ថ្ងៃនេះយើងសុំបើកបង្ហាញសម្រស់របស់ប្អូនស្រីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ដល់មហាជន ជាពិសេសហ្វេនៗបានឃើញថានាងពិតជាមានសម្រស់ស្អាតមិនចាញ់បងស្រីប៉ុន្មានឡើយ តែគួរឱ្យស្តាយប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា មិនមានទេពកោសល្យសិល្បៈដូចបងស្រីឡើយ ។ កន្លងមកគេកម្រឃើញរូបភាព ឱក សុគន្ធកញ្ញា និង ប្អូនស្រីនៅតាមបណ្តាញសង្គមណាស់ តែថ្មីៗនេះនៅក្នុងថ្ងៃខួបកំណើតអូន ឆលី គម្រប់អាយុមួយខួប តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកជាមួយប្អូនស្រី ដែលមើលទៅពិតជាស្រស់ស្អាតជាខ្លាំង ហើយក្នុងនោះក៏មានការលើកឡើងថាមើលទៅអ្នកទាំងពីរស្អាតម្យ៉ាងម្នាក់ពីគ្នា ។ ថ្វីដ្បិតមានឪពុកម្តាយជាអ្នកសិល្បៈក៏ពិតមែនតែប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា មិនមានជាតារាចម្រៀងនោះទេ នាងមានទេពកោសល្យផ្សេងពីបងស្រី ហើយកាលពីជាងមួយឆ្នាំមុន ឱក សុគន្ធកញ្ញា ក៏បានចាយទុនជាច្រើនម៉ឺនដុល្លារដើម្បីបើកហាងកាហ្វេមួយសម្រាប់ប្អូនស្រីផងដែរ ៕
Read MoreDay: November 21, 2020
ពិតជាអរគុណណាស់!! អ្នកមានគុណ ២ រូបនេះហើយ ដែលបានលើកស្ទួយជីវិត ក្មេងប្រុស ពេជ្រ ធារ៉ា និង ក្មេងស្រី យ៉ង ស្រីនីត ឲ្យខ្ពង់ខ្ពស់ និងមានពន្លឺដូចផ្កាយ…
ភ្នំពេញ៖ ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅលើបណ្តាញសង្គមពេលនេះមានរឿងចំនួនពីរដែលមហាជនដាក់ការចាប់អាម្មណ៍ច្រើន ដោយទី១ រឿងរបស់ក្មេងប្រុសប្រណាំកង់ម្នាក់ដែលមានឈ្មោះថា ពេជ្រ ធារ៉ា ដែលមានជីវភាពក្រីក្រខ្លាំង ប៉ុន្តែមានភាពក្លាហានស៊ូរយកកង់កញ្ចាស់តម្លៃ២មុឺនរៀលយកទៅប្រគួតជាមួយគេដែលជិះកង់តម្លៃរាប់រយដុល្លារដើម្បីដណ្តើមយកជ័យជំនះជូនគ្រួសារ ។ ដោយឡែកចំពោះរឿងដែលកំពុងតែល្បីទី២ គឺ រឿងរបស់ក្មេងស្រី យ៉ង ស្រីនីត ដែលរស់នៅ ភូមិភាគឦសាន នៅក្នុងខេត្តមណ្ឌលគីរី ដោយក្មេងស្រីម្នាក់នេះក៏គួរឲ្យអាណិតមិនចាញ់ក្មេងប្រុសខាងលើដែរ ជាក្មេងស្រីម្នាក់ដែលតស៊ូរនិងជួបរឿងលំបាកៗជាច្រើននៅក្នុងជីវិត ប៉ុន្តែមានក្តីស្រមៃច្បាស់លាស់ ដោយសារតែគ្រួសារមានជីវភាពលំបាកខ្លាំងពេកទើបធ្វើឲ្យក្តីស្រមៃរបស់ប្អូនស្រី ហាក់បីនៅឆ្ងាយខ្លាំងបំផុត ។ ជាក់ស្តែងអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបានជ្រាបនៅពេលនេះគឺ មុនពេលក្មេងប្រុសស្រីទាំងពីរនាក់នេះមានមហាជនចាប់អារម្មណ៍ច្រើនិងមានគេអាណិតស្រឡាញ់ជួយច្រើនដូចពេលនេះក៏ដោយសារតែបុរស២នាក់ដូចគ្នា ទី១ គឺជាងថតរូប លោក កឹម សុវណ្ណា ដែលបានថតរូបរបស់ក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំកង់ យកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ហើយចំណែកបុរសទី២ នោះគឺ លោក សាមឌី ហៅ (ចៅមាណព) ដែលបានថតរូបរបស់ក្មេងស្រី យ៉ង ស្រី នីត យកមកបង្ហោះនៅលើបញ្តាញសង្គមដូចគ្នា។ ក្រោយពេលបង្ហោះរួចរូបថតរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងណាស់ ។ យ៉ាងណាមិញដោយសារតែការថតរូបរបស់បុរសពីរនាក់នេះខាងលើនេះហើយទើប វាសនារបស់ក្មេង ស្រីប្រុស ក្រីក្រទាំងពីរនាក់នេះត្រូវបានកែប្រែស្ទើរតែទាំងស្រុង ព្រោះពេលនេះក្មេងៗទាំងពីរនាក់នេះមានសប្បុរជនជួយច្រើនណាស់ ដោយសារតែគេអាណិតនិងមើលឃើញពីការតស៊ូររបស់ក្មេងៗ៕
Read Moreបងស្រីម្នាក់ដែលជាម្ចាស់គ្លីនិកស្បែកមួយកន្លែង ប្រកាសទទួលចិញ្ចឹមក្មេងស្រីដ៏កំសត់ម្នាក់នេះ អោយ…
កុមារី យ៉ុង ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សា ដាក់ដាំ ស្ថិតក្នុងខេត្តមណ្ឌលគិរី ត្រូវបានមជ្ឈដ្ឋានមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង រួមជាមួយសមត្ថភាពទឹកដមសម្លេង យ៉ាងក្រអួនក្រអៅ ដែលប្អូនស្រីអាចច្រៀងបានយ៉ាងពិរោះរណ្ដំតែម្ដង។ កុមារី យ៉ុង ស្រីនីត ក៏បានបញ្ជាក់ប្រាប់អំពីបំណងទៅថ្ងៃអនាគតរបស់ខ្លួន គឺចង់ក្លាយខ្លួនទៅជាគ្រូបង្រៀន និងជាតារាសម្ដែងផងដែរ។ ទន្ទឹមនឹងនេះដែរ កាលពីនារសៀលថ្ងៃទី២០ ខែវិច្ជិកា ឆ្នាំ២០២០នេះ ប្អូនស្រី យ៉ុង ស្រីនីត ក៏បានមកដល់ភ្នំពេញហើយ ដើម្បីមកថតរឿងបែបអប់រំ អោយផលិតកម្ម អិលឌី ដោយរឿងមួយនេះ គឺដឹកនាំសម្ដែង ដោយនាយ ពាក់មី ផ្ទាល់តែម្ដង។ នាយ ពាក់មី ក៏បានបញ្ជាក់ដែរថា ប្អូនស្រី យ៉ុង ស្រីនីត ក៏នឹងគេងជាមួយកូនស្រីរបស់ខ្លួនសិន។ ឆ្លៀតពេលមុនចូលគេងកាលពីយប់មិញនេះ នាយ ពាក់មី ក៏បានមកជជែកលេងកម្សាន្ដជាមួយ ប្អូនស្រី យ៉ុង ស្រីនីត និងបានអំពាវនាវទៅដល់សប្បុរសជន ឬខាងសាលានានា បើសិនជាអាច សុំមេត្ដាជួយស្រីនីត អោយបានរៀនសូត្ររហូតដល់ចប់ហ្នឹងគេផង ព្រោះក្រុមគ្រួសាររបស់គាត់ គឺពិតជាក្រខ្លាំងណាស់។ យ៉ាងណាមិញ ក្រោយបានទទួលដឹងអំពីរឿងខាងលើនេះរួចមក ក៏មានបងស្រីម្នាក់ ជាម្ចាស់គ្លីនិកស្បែក BC ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Ratchhavy BC ក៏បានចូលមកខមិន ក្នុងផុស គេហទំព័រ KhmerOsja របស់យើងខ្ញុំ ដោយគាត់មានបំណងចង់យកស្រីនីតមកចិញ្ចឹម និងផ្ដល់ការសិក្សា នៅទីក្រុងភ្នំពេញ រហូតដល់រៀនចប់ថែមទៀតផង។ ម្ចាស់គ្លីនិករូបនេះ បានលើកឡើងឱ្យដឹងថា៖”នាងខ្ញុំជាម្ចាស់គ្លីនិកស្បែកBC ចង់ទទួលចិញ្ចឹមក្មេងស្រីដ៍កំសត់ម្នាក់នេះ អោយរៀនសូត្របន្តនៅភ្នំពេញ បានរហូតដល់ចប់ នាងចង់រៀនធ្វើគ្រូក៍បាន ចង់រៀនធ្វើគ្រូពេទ្យក៍បាន សូមជួយប្រាប់លោកពាក់មីជួយទំនាក់ទំនងមកលេខទូរសព្ទ័ នាងខ្ញុំ…
Read Moreឲ្យហេតុ ដូចលាគ្នា! រំជួលចិត្ត ក្រោយអានសារ គូស្នេហ៍ បុរសជិះម៉ូតូធំ ដែលគ្រោះថ្នាក់ស្លាប់ថ្ងៃនេះ….
កំពង់ធំ៖ នៅក្នុងថ្ងៃនេះមានហេតុការណ៍ដ៏រន្ធត់ខ្លាំង និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកជិះម៉ូតូធំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលជិះនៅក្នុងដំណើរ ក្នុងកម្មវិធី 6th Anniversary Of ETF ទៅខេត្តសៀមរាប បានបាត់បង់ជីវិត។ នៅក្នុងហេតុការណ៍នេះដែរ ឃើញថាអាខោនហ្វេសប៊ុកឈ្មោះ Suong Sothea ជិះYamaha R1ដែលគោលដៅជិះពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប បានគ្រោះថ្នាក់បុកគ្នាជាមួយនឹងម៉ូតូគ្រូបង្រៀនម្នាក់ដោយបានជិះម៉ូតូDream បុកគ្នានៅខាងមុខវត្តទួលវិហារស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានស្លាប់ទាំងសងខាងផងដែរ។ ក្រោយពីបានទទួលដំណឹងនេះ មហាជនជាច្រើនពិតជាក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារសពរបស់អ្នកទាំង២។ យ៉ាងណាមិញអ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារំជួលចិត្តនោះគឺ មុនពេលស្លាប់គូស្នេហ៍បុរសដែលជាអ្នកបើកម៉ូតូYamaha R1 បានស្លាប់នោះ បានបង្ហោះសារបង្ហាញក្តីបារម្ភ ពាក្យពេចន៍ជូនពរជាច្រើននៅពេលទៅដំណើរកម្សាន្តមួយនេះ ដោយមើលទៅហាក់ដូចជាការលាគ្នាចុងក្រោយយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត ថ្ងៃដែលបុរសម្នាក់នេះបានបាត់បង់ជីវិត ក៏ជាថ្ងៃគម្រប់ខួបស្នេហារបស់អ្នកទាំង២ផងដែរ ទាំងនេះដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមពិតជាក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលដែលខាងស្រី ដង្ហើយហៅខាងប្រុសមកវិញ៕
Read Moreឃើញក្តារមឈូ សបានស្រក់ទឹកភ្នែក ទីបំផុត ទ្រី សុផានិត ចេញវីដេអូសំពះ សុំទោសប្អូនស្រីខ្លួន ទ្រី ដាណា ទៅលើកំហុសឆ្គងរបស់ខ្លួន…(មានវីដេអូ)
ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ យ៉ាងណាមិញក្រោយបញ្ចូនដល់តុការភ្លាម អ្នកនាង ទ្រី សុផានិត បានសន្ល ប់ស្តូកស្តឹងនិងដេកពេហើយ ទើបតែបានប្រសើរពិតជាមានការភ្ញាក់ផ្អើលខ្លំាង ជាពិសេសក្រោយស្ថាន ភា ពមិនទាន់ប្រសើរទើបខាងតុលាការសំរេចអោយព្យាបាល សិននៅថ្អៃនេះផងដែរពិតជាប្លែកក្រោយទ្រី សុផានិតធ្វើការLive សុំទោសប្អូនស្រីខ្លួ. ទ្រី ដាណា ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ សូមទស្សនាវីដេអូខាងក្រោមនេះ
Read Moreអ្នកនាងសុគន្ធ និសា ខកចិត្ត ពេលមិត្តភក្តិរាប់ឆ្នាំម្នាក់ ប្តូរចិត្ត
សុគន្ធ និសា បានឲ្យដឹងថា បើសិនជាមាស សុខសោភា ចូលហង្សមាស គឺជារឿងល្អមួយចំពោះនាង ព្រោះជាមិត្តភក្ដិរាប់សិបឆ្នាំមកហើយ អីចឹងបើច្រៀងជាមួយគ្នាទៀតកាន់តែប្រសើរ។ នាងថា គ្មានបញ្ហាសម្រាប់នាងទេ ព្រោះស្គាល់គ្នាយូរហើយ អីចឹងបើធ្វើការជាមួយគ្នាក៏កាន់តែល្អដែរ តែនាងមិនដែលដឹងរឿងសោភា ចង់ចូលហង្សមាស ទេ។ ទោះជាមានការអះអាងបែបនេះពីសុគន្ធ និសា ក្ដី ប៉ុន្ដែពេលនេះអ្វីៗបានប្រែប្រួលទៅហើយ ព្រោះតែមាស សុខសោភា បានបរាជ័យសាជាថ្មីម្ដងទៀត ក្នុងការចរចាជាមួយហង្សមាស ហើយមហាជនស្ទើរតែមិនគួរឲ្យជឿនោះ គឺនាងបានទៅចូលផលិតកម្មថ្មីមួយ ដែលគ្មានបទពិសោធន៍ទាល់តែសោះក្នុងការផលិតបទចម្រៀងពីមុននោះ គឺ Ream មានថៅកែស្រីឈ្មោះស្រីអូន ជាអ្នកលក់ផលិតផលតាមអនឡាញ។ មិនមែនតែសុគន្ធ និសា ម្នាក់ទេ ដែលស្វាគមន៍មាស សុខសោភា ក្នុងការចូលទ្រនំហង្សមាស នោះ កន្លងមកអ្នកមេម៉ាយពេជ្រ សោភា ក៏ថារីករាយផងដែរ បើបានច្រៀងរួមទ្រនំជាមួយគ្នា បើទោះជាអ្នកជំនាញសិល្បៈមើលឃើញថា បើសិនជាមាស សុខសោភា ទៅចូលទ្រនំធំនេះមែន អ្នកដែលប្រឈមជួបហានិភ័យ គឺពេជ្រ សោភា ក្ដី។ សុគន្ធ និសា ធ្លាប់ច្រៀងរួមគ្នាជាមួយមាស សុខសោភា នៅផលិតកម្មរស្មីស្ទឹងសង្កែ និងថោន ហើយមានតែរូបនាងម្នាក់ទេ ដែលចេញពីហង្សមាស ហើយទៅច្រៀងនៅផលិតកម្មនេះសាជាថ្មីម្ដងទៀត បានដូចពេលនេះ។ទោះជាយ៉ាងណា ក្រោយមានស្វាមីមក សុគន្ធ និសា ហាក់ពិបាកប្រឈមទីផ្សារចម្រៀងដែលមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លា ធ្វើឲ្យនាងមិនសូវមានភាពលេចធ្លោដូចមុនឡើយ បើទោះជាហង្សមាស នៅតែយកចិត្តទុកដាក់លើរូបនាង តាមរយៈការផ្ដល់បទចម្រៀងថ្មីៗជាបន្ដបន្ទាប់ និងឲ្យតំណែងជាតួឯកដល់ទៅ៤រឿងព្រមគ្នាក្ដី។ ប៉ុន្ដែនិសា ក៏មិនពឹងលើអាជីពចម្រៀងតែមួយមុខទៀតដែរ ព្រោះពេលនេះនាងមានហាងគុយទាវខ្ចប់ និងមុខរបរមួយចំនួន ក្រៅពីរកលុយពីសិល្បៈ។ សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរ មករដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក ជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយហ្វ…
Read Moreភ្នំបាយ៉ង់កោ មានលក្ខណៈពិសេស ៤ យ៉ាងស្មានមិនដល់ ទាក់ទាញខ្លាំង គួរឱ្យចង់ទៅឃើញ
ភ្នំបាយ៉ង់កោ និង ប្រាសាទបាយ៉ង់កោ ស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង មានចម្ងាយ ៤៣ គីឡូម៉ែត្រ ខាងត្បូងខេត្តតាកែវ ។ នៅលើភ្នំបាយ៉ង់កោកម្ពស់ ៣១៣ ម៉ែត្រ មានប្រាសាទមួយបានស្ថាបនាឡើង មានជណ្តើរ ចំនួនបី សង់ឡើងនៅសតវត្សរ៍ទី ៧ គ្រិស្តសករាជ ៦១៥ ដល់ ៦៣៥ ដោយព្រះបាទភវវរ្ម័នទី ២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និង ថ្មស្រទាប់ មានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ ។ ក្រៅពីប្រាសាទបុរាណបាយ៉ង់កោដែលមានតម្លៃប្រវត្តិសាស្ត្រ និង វប្បធម៌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការសិក្សារៀនសូត្រ ភ្នំបាយ៉ង់កោមានតម្លៃជាច្រើនទៀតរួមមានដូចជា៖ ១.មានតម្លៃជីវ:ចម្រុះ មានប្រភេទសត្វ និង រុក្ខជាតិអាចមានតម្លៃអភិរក្ស និង វិទ្យាសាស្ត្រ ដែលមិនទាន់ដឹងជាច្រើនសម្រាប់ការស្រាវជ្រាវបន្ថែម ។ ២. ជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់ត្រកាល ដូចជាកន្លែងថ្ម ២ ដុំនៅចំលើកំពូលភ្នំ មានសម្រស់ស្រស់ស្អាតខ្លាំងសម្រាប់រូប ឬ ថតភាពយន្តនានា ។ ៣. ជាកន្លែងកម្សាន្ត និង លម្ហែអារម្មណ៍ ជាមួយទេសភាពដ៏ស្រស់បំព្រង ដែលអាចគយគន់ទេសភាពព្រៃភ្នំ និង ស្រូបយកខ្យល់អាកាសធម្មជាតិដ៏បរិសុទ្ធពិតៗ ។ ៤. ជាតំបន់ដែលមានប្រាសាទបុរាណ ៤ ផ្សេងទៀត ក្រៅពីប្រាសាទបាយ៉ង់កោ គឺប្រាសាទកាណាងនៅខាងលិច ប្រាសាទកាណាងខាងកើត…
Read Moreពិតទេ! ក្រោយ នីឡា បានជួបផ្ទាល់ ស្រីនិត ស្រាប់តែទម្លាយពីអត្តចរិកពិតរបស់ប្អូនមួយម៉ាត់យ៉ាងខ្លីថា….
ភ្នំពេញ៖ បើនិយាយដល់ប្អូនស្រី យ៉ង ស្រីនីត ដែលរស់នៅ ភូមិភាគឦសាន នៅក្នុងខេត្តមណ្ឌលគីរី ក្មេងស្រី យ៉ង ស្រីនីត ជាក្មេងស្រីម្នាក់មានការតស៊ូរ ព្យាយាមខ្លាំង ព្រោះក្រុមគ្រួសារមានជីវភាពក្រីក្រពេកទើបប្អូនស្រីត្រូវដើរលក់របស់របរ បន្តិចបន្តួចយកលុយមក ជួយសម្រាលក្នុងការចាយវាយប្រចាំថ្ងៃ ។ យ៉ាងណាមិញនាប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថាមានព័ត៌ មាន និងសប្បុរជនជាច្រើនបានជួយដល់ប្អូនស្រី ជាពិសេសនាយ ពាក់មី បាននាំមកថតកុនផងដែរ។ បន្ថែមពីលើទៀត ស្រាប់តែថ្ងៃនេះផងដែរប្អូនបានជួបនិង តារាកំប្លែងនីឡា នីឡាបានទម្លាយអារម្មណ៌ពិតថា៖ «បានជួបហើយ ប្អូនស្រីពិតជា មនុស្សដ៏គួរអោយស្រឡាញ់ណាស់អូនស្រី »ហើយ ក៏ជាមនុស្សព្យាយាមតស៊ូនិងជីវភាពក្នុងគ្រួសារផងដែរ៕តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ សូមទស្សនារូបភាពខាងក្រោម
Read Moreលី ចាន់សីហា ស្ពាយឈ្មោះមេម៉ាយមែន តែសម្រស់ស្អាតខ្ញង់
ចុងក្រោយនេះ គេសង្កេតឃើញថាតារាសម្តែង លី ចាន់សីហា កាន់តែមានសម្រស់ស្អាត ដោយឡែកការរៀបចំខ្លួនក៏មើល ទៅកាលីប និង ទាក់ទាញផងដែរ រហូតមានការសរសើរពីសំណាក់អ្នកគាំទ្រថា ក្រោយស្ពាយងារជាមេម៉ាយ លី ចាន់សីហា កាន់តែស្អាតប្លែក បើមិនប្រាប់មិនដឹងថានាងមានកូននោះទេ ។ រហូតមកដល់ពេលនេះ លី ចាន់សីហា នៅតែបំពេញតួនាទីជាឪពុក និង ម្តាយយ៉ាងល្អសម្រាប់កូនស្រីតែមួយរបស់នាង ហើយក៏មិនទាន់លេចលឺថានាងរកឪពុកថ្មីឱ្យកូននោះទេ បើទោះគេដឹងថាអតីតស្វាមីនាងក៏មានភរិយាថ្មីទៅហើយនោះ ។ ដោយសារតែសម្រស់កាន់តែផូរផង់ លី ចាន់សីហា នៅតែក្តោបបានការងារជាបន្តបន្ទាប់ដែលភាគច្រើនជាការថតស្ប៉តតែប៉ុណ្ណោះ សម្រាប់ការថតរឿងភាគ នាងមិនទាន់មានឱកាសនោះទេ ។ ក្រៅពីការងារសិល្បៈ លី ចាន់សីហា មានការងារជំនួញជាច្រើននៅក្នុងដៃដែលមានដូចជាការលក់ ផលិតផលរក្សាសម្រស់ រួមនឹងសម្អាងការផងដែរ ។ នៅតែមានការសរសើរ និង លើកទឹកចិត្តពីសំណាក់មិត្តភក្តិ និង ក្រុមគ្រួសារ ខណៈនាងស្ពាយងារជាមេម៉ាយទាំងវ័យក្មេង ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreចៃដន្យពេកហើយ! ម្ចាស់ម៉ូតូធំជួបគ្រោះថ្នាក់ព្រឹកមិញ បានស្លាប់នៅចំថ្ងៃពិសេសមួយរបស់ខ្លួន
នៅព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នាយ៉ាងរន្ធត់ រវាងមូ៉តូធំ និង ម៉ូតូហុងដាឌ្រីម នៅចំណុចមុខវត្តទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ យោងតាមប្រភពអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា ម្ចាស់ម៉ូតូទាំងពីរ បានបើកទិសដៅស្របគ្នាពីត្បូងទៅជើង ហើយខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់ម៉ូតូឌ្រីម ស៊េរីឆ្នាំ ២០១០ ដែលត្រូវបានគេដឹងថា ជាគ្រូបង្រៀន បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក ម្ចាស់ម៉ូតូធំ រងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ មកទល់ពេលនេះ ម្ចាស់ម៉ូតូធំរងរបួសធ្ងន់ ដែលត្រូវគេស្គាល់ថា មានឈ្មោះ សួង សុធា បានស្លាប់បាត់បង់ជីវិតទៅហើយ។ វីដែលរន្ធត់ និង សោកស្ដាយបំផុតនោះ គឺបើយោងទៅតាមគណនីរបស់មិត្តស្រីជនរងគ្រោះ ដែលមានឈ្មោះថា ពេជ្រ ប៊ីតា បានបង្ហោះសារយ៉ាងកម្សត់មួយថា «Happy Our Anniversary Love Na b somlanh យប់មិញយេីងនិយាយអី ខ្លះ បងចាំអត់ មានក្តីសុខណាស់ បងល្អដាក់អូនណាស់ បងគួរស្រឡាញ់ណាស់ហេតុអ្វីគេយកបងចេញពីអូន អូនចង់គាំងស្លាប់ បងដឹងអត់?»។ បន្ទាប់ពីបង្ហោះសារបែបនេះហើយ មានបណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុក និង មិត្តភក្ដិរបស់ជនរងគ្រោះ បានបញ្ចេញអារម្មណ៍រន្ធត់ និង សោកស្ដាយជាពន់ពេក ចំពោះការបាត់បង់ជីវិតរបស់ជនរងគ្រោះ៕ សូមទស្សនារូបភាពខាងក្រោម
Read More