អ្នកភូមិស្រុករបស់ខំ្ញុភាគច្រើនចង់ទៅធ្វើការនៅប្រទេសកូរ៉េដោយសារតែ នៅទីនោះទទួលបានប្រាក់ខែខ្ពស់។ស្របពេលមួយនោះបងប្រុស របស់ខ្ញុំបានរៀនចប់ថ្នាក់ទី១២ ដោយភាពក្រីក្រ និង ឪពុកម្តាយរបស់ខ្ញំុគា្មនលទ្ធភាពអោយគាត់រៀនបន្តទេ។ពួកគាត់បានជំរុញអោយគាត់ទៅរៀនភាសាកូរ៉េ ដើម្បីត្រៀមប្រលងទៅធ្វើការនៅប្រទេសកូរ៉េ។អស់ពេល៦ខែ នៃការរៀនត្រៀម ថ្ងៃប្រលងក៏បានមកដល់ បងប្រុសរបស់ខ្ញំុក៏បានប្រលងជាប់។ គាត់បានចេញទៅធ្វើការនៅប្រទេសកូរ៉េផ្នែកចិញ្ចឹមសត្វ និងកសិកម្មនៅកសិដ្ឋានមួយ ដែលមានទីតំាងនៅក្នុងប្រទេសកូរ៉េ។ ពេលទៅដល់ គាត់ជាមនុស្សឧស្សាហ៏ធ្វើការណាស់ ប៉ន្តែអ្វីដែលគាត់ប្រឈមមុខ និងចង់ អោយគាត់វិញត្រលប់មកផ្ទះគឺសីតុណ្ហភាព។ អ្នកទំាងអស់គ្នាប្រហែលជាបានដឹងថា សីតុណ្ហភាព នៅទីនោះមានភាពត្រជាក់ ភាពខ្លះសីតុណ្ហភាពចុះត្រជាក់ដល់សូន្យអង្សាសេ។ប៉ន្តែគាត់មិនដែលថ្អូងថ្អែលប្រាប់ពីការលំបាកដល់ពួកយើងទេ ដោយការយល់ឃើញថាគាត់ជាអ្នករ៉ាប់រងថ្លៃចំណាយក្នុងគ្រួសារទំាងមូល។ជារៀងរាល់ខែ គាត់តែងតែផ្ញើរប្រាក់ ៥០០ដុលាអោយឪពុកម្តាយរបស់ខ្ញំ។ រឡេកមកមើលស្ថានភាពគ្រួសាររបស់គឺភាពខុសគ្នាឆ្ងាយកាលពីមុន ឪពុកម្តាយឈប់ដើរសីុឈ្មួសគេ។អី្វដែលចំឡែក ពួកគាត់បានបបួលអ្នកជិតខាងសីុផឹកសឹងរាល់ថ្ងៃ និងលេងល្បែង សីុសងទៀត មិនខ្វល់ ពីអ្នកដែលខំរកលុយទេ។ ស្រាប់តែមួយខ្ញំទទួលបានដំណឹងថាបងប្រុសរបស់ខ្ញំឆ្លាក់ខ្លួនឈឺជាប៉ន្តែគាត់អោយខ្ញុំលាក់រឿង នេះជាការសំងាត់ ព្រោះគាត់ខ្លាចឪពុកម្តាយបារម្ហពីគាត់។ពេលខ្ញំបានលឺដូចនេះ ទឹកភ្នែករបស់រមៀលធ្លាក់ ទំាងមិនដឹងខ្លួន និងស្ញើចសរសើរពីទំហំទឹកចិត្តរបស់គាត់។ ស្ថានភាពជំងឺរបស់គាត់ចេះតែដុនដាបទៅ រហូតគាត់មិនអាចធ្វើការកើត ស្រាប់តែក្រោយមក ពពួកយើងក៏ទទួលបានដំណឹងថាគាត់បានទទួលមរណះភាពហើយ។តម្លៃអប់រំ៖ -អប់រំយុវជនឲ្យមានចំណេះដឹងគ្រប់គ្រាន់ដើម្បីប្រឡូកក្នុងសង្គម ប៉ុន្តែបានខិតខំអស់ពីសមត្ថភាពហើយៗគាត់នៅតែតស៊ូដល់ដង្ហើមចុងក្រោយ។ -សង្គមមិនផ្តល់ឧិកាសការងារដល់យុវជនទៅតាមចំណេះឬសមត្ថភាពនិងប្រាក់បៀវត្សសមរម្យភាពក្រីក្រជុំរញឲ្យ យុវជនឯទៀតចំណាកស្រុក ។ដូចនេះអ្នកដែលពាក់ពន្ធ័ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីបង្កើន និងរក្សាធនធានមនុស្សបំរើប្រទេសជាតិឲ្យរីកចំរើនមិនចាំបាច់ចំណាកស្រុក សូមទស្សនារូបភាពខាងក្រោម
Read MoreDay: November 8, 2020
មេឆ្នោតវៀតណាម សញ្ញាសម្គាល់ C56 ឈ្មោះ ប៊ុនធឿន មិនមានទោស ទេ បែរជាមានទោសភ្នាក់ងារ២នាក់ ទៅវិញ
ភ្នំពេញ៖មេឆ្នោតជនជាតិវៀតណាម ដែលមានសញ្ញាសម្គាល់ C56 ឈ្មោះ ប៊ុនធឿន មិនត្រូវបានតុលាការផ្តន្ទាទោសនោះទេ តែតុលាការបែរជាផ្តន្ទាទោសភ្នាក់ងារ២នាក់ នៃឆ្នោតវៀតណាម នេះ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ តែទោសនេះត្រូវព្យួរ ។ តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ CPC NEWS ថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យ២នាក់ ជាភ្នាក់ងារនៃឆ្នោតវៀតណាមដែលមានសញ្ញាសម្គាល់ C56 របស់ថៅកែឈ្មោះ ប៊ុនធឿន ពីបទភ្នាក់ងារល្បែងស៊ីសង រួចបញ្ជូនជនត្រូវចោទនិងសំណុំរឿងទៅជំនុំជម្រះផ្ទាល់ ។ ក្រោយមក លោក កើត សាំង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចសាលក្រមផ្តន្ទាទោសឈ្មោះ ធុយ ស៊ីត្រៃ អាយុ២១ឆ្នាំ និង ឈ្មោះ សេង សុខភី អាយុ២៥ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ និង ពិន័យជាប្រាក់៥លានរៀល តែទោសនេះត្រូវព្យួរ រួចដោះលែងអោយមានសេរីភាព ឡើងវិញ ។ មជ្ឈដ្ឋានមួយចំនួន មើលឃើញថា ហេតុអ្វីបានជាតុលាការមិនចោទប្រកាន់មេក្លោងឆ្នោតវៀតណាមដែលមានសញ្ញាសម្គាល់ C56 របស់ឈ្មោះ ប៊ុនធឿន បែរជាចោទប្រកាន់ត្រឹមតែភ្នាក់ងារ២នាក់ នេះទៅវិញ ។ជាការកត់សម្គាល់ នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាព ថា ពិតជាបានទទួលកត់ឆ្នោតវៀតណាមអោយថៅកែឈ្មោះ ប៊ុនធឿន អាយុប្រហែល៣៥ឆ្នាំ ដែលមានសញ្ញាសម្គាល់ C56 ពិតប្រាកដមែន ។ ទីតាំងកត់ឆ្នោតវៀតណាមដែលមានសញ្ញាសម្គាល់ C56 នេះ គឺ ដំណើរការជាយូរមកហើយ ដោយមានថៅកែឈ្មោះ ប៊ុនធឿន ជាអ្នកកាងរហូតមក ។ គួររំលឹកថា នគរបាលខណ្ឌដង្កោ…
Read Moreលោកឧកញ៉ា ទៀ វិចិត្រ ពិតជាស្រលាញ់ប្រពន្ធខ្លាំង រហូតសរសើរប្រពន្ធ ឡើងស្វីតតែម្ដង
លោកឧកញ៉ា ទៀ វិចិត្រដែលត្រូវបានគេឲ្យឈ្មោះថាជាលោកឧកញ៉ាចិត្តធម៌ ដែលលោកតែងតែចុះជួយដល់ពលរដ្ឋក្រីក្រនៅតាមដំបន់ដាច់ស្រយាល។អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុក ជាច្រើន ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ទៀ វិចិត្រ នោះ ហើយលោក ក៏ត្រូវបានមហាជនមួយចំនួនធំតែងតែ ហៅលោកថា ជាឧកញ៉ា ចិត្តធម៌ មួយរូប ផងដែរ ព្រោះពួកគេ បានឃើញញឹកញាប់ណាស់ នូវទង្វើរសប្បុរសធម៌ របស់លោក កន្លងទៅ ជូនអ្នកត្រូវការជំនួយជាចាំបាច់ មិនដែលខានឡើយ ទង្វើរទាំងនេះហើយ រឹតតែបានធ្វើឲ្យប្រិយមិត្តជាច្រើន មានការពេញចិត្ត និងគោរពស្រឡាញ់លោក ជាខ្លាំង។ រម្លឹកពីការបង្ហោះមួយរបស់លោកឧកញ៉ា បងប្អូនក្នុងហ្វេសប៊ុកមួយចំនួន មានការភ្ញាក់ផ្អើលម្តងទៀតហើយ ដោយសារតែឧកញ៉ា ទៀ វិចិត្របានបង្ហោះសារដ៏មានអត្តន័យបំផុតសម្រាប់ភរិយា។ ខាងក្រោមនះជាសាររបស់គាត់៖ ប្រពន្ធខ្ញុំ អាចមិនស្អាតជាងនារីគ្រប់គ្នា តែនាងជាឧត្តមភរិយាសម្រាប់ខ្ញុំ និងជាអ្នកម្តាយដ៏ល្អរបស់កូនៗខ្ញុំ…ទៀ វិចិត្រ ពួកយើងស្រឡាញ់អំពើល្អរបស់បង តាមដានរាល់សកម្មភាពដែលបងធ្វើសំរាប់ប្រជាពលរដ្ឋទូរទាំងប្រទេស សូមជូនពរបងមាន សេចក្តីសុខនិងក្រុមគ្រួសារជានិរន្មរហូតជួបតែសំណាល្អពេញគ្រួសារ៕ សូមមើលរូបភាពខាងក្រោម៖ សូមទស្សនារូបភាពខាងក្រោម
Read Moreមិនសមសោះ!! ពេលលែងលះគ្នា បែកចែកទ្រព្យសម្បត្តិអស់ហើយ តែប្រពន្ធយកទៅលេងល្បែងចាញ់អស់ តាមមកទារលុយប្តីថែម
# ហេតុការណ៍ មួយដ៏ភ្ញាក់ផ្អើល បានកើតឡើង រវាងប្តីប្រពន្ធ២នាក់ ទើបនឹងលែងលះគ្នាបាន ២ខែប៉ុណ្ណោះ ដោយភាគី ប្តីបានប្រគល់ឱ្យ ប្រពន្ធ មាស១តម្លឹង និងលុយ ១ពាន់ដុល្លារ រួចក៏មករួមរស់ ជាមួយប្រពន្ធថ្មី លុះអតីតប្រពន្ធយក ទៅលេងល្បែង ចាញ់អស់# ក៏វិលត្រឡប់មកតាម រករឿងប្តីទារលុយ ថែមរហូត ជាហេតុធ្វើឱ្យកើតជា ជ ម្លោះតឹង សរសៃកដាក់គ្នា រហូត ដល់បុរស ជាប្តីទ្រាំលែងបាន ក៏ប្តឹង សមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ កើតឡើងកាល ពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ នគរបាល ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។# ភាគីជម្លោះ ខាងលើ មិនបានបញ្ជាក់ឱ្យដឹង ពីអត្តសញ្ញាណនោះទេ គ្រាន់តែ ដឹងថា ស្ត្រី ដែលមកប ង្កជ ម្លោះ ត្រូវជា អតីតប្រពន្ធដើម ដែលកំពុង តាមមក ទារលុយ ពីអតីតប្តី ដែលកំពុង រួមរ ស់ជា មួយប្រពន្ធក្រោយ ចំនួន១០០ដុល្លារ។# សូមទស្សនារូបភាពខាងក្រោម
Read Moreថាមែនៗ! សុខចិត្តបោះចោលសំណង៣ម៉ឺនដុល្លា ព្រោះចង់ជួយដល់គ្រួសាររបស់អ៊ុំស្រីកង់បី ស្រាប់តែបងស្រី អូន ញ័រសាច់ ក្រោយបងប្រុសរបស់ជនបង្ក បង្ហោះសារមើលងាយបងស្រីអូន បែបនេះថា… (មានវីដេអូ)
នៅមុននេះបន្តិច បងស្រីចិត្តធម៌ បងស្រី អូន សម្រស់ធម្មជាតិ បានបង្ហោះសារទៅកាន់បុរសម្នាក់ដែលពាក់ព័ន្ធនៅក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យឡានទំនើបរបស់បងស្រីអូនខូចនៅផ្នែកខាងក្រោយ ដោយបងស្រីអូន បានរៀបរាប់ថា: ញ័រសាច់ហេីយ 😡😡😡 ពេលនោះបងស្លូតសុភាពរាបសារខ្ញុំមិនទារសំណងឡានខ្ញុំទាំងដែរប្អូនបងវាស់ជាតិអាកុល 0.56 គិតទៅខ្ញុំចាញ់ មនោគមន៍បងមែន បងចង់អោយខ្ញុំបង្ហាញវីដេអូបងនិងផុសរបស់បងអត់អ្នកណាពូកែសំដែងពិតប្រាកដ?ខ្ញុំថាមិនទាសំណងឡានខ្ញុំ ទេតែពេលនេះខ្ញុំគួរតែទារតាមធម្មតា😑បងចាំអត់អ្នកណាអង្អែលខ្នងបងលួងបងអោយទៅផ្ទះវិញ?ខ្ញុំនិយាយពាក្យមិចខ្លះដាក់បង?សួរចិត្តខ្លួនឯងវិញទៅទេីបដឹងច្បាស់ នេះខ្ញុំថតវីដេអូនិយាយជាមួយបងបានទាំងអស់ បេីមិនបានថតតេីបងមួលបង្កាច់ គេមិចទៅ?នៅមុខបងញញឹមស្រស់ណាស់😡៕ សូមទស្សនារូបភាពខាងក្រោម
Read Moreជើងខ្លាំងមែន! កូនកំលោះ កូក្រមុំ កំពុងតែថតមង្គលការសុខៗ ស្រាប់តែ…
បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយដែលគេបានបង្ហោះពេញបណ្តាសង្គមរួចទទួលការចាប់អារម្មណ៏ខ្លាំង ក្រោយពីសត្វឆ្កែមួយក្បាលចេះណាស់ ដោយឆ្កែមួយ ក្បាលពូជ French Bulldog បានធាក់កូនក្រមុំដែលត្រូវជាម្ចាស់របស់វាចេញ នៅពេលកំពុងថតរូបក្នុងថ្ងៃមង្គល ការ។ ដោយឡែកតាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា ខណៈពេលកូនក្រមុំ កំពុងថតរូបជាមួយនឹងកូនកំលោះ មុន ចេញដំណើរឆ្ពោះទៅកាន់កន្លែងប្រារព្ធពិធីមង្គលការ ក៏ស្រាប់តែសុនខមួយក្បាលបានដើរទៅក្បែរពួកគេទាំងពីរ។ ឃើញដូច្នេះ កូនកំលោះបានលើកបីវាឡើង ដើម្បីថតរូបជុំគ្នា តែភ្លាមៗនោះ វាក៏បានសម្លឹងទៅកាន់កូនក្រមុំ និងធាក់មួយ ជើង ដែលធ្វើឲ្យមនុស្សនៅជុំវិញនោះ ផ្ទុះសំណើចគ្រប់ៗគ្នាតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម
Read Moreអ្នកគ្រូហុងស៊ុយ ណាលី បានបញ្ជាក់ទៀតហើយចុងខែ១១ (វិច្ឆិកា) ក៏មានរឿងពីរទៀត គឺរឿងតម្លៃមាសចុះថោក និងអាកាសធាតុត្រជាក់ខ្លាំងជាង…
ប្រិយមិត្តបានជ្រាបហើយក្រោយពីថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងជាមួយនឹងការទស្សន៍ទាយពីអ្នកគ្រូ Master Naly Feng Shui តាមរយៈកញ្ចក់ទូរទស្សន៍ PNN ក្នុងកម្មវិធី ហុងស៊ុយបែបវិទ្យាសាស្ត្រ និយាយអំពីរឿងរ៉ាវដែលកេីតឡេីងក្នុងឆ្នាំ ២០២០ នេះ ដោយអ្នកគ្រូ បានបញ្ជាក់ថានឹងមានគ្រោះទឹកជំនន់នៅក្នុងឆ្នាំ២០២០ នេះ ហើយរឿងនេះក៏បានកើតឡើងពិតមែន។ សូមបញ្ជាក់ផងដែរថា៖ ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពា ល់ ធ្ង ន់ ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។ ដោយឡែកនៅថ្ងៃនេះដែរ អ្នកគ្រូក៏បានបញ្ជាក់បន្ថែមទៀតថា” 👉👉ការព្យាករណ💯តម្លៃមាសក្នុងខែវិច្ចិកាឆ្នាំ 2020 តម្លៃមាស នឹងស្រុតចុះបន្តិចដូច្នេះបើបងប្អូនចង់ទិញមាសទុកចំណេញ ហើយលក់ពេលមាសឡើងថ្លៃ សូមទិញចូលនៅក្នុងខែវិច្ចិកានេះ ហើយចាំលក់ចេញនៅឆ្នាំ 2021 ព្រោះមាសនឹងឡើងថ្លៃខ្លាំងហួសពីការស្មានរបស់យើងចាប់ពីថ្ងៃទី 05.01.2021 ដល់ថ្ងៃទី 04.04.2021 ។🙏🙏សូមជូនពរអោយបងប្អូនខ្មែរយើងទាំងអស់គ្នារកទទួលទានមានបានទាំងអស់គ្នា ជាពិសេសឆ្លងផុតគ្រោះ ធម្មជាតិនេះទាំងអស់គ្នា 🙏🙏។ 👉👉សូមកុំភ្លេចថែររក្សាសុខភាពទាំងអស់គ្នាព្រោះចាប់ពីថ្ងៃទី 07.11.2020 ដល់ថ្ងៃទី 05.01.2021 អាកាសធាតុនឹងត្រជាក់ខ្លាំង ត្រជាក់ជាងឆ្នាំមុនៗ ខុសប្លែកពីឆ្នាំមុនៗ ។ 👉👉បំណងល្អពី Master Naly ( ហុង ស៊ុយ បែបវិទ្យាសាស្ត្រ )” សូមទស្សនារូបភាពខាងក្រោម
Read Moreនោះថាមែនៗ ក្តៅគគុក ក្រោយបងស្រីអូន ទ្រំាមិនបានញ័រសាច់ហេីយ ក្រោយភាគីបង្ក វៃបកថា….
ជុំវិញរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៏ដ៏កក្រើកពេញបណ្តាសង្គម ដោយស្រីអូនសម្រស់ធម្មជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញវីដេអូ រថយន្ត បង្ក រេចង្កូតមកបុករថយន្តខ្លួនខូចខាតផ្នែកខាងក្រោយចំនួន២គ្រឿង ស្របពេលអ្នកនាងចតរថយន្តចោល ហើយ ចុះទៅញុំាអីនៅហាងមួយកន្លែងឯខេត្តសៀមរាបនោះ។ ដោយហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ តែស្រីអូន មិនអស់ចិត្តនោះទេ ដោយសាររថយន្តខ្លួនខូចខាតផ្នែកខាងក្រោយអស់ ចំនួន២គ្រឿង គិតជាថវិកាត្រូវចំណាយក្នុងការធ្វើវិញប្រមាណ៣ម៉ឺនដុល្លារឯណោះ នាងមិនទារសំណងផង សុំត្រឹម៣ពាន់ដុល្លារឲ្យម៉ូតូកង់៣ដ៏កម្សត់ ក៏ភាគីបង្កមិនព្រមដែរ ទើបអ្នកនាងបង្ហោះសារ និងវីដេអូជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះតែម្ដង។ ជាក់ស្តែងមកដល់ពេលនេះរឿងរ៉ាវកំពុងតែក្តៅកកុក ស្រាប់តែមុននេះបងស្រីបាន បង្ហោះសារថា៖« ញ័រសាច់ហេីយពេលនោះបងស្លូតសុភាពរាបសារខ្ញុំមិនទារសំណងឡានខ្ញុំទាំងដែរប្អូនបងវាស់ជាតិអាកុ ល 0.56 គិតទៅខ្ញុំចាញ់មនោគមន៍បងមែន បងចង់អោយខ្ញុំបង្ហាញវីដេអូបងនិងផុសរបស់បងអត់អ្នកណាពូកែសំដែងពិតប្រាកដ?ខ្ញុំថាមិនទា សំណងឡានខ្ញុំទេតែពេលនេះខ្ញុំគួរតែទារតាមធម្មតាបងចាំអត់អ្នកណាអង្អែលខ្នងបងលួងបងអោយទៅផ្ទះវិញ?ខ្ញុំនិយាយពាក្យមិចខ្លះ ដាក់បង?សួរចិត្តខ្លួនឯងវិញទៅទេីបដឹងច្បាស់ នេះខ្ញុំថតវីដេអូនិយាយជាមួយបងបានទាំងអស់ បេីមិនបានថតតេីបងមួលបង្កាច់គេមិចទៅ?នៅមុខបងញញឹមស្រស់ណាស់»៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreថាមែនៗ ទីបំផុតស្គាល់អត្តសញ្ញាណ អ្នកដែលច្រៀង ហើយលេងទឹកមុខ ធ្វើឲ្យគ្រប់គ្នាសើចស្ទើរគាំង ការពិតគាត់ជា….(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងមកនេះប្រិយមិត្តអ្នកនិយមលេងបណ្តាសង្គម TikTokប្រហែលជាប្រទះឃើញវិដេអូមួយដែលកំពុងតែផ្ទុះជាក់ជាមិនខាន។ ដោយឡែកនៅទីបំផុត គេ ស្គាល់អត្តសញ្ញាណ នារីម្នាក់នេះហើយ តាមពិតគាត់ គឺមានឈ្មោះ រឿន ជីវ៉ា ដែលជាអតីតបេក្ខនារី ដែលធ្លាប់បាន ចូលប្រឡង ក្នុង កម្មវិធីប្រលងចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីថ្ងៃី ២២ ខែកក្កដា ឆ្នាំ ២០១៩។ អ្នកខេត្តកំពង់ចាម រូបនេះ កាលនោះ បានលើកយកបទ “បេះដូងឯកា”។ បើទោះអតីតបេក្ខនារី រូបនេះ មិនទទួលបានពានរង្វាន់ ក៏ដោយ ក៏តារារូបនេះ តែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ៕ តោះ ដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត ថា វីដេអូមួយនេះ គួរឲ្យចាប់អារម្មណ៍បែបណានោះ ដែលអាចទាក់បេះដូង សូមទស្សនារូបភាពខាងក្រោម
Read Moreខំហួងហែងកូនណាស់ ! មិនអោយជួបមិត្តភក្តិ ឬដើរខុសម៉ោងរៀន តាមពិតលោកឪពុកបំណង ចឹងសោះ ! បានប្រឹងហួងហែងម៉េស ! ចុងក្រោយកូនស្រីបានសម្រេចចុះពីផ្ទះ និង…
ខេត្តសៀមរាប៖ យុវតីរៀនថ្នាក់ទី១២ម្នាក់ ជិតដល់ថ្ងៃប្រឡងបាក់ឌុបទៅហើយ ស្រាប់តែឪពុកបង្កើតចាប់រំលោភសេពសន្ថវៈនាងគ្មានអាសូរ រហូតនាងទ្រាំការឈឺចាប់នេះ លែងបានក៏ធ្វើដំណើរមកដាក់ពាកឲ្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការ ចាប់ខ្លួនឪពុកតិរច្ឆានលោ្មភកាមនេះ យកទៅចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ភ.ផ. ភេទស្រី (អាយុ១៨ឆ្នាំ) រស់នៅស្រុកពួក ជាសិស្សទី១២ ។ ជនសង្ស័យជាឪពុកបង្កើតរបស់ខ្លួនឈ្មោះ ទ. ភ. អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជុំគ្នា ។ ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៤ឆ្នាំ ឪពុករបស់នាង តែងមានទំនាស់ក្នុង គ្រួសារ ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលារៀនសូត្រ មិនឱ្យនាងមានមិត្តភក្តិ ឬក៏ដើរលេងខុសម៉ោងសិក្សា និងព្យាយាមប៉ុនប៉ង ចង់បានការរួមភេទជាមួយនាងជាកូនជាច្រើនដង ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៤ ដដែលថ្ងៃ.ខែ នាងមិនចាំ វេលាពេលយប់ម៉ោងប្រហែល៧និង00នាទី នាងនៅលើផ្ទះជុំជាមួយឪពុក ចំណែកម្ដាយនិងប្អូនស្រី ដើរលេងផ្ទះអ្នកភូមិជាមួយគ្នាមិននៅផ្ទះ ពេលនោះឪពុកនាងបានប្រើរូបភាពគំរាមបង្ខំសម្រាតសម្លៀកបំពាក់នាង ហើយរួមភេទជាមួយនាងសម្រេច ១លើក ចំណុចលើផ្ទះ រួចគំរាមមិនឱ្យនាងប្រាប់ម្ដាយ ឬអ្នកណា ។ ក្មេងស្រីរងគ្រោះ បន្តទៀតថា ក្រោយមកទៀតឪពុកតែងតែព្យាយាមប៉ុនប៉ង និងចង់បានការរួមភេទ ជាមួយរូបនាង ជាច្រើនលើក ប៉ុន្តែនាងព្យាយាមគេចរហូតមកដល់ពេលនេះ ពុំមានការរួមភេទទៀតទេ ។ លុះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទើបនាងសម្រេចចិត្តប្រាប់រឿងដល់ម្ដាយ និងទូរស័ព្ទប្រាប់បងប្រុសជាកូនម្ដាយជាមួយប្ដីទី១ ដែល រស់នៅធ្វើការប្រទេសថៃ។ ពេលនោះម្ដាយ និងឪពុកនាង សុំអង្វរនាងកុំឲ្យប្ដឹង តែនាងបានគេចចេញពីផ្ទះទៅរស់នៅផ្ទះពូ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ហើយបានមកដាក់ពាក្យបណ្ដឹងនៅថ្ងៃនេះ សុំការអន្តរាគមន៍ពី…
Read More