ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយអ្នកស្រី ទ្រីដាណា ជាថៅកែពេជ្រ និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាងដល់ធំ ទៀតផង ភាព ជោគជ័យរបស់អ្នកស្រីផ្តើមចេញពីភាពស្មោះត្រង់ ទើបអ្នកស្រីជោគជ័យរហូតមកដល់សព្វថ្ងៃ អ្នកស្រីមានប្រវត្តិជាកូនកសិករ ក្រីក្រ លំបាក តស៊ូរហូតក្លាយជាថៅកែស្រី ដូចសព្វថ្ងៃនេះលើសពីនេះទៅទៀតអ្នកស្រីត្រូវបានមហាជនហៅថា បងស្រីចិត្តធម៌ជារើយៗ អ្នកស្រីតែងតែជួយដល់អ្នកក្រីក្សត់ ជនពិបាកខ្វះខាត លើសពីនេះទៅទៀតអ្នកស្រីតែងតែចូលរួមធ្វើការងារ សង្គមជាច្រើនទៀតផង ធ្វើអោយមហាជនស្ញើចសរសើរគ្រប់ៗគ្នាទៀតផង យ៉ាងណាមិញ ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចមានគណនីយ្យFakeដាក់ឈ្មោះថា ទ្រី ដាណា បានផុសថា « បើថ្ងៃណាមួយខ្ញុំធ្លាក់ខ្លួនទៅជាអ្នកក្រ តើបងប្អូននៅស្រឡាញ់ខ្ញុំអបើស្រឡាញ់ជួយស៊ែរ និងផ្តល់កម្លាំងចិត្តឲ្យខ្ញុំមួយផង » ។ ក្រោយមកអ្នកស្រីមានប្រតិកម្មបែបនេះថា « ពួកអាអត់ការងារធ្វើយករូបខ្ញុំទៅផុសសរសេរបែបនិង សូមបងប្អូនកុំយល់ច្រឡំ »
Read MoreDay: November 9, 2020
រូបមួយសន្លឹករបស់ ខេម នៅវ័យជំទង់ កំពុងល្បីពេញហ្វេសប៊ុក
ពិតជាមិននឹកស្មានដល់សោះថានេះជារូបពីវ័យជំទង់របស់តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navata ខេម ព្រោះមើលទៅហាក់មានភាពខុសប្លែកគ្នា និង សឹងតែមើលមិនស្គាល់ថែមទៀត ។ រូបភាពកាលពីវ័យជំទង់មួយសន្លឹក ដែលអមជាមួយរូបភាពបច្ចុប្បន្នរបស់តារាចម្រៀង ខេម កំពុងចរាចរណ៍លើទំព័រហ្វេសប៊ុកនេះ បានធ្វើឱ្យប្រិយមិត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់ចោទជាសំណួរឡើងថា តើនេះជាតារាចម្រៀង ខេម ពីអតីតកាលពិតមែនឬទេ? ព្រោះបើងាកមកមើលរូបថតបច្ចុប្បន្នរបស់តារាចម្រៀងសំឡេងស្អករូបនេះឃើញថា រូបលោកមានភាពប្រែប្រួលប្លែកស្រស់សង្ហា មុខរាហ៍មានស្នេហ៍ និង មានដុះពុកចង្កាផង មើលទៅហាក់ទាក់ភ្នែកនារីៗឱ្យលង់ស្នេហ៍មិនស្ទើរឡើយ ។ភាពប្រែប្រួលខុសប្លែកនេះ បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់លើការថែរក្សាសម្រស់ និង រូបរាងរបស់តារាចម្រៀងប្រុសរូបនេះយ៉ាងខ្លាំង ព្រោះកាលពីវ័យជំទង់លោកត្រឹមតែជាក្មេងប្រុសសាមញ្ញម្នាក់ហាក់មិនទាន់ចេះតុបតែងខ្លួនច្រើន ហើយជាធម្មតាទេដែលរូបកាលពីវ័យជំទង់ និង ក្នុងវ័យបច្ចុប្បន្ននេះរបស់តារាចម្រៀង ខេម ខុសប្លែកគ្នានោះ ព្រោះជាការវិវឌ្ឍវ័យរបស់មនុស្ស ។ ក្រៅពីសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល ទស្សនិកជនក៏បានពោលសរសើរផងដែរទៅលើតារាចម្រៀង ខេម ថាកាន់តែមានរូបរាងស្រស់សង្ហាទៅៗ ទោះបីជាលោកហាក់បែបសាច់ និង មានសម្បុរស្រអែមបន្តិចក្តី ៕
Read Moreផន សុផារី ទម្លាយថាឆ្លងទន្លេ ទោះបីវះកាត់ ឬ ធម្មជាតិ សុទ្ធតែប្តូរជីវិតប្រឈមមុខនឹងមច្ចុរាជគ្រប់ពេល
អតីតតារាកំប្លែងអ្នកនាង ផន សុផារី ទើបតែសម្រាលបានកូនស្រីម្នាក់ទៀតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយដំណក់ឈាមទីពីររបស់តារាស្រីរូបនេះ និង ស្វាមី មានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់មិនចាញ់កូនស្រីច្បងនាងប៉ុន្មានឡើយ ។ នៅមុននេះបន្ដិច មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានទម្លាយអារម្មណ៍ពិតរបស់ខ្លួន ក្រោយឆ្លងការរឿងរ៉ាវជាច្រើន ក្នុងនាមជាម្ដាយ តស៊ូគ្រប់យ៉ាង លះបង់ឈាមស្រស់ប្ដូរជីវិត បង្កើតកូនសម្រាប់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ ។ សារនោះមានអត្ថន័យទាំងស្រុងថា ៖ ទោះបីជាខ្ញុំត្រូវឈឺប៉ុនណា ស្នាមម្ចុលសុះសាច់ប៉ុនណា ស្នាមមុខរបួសមួយជិវិតយ៉ាងណា ទោះបីខ្ញុំខ្លាចពេទ្យយ៉ាងណា ក៏នៅតែពេលមួយដែលខ្ញុំត្រូវក្លាហាន ហ៊ានលះបង់សូម្បីជិវិត គឺជាពេលដែលខ្ញុំមានឈ្មោះជាម្តាយ គ្រប់យ៉ាង គឺដើម្បី កូន !!! ចាំណាបងៗបុរសៗ ជាស្វាមីគ្រប់រូប បងកើតមកជាប្រុសគឺសំណាងណាស់ទៅហើយ ព្រោះមិនចាំបាច់មករដូវ មិនចាំបាច់ពពោះ ចាញ់កូន រឺស្គាល់ការឆ្លងទន្លេដូចមនុស្សស្រីទេ ដូច្នេះ សូមបងៗ ឃើញពីការលះបង់មួយនេះរបស់ភរិយាដែលខំបង្កើតកូនអោយបងផង កុំទុកប្រពន្ធចោល ទោះបីមានមនុស្សនៅជុំវិញខ្លួនប៉ុន្មាននាក់ក៏មិនសំខាន់ស្មើរនឹងវត្តមានរបស់ស្វាមីដែរ ការយកចិត្តទុកដាក់ មើលថែ របស់បងៗជាកម្លាំងចិត្តតែមួយគត់ដែលភរិយាត្រូវការបំផុតនៅពេលនេះ៕
Read Moreថ្ងៃខួបកូនស្រី ស៊ឹម សូលីកា រៀបចំយ៉ាងឡើងអធឹក អធមអមនិងសារ ចាក់ដោតបេះដូង មួយឃ្លាថា…
ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយពីអ្នកនាង សុឹម សូលិកា គឺជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែល ទស្សនិកជនជាច្រើន មិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ ងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតារាសម្តែងរូបនេះ តែងតែបង្ហាញក្តីរីករាយ កក់ក្ ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។យ៉ាងណាមិញកាលពីម្សិលមិញ អ្នកនាងបានធ្វើខួបកំនើតជូនកូនស្រីខ្លួននិងបានបង្ហោះសារថា ២០ ឆ្នាំកន្លង ពេលនេះម៉ោងនេះ ម៉ែកំពុងតែឈឺផង ភ័យខ្លាចផង ត្រេកអរផង …គិត សព្វគិតគ្រប់ ប្រឹងប្រែងណាស់ ទម្រាំបានឆ្លងទន្លេរួច ។រាត្រី ៨ វិច្ឆិកា ២០០០ / ២០២០ ម៉ែបានបង្កើត និងបីបាច់ថែរក្សាកូនស្រីម្នាក់ ដ៏ឆ្លាត ហើយគួរអោយស្រលាញ់បំផុត ម៉ែសូមបួងសួងដល់បារមីវត្ថុស័កសិទ្ធិក្នុងលោកនេះ តាមថែរក្សាកូន អោយបានសុខសប្បាយ មានសំណាងល្អពេញមួយជីវិត មានលាភជ័យ អាយុវែង សូមរីករាយថ្ងែខួបកំណើត កូនមាសម្ដា
Read Moreស្វីតណាស់! Anniversary ៧ឆ្នាំ គង់ សុជាតិ និងស្វាមី ថតរូបបែបជនបទ យ៉ាងមានក្ដីសុខ…
ភ្នំពេញ មហាជនពិតជាស្គាល់ អ្នកនាង គង់ សុជាតិ គឺជាពិធីការនីជើងចាស់មួយរូប ដែលបានសាងប្រជាប្រិយភាពលើវិស័យសិ ល្បៈ មកជាច្រើនឆ្នាំមកហើយ ដោយគ្រាកន្លងមក នាងតែងត្រូវបានមហាជនទទួលស្គាល់ ក៏ដូចជាពេញចិត្ត ទៅលើសមត្ថភាព និង ជំនាញរបស់នាងផងដែរ។យ៉ាងណាមិញក្រោយរៀបអាពាពិពាហ៌ជាមួយលោក ជា វិបុល រួចអ្នកនាងកាន់តែមានសុភមង្គល ឡើងជា ថ្ងៃខួបអាពិពាហ៌គំរប៧ឆ្នំា លោកជាវិបុលថតរូបអនុស្សាវរីជាច្រើនសន្លឹកអមនិងសាថា ថ្ងៃនេះជាថ្ងៃខួបអាពាហ៏ពិពាហ៏ ៧ឆ្នាំហើយ ដែលយើងទាំងពីរនាក់ បានផ្ទឹមចូលនឹមបរលើផ្លូវជីវិតរួមគ្នា មើលខុសត្រូវថែរក្សាគ្នា ដោយប៉ុន្មានឆ្នាំមកនេះយើង ក៏បានហែលឆ្លងនូវរឿងជាច្រើនទាំងសុខ និងទុក្ខជាមួយគ្នារាប់មិនអស់។ អរគុណអូនសម្រាប់ការរួមរស់ជាមួយបង អត់ធ្មត់គ្រប់បែ បយ៉ាង បើទោះបីជា មានបញ្ហារយ៉ាងណាក៏ដោយ អូននៅតែអធ្យាស្រ័យអោយបង សម្របជីវិតរស់នៅអោយចុះសម្រុងគ្នា ដើម្បីភាពរុងរឿង សុភមង្គលក្នុងគ្រួសារ។ យើងនឹងរួមលើផ្លូវសុខទុក្ខ ដ៏វែងឆ្ងាយមួយនេះលុះអវស្សាន្ត។ សូមទស្សនារូបភាពខាងក្រោម
Read Moreសូមប្រុងប្រយ័ត្ន! ស្រ្តីម្នាក់រវល់លក់ដូរភ្លេចខ្លួន ត្រូវជនសង្ស័យម្នាក់ចូលលួចលុយអស់រហូតដល់ទៅចំនួន…
នំពេញ ៖ (បឋម)ពិតជាគួរឲ្យអាណិតស្ត្រីម្នាក់យ៉ាងខ្លាំង ដែលខំរកស៊ីសន្សំលុយបានជាង៣ពាន់ដុល្លារ ដាក់នៅក្នុងកាបូបមួយទុក ក្នុងតូបលក់ដូរ ដែលប្រាក់នេះទុកសម្រាប់បង់បំណុលធនាគារនៅថ្ងៃខាងមុខ ស្រាប់តែភ្លេចខ្លួនមួយភ្លែតប៉ុណ្ណោះ ត្រូវចោរ.ម្នាក់ចូល ទៅលួ.ចយករួចគេ.ចខ្លួនបា.ត់ស្រមោលទៅ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិពង្រ,សង្កាត់ឪឡោក,ខណ្ឌកំបូល,រាជធានីភ្នំពេញ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreព្រឺសំបុរខ្ញាក់ៗ!! ចេះតែឆ្ងល់ថាមិចបាន គេធ្វើផ្នូរនៅកណ្តាល ផ្ទះវីឡាអញ្ចឹង? តែដល់ពេលដឹងការពិតស្ទើរលួសព្រលឹ ង
# វៀតណាម៖យោងតាមប្រភពបានឱ្យដឹងថា រឿងរ៉ាវទាំងអស់នេះចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦០ នៅពេលស្រ្តីម្នាក់ឈ្មោះ Dang Thi Nhan បានបង្កើតកូនស្រីម្នាក់ឈ្មោះ Tran Thi Kim Lien។ នាង Lien ធំឡើងនៅក្នុងគ្រួសារកី្រក្រ ប៉ុន្តែនៅពេលអាយុ១៨ឆ្នាំ # នាងក៏បានស្រលាញ់បុរសម្នាក់ដែលជាម្ចាស់ទូកនេសាទ ហើយបីឆ្នាំក្រោយមក ពួកគេក៏បានទៅរស់នៅឯសហរដ្ឋអាមេរិក។ គ្រានោះនាង Lien មានមុខរបរជាអ្នកធ្វើក្រចក ហើយក្រោយមកនាងក៏ចាប់ផ្តើមបើកហាងរកស៊ីផ្នែករចនាវិញម្តង ដែលជីវភាពរស់នៅរបស់នាង ពិតជាល្អ # ប្រសើរជាងមុន និងមានប្រាក់ផ្ញើឱ្យអ្នកផ្ទះរបស់នាងនៅឯប្រទេសវៀតណាមទៀតផង។នៅដើមឆ្នាំ២០០០ ក្នុងអំឡុងពេលនាង Lien មកលេងស្រុកកំណើតក្នុងប្រទេសវៀតណាម នាងក៏បានប្រាប់ម្តាយនិងបងប្រុសបីនាក់នាងថា នាងគ្រោងនឹងត្រលប់មករស់នៅក្នុង # ប្រទេសវៀតណាមវិញក្នុងពេលបន្តិចទៀត។ ដូច្នេះនាងក៏បានឱ្យប្រាក់ពួកគេដើម្បីសាងសង់ផ្ទះវីឡា ជំនួសផ្ទះចាស់ដែល ពួកគេកំពុងរស់នៅសព្វថ្ងៃ។ប៉ុន្តែក្នុងឆ្នាំ២០០៦ នៅពេលផ្ទះវីឡាសាងសង់រួច គ្រានោះនាង Lien ក៏បានត្រលប់មករស់នៅជួបជុំគ្រួសារវិញ ប៉ុន្តែនាងរស់នៅ # បានតែជាងពីរបីខែប៉ុណ្ណោះ។ក្នុងឆ្នាំ២០០៧ មិនយូរប៉ុន្មាននាងក៏បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានរកឃើញថាមានជំងឺមហារីកថែមទៀត។ ដូច្នេះនាងក៏បានត្រលប់ទៅសហរដ្ឋអាមេរិកវិញដើម្បីព្យាបាលជំងឺ។ ខណៈពេលកំពុងព្យាបាលនៅក្នុង សហរដ្ឋអាមេរិក នាងក៏ដឹងថាស្ថានភាពជំងឺ # របស់នាងពិតជាមិនអាចជាសះស្បាយបាននោះទេ ដូច្នេះនាងក៏បានសុំម្តាយនាងឱ្យបំពេញបំណងប្រាថ្នាចុងក្រោយរបស់នាង ដោយនៅពេលនាងស្លា ប់ សូមកប់នាងនៅក្នុងផ្ទះនេះទៅចុះ ដើម្បីឱ្យនាងអាចរស់នៅបានជួបជុំគ្រួសារ។នាង Lien ស្លា ប់នៅក្នុងថ្ងៃទី១០ ខែឧសភា # ឆ្នាំ២០០៧ ហើយក្រុម គ្រួសារនាងក៏បានសម្រេចចិត្តនាំសា កស ពរបស់ នាងមកកាន់ប្រទេសវៀតណាម ដើម្បីកប់នៅក្នុងផ្ទះនេះ សម្រេចបំណងប្រាថ្នាចុងក្រោយរបស់នាង។អ្នកស្រី Dang Thi Nhan ក៏ធ្លាប់ប្រាប់អ្នកទស្សនាផ្សេងៗថា ផ្ទះវីឡានេះត្រូវបានសាងសង់ឡើងដោយ # ប្រាក់កូនស្រីរបស់គាត់។ ដូច្នេះវាគឺជារឿងដ៏សមហេតុផលក្នុងការសម្រេចបំណងប្រាថ្នាចុងក្រោយរបស់នាង។យ៉ាងណាមិញក៏មានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនបានទៅលេង Tomb Villa…
Read Moreសូមចូលរួមរំលែកទុក្ខផង! ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ បានស្លា ប់បា ត់ប ង់ជី វិត ដោយសារតែជំងឺមួយនេះ…
ជិវិតរបស់មនុស្សយើងគឺខ្លីណាស់ យើងមិនអាចដឹងមុនទេថា នឹងត្រូវលាចាកលោកនៅថ្ងៃណា ពេលណា វេលាណា នោះ ។ តួយ៉ាង ដូចជាក្មួយស្រីម្នាក់នេះអញ្ចឹង គាត់បានចាកចេញទៅ ទាំងក្មេងខ្ចី ធ្វើឲ្យឪពុក ក៏ដូចជាសាច់ញាតិផ្សេងនាក់ទៀត មានការសោកស្តាយ ជាខ្លាំង ពិសេសគឺបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកឪពុក របស់ក្មេងស្រីមានឈ្មោះថា Vanna Rith គាត់បានបង្ហោះរូបភាព ជាច្រើនរបស់កូនស្រី ទាំងក្តីអាល័យ នឹករលឹកដល់កូន និងសូមឲ្យកូនស្រីទៅកាន់សុគតិភព ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា “សូមឱ្យជាតិក្រោយកុំឱ្យកូនអាយុខ្លីដូចជាតិនេះទៀត សូមឲ្យវិញ្ញាណក្ខន្ធកូនទៅកាន់សុខតិភព”។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ គាត់បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ មានជំងឺគ្រុនឈា ម ។ ជាមួយគ្នានោះផងដែរ ក៏មានបង ប្អូនជាច្រើន បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាខ្លាំង បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ ។ ទន្ទឹមនឹងនេះ ក្រុមសារព័ត៏មានខ្មែរញ៉ូវ ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃស ពដែលបានបាត់កូនស្រី ចៅស្រី ទាំងវ័យក្មេងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreកុំចេះតែហ៊ានប្រយ័ត្នណាអ្នកលក់អនឡាញទាំងឡាយ! អ្នកលក់អនឡាញម្នាក់ត្រូវបានអ្នកទិញប្តឹងសមត្ថកិច្ចឱ្យមកចាប់វា យខ្នោះដល់ផ្ទះ តែម្តង ដោយសារតែ
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលពេលនេះសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននារីអ្នកលក់ឥវ៉ាន់ តាមអនឡាញម្នាក់បន្ទាប់ពីយកលុយគេហើយ មិនប្រគល់ឥវ៉ាន់អោយគេ ដែលករណីនេះត្រូវបានធ្វើឡើងដោយសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ខេត្តសៀមរាប បានឃាត់ខ្លួននារីម្នាក់ សមត្ថកិច្ចបានឲ្យដឹងថា នារីរូបនេះមានឈ្មោះ ភ័ន្ត ភក្ដី ភេទស្រី អាយុ ២៨ឆ្នាំ មានស្រុកកំណើត ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។សមត្ថកិច្ចបន្តថាកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីរូបនេះ បានធ្វើសកម្មភាពលក់ដូរគ្រឿងអង្ការ (ខ្សែកមាស និងបន្តោង) ទៅឲ្យជនរងគ្រោះ ឈ្មោះសាំង វីរុន ភេទប្រុស អាយុ ៣២ ឆ្នាំ (ជាពលករកូរ៉េ) តាមបណ្ដាញទំនាក់ទំនងសង្គម រួចមិនបានធ្វើការប្រគល់អីវ៉ាន់ឲ្យទៅជនរងគ្រោះ តាមការសន្យានោះទេ។បច្ចុប្បន្នជន សង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតុលាការដេីម្បីអនុវត្តតាមផ្លូវច្បាប់៕ សូមទស្សនារូបភាពខាងក្រោម
Read Moreនៅចាំគូរស្នេហ៏វ័យចំណាស់នេះទេ!! គាត់ថាតាំងពីររៀបការហើយ ពួកគាត់មានសេចក្តីសុខខ្លាំងណាស់ ទោះបីមិនទាន់មានកូនចៅក៏ដោយ ខាងភរិយាប្រាប់ថាមិនដែលធ្លាប់មានអារម្មណ៏អញ្ចឹងទេ ព្រោះតែ…(មានវីដេអូ)
# ជឿជាក់ថាប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ភ្លេចទេមើលទៅពត៌មានដ៏កក្រើកកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នាពេលកន្លងទៅទាក់ទងនឹងពិធីរៀបអាពាហ៍ពិពាហ៍មួយដែលកូនកំលោះមានអាយុរហូតទៅដល់៨៧ឆ្នាំ បានដឹកដៃគ្នារៀបការជាមួយនឹងកូន ក្រមុំដែលមានវ័យជ្រេណាស់ទៅហើយគឺមានអាយុ៦៧ឆ្នាំ។ដោយពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍វ័យជ្រេនេះប្រារព្ធឡើងស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ # កូនកំលោះដែលមានអាយុ៨៧ឆ្នាំមានឈ្មោះ នួន ខេងជាបុរសពោះម៉ាយ។ ចំណែកឯកូនក្រមុំមានឈ្មោះ រស់ ម៉ៅ អាយុ៦៧ឆ្នាំ ជាក្រមុំចាស់មិនដែលស្គាល់រស់ជាតិប្ដីសោះឡើយ ហើយត្រូវជាប្អូនថ្លៃរបស់កូនកំលោះផងដែរ។ # បើតាមការអោយដឹងពីកូនប្រុសរបស់លោកតាជាកូនកំលោះ បានឲ្យដឹងថា មូលហេតុដែលឈានដល់ការរៀបអាពាហ៍ពិពាហ៍ នេះគឺ បន្ទាប់ពីម្តាយបង្កើតចែកឋានទៅបានជិត១ឆ្នាំមក រូបគាត់ និងបងស្រី២នាក់ទៀត បានយកម្តាយមីងបង្កើតវ័យចំណាស់ ឈ្មោះ រស់ ម៉ៅ(ត្រូវជាកូនក្រមុំ) គ្មានកូននៅមើលថែ ឱ្យមករស់នៅជាមួយ ។#បន្ទាប់មកមិនទាន់បានប៉ុន្មានខែផង ឪពុករបស់គាត់ ក៏ឱ្យពួកគាត់ជាកូនៗជួយគិតគូររៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យរូបគាត់ ជាមួយកូនក្រមុំអាយុ៦៧ឆ្នាំ ដែលត្រូវជាម្តាយមីងបង្កើតរបស់ពួក គាត់តែម្ដងទៅ។ កូនប្រុសរបស់កូនកំលោះ បានឱ្យដឹងថា ការចាត់ចែងរៀបចំអាពាហ៍ពិពាហ៍ជូនឪពុក និងម្តាយមីងរបស់ពួកគាត់ ដោយធ្វើម្ហូបទទួលភ្ញៀវចំនួន៤៥តុ មានកម្មវិធីបង្វិលពពិល កម្មវិធីចងដៃ បាចផ្កាស្លា និងកាត់នំខេក មានភាពអធិកអធ័មគួរសមដែរ ដោយមិនចាញ់អាពាហ៍ពិពាហ៍របស់ក្មេងៗជំនាន់ក្រោយប៉ុន្មានទេ៕# រហូតរំលងបានជាច្រើនខែ ស្រាប់តែនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ សារពត៌មានតារាញូស៍ក៏បានចុះទៅសំភាសន៍លោកតាលោកយាយចង់ដឹងពីជីវិតរបស់ពួកគាត់ ក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ តើមានសុភមង្គលបែបណាទៅ?នៅក្នុងកិច្ចសំភាសន៍នោះភរិយារបស់លោកតាវ័យចំណាស់ក៏បានប្រាប់ថាមានប្ដីស្រួលជាងពេលនៅក្រមុំ។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖ # សូមទស្សនារូបភាពខាងក្រោម
Read More