រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេង វីឌី ណែត ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់សំឡេងស្អកគឺ លោកគ្រូ ហួរ ឡាវី ដោយបច្ចុប្បន្ន តារាស្រីរូបនេះក៏ទើបតែក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រលងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី 2 ដោយនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ពិសេសនោះតាមកម្មវិធីធំៗកម្រនឹងបាត់មុខនាងណាស់។ ទន្ទឹមពេលវេលាក៏ចេះតែទៅមុខរីឯប្រជាប្រិយក៏កើនខ្លាំងមិនចាញ់ទឹកបាក់ទំនប់ផងនោះ វី ឌីណែត តារាស្រីល្បីព្រោះសម្លេងស្រែកបែក វេហារក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដូចគេដាស់ពេលដេកថ្ងៃពុលបាយ ដោយទម្លាយសំនៀងយ៉ាងលន្លង់លន្លោចរួមអ្នកមានគុណជាតន្រ្តីករដ៏វិសេសវិសាល ក្នុងចេតនាប្រាប់ពីលើវីដេអូរបស់ខ្លួនខ្លីនូវចំណងជើងបទថា៖ «ទម្រាំបែកបងអូនសរសៃប្រសាទហើយ»។ ក្រោយទទួលស្ដាប់អ្នកគាំទ្រជាច្រើនមិនអាចទប់ចិត្តបានឡើយក៏នាំគ្នាផ្អើលមិនដឹងមកពីណាខ្លះឡើយចូលខមិនសរសើរចំពោះទឹកដមរបស់ អ្នកចម្រៀងស្រីហង្សមាសរូបនេះ ខណៈលោកឪពុកដែលកេះដេញហ្គីតាជូនផ្ទាល់នោះក៏ទទួលនូវការពេញចិត្តទ្វេគុណពីមហាជនផងដែរ៕ សូមទស្សនារូបភាពខាងក្រោម
Read MoreDay: November 4, 2020
មិនប្រហែសទេ! ឯកឧត្តម ដួង តារា ទៅធ្វើតេស្តរកកូវីដ ១៩ ភ្លាម ក្រោយជួបប្រជុំជាមួយមនុស្សច្រើន
ឯកឧត្តម ដួង តារា បានបង្ហោះសារក្នុងន័យដាស់តឿនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចខ្លួនពីជំងឺរាតត្បាតកូវីដ ១៩ ឱ្យសោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីប៉ុន្មានម៉ោងមុន នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមដដែល ឯកឧត្តម ដួង តារា ក៏បានបង្ហាញថាលោកត្រៀមធ្វើតេស្តរកវីរុសកូវីដ ១៩ ហើយ បន្ទាប់ពីលោកបានជួបប្រជុំជាមួយមនុស្សម្នាក់ច្រើន ។ ក្នុងនោះ ឯកឧត្តម ដួង តារាក៏បានរៀបរាប់ទៀតថា «កុំប្រហែសកូវីដ-១៩ ឱ្យសោះ ។ យើងអាចភ្លេចមុខកូវីដ-១៩ បាន តែកូវីដ-១៩ មិនភ្លេចមុខយើងទេ ។ ជាពិសេស ក្នុងពេល ប្រជុំដែលមានមនុស្សច្រើន ឬជាមួយបរទេស គឺត្រូវតែពាក់ម៉ាស់ ព្រោះជំងឺនេះកំពុងរាតត្បាតពិភពលោកយ៉ាងសាហាវ ហើយក៏មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ កុំឱ្យស្តាយក្រោយ ដោយសារមើលស្រាលកូវីដ-១៩ ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង» ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreប្អូនធម៌ ប៉ែន ចំរុង បង្ហោះរូបជាមួយ ប៉ែន ចំរុង និង ប្រកាសឆ្អែតចិត្តខ្លាំងគ្មានពាក្យបងប្អូនទៀតទេ
កាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្រប្រាកដជាបានដឹងមកហើយ ពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់តារាសម្តែង ប៉ែន ចំរ៉ុង និង នារីម្នាក់ឈ្មោះ លីលី ដែលបានទាក់ទងគ្នាធ្វើជាបងប្អូនធម៌ ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ប្អូនធម៌របស់តារាប្រុសរូបនេះ បានបង្ហោះសារ និង វីដេអូ បង្ហាញទៅមហាជនអ្នកគាំទ្រថា នាង លែងមានទំនាក់ទំនងអ្វី នឹងតារាសម្តែង ប៉ែន ចំរុង ទៀតហើយ ។ ពាក់ព័ន្ធ នឹងការលើកឡើងនេះដែរ មានមហាជនជាច្រើនមានចម្ងល់ និង សង្ស័យយ៉ាងខ្លាំងថា តើមូលហេតុអ្វី បានជាមាន រឿងរ៉ាវរហូតដល់នារីរូបនោះបានបង្ហោះសារ និង ភ្ជាប់រូបភាព ប៉ែន ចំរុងង ដោយសរសេរថា «គ្មានទៀតទេពាក្យថាបងប្អូន គ្រប់យ៉ាងគ្រាន់ជាអតីត! ឆ្អែតខ្លាំង» ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreពិតជាសោកស្តាយខ្លាំងណាស់!!! ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ បានស្លា ប់បាត់បង់ជីវិត ដោយសារតែជំងឺមួយនេះ…
ពិតជាសោកស្តាយខ្លាំងណាស់!!! ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ បានស្លា ប់បាត់បង់ជីវិត ដោយសារតែជំងឺមួយនេះ…ជិវិតរបស់ មនុស្សយើងគឺខ្លីណាស់ យើងមិនអាចដឹងមុនទេថា នឹងត្រូវលាចាកលោកនៅថ្ងៃណា ពេលណា វេលាណា នោះ ។ តួយ៉ាងដូចជាក្មួយស្រីម្នាក់នេះអញ្ចឹង គាត់បានចាកចេញទៅ ទាំងក្មេងខ្ចី ធ្វើឲ្យឪពុក ក៏ដូចជាសាច់ញាតិផ្សេងនាក់ទៀត មាន ការសោកស្តាយ ជាខ្លាំង ពិសេសគឺបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកឪពុក របស់ក្មេងស្រីមានឈ្មោះថា Vanna Rith គាត់បានបង្ហោះរូបភាព ជាច្រើនរបស់កូនស្រី ទាំងក្តីអាល័យ នឹករលឹកដល់កូន និងសូមឲ្យកូនស្រីទៅកាន់សុគតិភព ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា “សូមឱ្យជាតិក្រោយកុំឱ្យកូន អាយុខ្លីដូចជាតិនេះទៀត សូមឲ្យវិញ្ញាណក្ខន្ធកូនទៅកាន់សុខតិភព”។ម្ចាស់គណនីហ្វេសប៊ុកខាងលើ គាត់បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ មានជំងឺគ្រុនឈា ម ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខ និងសោកស្តាយ ជាខ្លាំង បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ ។ ទន្ទឹមនឹងនេះ ក្រុមសារព័ត៏មានខ្មែរញ៉ូវ ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃស ពដែលបានបាត់កូនស្រី ចៅស្រី ទាំងវ័យក្មេងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreលោក ជេនឡា គាំទ្រជំហរ ស្វែង សុជាតា ព្រលះម្ចាស់ផលិតកម្មគ្មានទំនួលខុសត្រូវ បន្ទាបតម្លៃអ្នកសិល្បៈ
រាជធានីភ្នំពេញ៖ បើយោងតាមការបង្ហោះសាររបស់ អ្នកនាង ស្វែង សុជាតា បានអោយដឹងថា ៖”ថ្ងៃនេះអត់ទាន់និយាយទេ ផលិតកម្មមួយដែលខ្វះភាពទទួលខុសត្រូវខ្ញុំទុកពេលអោយ៤៨ម៉ោងដោះស្រាយជាមួយខ្ញុំហើយត្រូវលើកទូរសព្ទ័ខ្ញុំ ចចារជាមួយខ្ញុំក្នុងករណីដែលអ្នកធ្វើការ ខ្ជីខ្ជា យកពេលវេលារបស់ខ្ញុំមកលេងសើច អ្នកបំផ្លាញលុយរបស់ខ្ញុំដែលអ្នកធ្វើការអត់ច្បាស់លាស់” ។ ជាមួយគ្នានេះដែរ ស្វែង សុជាតា ក៏បានបន្តទៀតថា “បើមិត្តសិល្បះឃើញសារនេះសូមជួយសែរអោយលោកអ្នកដែលជាផលិតកម្ម ម៉ៅបាត់ជិត ត្រូវទៅថតនៅព្រះវិហារ ថ្ងៃទី៥ ហើយត្រូវធ្វើដំណើរនៅថ្ងៃស្អែក ផង។បើមិនលើកអ្នកស្រីនឹងត្រូវខ្ញុំសូមបញ្ចេញឈ្មោះហើយអោយបងប្រុស អ្នកហៅតួនោះលើកទូរសព្ទ័ខ្ញុំរឺតេមកខ្ញុំជាកំហិត ព្រោះជាកំហុសរបស់ផលិតកម្មទាំងស្រុង។បើពុំនោះទេខ្ញុំមិនសសេរទៀតទេ គឺនិយាយដោយមាត់តែម្តង។ សូមជំរាបកុំមើលងាយពេលវេលារបស់ខ្ញុំអោយសោះព្រោះ៣ថ្ងៃអ្នកប្លុកខ្ញុំ ក៏ផលិតកម្មគេផ្សេងហៅដែរ ចឹងមាននយ័អ្នកត្រូវសងលុយខ្ញុំ អោយគ្រប់ចំនួន ដែលអ្នកប្លុកខ្ញុំ សួរទៅគ្រប់ផលិតកម្មដែលបានរួមការងារជាមួយខ្ញុំ ថាទំលាប់ការងារខ្ញុំបែបម៉េចមុនយើងបានថតជួបគ្នា កក់លុយ១ថ្ងៃ បើការថតលើសពី១ថ្ងៃ ថត១ថ្ងៃកក់១០០ដុល្លា គឺគ្រប់កាងាររបស់ខ្ញុំទាំងអស់ទោះបីមិត្តភក្តិក៏ដោយ ព្រោះវាជាសុជីវធម៏កាងារ នឹងគុណធម៏ របស់បុគ្គលដែលជួលខ្ញុំទៅសម្តែងអោយ តែអ្នកអត់កក់លុយតាមសំនើរបស់ហើយថែមទាំងលប់ការថតសូម្បី១ថ្ងៃទៀតត្រូវថតដូចនេះតាមធម្មតាគឺត្រូវតែគិតលុយពេញអោយខ្ញុំ។លុយខ្ញុំពាក់កណ្តាលពាន់ដុល្លាអ្នកចង់សងពេលវេលាខ្ញុំ៥០ដុល្លា ត្រូវដែរ ???? អ្វីដែលខ្ញុំទ្រាំមិនបានតេមិនលើក ។ យ៉ាងណាមិញ សាររៀបរាប់ពីភាពមិនទទួលខុសត្រូវរបស់ម្ចាស់ផលិតកម្មនេះ ត្រូវបានតារាសម្តែងបលោក អ៊ាង ជេនឡា Share រំលែកបន្ត ដោយភ្ជាប់ជាមួយសំណេរគាំទ្រពេញទំហឹង ការពារកិត្តិយសអ្នកសិល្បៈថា “តួៗយើងគួរតែចេះងើបឡើង កុំអោយឈ្នួញដែលជាផលិតករបានចិត្តពេក កុំអារបៀបអោយតែបានថត គេបន្ទាបតំលៃយ៉ាងមិចក៏ចេះតែទៅ លទ្ធផលមកវិញគេមើលងាយដូចសំរាម អោយតែមានសមត្ថភាពពិត មិនខ្វះការងារទេ”៕ សូមទស្សនារូបភាពខាងក្រោម
Read Moreរឿងរ៉ាវបុរសពិការរត់កង់បីបុករថយន្តទំនើបតម្លៃរាប់សិបម៉ឺនម្ចាស់ឡានទារសំណង៣ពាន់ដុល្លារ កំពុងផ្ទុះវែកញែកពេញបណ្ដាញសង្គម
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចបូរីវីឡាអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ករណីជនពិការម្នាក់រត់ កង់បីដើម្បីប្រកបរបរចិញ្ចឹមជីវិត តែមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តនឹង Lexus570 បណ្ដាលឲ្យកំពិតទ្វារឡានខាងឆ្វេង ធ្វើឲ្យភាគីម្ចាស់រថយន្ត ទាមទារសំណងចំនួន ៣០០០$ ផងដែរ។ យ៉ាងណាក្ដីរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ទាមទារសំណងសន្ធឹកសន្ធាប់នេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការវែកញែកជាហូហែរ មានទាំងខឹងសម្បារ និងអាណិតអាសូរដោយមានអ្នកខ្លះបានបញ្ចេញមតិ ជេរប្រមាថម្ចាស់ឡានថាគ្មាន ការយោគយល់អ្នកក្រលំបាក ទាមទារសំណងច្រើនហួសហេតុមិនសមការខូចខាត បើអាចសូមឲ្យមានការលើកលែង ដោយហេតុថាអ្នករត់ កង់បីជាមនុស្សពិការ និងក្រីក្រលំបាក។ ស្របពេលនោះ ក៏មានមតិមួយចំនួនបានលើកឡើង ដោយយល់ចិត្តម្ចាស់ឡាន និងផ្អែកលើអ្នករត់កង់បីមួយចំនួនមានអាកប្បកិរិយាឈ្លើយបើកបរមិនចេះយោគយល់ ព្រហើនបើកជ្រៀតគេឯងថា៖ « បុកហើយអាងធ្វើសងវាខុសទម្រង់ដើម បងដឹងទេផាសអេបបុកឡានខ្ញុំ អស់មួយចំហៀងគាត់មកសំពះសុំទោសដោយមានហេតុផលគ្រប់យ៉ាងលឺដូចនេះខ្ញុំក៏លើកលែងអោយគាត់តែមួយរយមិនយកផង ដល់ពេលមួយម្សិលម្ង៉ៃបងខ្ញុំគាត់អែបកៀន ហើយរកបត់មិនទាំងបានប៉ះពួកផាសអេបផងស្រាប់តែវាចុះមករកវ៉ៃបងខ្ញុំរកទារលុយទាំងមិនបានប៉ះយើងយល់គេតែគេមិនយល់យើង»៕ សូមទស្សនារូបភាពខាងក្រោម
Read Moreខ្ញុង ត្រូវស្វាមីធ្វើបាបឲ្យយំគគ្រូកស្រក់ទឹកភ្នែករហាមក្បែរចង្រ្កាន្ដបាយទាំងថ្ងៃចែស (មានវីដេអូ)
រាជធានីភ្នំពេញ ៖ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង គឺជាតារាកំប្លែងដ៏មានកេរ្ដិ៍ឈ្មោះល្បីនឹងមានប្រជាប្រិយភាពមួយរូបក្នុងសង្គមសិល្បៈ ក៏ដូចជាប្រចាំស្ថានីយទូរទស្សន៍ CTN តាមរយៈសមត្ថភាពពោរពេញទៅដោយវោហារស័ព្ទចាក់ទឹកមិនលេច និងតែងតែបង្កឲ្យមហាជនមានការផ្ទុះសំណើចជារឿយៗ។ ទន្ទឹមនឹងភាពជោគជ័យ ចំពោះវិស័យសិល្បៈយ៉ាងណាក្ដីក៏អ្នកនាង ខ្ញុង នៅតែខិតខំបង្កើតមុខរបបថ្មីៗផ្សេងជាច្រើនទៀតរហូតធ្វើអោយ អ្នកនាងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយដំណើរការអាជីវកម្មទាំងនោះបានយ៉ាងរលូន រួមទាំងការងារសិល្បៈ កាត់សក់ក៏មានជាហូរហែមិនដាច់ឡើយ។ ទន្ទឹមគ្រប់យ៉ាងជួបតែពាក្យថាជោគជ័យសិរីគ្រប់ប្រការមហាសុខងាកទៅកាន់ស្នេហាតារាកំប្លែងនាងខ្ញុង និងស្វាមីជាមិត្តរួមអាជីពក៏ កាន់តែល្អូកល្អិនរកកន្លែងទាស់គ្មាន ខណៈមុននេះនាងក៏បានទម្លាយវីដេអូយំគគ្រូកទឹកភ្នែកហូររហាមព្រោះតែត្រូវនាយកៃដជាស្វាមីប្រើប្រាស់អំណាចដើម្បីប្រើរូបនាងឲ្យធ្វើម្ហូបខ្លួនចូលចិត្តគឺឡុកឡាក់ដោយមានគ្រឿងផ្សំខ្ទឹមបារាំងផង។ នេះគឺជាការថ្លែងក្នុងវីដេអូដែលនាងខ្ញុង បានធ្វើការបង្ហោះមុននេះ។ ប្រភពបានរៀបរាប់ឲ្យដឹងខ្លីថា៖ «ឱ្យរាងថ្ងៃក្រោយ»។ យ៉ាងណាក្ដីក្នុងវីដេអូដដែលនេះត្រូវបាននាងខ្ញុងបកស្រាយលម្អិតមិនឲ្យបងប្អូនយល់ច្រឡំគ្រាដែលស្វាមីធ្វើឲ្យស្រក់ទឹកភ្នែកទាំងកណ្ដាលថ្ងៃចែសនោះគឺដោយសារការហាន់ខ្ទឹមបារាំងប៉ុណ្ណោះមិនមែនរឿងជម្លោះធ្ងន់ធ្ងរអ្វីទេ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreសិល្បករជើងចាស់ យាយអឿន ថ្លែងទាំងក្ដុកក្ដួលជួបទុក្ខធំអ្នកម្ដាយមរណភាព
រាជធានីភ្នំពេញ ៖ តារាសម្ដែង និងកំប្លែងជើងចាស់ យាយ អឿន កំពុងជួបនូវទុក្ខដ៏មហាក្រៀមក្រំខណៈអ្នកម្ដាយជាទីស្រឡាញ់ទទួលមរណ ភាពកាលពីថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្នុងនោះលោកយាយ បានថ្លែងបញ្ជាក់ទាំងក្ដុកក្ដួលក្នុងកិច្ចសម្ភាសន៍ជាមួយ តារាញូស៍ ថា៖ ម្ដាយរបស់លោកយាយមរណកាលក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ ហើយបច្ចុប្បន្នសពកំពុងដម្កល់ធ្វើបុណ្យនៅវត្តច័ន្ទរង្សី (កៀនស្វាយ)។ ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសង្រែងនេះ គេក៏ឃើញមានអ្នកសិល្បៈប្រុសស្រីជាច្រើនបានបង្ហាញអារម្មណ៍សោកស្ដាយ និងចូល រួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ជាពិសេសគឺលើកទឹកចិត្តដល់លោកយាយ អឿន ចំពោះការបាត់បង់គ្មានថ្ងៃវិលត្រឡប់នេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreម៉ូលីកា ឧបត្ថម្ភ១០០០ដុល្លារ តាមរយៈលោកជំទាវហ៊ុន ស៊ីណាត ជួយដល់កុមារកំព្រានៅខេត្តសៀមរាប
ម៉ូលីកា និងស្វាមីលោកហុង ម៉ានុណ ហៅឆានុន បានទៅជួបផ្ទាល់ជាមួយលោកជំទាវហ៊ុន ស៊ីណាត ដែលជាប្អូនបង្កើតសម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅភូមិគ្រឹះលោកជំទាវ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយអតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ ថែមទាំងបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០០០ដុល្លារ តាមរយៈលោកជំទាវដើម្បីជួយដល់កុមារកំព្រានៅខេត្តសៀមរាប ទៀតផង។ លោកជំទាវហ៊ុន ស៊ីណាត បានសរសេរសារថ្លែងអំណរគុណដល់ម៉ូលីកា ថា ”តាំងនាមកូនស្រីនឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយថវិកាដល់កុមារកំព្រា ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ 1-កូនប្រុសហុង ម៉ានុណ និងកូនស្រីអឿន ម៉ូលីកា ម្ចាស់ហាង “Nk Molika Beauty Trading Co.LTD” 1000ដុល្លារ។ សូមជូនពរដល់កូនៗទាំងអស់សូមឲ្យបានជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។ លោកជំទាវហ៊ុន ស៊ីណាត ដែលតែងតែបង្ហាញការរាប់អាននិងអញ្ជើញចូលរួមកម្មវិធីតារាសិល្បៈទូទៅ ដោយមិនប្រកាន់នោះ បានបង្ហាញភាពស្និទ្ធស្នាលជាមួយម៉ូលីកា និងស្វាមី ដូចកូនចៅរបស់លោកជំទាវដែរ។លោកជំទាវស៊ីណាត ថែមទាំងបានបីកូនស្រីម៉ូលីកា កុមារីឈ្មោះ ”នុន ច័ន្ទម៉ូនីតា” ដោយក្ដីស្រលាញ់ដូចជាចៅបង្កើតរបស់លោកជំទាវទៀតផង ទើបធ្វើឲ្យអ្នកនាងម៉ូលីកា និងលោកឆានុន រំភើបចិត្តក្រៃលែង។ ម៉ូលីកា បានបញ្ចេញសារថា ”នីតា កូនម្ដាយកូនមានសំណាងណាស់បានលោកជំទាវឲ្យពរកូន សូមឲ្យកូនរៀនចេះឆ្លាត ធ្វើជាមនុស្សល្អ ចេះជួយដល់សង្គម អោយឆ្លងតាមលោកជំទាវយាយហ៊ុន ស៊ីណាត ណាកូន ថ្ងៃនេះ មកលេងជំទាវម៉ែ សប្បាយណាស់”។ សូមរំលឹកថា នេះជាញឹកញាប់ គេតែងតែឃើញម៉ូលីកា ម្ចាស់ហាង “NK Molika Beauty Trading Co.Ltd”…
Read Moreអុញ! ទើបរៀបការបានមួយសប្តាហ៍ ភរិយា Noly យំសស្រាក់ព្រោះរឿងម្យ៉ាង (វីដេអូ)
កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀង និង អ្នកនិពន្ធ Noly បានលាភាពនៅលីវរៀបការជាមួយនឹងកូនក្រមុំស្រស់ស្អាតកូនអ្នកខេត្តបាត់ដំបង ក្នុងនោះដែរ ពិធីមង្គលការរបស់ម្ចាស់បទ «ចាំ» រូបនេះ ក៏បានរៀបចំឡើងនៅឯស្រុកកំណើតរបស់ភរិយា និង មានការចូលរួមយ៉ាងច្រើនពីសំណាក់សិល្បករសិល្បការិនីផងដែរ ។ មកដល់ថ្ងៃនេះរយៈពេលមួយសប្តាហ៍ហើយ Noly និង ភរិយា បានចាប់ដៃគ្នាក្នុងនាមជាស្វាមីភរិយា ស្រាប់តែកាលពីយប់ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ តារាប្រុសរូបនេះ បានបង្ហោះវីដេអូមួយរបស់ភរិយា កំពុងយំហូរទឹកភ្នែកសស្រាក់ វីដេអូនោះដែរ Noly បានបញ្ជាក់ថា ភរិយាសំណព្វចិត្តរបស់លោក យំ ក៏ព្រោះតែនាងនឹកផ្ទះ។ ក្រោយពីរៀបការហើយ នាង និង ស្វាមី ត្រូវបែកផ្ទះមករស់នៅខាងក្រៅតែ ២ នាក់។ អ្វីដែលចាប់អារម្មណ៍ ទោះជាភរិយា Noly កំពុងយំក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្របានទស្សនាបែរជាអស់សំណើចទៅវិញ ក៏ព្រោះតែពាក្យមួយឃ្លារបស់ Noly ថា «ការហើយបានប៉ុន្មានថ្ងៃចេញមកនៅផ្សេងពីម៉ាក់ឥឡូវយំនឹកផ្ទះ មានប្ដីហើយនៅយំទៀតប្រពន្ធខ្ញុំ» ៕ សូមទស្សនារូបភាពខាងក្រោម
Read More