ភ្នំពេញ៖ កាលពីពេលថ្មីៗនេះអ្នកទាំងអស់គ្នាប្រាកដជាដឹងពីការរីរាលដាលរលកទី៣នៃការឆ្លងកូវីត១៩ហើយពីសំណាក់រដ្ឋមន្ត្រីការ បរទេសហុងគ្រីរួចមកហើយ។ រូបភាពដែលដកស្រង់ពីខ្សែរវីដេអូបានបង្ហាញនៅអាការៈរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីក្អក ក្រដាសជា រឿយៗ ឃើញរូបភាពទាំងនេះហើយហួសចិត្តណាស់។ គាត់កើតកូវីតធ្ង.ន់ធ្ងរបែបហ្នឹងហើយតើអ្នកនៅក្បែរ និងចាប់ដៃគាត់ ព្រមទាំង គាត់ប៉ះពាល់ផ្ទាល់ តើមានមនុស្សប៉ុន្មាននាក់។ វី.វរហើយម្តងនេះ។ សូមទស្សនារូបភាពខាងក្រោម
Read MoreDay: November 10, 2020
ហួសចិត្ត!!! បងប្រុសម្នាក់ត្រូវបានប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងផាក់ពិន័យ ព្រោះជិះមនុស្សបីនាក់នៅការប៊ីនមុខ ទាំងដែលការប៊ីនឡានគាត់មានកៅអី៣…(មានវីដេអូ)
ហួសចិត្ត!!! បងប្រុសម្នាក់ត្រូវបានប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងផាក់ពិន័យ ព្រោះជិះមនុស្សបីនាក់នៅការប៊ីនមុខ ទាំងដែលការប៊ីនឡានគាត់មានកៅអី៣…(មានវីដេអូ)ច្បាប់ចរាចរណ៍គឺផាកពិន័យចំពោះអ្នកដែលមិនគោរពច្បាប់ ដូចជាមិនគោរព ភ្លើងសញ្ញា ជិះហួសល្បឿនកំណត់ ឬផ្ទុកលើសចំនុះជាដើម។ តែពេលថ្មីនេះមានករណីមួយដែលបងប្រុសម្នាក់គាត់ហួសចិត្តក៏ព្រោះដោយសារតែប៉ូលីសចរាចរណ៍ខេត្តបាត់ដំបង បានធ្វើការផាកពិន័យរូបគាត់ព្រោះតែ ផ្ទុកមនុស្សលើសនៅ ខាងការប៊ីនមុខនិងអត់ពាក់ខ្សែក្រវ៉ាត់។បើតាមសំដីបងប្រុស សេង សំអូន បានបញ្ញាក់ថាប៉ូលីសបានហៅគាត់ផាក់ពីន័យ ចំពោះការមិនពាក់ខ្សែក្រវ៉ានិងដាក់មនុស្សនៅការប៊ីនខាងមុខលើស ទាំងដែលការប៊ីនឡានគាត់មានកៅអីនៅ កណ្ដាល់មួយទៀត ហើយកៅអីកណ្ដាល់នោះក៏មានខ្សែក្រវ៉ាត់ចង្កេះផងដែរ(ឡានប្រភេទភាគច្រើនមានកៅអី២ និង៣ នៅការប៊ីនមុខគឺមានមកពីរោងចក្រតែម្ដងមិនមែនកែឆ្នៃ)។បើតាមសំដីបងប្រុសរូបនេះបានបញ្ញាក់ទៀតថា ទោះជាគាត់ខំប្រឹងនិយាយនិងសុំអោយប៉ូលីសមកមើលឡានគាត់ជាក់ស្ដែងក៏ដោយ តែប៉ូលីសនៅតែមិនព្រមនិងតម្រូវអោយ គាត់នៅតែបង់ផាកពិន័យ។ដូច្នេះបើមានបងប្អូនណាដឹងពីច្បាប់ចរាចណ៍មួយនេះ ជួយខមិននិងស៊ែរប្រាប់ផង បើការប៊ីនឡានមានកៅអី៣ ជិះនៅកាប៊ីនឡាន៣នាក់គិតទាំងតៃកុងខុសដែរឫទេ???? សូមទស្សនារូបភាពខាងក្រោម
Read Moreឃើញហើយចង់លង់! កីឡាការិនីបាល់ទះទាំង៦រូបនេះ មិនត្រឹមតែវ៉ៃបាល់សាហាវទេ ថែមទាំងមានសម្រស់មិនចាញ់តារាទៀត
បរទេស ៖ កីឡាការិនីបាល់ទះ ទាំង៦រូប មិនត្រឹមតែមានសមត្ថភាពវ៉ៃបាល់សាហាវនោះទេ ថែមទាំងមានសម្រស់វិញគឺស្រស់ស្អាត មិនចាញ់នឹងតារាភាពយន្តប៉ុន្មាននោះទេ ។ ថ្ងៃនេះ Khmerload/ Keylatop នឹងលើកយកកីឡាការិនីទាំង៦រូប ដែលមានសម្រស់ស្រស់ស្អាត មកជម្រាបដល់ប្រិយមិត្ត ៖ ទី១. កីឡាការិនី Sabina Altynbekova ជាជនជាតិកាហ្សាក់ស្ថាន បច្ចុប្បន្ននាងមានអាយុ២៤ឆ្នាំ ជាសមាជិកកីឡាបាល់ទះផ្នែកនារី ជម្រើសជាតិរបស់ប្រទេសកាហ្សាក់ស្ថាន ។ ទី២. កីឡាការិនី Saori Kimura បច្ចុប្បន្នគេមានអាយុ៣៤ឆ្នាំ កីឡាការិនីជនជាតិជប៉ុន មានសមត្ថភាពក៏មិនធម្មតាដែរ ពោលគឺ គេធ្លាប់ជាប្រធានក្រុមបាល់ទះនារីជប៉ុន ។ មិនត្រឹមតែប៉ុណ្ណោះ Kimura ធ្លាប់បានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ ឆ្នាំ២០០៨ ឆ្នាំ២០១២ និងអូឡាំពិកឆ្នាំ២០១៦ ដោយបានឈ្នះមេដាយសំរឹទ្ធមួយក្នុងឆ្នាំ២០១២ ។ ទី៣. កីឡាការិនី Alisa Manyonok បច្ចុប្បន្ននេះគេមានអាយុ២៥ឆ្នាំ។ Alisa ជាជនជាតិរុស្ស៊ី ឈ្មោះហៅក្រៅហៅថា “បាប៊ី”។ គ្មានអ្វីប្លែកទេដែលមានសក់ពណ៌ទង់ដែង ច្រមុះស្រួច សម្បុរ ស ខ្ពស់និងមុខរាងដូចតុក្កតាបាប៊ី ។ ក្រៅពីធ្វើជាអត្តពលលិកផ្នែកបាល់ទះនារី Alisa ត្រូវបានគេស្គាល់ថាជាតារាអាជីព ហើយនាងថែមទាំងបានចូលរួមនិងឈ្នះការប្រកួតសម្រស់ជាច្រើនផងដែរ។ ទី៤. កីឡាការិនី Sanja Malagurski នាងមានអាយុ៣០ឆ្នាំ ជាជនជាតិស៊ែប៊ី ហើយកីឡាការិនីរូបនេះ ក៏ធ្លាប់បានចូលរួមប្រកួតនៅអូឡាំពិកនារដូវក្តៅឆ្នាំ២០០៨ផងដែរ ។ ទី៥. កីឡាការិនីPungky Afriecia ជនជាតិឥណ្ឌូនេស៊ី គេមានអាយុទើបតែ២១ឆ្នាំតែប៉ុណ្ណោះ ធ្លាប់ជួយក្រុមរបស់គេ Alko Bandung ឈ្នះពានរង្វាន់ លីគបាល់ទះឥណ្ឌូណេស៊ី (Livoli) ក្នុងឆ្នាំ ២០១៥ ទៀតផង…
Read Moreស្រីស្រស់វ៉ាន់ នីឡា សរសើរគូស្នេហ៍មិនចេះប្រចណ្ឌ សូម្បីតែធ្វើបែបនេះនៅពីមុខ
ស្រីស្រស់តូចច្រឡឹង កញ្ញាវ៉ាន់ នីឡា តារាកំប្លែង CTN បានសរសើរគូស្នេហ៍ថ្មីពេញៗមាត់ថា មិនចេះប្រចណ្ឌនាងផ្ដេសផ្ដាសឡើយ ពោលគឺនាងអាចលេងកំប្លែង និងសម្ដែង តាមចិត្តចង់ ដោយគ្មានការបារម្ភខ្លាចគូដណ្ដឹងអន់ចិត្តនោះទេ។នីឡា វាចាថា ”ខ្ញុំអាចលេងកំប្លែងនៅលើឆាក ទោះជាមានឈុតឱបស្និតស្នាល ក៏គាត់ (សក្ការៈ) មិនដែលប្រចណ្ឌខ្ញុំដែរ។ និយាយទៅគាត់យល់ពីអាជីពសិល្បៈច្បាស់ណាស់ អីចឹងខ្ញុំអាចលេងសិល្បៈបានតាមចិត្តចង់”។ ក្រៅពីថា គូស្នេហ៍បើកដៃឲ្យសម្ដែងសិល្បៈដោយសេរីនោះ ស្រីស្អាតវ៉ាន់ នីឡា ក៏អះអាងថា មង្គលការរបស់នាង ជាមួយលោកស៊ុត សក្ការៈ អាចនឹងរៀបចំនៅដើមឆ្នាំ២០២១ ខាងមុខនេះដែរ បន្ទាប់ពីបានលើកពេល កាលពីខែឧសភា ឆ្នាំ២០២០ ម្ដងរួចទៅហើយ ព្រោះតែកូវីដ-១៩។វ៉ាន់ នីឡា បន្ថែមថា ”និយាយទៅ ខាងគាត់ (គូដណ្ដឹង) ចាំតែសញ្ញាពីខាងយើងទេ បើគិតគូរពេលណា គាត់នឹងរៀបចំតាមយើង។ ចំពោះរឿងរៀបការ ខ្ញុំអាចនឹងរៀបចំនៅដើមឆ្នាំ២០២១ ខាងមុខនេះហើយ ប៉ុន្ដែមិនទាន់កំណត់ថ្ងៃជាក់លាក់ទេ ព្រោះចាំមើលសភាពជាក់ស្ដែងសិន”។ ថ្វីត្បិតតែមង្គលការត្រូវលើក ដោយមិនទាន់កំណត់ថ្ងៃរៀបការច្បាស់លាស់មែន ក៏វ៉ាន់ នីឡា ថានាងគ្មានការបារម្ភច្រើនពីការប្រែប្រួលនោះទេ ដោយនាងថា ពេលនេះរូបនាងជាមួយគូដណ្ដឹងកំពុងតែចុះសម្រុងគ្នាល្អណាស់។ដោយឡែក ទាក់ទងរឿងដែលគេល្បីថា នាងពោះធំ ព្រោះតែឃើញនាងស្លៀករ៉ូបរលុងៗ ដូចកំពុងពពោះនោះ ត្រូវបានវ៉ាន់ នីឡា ថានោះគ្រាន់តែនាងស្លៀកជាឈុតពោះធំលេងក្នុងរឿងកំប្លែងទេ ហើយនាងចង់ដឹងថា ក្រោយលេងរឿងនោះហើយ យ៉ាងម៉េច ស្រាប់តែគេច្រឡំថា នាងពោះធំមែនទែនទៅវិញ។ នាងថា មិនបានពបោះមុនរៀបការនោះទេ ព្រោះការលេងឈុតពោះធំនោះ មានតែក្នុងរឿងប៉ុណ្ណោះ។ វ៉ាន់ នីឡា ជាកូនស្រីលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ អ្នកដឹកនាំក្រុមកំប្លែង CBS បានភ្ជាប់ពាក្យជាមួយលោកស៊ុត សក្ការៈ បន្ទាប់ពីនាងបានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹង លោកផន រង្សី ដែលជាកូនថៅកែវង្សល្ខោន ភី សុគន្ធី ហើយលោករង្សី…
Read Moreស្ងាត់ៗ Love Riya នាំទែនទែន ទៅលំហែកាយ ដល់ចំការរបស់ខ្លួនបាត់ មើលទៅពិតជាធំមែន អមដោយទេសភាពស្រស់ស្អាតណាស់ នៅខេត្ត…(មានវីដេអូ
Love Riya គឺជាស្ត្រីដ៏ស្រស់ស្អាតមួយរូប ហើយថែមទំាងពូកែរកស៊ីថែមទៀត តាមរយៈការបង្ហាញខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ក្រោយលែងលះជាមួយស្វាមី ព្រោះតែរស់នៅមិនចុះសម្រុងគ្នា Riya នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីរបស់ខ្លួន ដ៏គួរឲ្យស្រឡាញ់ គឺ Chheng Ariya Kelly ហៅ ទែន ទែន បានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយ នៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនស្រី ជាទីស្រឡាញ់ម្នាក់នេះ។ ទោះរវល់ក្នុងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ ក៏ Riya នៅតែឆ្លៀតពេលវេលា នាំកូនដើរលេងលំហែកាយជាញឹកញាប់ផងដែរ។ ជាក់ស្តែងនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ចំថ្ងៃឈប់សម្រាក Love Riya នាំទែនទែន ដែលជាកូនស្រីសំណព្វចិត្ត ទៅលេង ចំការក្រូច របស់ខ្លួន ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង មើលទៅចំការមួយនេះពិតជាធំខ្លាំងណាស់ ថែមទំាងរំលេចទៅដោយទេសភាព ដើមត្នោតដ៏ស្រស់ស្អាតថែមទៀតផង។ Riya បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយបញ្ជាក់ថា “ទេសភាពស្រស់ស្អាតណាស់ ស្រលាញ់ទឹកដីចំការ ជាសេចក្តីប៉ងប្រាថ្នារបស់ខ្ញុំ ជាយូមកហើយ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreគ្រូហុងស៊ុយ ណាលី ទាយថាឆ្នាំ ២០២១ ទំនិញច្រើនមុខឡើងថ្លៃ ហើយរាំងស្ងួតខ្លាំងទូទាំងពិភពលោក (វីដេអូ)
អ្នកគ្រូហុងស៊ុយ ណាលី គឺជាសាស្ត្រាចារ្យគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលត្រូវបានពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន អ្នកវិនិយោគ អ្នកជំនួញ អញ្ជើញឱ្យទស្សន៍ទាយ និង គុនគូរអំពីថ្ងៃខែឆ្នាំ ព្រមទាំងទីតាំងធ្វើ ជំនួញអាជីវកម្មរបស់គេ ។ ក្នុងនោះអ្នកដែលចង់ទិញផ្ទះ ទិញទ្រព្យធំៗ ក៏មិនដែលមើលរំលងពីក្បួនហុងស៊ុយរបស់អ្នកគ្រូដែរ ។ ថ្មីៗនេះ អ្នកគ្រូហុងស៊ុយខាងលើនេះ បានព្យាករណ៍សម្រាប់ឆ្នាំ ២០២១ ខាងមុខនេះថា ស្ថានភាពពិភពលោកនឹងមានការឡើងថ្លៃនូវមុខទំនិញ និង លើជំនួញមួយចំនួន ក៏ដូចមានភាពរាំងស្ងួតទូទាំងពិភពលោកទៀតផង ។ តាមរយៈវីដេអូ ព្យាករណ៍ឆ្នាំ ២០២១ នោះដែរ អ្នកគ្រូហុងស៊ុយ ណាលី បានលើកឡើង ៦ ចំណុចដូចជា ទី ១៖ មានទំនិញ Brand brand ឡើងថ្លៃ, ទី ២៖ មាសឡើងថ្លៃខ្លាំង, ទី ៣៖ អចលនៈទ្រព្យល្អជាងឆ្នាំ ២០២០, ទី ៤៖ រញ្ជួយផែនដី ផ្ទុះភ្នំភ្លើងខ្លាំងនៅប្រេស៊ីល និង ជប៉ុន, ទី ៥៖ រាំងស្ងួតខ្លាំងទូទាំងពិភពលោក និង ទី៖ ៦ សត្វល្អិតកាត់ដំណាំ ។ យ៉ាងណាមិញ វីដេអូនៃការព្យាករណ៍នោះទើបតែបង្ហោះកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ុណ្ណោះ តែនៅយប់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តម្លៃមាសបានធ្លាក់ចុះ ហើយអ្នកគ្រូហុងស៊ុយ ណាលី ក៏បានបន្ថែមទៀតថា «តម្លៃមាស ធ្លាក់ចុះហើយ យើងអាចទិញក្នុងកំឡុងពេលនេះ ព្រោះវានឹងហក់ឡើងខ្លាំងវិញ…
Read Moreបង្កក់កូនស្រី សួស វីហ្សា យប់មិញ លេចមុខតារាល្បីៗជាច្រើនចូលរួម
ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា រួមនិងស្វាមី ទើបតែបាន ប្រារព្ធធ្វើពិធីបង្កក់សេរីឲ្យកូនស្រី ដែលទើបនឹងកើតបានមួយខែ ដោយក្នុងកម្មវិធីនោះទាំងមូល ឃើញថាពិតជាបានរៀបចំយ៉ាងអ៊ូអរ និងអធិកអធមខ្លាំងមែនទែន។ ជាពិសេស នៅពេលដែលបញ្ចប់ពិធីសូត្រមន្តកាលពីព្រឹករួចរាល់ហើយ នៅពេលល្ងាចឡើង ប្ដីប្រពន្ធមួយគូនេះ ក៏បានធ្វើកម្មវិធីម្ដងទៀត ដើម្បីទទួលភ្ញៀវពេលល្ងាចបន្ថែមទៀតផងដែរ។ ទន្ទឹមនឹងនេះ យើងឃើញថាមានភ្ញៀវកិត្តិយសច្រើនបានមកចូលរួម ពិសេសក៏មានតារាល្បីៗ ដែលជាមិត្តរួមអាជីពមួយចំនួន ដូចជា តារាចម្រៀង សុគន្ធ និសា លោក ហ្សូណូ ផន ស្រីខួច ប៉ាច គីមមួយ ឈីន រតនៈ ចាន់ កែវនីមល ចំរើន សុភ័ក្រ រួមនឹងអ្នកសិល្បៈជាច្រើនទៀត ក៏បានមកចូលរួម អបអរសាទរយ៉ាងសប្បាយរីករាយក្នុងកម្មវិធីនេះផងដែរ។ យ៉ាងណាមិញ ក្នុងឪកាសដ៏ពិសេសរបស់តារាចម្រៀង សួស វីហ្សា នេះទៀតសោត ពេលដែលហ្វេនៗនៅក្នុងបណ្ដាញសង្គមជាច្រើនបានឃើញហើយ គេក៏បាននាំគ្នា ពោលពាក្យជូនពរពីចម្ងាយទៅកាន់ តារាស្រីរូបនេះរួមនិងគ្រួសារ ជាមួយពាក្យពេចន៍ល្អៗជាហូរហែផងដែរ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreច្បាស់ហើយ! លោក នី សាលឿន តារាចម្រៀងខ្មែរនាយសមុទ្រ បានទទួលមរណភាព ដោយសារតែជំងឺមួយនេះ…
នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនៃការទទួលមរណភាពយ៉ាងឆាប់រហ័សរបស់ អតីតតារាចម្រៀងខ្មែរនាយសមុទ្រក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន ក្នុងជន្មាយុ៥៤ឆ្នាំ នាសហរដ្ឋអាមេរិក ក្រោយពីលោកបានចាកចេញពីវិស័យចម្រៀងអស់រយះពេលជិត២០ឆ្នាំមកហើយ។ លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពិរោះៗជាច្រើនបទដែលមហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមានបទ៖ ចំប៉ី កំពង់ចាម,វាសនាអ្នកនេសាទ,ដងស្ទឹងឡូវ៉ែល,ស្នេហ៍ក្នុងសុបិន្ត និង បទបងស្រឡាញ់តែអូនជាដើម។ លោក នី សាលឿន មិនត្រឹមតែជាអ្នកចម្រៀងដ៏មានទឹកដមសំនៀងពិរោះក្រអួនក្រអៅនោះទេ លោកក៏ជាតន្រ្តីករដ៏ជំនាញមួយរូប ផងដែរ។ គួរបញ្ជាក់ផងដែរថាមូលហេតុដែលបណ្តាលឱ្យលោកបានទទួលមរណភាពបែបនេះគឺដោយសារតែ ជំងឺមហារីកថ្លើម។ ចំពោះការបាត់បង់លោក គឺជាការបាត់បង់ធនធានខ្មែរដែលពិបាករកបំផុត។ សូមទស្សនារូបភាពខាងក្រោម
Read Moreក្តុកក្តួលណាស់! ឪពុក បានបង្ហោះសាររៀបរាប់ទាំងអួលដើម.ក ក្រោយកូនស្រីក្លាយទៅជាមនុស្សរុក្ខជាតិ
ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំជួលចិត្តជាខ្លាំងក្រោយកំណាព្យរបស់ឪពុកម្នាក់ បានតាក់តែងចាប់ចុងជួនជាច្រើនបង្ហោះលើអ៊ីនធឺណិត បង្ហាញពីអារម្មណ៍ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន ចំពោះកូនស្រីវ័យក្មេងដែលកំពុងឈឺធ្ងន់ ដោយធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនស្លុងអារម្មណ៍ រំជួលចិត្ត និងអាណិតអ្នកទាំងពីរពន់ពេក។ជាក់ស្តែង កូនស្រីរូបនេះ ត្រូវឪពុកហៅឈ្មោះ តីតី មានអាយុ ៨ឆ្នាំ បានធ្លាក់ខ្លួនឈឺធ្ងន់រយៈពេលជាង ៦ឆ្នាំមកហើយ មិនអាចព្យាបាលជាសះស្បើយទេ ទោះទៅព្យាបាលដល់ក្រៅប្រទេស។ កាល កុមារី តីតី មានអាយុប្រមាណ ១ខួបកន្លះ នៅថ្ងៃមួយនោះ រូបគេស្រាប់តែក្ដៅខ្លួនខ្លាំង ភ្នែកឡើងក្រហម ឪពុកបានយកឲ្យគ្រូពេទ្យពិនិត្យទើបដឹងថា កើតជំងឺរលាកខួរក្បាល និងវិវត្តជាធ្ងន់ធ្ងររហូតបាត់បង់ស្មារតី ហើយពេទ្យមិនអាចព្យាបាលជាឡើយ គឺត្រូវក្លាយជាមនុស្សរុក្ខជាតិអស់មួយជីវិត។ ដោយឡែក ចាប់តាំងពីកូនធ្លាក់ខ្លួនបែបនេះ ឪពុកមិនបានទៅបំពេញការងារជាប់ដៃឡើយ អារម្មណ៍រវើរវាយនឹកអាណិតដល់កូនស្រី ចំណែកភរិយារបស់លោកបានចែកផ្លូវគ្នាតាំងពីកូនស្រីមិនទាន់ឈឺមកម្ល៉េះ។ សព្វថ្ងៃ កូនស្រីត្រូវប្រើបំពង់ទុយយោជំនួយ ដើម្បីក្រេបយករសជាតិអាហារ និងថ្នាំ។ ខាងក្រោមនេះជាកំណាព្យបទពាក្យ ៤ និងពាក្យ ៧ ដ៏សែនក្ដុកក្ដួលពោរពេញដោយអត្ថន័យអាណិតអាសូរ និងការបួងសួងឲ្យកូនស្រីឆាប់ជាសះស្បើយ។#កូនតីឈឺពិត តែចិត្តប៉ានៅ ស្រលាញ់ជ្រាលជ្រៅ ដូចកាលនៅល្អ ទោះកូនគ្មានម្ដាយ ខ្វល់ខ្វាយបីពរ ប៉ាស្ម័គ្រកំដរ មើលថែកូនថ្លៃ។ ដឹងច្បាស់ថាកូន មិនមានសង្ឃឹម ដូចភ្លៀងរលឹម មិនស្គាល់រស្មី ពិការគរថ្លង់ ទន់អស់ជើងដៃ ជាតិនេះគ្មានថ្ងៃ ស្រីដូចដើមទេ។ ថ្ងៃក្ដីស្រលាញ់ ប៉ាសែនស្រណោះ ប៉ានៅតែស្មោះ ថែកូនមិនរេ កូនរស់ដូចស្លាប់ ជីវិតខុសគេ ប៉ាសូមស្មគ្រថែ កូនលុះអវសាន្ត៕ [ចាំចម្លើយនៅជើងមេឃ]៖ ជើងមេឃសែនឆ្ងាយទៅមិនដល់ព្រឹកព្រៃមាត់ថ្នល់ហាក់កន្តើយ ផ្លូវអើយអ្នកវែងណាស់ទៅហើយ ជួយនាំចម្លើយនៅជើងមេឃ។ ខ្ញុំធ្លាប់ស្រែកសួរទៅវេហា ផ្ដាំសួរទេវតាជួយវែកញែក លោកិយភ្លឺយប់គ្មានអ្វីប្លែក ចម្លែកកូនខ្ញុំពេលណាជា?ខ្យល់បក់ពីជើងត្រជាក់កាយ ធម្មជាតិទាំងឡាយសែនរមនា ត្រួយលាស់ល្អល្អះត្រលប់ជា កូនខ្ញុំវេទនាពេល ណាស្បើយ? ពពកសក្បោះមីដេដាស អណ្ដែតពេញពាសធ្វើព្រងើយ ឬអ្នករ៉ាំងទប់រាល់ចម្លើយ…
Read Moreមិនគួរគិតខ្លីសោះ!! ក្មេងស្រីស្រស់ស្អាត ណាត់សង្សារមកជួបកំពង់ចម្លងអ្នកលឿង ដោះខ្សែដៃ និងអោយទូរស័ព្ទទៅខាងប្រុស និយាយពាក្យប៉ុន្មានម៉ាត់ ក៏លោ តទឹក ហើយពេលសាកសួរទើបដឹងថា…
មានហេតុការណ៍នារីរូបស្រស់ម្នាក់ម្នាក់បានគប់ទូរស័ព្ទចូលទឹកទន្លេ ហើយលោតទឹកប្រូងរកមិនទាន់ឃើញ ដោយហេតុការណ័នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតចំណុចក្បាលសាឡាងចាស់ ក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ).ស្រុកពាមរក៍ ខេត្តព្រៃវែង។ ប្រភពបន្តថា នារីរ ងគ្រោះឈ្មោះ ហន់ មករា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យពាមរក៍ មានទីលំនៅភូមិព្រែកចាម ឃុំបន្លេចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយខណៈសង្សាមិនយល់ចិត្តទៀត ទើបបានជានាងសម្រេចចិត្តបែបនេះ។ ដោយឡែក យុវជនជាសង្សារឈ្មោះ ឡុង យឿន អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យពាមរ៍ដូចគ្នា បន្ទាប់ពីហេតុការណ៍ភ្លាម សមត្ថកិច្ចបានធ្វើការឃាត់យុវជនឈ្មោះ ឡុង យឿន ដើម្បីយកទៅសាកសួរ នឹងបំភ្លឺពីមូលហេតុនៃអំពើករណីនោះឲ្យបានពិតប្រាកដ។ នៅចំពោះមុខយុវជនឈ្មោះ ឡុង យឿន បានរៀបរាប់ប្រាប់សមត្តកិច្ថឲ្យដឹងថា នាងខឹងម្តាយឪពុកបង្ខំឲ្យរៀបការ ទើបសម្រេចចិត្តលោ តទឹក។ យុវជនដែលជាសង្សារជនរ ងគ្រោះបន្តរថា នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០ រូបគេបានទទួលទូរសព្ទ័ពីឈ្មោះ ហន់ មករា ប្រាប់ថា ស្អែកថ្ងៃទី៨ ខែវិច្ឆឹកា វេលាម៉ោង១ នឹង៣០នាទី រសៀល ឲ្យទៅយកនាងផង ដើម្បីទៅលេងអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត។ លុះដល់ម៉ោង១ គេ (ឡុង យឿន) បានទៅយកនាងដល់មុខផ្ទះ ហើយក៏បានឌុបគ្នាទៅកាន់ក្បាលសាឡាងចាស់ នឹងពេលទៅដល់ពួកគេជាសង្សារបាននាំគ្នា និយាយលេងពីនេះពីនោះ ។ មួយសន្ទុះក្រោយមក ឈ្មោះ ហន់ មករា បានសួរគេថា ម៉ោងប៉ុន្មានហើយ គេឆ្លើយវិញថា ម៉ោង២កន្លះហើយ រួចឈ្មោះ ហន់ មករា បានដេញខ្លួន(ឡុង.យឿន)ឲ្យទៅផ្ទះ ហើយនាងបានដោះកងដៃចំនួន៤ កងឲ្យខ្លួនដោយប្រាប់ថា យកទៅឲ្យឪពុកម្តាយនាងផង ។ …
Read More