតខ្ញង់មិនចាញ់តារាស្រករក្រោយ ប៉ុន្មានឡើយ។ ក្រៅពីការងារសិល្បៈ ខាត់ សុឃីម ទើបនឹងបើកជំនួញពីរ ដែលកំពុងដំណើរការយ៉ាងរលូនទៀតផង៕ សូមទស្សនារូបភាពខាងក្រោម
Read Moreនាយ ពាក់មី ភ័យខ្លាំងលែងហ៊ានដេកបន្ដទៀត ដោយសារយល់សប្តិអាក្រក់បែបនេះ
កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាកំប្លែងមានឈ្មោះល្បីនាយ ពាក់មី បានបង្ហោះសារទាំងយប់មួយចូលបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីខ្លួនបានយល់សប្តិឃើញប្លែក ធ្វើឱ្យនាយមានភាពភិតភ័យជាខ្លាំង ។ ក្នុងយល់សប្តិនោះ នាយ ពាក់មី បានរៀបរាប់បង្ហាញថា នាយបានយលសប្តិឃើញប្រពន្ធនាយបានរៀបការប្រពន្ធឱ្យនាយម្នាក់ទៀត ទាំងក្មេងហើយស្អាត ដើម្បីឱ្យបានជាគ្នាម្នាក់ទៀតជាមួយប្រពន្ធនាយ ។ ការយល់សប្តិឃើញបែបនេះដែរ នាយ ពាក់មី បានបញ្ជាក់ថានាយភ័យខ្លាំងណាស់ រហូតដល់ថ្នាក់មិនហ៊ានដេកតទៅទៀត ព្រោះខ្លាចយល់សប្តិឃើញអាក្រក់បែបនេះទៀត ។«ភ័យណាស់ មុននឹងខ្ញុំដេកលក់មួយភាំង ខ្ញុំយល់សប្តិឃើញថា ប្រពន្ធខ្ញុំកាប្រពន្ធឱ្យខ្ញុំម្នាក់ទៀត ក្មេងហើយស្អាត ព្រោះគាត់ចង់ឱ្យខ្ញុំមានប្រពន្ធ ២ បានគ្នាជាមួយគាត់ ។ ភ័យណាស់មិនហ៊ានដេកតទេ ខ្លាចយល់សប្តិអាក្រក់ចឹងទៀត» ។ នេះជាការយល់សប្តិរបស់នាយ ពាក់មី ដែលបានបង្ហោះចូលហ្វេសប៊ុកទាំងកណ្តាលយប់នោះ ។ទោះជាបង្ហាញឱ្យឃើញពីយល់សប្តិបែបនេះក្តី ប៉ុន្តែមើលទៅតារាកំប្លែងនាយ ពាក់មី ហាក់គ្រាន់តែជាការលេងសើចតាមរបៀបបែបកំប្លែងៗធ្វើឱ្យអ្នកគាំទ្រនាយបានសើចលេងសប្បាយប៉ុណ្ណោះ ហើយនរណាក៏ដឹងដែរថាតារាកំប្លែងរូបនេះគឺស្មោះនឹងភរិយាខ្លាំង ព្រោះទម្រាំឈានមកដល់ចំណុចនេះ នាយ និង ភរិយាបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ដូច្នេះគ្មានផ្លូវឯណាដែលនាយដាច់មានប្រពន្ធទី ២ ម្នាក់ទៀតបាននោះទេ ៕
Read Moreខ្មែរអើយខ្មែរមួយចំនួន! បុរសម្នាក់ឆ ក់ខ្សែភ្លើង រលា កពេញខ្លួន ស្រែកឲ្យគេជួយយកទៅពេទ្យ តែគ្មានអ្នកហ៊ានដឹកគាត់ទេ ជាពិសេសកង់បីតែម្តង តែសំណាងល្អបានបងស្រីម្នាក់ជួយបឋមទម្រាំឡានពេទ្យមកដល់ ហើយ…. (មានវីដេអូ)
មានហេតុការណ៍គ្រោះថ្នាក់ឆ ក់ខ្សែភ្លើងនៅចាក់អង្រែលើ ពេលបុរសកំពុងបំពេញការងារ ហើយគាត់បានឆ ក់ឡើង មានរបួសពេញខ្លួន ប៉ុន្តែមិនបណ្តាលអោយបាត់ប ង់ជី វិ តនោះទេ តែអ្វីដែលធ្វើឲ្យមហាជនកាន់តែអានិតនោះ គឺពេលគាត់រងរបួ ស មិនមាននរណាប្រញាប់ជូនគាត់ទៅពេទ្យនោះទេ ជាពិសេសគឺ ម៉ូតូកង់បី តែម្តង ជាច្រើនគ្រឿង បានសុខចិត្តជិះហួស គាត់ និងមិនហ៊ានដុបគាត់ទៅពេទ្យទេ ទោះបីជាគាត់ស្រែកយំ ស្រែកឈឺ យ៉ាងណាក្តី។ ដោយចាំរថយន្តសង្គ្រោះយូពេក និងមានការឈឺចាប់ខ្លាំង ហើយមិនមានអ្នកណាជូនទៅពេទ្យ គាត់ក៏ដើរមកអង្គុយ តែសំណាងល្អមានបងស្រីម្នាក់ បានយកក្រណាត់ត្រជាក់ និងថ្នាំត្រជាក់ មកបាញ់នៅលើខ្លួនរបស់គាត់ ហើយចាំរថយន្តមកសង្គ្រោះតែម្តង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ: សូមទស្សនារូបភាពខាងក្រោម
Read More