បើនិយាយពីអ្នកចូលចិត្តតាមដានខ្សែភាពយន្តបុរាណចិន « Fair Princess» ឬ «ព្រះនាងយ៉េយ៉េ» កាលពីកំឡុងឆ្នាំ ១៩៩៨ និង ១៩៩៩ ប្រាកដជាធ្លាប់បានស្គាល់ហើយតួអង្គ ត្រចៀកកាំ ដែលសម្តែងដោយ Vicki Zhao Wei ដែលជាតារាសម្តែងដ៏ល្បីរបស់ប្រទេសចិនផងដែរ ។រយៈពេលប្រមាណជា ២១ ឆ្នាំ ហើយក្រោយពីបានសម្តែងខ្សែភាពយន្តភាគល្បី បានការតាមដានពីមហាជនអ្នកគាំទ្រយ៉ាងច្រើនផងដែរ ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ ទោះវ័យ ៤៤ ឆ្នាំ ហើយក្តី Vicki Zhao Wei ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនប្រទេស បានលើកឡើងថា នាងនៅតែមានសម្រស់ឋិតឋេរ ជាពិសេសនោះ គឺមើលទៅកាន់តែក្មេងជាងមុនទៅទៀត ។ គួរឲ្យដឹងថា នាង ត្រចៀកកាំ បានរៀបការក្នុងកំឡុងឆ្នាំ ២០០៨ ហើយបច្ចុប្បន្នតារាស្រីរូបនេះ មានចំណងដៃកូនស្រីអាយុ ១០ ឆ្នាំ ហើយ ។ តោះទៅទស្សនាសម្រស់ឋិតឋេរ របស់ ត្រចៀកកាំ ក្នុងវ័យ ៤៤ ឆ្នាំ ៖ សូមទស្សនារូបភាពខាងក្រោម
Read MoreDay: November 14, 2020
ក្រោយរៀបការ អាន គុណកូឡា សម្រេចចិត្តឈប់សម្តែង MV ប្រភេទនេះ!
បើតាមគម្រោងតារាចម្រៀងមាឌតូចល្អិត អាន គុណកូឡា នឹងចូលរោងការទៅតាមប្រពៃណីខ្មែរនៅ ក្នុងថ្ងៃទី ១២ ខែ ១២ ខាងមុខនេះ ហើយអ្វីដែលចាប់អារម្មណ៍ក្រោយរៀបការលោកនៅតែ បន្តអាជីពចម្រៀងដដែលគ្រាន់តែឈប់ទទួលសម្តែង MV ដែលមានឈុតស្នេហាបែបព្រឺព្រួច ។បើតាមការសម្ភាសនៅក្នុងបណ្តាញសារព័ត៌មានមួយ តារាចម្រៀង អាន គុណកូឡា បានឱ្យដឹងថា មុននឹងសម្រេចចិត្តរៀបការ លោក និង អនាគតភរិយាបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាបីឆ្នាំហើយ ដែលអនាគតភរិយារបស់លោកជាអ្នកជំនួញផ្នែកត្បូង ព្រោះនាងមានស្រុកកំណើតនៅខេត្តប៉ៃលិន ។ ពិធីមង្គលរបស់លោកគ្រោងនឹងរៀបចំប្រមាណជា ៧០ តុ ដោយមានការអញ្ជើញមិត្តភក្តិក្នុងសិល្បៈចូលរួម ហើយពិធីរបស់លោកនឹងរៀបចំនៅគេហដ្ឋានតែម្តង ។សព្វថ្ងៃលោក អាន គុណកូឡា ជាតារាចម្រៀងនៅក្នុងផលិតកម្ម M ហើយក្រោយរៀបការលោកនៅតែបន្តអាជីពនេះដដែល ព្រោះជាការងារដែលលោកស្រឡាញ់មួយវិញទៀតអនាគតភរិយារបស់លោកក៏មិនហាមឃាត់អ្វីដែរ គ្រាន់តែនាងជាមនុស្សប្រចណ្ឌ ដូចនេះពេលរៀបការរួចលោកសម្រេចចិត្តនឹងឈប់ទទួលសម្តែងចម្រៀងដែលមានឈុតឆាកស្នេហា ព្រោះមិនចង់ឱ្យមានបញ្ហាក្នុងជីវិតប្តីប្រពន្ធ ៕
Read Moreមិនប្រាថ្នាឱ្យកូនមានទ្រព្យស្ដុកស្ដម្ភតែ ឱក សុគន្ធកញ្ញា ជូនពរកូនប្រុសមានន័យបែបនេះ
គ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងត្រូវបានទស្សនិកជនចាត់ទុកជាគ្រួសារពោរពេញដោយសុភមង្គល មានក្ដីស្រឡាញ់ប្រកបដោយភាពកក់ក្ដៅ ព្រោះថាជារឿយៗ កំពូលតារាស្រីរូបនេះ និង ស្វាមី តែងឆ្លៀតពេលវេលាបង្កើនអត្ថន័យក្នុងជីវិត ដោយនាំកូនប្រុសសំណព្វចិត្តរបស់ពួកគេទៅធ្វើដំណើរកម្សាន្តនានា បើកបង្ហាញពីជីវិតឯកជនយ៉ាងពេញទីតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ។ ភ្លេចៗត្រចៀក កូនប្រុសតែម្នាក់គត់របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី មានអាយុ ១ ឆ្នាំហើយ ដោយពួកគេបានប្រារព្ធពិធីជប់លៀងឱ្យកូនប្រុសលក្ខណៈគ្រួសារយ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម មានក្ដីសុខណាស់ ។ ក្នុងនោះអ្នកនាងក៏បានជូនពរកូនប្រុសបណ្ដូលចិត្ត អ៊ឹង បញ្ញាបុត្រ ហៅ ឆលី យ៉ាងមានអត្ថន័យទៀតផង ។ឱក សុគន្ធកញ្ញា បានជូនពរកូនប្រុសនៅថ្ងៃខួបកំណើតអាយុ ១ ឆ្នាំថា «ម៉ាក់សូមជូនពរកូនប្រុសបណ្ដូលចិត្តម៉ាក់ មានសុខភាពល្អ មានសំណាងល្អ មានមិត្តល្អៗ មានប្រាជ្ញាវៀងវៃ មានសេក្តីស្រឡាញ់គ្រប់ទិសទី មានអនាគតរុងរឿង» ។ ក្នុងសារជូនពរនេះ មហាជនចាប់អារម្មណ៍ថា អ្នកម៉ាក់សម័យថ្មីខាងលើ មិនប្រាថ្នាឱ្យកូនប្រុសមានទ្រព្យស្កុកស្ដម្ភលើសគេអ្វីទេ សូមត្រឹមឱ្យអូន ឆលី ធំធាត់ឡើងប្រកបដោយសុខភាពល្អប្រាជ្ញាវៀងវៃ ៕
Read Moreវ៉ាន់ ម៉ូនិច កំពុងរស់នៅយ៉ាងមានក្តីសុខ ត្រៀមខ្លួនទទួលសមាជិកថ្មីទៀត!
អតីតតារាសម្តែង វ៉ាន់ ម៉ូនិច កំពុងរស់នៅយ៉ាងហ៊ឺហា និង ពោរពេញទៅដោយក្តីសុខក្រោយពីនាងមានស្វាមីជាឧកញ៉ា ហើយពេលនេះដែរអតីតតារាសម្តែងរូបនេះកំពុងពពោះកូនទីពីរប្រមាណជិតពីរខែហើយ ។ វ៉ាន់ ម៉ូនិច ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានសំណាងម្នាក់ ព្រោះពេលនេះនាងកំពុងរស់នៅសោយសុខក្នុងជីវិតហាយសូរជាខ្លាំង ដែលធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈសរសើរនាងស្ទើរគ្រប់គ្នា ហើយអ្វីដែលចាប់អារម្មណ៍ពេលនេះដែរ វ៉ាន់ ម៉ូនិច ក៏កំពុងពពោះកូនទីពីរប្រមាណជាជិតពីរខែ ដែលនាងរំពឹងថាជាកូនស្រី ព្រោះកូនទីមួយជាកូនប្រុស ។ បើទោះបីជាកំពុងពពោះកូនទីពីរក៏ពិតមែនតែ វ៉ាន់ ម៉ូនិច នៅតែមានសម្រស់ស្អាត ដោយថ្មីៗនេះនាងបានបង្អួតរាងក្នុងឈុតប៊ីគីនីដែលមើលទៅពិតជា សិចស៊ីជាខ្លាំង ។វ៉ាន់ ម៉ូនិច ធ្លាប់ជាតារាសម្តែង និង ពិធីការិនីម្នាក់ តែក្រោយពីជួបរឿងអាស្រូវកន្លងមកនាងក៏បានបាត់មុខពីអាជីពនេះ ស្របពេលនេះនាងក៏មានស្វាមីជាអ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ ហើយបើទោះមិនបានរៀបការតាមប្រពៃណីខ្មែរ តែអតីតតារាសម្តែងរូបនេះបានអះអាងថានាង និង ស្វាមីបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់តាមផ្លូវច្បាប់ ។ ដោយសារស្វាមីជាអ្នកមានមុខមាត់នៅក្នុងសង្គម ជារឿយៗគេតែងឃើញ វ៉ាន់ ម៉ូនិច បង្ហាញមុខនៅក្នុងសកម្មភាពមនុស្សធម៌នានាផងដែរ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreអីយ៉ាស់! គង់ សុជាតិ ព្រលយចង់បានកូនតាមបំណងស្វាមី
ចុងក្រោយនេះគេសម្គាល់ឃើញចំណងស្នេហ៍របស់ពិធីករការិនីវ័យជ្រេ គង់ សុជាតិ និង លោក ជា វិបុល កាន់តែផ្អែមល្ហែម និង ស្អិតរមួតក្រោយពីជួបរឿងព្យុះភ្លៀងមួយរយៈមក ហើយថ្មីៗនេះអ្នកនាង គង់ សុជាតិ បានព្រលយថាស្វាមីលោក ជា វិបុល ចង់រកប្អូនឱ្យកូន ដូរី ។គេចាំបានថាកាលពីទើបសម្រាលកូនស្រី ដូរី ដំបូង អ្នកនាង គង់ សុជាតិ បានប្រាប់ថា មានបំណងចង់បានកូនបន្ថែមទៀតប្រសិនបើបានកូនភ្លោះក៏ល្អដែរ តែមួយរយៈមុនអ្នកនាងបែរជាលើកឡើងថាមិនចង់បានកូនទៀតទេ ព្រោះគិតថាគ្រប់គ្រាន់ ម្យ៉ាងក៏មានវ័យច្រើនហើយ ប៉ុន្តែថ្មីៗនេះអ្នកនាង គង់ សុជាតិ បានបង្ហាញរូបភាពជាមួយកូនស្រីដ៏ស្រស់ស្អាតរបស់ សួស វីសា រួមនឹងការលើកឡើងថា «គិតម៉េចឡូវប៉ាៗ ដូរី ចង់ ឱ្យម៉ាក់ជាតិពពោះយកប្អូនស្រី ដូរី មួយទៀត» ។ ទោះជាយ៉ាងនេះក្តីគេមិនទាន់ដឹងថាតើ គង់ សុជាតិ នឹងយកកូនបន្ថែមទៀត ដើម្បីបំពេញបំណងស្វាមី ឬ បែបណា ព្រោះ សព្វថ្ងៃអ្នកនាងក៏មានវ័យច្រើនគួរសមដែរ ។ធ្មេចបើកៗពេលនេះជីវិតគូរបស់ គង់ សុជាតិ និង ជា វិបុល មានរយៈពេល ៧ ឆ្នាំហើយ ដែលនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍នេះ អ្នក នាង គង់ សុជាតិ ក៏បានបង្ហោះសារដែលមានអត្ថន័យយ៉ាងផ្អែមល្ហែមថា «៧ ឆ្នាំកន្លងដោយអត្ថន័យស្នេហាមានន័យជ្រៅពេកកន្លង អូនពិតប៉ុនប៉ងរួមមេត្រី អរគុណនូវគ្រប់អ្វីៗដែលថ្លៃផ្ដល់ឱ្យ Happy 7th Anniversary my lovely husband !!» ។ ក្នុងនោះក៏មានការជូនពរពីសំណាក់អ្នកគាំទ្រឱ្យអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង និង ឆាប់មានសមាជិកថ្មីដូចបំណង ៕…
Read Moreឌួង ហ្សូរីដា សុខចិត្តអាក់ខានរៀបចំពិធីមួយនេះ ដើម្បីកាត់បន្ថយការជួបជុំ!
ឌួង ហ្សូរីដា បានបើកហាងកាហ្វេធំមួយដែលជាការទិញហ្វ្រេនឆាយចំណាយដើមទុនច្រើនគួរសម ដែលទើបបើកដំណើរការកាលពីប៉ុន្មានថ្ងៃមុននេះ ហើយពិធីការិនីរូបនេះរំពឹងថាជំនួញមួយនេះ នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនផងដែរ ។បើតាមដឹងហាង Tube កាហ្វេរបស់ ឌួង ហ្សូរីដា មានការបោះទុនដល់ទៅ ១០ ម៉ឺនដុល្លារឯណោះ ហើយតាមគម្រោងនាងគ្រោងនឹងរៀបចំពិធីសម្ពោធឱ្យបានអធិកអធម ដោយអញ្ជើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមច្រើននៅក្នុងពេលឆាប់ៗនេះ តែដើម្បីអនុត្តន៍តាមគោលការណ៍ក្រសួងសុខាភិបាលដើម្បីបញ្ចៀសការជួបជុំគ្នានៅក្នុងកម្មវីធីក៏ដូចជា ការពារការរីករាលដាលនៃកូវីដ ១៩ ទើប ឌួង ហ្សូរីដា បានសម្រេចចិត្តពន្យារពេលនៅក្នុងការរៀបចំពិធីសម្ពោធហាងកាហ្វេនេះ ។ចុងក្រោយនេះ គេសង្កេតឃើញថា ឌួង ហ្សូរីដា ហាក់ទម្លាក់ចោលការងារសិល្បៈដោយងាកមកពង្រឹងអាជីពជំនួញដែលមាននៅក្នុងដៃជាច្រើន សុទ្ធសឹងតែទទួលបានជោគជ័យថែមទៀត ក្នុងនោះតារាស្រីរូបនេះថែមទាំងចូលរួមនៅ ក្នុងការងារមនុស្សធម៌ថែមទៀត ។ រហូតមកដល់ពេលនេះនៅតែមានការចង់ដឹងថាតើពេលណា ឌួង ហ្សូរីដា គិតរឿងរៀបការខណៈវ័យរបស់នាងក៏ច្រើនទៅហើយដែរ ៕
Read Moreអាណិត ឌី សូនីតា ស្រកទម្ងន់អស់១៨គីឡូក្រោយសម្រាលកូនជិតមួយខែប៉ុណ្ណោះ
រាជធានីភ្នំពេញ ៖ លើគណនីហ្វេសប៊ុកតារាសម្ដែងក្រមិចក្រមើមអ្នកនាង ឌី សូនីតា បានបង្ហោះរូបភាព ជាច្រើនសន្លឹករួមកូនស្រីបណ្ដូលចិត្ត ស្ថិតក្នុងទឹកមុខហត់នឿយ តែមានក្ដី សុខ ថែមរៀបរាប់ដោយសំណេរ បញ្ជាក់ស្ថានភាពកំពុងជួបប្រទះថា៖ « Good morning with my adorable Smile មើលមុខអ្នកម៉ែដាច់យប់ផងលោកស្រីកូនអើយ និយាយពីថា គាត់នៅអាមេរិចខ្ញុំនៅស្រុកខ្មែរចាស យប់គាត់ថ្ងៃខ្ញុំ យប់ខ្ញុំថ្ងៃគាត់»។ជាមួយគ្នានោះ គូស្នេហ៍តារាសម្ដែងលោកអេឡិច ហ្សូរ៉ា រូបនេះ ក៏បានបន្តរៀបរាប់ដោយសំណេរបង្ហាញការ លះបង់ដើម្បីកូនស្រីក្នុងនាមជាម្ដាយថា៖ «ឥលូវដល់ពេលព្រឹកខ្ញុំ គាត់ចូលក្រឡាបន្ទំវិញម្តង ឆាកជីវិត ស្រកអស់១៨គីឡូភ្លាមៗហក់មកជាមួយអ្នកម្តាយ សុំប្តូរបាលីហើយបងប្អូន បាលីមុន ប្រពន្ធអញ អញត្រូវតែទ្រាំយ៉ាងណានៅតែប្រពន្ធអញ បាលីឥលូវ កូនអញ អញត្រូវតែទ្រាំ យ៉ាងណានៅតែជាកូនអញ» ។នៅពីក្រោមរូបភាពបង្ហាញភាពនឿយហត់នេះ គេ ក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជានារីៗជាច្រើនបានបង្ហាញនូវក្ដីអាណិត ថែមភ្ជាប់ដោយមតិពន្យល់ថា៖ «ទ្រាំសិនទៅក្នុងខែគាត់អត់ទាន់ស៊ាំជាមួយបរិយាកាសខាងក្រៅ ដល់តែព្យាយាមដោយគាត់អោយដឹងយប់ដឹងថ្ងៃចឹងទេសល់ចាស់ខែ តែចឹងទេម៉ាក់ក្លាយជាpanda ហើយ»៕
Read Moreមើលចុះ អូន ឆលី ដើរតេតាសថ្ងៃខួបកំណើតមួយឆ្នាំ គួរឱ្យស្រឡាញ់ណាស់!
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្នុងថ្ងៃខួបកំណើតកូនប្រុសគម្រប់ ១ ឆ្នាំរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី ។ ទោះជាមិនបានរៀបចំខួបកំណើតកូនប្រុសធំដុំក៏ពិតមែន តែតារាចម្រៀងរូបនេះបានរៀបចំកម្មវិធីលក្ខណៈគ្រួសារដល់កូនប្រុសជាទីស្រឡាញ់ផងដែរ ។នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រោយគម្រប់ខួបអាយុ ១ ឆ្នាំហើយនោះ នៅលើផេកផ្លូវការរបស់កូនប្រុស ឱក សុគន្ធកញ្ញា មានឈ្មោះថា Oeng Panhaboth – Charlie ដែលគេដឹងថា លោកប៉ាគឺជាអេដមីននោះ បានបង្ហោះរូបភាពដ៏គួរស្រឡាញ់របស់ ឆលី ផងដែរ ។រូបភាពច្រើនសន្លឹក ទើបតែចេះដើរតេតាសនោះដែរ ក៏បានភ្ជាប់សារថា «ឥឡូវនេះ Charlie មានអាយុមួយខួបហើយ ។ អរគុណនូវពាក្យជូនពររបស់លោកតា លោកយាយ អ៊ុំពូមីង ដែលបានជូនពរក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ ។ Charlie សូមជូនពរលោកតា លោកយាយ អ៊ុំពូមីង មានសុខភាពល្អ គ្រប់ៗគ្នា» ។ សូមទស្សនារូបភាពខាងក្រោម
Read Moreគ្រាន់តែ នាយពាក់មី បង្ហោះបែបនេះសោះ ត្រូវម្ចាស់គណនីមួយខមិនហៅលោកថា “អសីលធម៌” ពេញៗមាត់
រាជធានីភ្នំពេញ ៖ តារាកប្លែងដ៏ល្បីឈ្មោះ នាយ ពាក់មី នៅប៉ុន្មានម៉ោងមុននេះ នាយបានបង្ហោះរូបភាពមួយសន្លឹក រួមជាមួយភរិយា និង កូនតូចៗរបស់លោក ដោយបានភ្ជាប់ជាមួយនឹងសំណេរពាក្យពេចន៍បែបលេងសើចក្នុងនាមជាអ្នកកំប្លែងថា ៖ “ខ្ញុំចង់បានកូនស្រី1ទៀត តែប្រពន្ធខ្ញុំថាគាត់ហត់ហើយ ខ្ជិលពពោះគាត់អោយខ្ញុំទៅរកជាមួយអ្នកណាក៏ទៅទៅខ្ញុំគ្រាន់តែលឺភ្លាមខ្ញុំក្អួតចង់ងាប់”។ក្រោយឃើញ នាយពាក់មី បង្ហោះសារបែបនេះ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុក មួយបានចូលមកខមិនហៅលោកថាជាមនុស្សអសីលធម៌ពេញៗមាត់ថា៖ “ឃើញចូលចិត្តឧស្សាហ៍បង្ហោះលេងសើចរបៀបរឿងស្រីញីហ្នឹងខ្លាំងណាស់ ខ្ញុំដឹងថាលោកគ្រាន់តែលេងសើចទេ តែក្នុងនាមជាមនុស្សសាធារណៈ ការលេងសើចបែបនេះវាបញ្ជាក់នូវភាពអសីលធម៌ និងខ្វះការអប់រំនៅក្នុងខ្លួន។ ដឹងហើយថារឿងមានស្រីញីនេះគឺជារឿងអសីលធម៌នៅក្នុងសង្គម ចុះហេតុអីក៏ចូលចិត្តយកមកលេងសើចបែបនេះ? វាមិនមែនជាចំណេះដឹងដែលគួរតែផ្សព្វផ្សាយទេ។ការលេងសើចបែបនេះគឺវាហាក់ដូចជាការបំផុសបំផុលល្បែងបែបនេះអោយដល់មហាជនដែលអ្នកខ្លះគ្នាខ្វះចំណេះដឹងក្នុងការពិចារណា បណ្ដាលអោយការលេងសើចទាំងនេះ ទៅជាការលើកទឹកចិត្តអោយជនទាំងនោះធ្វើមែនទែន”។ ក្រោយឃើញការខមិនបែបនេះភ្លាម នាយ ពាក់មី ក៏មិនបង្អង់យូរបានធ្វើការឆ្លើយតបវិញភ្លាមថា៖ “អ្នកនាងថាខ្ញុំ (អសីលធម៌)ដូចជាធ្ងន់ពេកហើយ ផេកខ្ញុំផេកអ្នកកំប្លែង ខ្ញុំសរសេរលេងដូចនេះមែន តែមើលរូបភាពខ្ញុំ និងប្រពន្ធកូនខ្ញុំនាំគ្នាដើរលេងមើលធម្មជាតិមានសេចក្តីសុខណាស់ ខ្ញុំផុសនេះគ្រាន់តែចង់ឲ្យហ្វេនខ្ញុំបានសប្បាយតែប៉ុណ្ណោះ”៕
Read Moreអេនជី លេចមុខធ្វើសប្បុរសសង្រ្គោះដូនលក់សណ្ដែកដីអាយុ៨០ឆ្នាំទាំងកណ្ដាលរាត្រីមិនបានសម្រាក (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ក្រោយរៀបការកសាងជីវិតគ្រួសាររួចអតីតតារាចម្រៀងសាន់ដេអ្នកនាង អេនជី បានឃ្លាតឆ្ងាយពីសិល្បៈអស់ជាច្រើនឆ្នាំដោយងាកទៅបើកមុខជំនួញផ្ទាល់ខ្លួនផងដែរដោយពេលនេះនាង និងស្វាមីកំពុងរស់នៅយ៉ាងមានសេចក្ដីសុខពោរពេញដោយសុភមង្គលកាន់តែខ្លាំងឡើងៗ ខណៈចូលរួមការងារសង្គម និងសប្បុរសធម៌ជារឿយៗគេឃើញរូបនេះតែងធ្វើជានិច្ច។ជាក់ស្ដែងកាលពីម្សិលមិញនេះគេឃើញលើគណនីហ្វេសប៊ុករបស់ អេនជី បានធ្វើការបង្ហោះឃ្លីបវីដេអូមួយដែលបង្ហាញពីលោក យាយម្នាក់មានព្រះជន្ម80ឆ្នាំហើយនៅខំទូលសណ្ដែកដីលក់ទាំងជើង និងចង្កេះឈឺដើរមិនត្រង់ផ្លូវ ដែលឃើញកើតក្តីអាណិតអាសូយ៉ាង ខ្លាំងដែលលោកយាយមានទីលំនៅសព្វថ្ងៃនៅស្រុកស្អាង ខេត្តកណ្តាល។ក្នុងនោះអ្នកនាង អេនជី ក៏បានភ្ជាប់ជាមួយសំណេរដែលបានបញ្ជាក់អោយដឹងថា៖ “អាណិតណាស់យាយយើងយាយគេលោក យាយព្រះជន្ម80ឆ្នាំហើយនៅមិនទាន់មានពេលសម្រាកទៀត ខំទូលសណ្ដែកដីលក់ទាំងជើងនិងចង្កេះឈឺដើរមិនត្រង់ផ្លូវផងនេះជាទឹកចិត្តបន្តិចបន្តួចសម្រាប់លោកយាយជូនពរលោកយាយសុខភាពល្អអាយុយឺនយូរ”៕ សូមទស្សនារូបភាពខាងក្រោម
Read More