ប្រិយមិត្តអ្នកលេងហ្វេសប៊ុកទាងអស់ប្រាកដជាស្គាល់ច្បាស់នូវ បុគ្គល ពីររូបដែលត្រូវគេស្គាល់ថាជាមនុស្សដែលបានរៀនខ្ពង់ខ្ពស់ តែបែរជាបងធ្ចើជាមនុស្សបែបសាមញ្ញៗ ដើត្រាច់ចរ រហូត ដោយឡែក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ មានភាពអស្ចារ្យមួយកើតឡើងនោះគឺអ្ន កខ្លាំ ងប៉ះអ្ន កខ្លាំ ង។ លោកមេបក្សស្មូមប៉ះគ្នាជាមួយលោក កែវ សុវណ្ណហៅជូគ័លាងខ្មែរ។ ដែលពេលជួបគ្នានេះដែរគេឃើញ មានការជជែកវែ កញែ កគ្នាយ៉ាងស្វិ តស្វា ញអំពីច្បាប់។ កាវែ កញ៉ែ កនេះធ្វើឡើងក្នុងគោលបំណងបំបា ក់ជំ នឿចិត្តដៃគូរម្ខា ងៗ និងដើម្បីបំបា ក់ទ្រឹស្តីរវាងគ្នានឹងគ្នា។ ក្នុងនោះលោកមេបក្សស្មូមបានធ្វើការសួរចេញដោ លទៅលើលោកជូគ័លាងអំពីទ្រឹស្តីច្បាប់ ហើយថែមទាំងដិ សេដទ្រឹស្តី និងការបកស្រាយទាំងឡាយរបស់លោកជូគ័លាងថែមទៀតផង។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
Read MoreDay: January 3, 2021
ផ្ទុះការសរសើរថា លោកស្រី ហ៊ឹម ស៊ីវន និង ចំរើន សុភ័ក្រ្ក មុខស្រដៀងគ្នាដូចម្ដាយកូន
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ទើបផ្ទុះការចាប់អារម្មណ៍ទៅលើមុខមាត់តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញ ហ៊ឹម ស៊ីវន និង តារាចម្រៀងស្រករក្រោយ ចំរើន សុភ័ក្រ្ក ថាអ្នកទាំងពីរមានទម្រង់មុខមាត់ស្រដៀងគ្នាខ្លាំងប្រៀបដូចជាម្ដាយ និង កូន ។ការភ្ញាក់ផ្អើលពីសំណាក់មហាជននេះ គឺកើតឡើងបន្ទាប់ពីឃើញ ចំរើន សុភ័ក្រ្ក ស្រាប់តែបង្ហោះ រូបឈរកៀក ញញឹមញញែមក្បែរតារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន ហើយថែមទាំងសរសេរចំណងជើងសួរដល់អ្នកគាំទ្រថា «មិនងាយបានជួបបងស្រីទេ អ្នកណាខ្លះដែលធ្លាប់គិតថា មុខនាងខ្ញុំស្រដៀងនឹងបងស្រី? លើកដៃមក» ។ ការបង្ហោះរបស់តារាចម្រៀងវ័យក្មេង ចំរើន សុភ័ក្រ្ក ខាងលើ បានធ្វើឱ្យមហាជនងាកទៅចាប់អារម្មណ៍លើទម្រង់មុខមាត់ ភ្នែក ច្រមុះ របស់អ្នកទាំងពីរ ពិតជាមានចំណុចស្រដៀងគ្នាខ្លាំងមែន ប្រៀបដូចជាសាច់ឈាមបង្កើតអ៊ីចឹង ។ ក្នុង នោះសូម្បីតែពិធីករល្បីឈ្មោះ គឺលោក ជា វិបុល ក៏បានបញ្ចេញយោបល់ថា «មែនតើស បងនិយាយតាំងពីពេលប្រឡង» ចំណែកអ្នកលេងហ្វេសប៊ុកមួយចំនួនទៀត ក៏យល់ថា អ្នកទាំងពីរដូចគ្នាខ្លាំងដែរ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreនារីគីឡូធ្ងន់ម្នាក់ តស៊ូតាម Crush លើបុរសកូរ៉េសង្ហាត្រកូលអភិជន រហូតបានរៀបការ
តាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Koreaboo ពាក់ព័ន្ធនឹងនារីជនជាតិឥណ្ឌូនេស៊ីម្នាក់មានរូបរាងធាត់ បានរៀបការនឹងបុរសជនជាតិកូរ៉េ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ។ តាមការចុះផ្សាយបានឲ្យដឹងថា នារីជនជាតិឥណ្ឌូនេស៊ីរូបនោះមានឈ្មោះថា Vera Nanda Putri ត្រូវបានមនុស្សជុំវិញខ្លួន និង អ្នកស្អប់ សើចចំអកពីទំនាក់ទំនងស្នេហ៍របស់នាង និង បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ដោយលើកឡើងថាវាមិនអាចទៅរួច។ ក្នុងនោះ អ្នកស្អប់បាននិយាយថា Vera គឺជានារីដែលមិនស្អាត ហើយធាត់ រីឯមិត្តប្រុសរបស់នាងជា ជនជាតិកូរ៉េស្រស់សង្ហា និង មកពីត្រកូលអភិជនម្នាក់ទៀតនោះ ។ប្រភពដដែល បានរៀបរាប់ពីរឿងរ៉ាវជីវិតនៃទំនាក់ទំនងរបស់អ្នកទាំងពីរថា Vera Nanda Putri គឺជានារីជនជាតិឥណ្ឌូនេស៊ី ដែលមានក្តីស្រឡាញ់ផ្នែកវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង រហូតនាងខំប្រឹងសិក្សាភាសាកូរ៉េ និង បានចាកចេញពីស្រុកកំណើតទៅបន្តការសិក្សានៅសាកលវិ ទ្យាល័យមួយនៅទីក្រុងសេអ៊ូល ។មិនយូរប៉ុន្មាន នាងក៏បានជួបនឹងស្វាមីរបស់នាងឈ្មោះ Jun ដែលជាបុគ្គលិកផ្នែក្រាហ្វិកឌីហ្សាញ ហើយពួកគេក៏បានចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នា ។ ក្នុងកំឡុងពេលចាប់ផ្តើមស្នេហ៍ Vera គិតថា ទំនាក់ទំនងរបស់អ្នកទាំងពីរប្រហែលជាទៅមិនរួចដូចគេថា ក៏ព្រោះតែ Jun គឹជាបុរសសង្ហា តែបើក្រឡេកមកមើលរូបនាង គឺមានរាងធាត់ និង សម្រស់មិនស្អាតទៀត ។តែដោយក្តីស្រឡាញ់ចេញពីបេះដូងពិតប្រាកដ មិនគិតពីសម្រស់ មិនគិតពីវណ្ណៈ និង ជាតិសាសន៍ មិត្តប្រុស Vera ក៏បានតេសុំ ឪពុករបស់ Vera រៀបការតាមច្បាប់ ហើយពួកគេក៏បានរៀបការនៅកំឡុងឆ្នាំ ២០១៧ ។ អ្វីកាន់តែរំភើបនោះ ក្នុងថ្ងៃរៀបការរបស់ពួកគេ គឺមានការចូលរួមជាភ្ញៀវកិត្តិយសពីអតីតប្រធាធិបតេយ្យប្រទេសឥណ្ឌូនេស៊ីគឺលោក Susilo Bambang Yudhoyono និង ភរិយាទៀតផង ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreចោមច័ន្ទ កាន់តែស្អាតឡើងដូចតុក្កតាមហាជនភ្ញាក់ផ្អើលខ្លាំង
ភ្នំពេញ ៖ ជាការពិតណាស់បើទោះបីជា អ្នកនាង ចោមច័ន្ទ មិនមែនជា តារាក្នុងសិល្បៈយ៉ាងណាក្តី ក៏អ្នកនាង អាចឲ្យគេស្គាល់ តាមរយៈភាពល្បីល្បាញ នៅក្នុងបណ្តញសង្គម ដែល ចំនួនអ្នកចុចរបស់អ្នកនាង ក៏ខ្ទង់ម៉ឺនដង ម្តងម្តាលដែរ ក៏ព្រោះតែ ជីវិតរបស់នាង តែងតែ មានរឿងថ្មីៗជាច្រើន ដែលត្រូវឲ្យមនុស្សគ្រប់គ្នា លើកមកនិយាយ មិនថា ទ្រព្យសម្បត្តិ ជីវិតគូ និងមុខមាត់របស់អ្នកនាង។ជាក់ស្ដែង មុខមាត់របស់អ្នកនាង អាចនិយាយបានថា គេឧស្សាហ៍រំលឹកជាងគេ ដោយសារតែ អ្នកនាង តែងតែកែសម្ផស្សមិនដាក់ដៃសោះតែម្តង ដែលកែមិនដែលអស់ចិត្ត ដូចជាញៀននឹង ការកែមុខមាត់ទៅហើយ។ ដោយឡែក អ្នក នាង ក៏បាននិយាយថា អ្នកនាង កែមិនតិចដងនោះទេ ព្រោះអ្នកនាង ស្អប់មុខកាលពីមុនខ្លាំងណាស់ ទើបព្យាយាមកែសម្ផស្ស ដើម្បីទទួលបាននូវមុខមាត់ថ្មី និងមានភាពស្រស់ស្អាត ដូចជាគេដូចឯង។អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គឺពេលនេះ សឹងតែ លែងដូចជា ចោមច័ន្ទ ទៅហើយ សឹងតែប្រែ១៨០ដឺក្រេ ហើយ កាន់តែដូចជាតុក្កតាជ័រថែមទៀត ជាមួយនឹងទម្រង់មុខដ៏តូចរបស់អ្នកនាង អមជាមួយនឹងច្រមុះក៏បានកែកុនបន្ថែម រឹតតែប្លែកជាងមុនឆ្ងាយ៕ប្រភព៖khmerload សូមទស្សនារូបភាពខាងក្រោម
Read Moreស្រៀវណាស់! កណ្តាលសមុទ្រធំល្វឹងល្វើយ ពួកគាត់ហែលខ្វៃៗគិតថាគ្មានសង្ឃឹម តែចុងក្រោយ….(មានវីដេអូ)
ពិតជាស្រៀវមែន! ក្រោយឃើញស្តែងៗពីទិដ្ឋភាពនៃការជួយសង្រ្គោះ ដោយយោងតាមប្រភពហ្វេសប៊ុករបស់លោក ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះ វីដេអូមួយអោយជ្រាបជាព័ត៌មាន ដូច្នេះថា៖ «នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ០៤:០០នាទី ទាបភ្លឺ មានទូកដឹកសំរាម របស់លោកចៅសង្កាត់ កោះរ៉ុងសន្លឹមចេញពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចឃ្លងកោះ ថាស និងកោះដែកគោលដៅ វេលាម៉ោង ០៥:៣០នាទី ម៉ាសុីនមានបញ្ហា ទឹករលករុញទូកបណ្ដាលឲ្យលិច នៅលើទូក មានដឹកសំរាមនិងធុងហ្គាសមួយចំនួន និងមានមនុស្សចំនួន ០៤នាក់ ៖០១ -ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខ របរ តាកុងទូក៥២ ០២-ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនដៃទូក ៥២ ០៣- សឿន ពែក ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក៥២ ០៤- ឈ្មោះ ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក សុីហៅន៍#អ្នកទាំង០៤នាក់ខាងលើត្រូវបានជួយសង្គ្រោះដោយ អូប័រក្រុមហ៊ុន G.T.V.C SPEEDBOAT CAMBODIA នៅវេលាម៉ោង០៨:២០នាទី នៅចំណុចក្បែរកោះថាស ហេីយបានដឹកមកភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹមវិញ។ #ជួយគ្នាគ្រាមានអាសន្ន»៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវិដេអូខាងក្រោមនេះ៖ …
Read Moreដួង ម៉ានិច លេងបង្ហាញម៉ាកៗនេះផ្អើលហ្វេនៗអស់ហើយ
ព្រះសីហនុ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្ដែងស្រីឆ្នើម លេងបានគ្រប់តួអង្គ កញ្ញា ដួង ម៉ានិច កាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ម្ យ៉ាងច្រើនឆ្នាំមកនេះ នាងតែងតែទទួលបានតំណែងជាតួឯកស្រី សឹងតែគ្រប់រឿងតែម្ដង។ មិនត្រឹមតែមានសមត្ថភាពសម្ដែងប៉ុណ្ណោះទេ តែតារារូបនេះ ក៏មានរូបសម្ផស្សស្អាតមិនណយឡើយ បើទោះបីពេលនេះនាងឈានចូលវ័យ ៣០ឆ្នាំក៏ពិតមែន។ ជាក់ស្ដែងទន្ទឹមនឹងមានសម្រស់ស្រស់សោភា គេសង្កេតឃើញតារាស្រី រាងតូចច្រឡឹងរូបនេះ មានភាពប៉ិនប្រសព្វក្នុងការតុបតែង និងពូកែរើសឈុតសម្លៀកបំពាក់ ឲ្យសមនឹង រូបរាងរបស់នាងផងដែរ។ជាពិសេស គ្រប់ពេលតែងតារារូបនេះ រៀបចំខ្លួនម្ដងៗ មើលទៅនាងពិតជាមានភាពលេចធ្លោ ហើយស្រស់ស្អាតធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់នាងគ្រប់គ្នា។ ក្នុងនោះដែរ ទោះបីវ័យកាន់តែច្រើន តែមួយរយៈចុងក្រោយនេះ កញ្ញា ដួង ម៉ានិច កាន់តែលេងខ្លួនជាមួយស្ទាយ៍ថ្មីៗជានិច្ច។ ជាមួយគ្នាននេះដែរ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ រូបភាពត្រឹមបីសន្លឹករបស់តារារូបនេះ ពិតជាមានភាពទាក់ទាញតែម្ដង ខណៈនាងស្លៀកនៅអាវបញ្ចេញសាច់ខ្ចី បង្អួតល្វែងលើមួយទំហឹងយ៉ាងដូច្នេះ។ដោយឡែក បើមើលទៅរូបរាងតារាសម្ដែងរូបនេះ ឃើញគថាស្រឡូនស្អាតមិនណយនោះទេ ដោយនាងបានឈរថតរូបបញ្ចេញស្ទីលអែនអន កាច់ចង្កេះ ស៊ីអារម្មណ៍បែបនេះ។ គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ កញ្ញា ដួង ម៉ានិច មិនសូវបានថតរូបបង្ហាញភាពស៊ិចស៊ីប៉ុន្មានឡើយ គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម តារារូបនេះតែងខ្លួនបង្អួតល្វែងមួយអស់ដៃតែម្ដង៕ប្រភព៖khmerload សូមទស្សនារូបភាពខាងក្រោម
Read Moreថ្ងៃកំណើតលោកឪពុកឆ្នាំនេះ វី ឌីណែត Surprise ប៉ាៗយ៉ាងរំភើបដោយភ្ជាប់និងសារមួយឃ្លានេះ
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលហ្វេនៗជាច្រើន ក៏ដូចជាមហាជនទូទៅមួយចំនួនធំ ពិតជាបានជ្រាបហើយថា វី ឌីណែត គឺជា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្ម រ ស្មីហង្សមាស ហើយក៏ត្រូវជាកូនស្រី តារាចម្រៀង ជើងចាស់ លោក ហួ ឡាវី ផងដែរ។ដោយឡែកចំណែកកាលពី កាលពីយប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ វី ឌីណែត រំភើបស្ទើរហោះ ដោយបានក្លាយជា ម្ចាស់ពានរង្វាន់ ក្នុង កម្មវិធីប្រលង កំពូលតារាចម្រៀង អាជីព កំរិតពិភពលោក I Am A Singer Cambodia រដូវកាលទី 2 ។ជាក់ស្ដែងរីឯម្សិលមិញនេះ គឺចំថ្ងៃខួបកំណើត លោក ហួ ឡាវី គេឃើញ វី ឌីណែត បានរៀបចំនំខួបជូនឪពុក មានលាយសុទ្ធតែលុយដុល្លារ ថែមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យទៀតថា ៖“01-01-2021 Happy birthday to មនុស្សសំខាន់របស់ខ្ញុំ ទីមួយ គឺអ៊ុំស្រី ជាទីស្រលាញ់ ទីពីរ គឺជាបុរសម្នាក់ ដែលតែងតែផ្ដល់កំលាំងចិត្តអោយខ្ញុំគ្រប់ពេល មិនដែលឡេីយ សូម្បីតែវ៉ៃកូនមួយដៃ ហេីយក៏ជាបុរសម្នាក់ ដែលមានចិត្តតស៊ូដេីម្បីគ្រួសារ តាំងពីដេីមរហូត មកដល់ពេលនេះ អរគុណប៉ា គ្រប់យ៉ាង ដែលបានផ្ដល់អោយខ្ញុំ ជូនពរអោយអ៊ុំស្រី និងប៉ា មានសុខភាពល្អ មានអាយុយឺនយូរ ស្រលាញ់លោកទាំងពីរពេញបេះដូង”៕ប្រភព៖khnewsposts សូមទស្សនារូបភាពខាងក្រោម
Read Moreញាក់សាច់! ប្តីណាមិនអរ ស្ងាត់ៗភរិយា នី រតនា លេងSurprise កាដូក្នុងថ្ងៃខួបកំណើត បើកភ្លេតឃើញ….(មានវីដេអូ)
ភ្នំពេញ៖ បើនិយាយដល់តារាចម្រៀងសម្លេងផ្អែម គឺលោក នី រតនា ក្រោយពីបានរៀបការជាមួយប្រពន្ធប៉ុន្មាន ឃើញថាកាន់តែមានសុភមង្គល តួយ៉ាង កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២១ ម្សិលមិញនេះ គឺដល់ខួបកំណើត លោក នី រតនា ម្តង។ ក្នុងនោះ ភរិយា បានជូនកាដូដ៏មានតម្លៃមួយ ដល់ថ្នាក់ លោក រំភើបចិត្តយ៉ាងខ្លាំង ស្ទើររពាក្យអ្វីនិយាយមិនចេញ។ កាដូនោះ គឺជា ចិញ្ចៀនមួយវង់ ដ៏ស្រស់ស្អាត យ៉ាង ប្រណិត ដែលមានតម្លៃ រហូតដល់ទៅ 5450$ ឯណោះ។ មួយវិញទៀត ភរិយា របស់លោក បានបង្ហោះរូបភាព និង វីដេអូ ពីកម្មវិធីខួបកំណើតយប់មិញ ព្រមទំាងបញ្ជាក់ថា “Happy birthday to you my love Ny Ratana 02- 01-2021 I love you សំខាន់ពេលបើកកាដូ អូនមែល រំភើបជាងប៉ាៗទៀត Nyvann Melanie – នីវណ្ណ មែលឡានី៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreអុញនោះ! ស្ងាត់ៗ ស្រាប់តែម្តាយក្មេក ដែន សូនី ប្រកាសកាត់ការ កូនស្រីខ្លួនចោលព្រោះតែរឿង….
ភ្នំពេញ៖ បើនិយាយដល់រឿងប្រូ សូនី ដែលបច្ចុប្បន្នគឺជាគូស្នេហ៏ដ៏ផ្អែមល្ហែមជាមួយនឹងអ្នកមេម៉ាយសាច់សញិច Love Riya ដូចដែលគ្រប់គ្នាបានជ្រាបហើយ។ ដោយឡែក ប៉ុន្មានថ្ងៃមុន ប្រូ សូនី ក៏បានចេញមុខបកស្រាយរឿងលោក និងអតីតភរិយាច្បាស់ៗផងដែរ ថាដាច់ស្រេចនឹងគ្នា ហើយ។ ប៉ុន្តែជាក់ស្តែងនេះបើយោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះ Ly Kong បានប្រកាសអំពីដំណឹងកាត់កាល កូនស្រីជាសាធារណៈកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «នាងខ្ញុំឈ្មោះ លឹម ឡាន់ ចាប់ពីថ្ងៃទីនេះតទៅ លែងទទួលស្គាល់កូនស្រីនាងខ្ញុំឈ្មោះ ‘លី យុកជិន’ ប្រពន្ធ ‘ប្រូសូនី’ ចាប់ពីថ្ងៃទី២៩ ខែ១២ ឆ្នាំ២០២០ នេះតទៅ។ រាល់ ទង្វើដែលពាក់ព័ន្ធនឹងកូនស្រីនាងខ្ញុំ នាងខ្ញុំជាម្តាយមិនទទួលខុសត្រូវឡើយ។ សូមអរគុណ។»។តែទោះយ៉ាងណា ចំពោះរឿងនេះ គេក៏ពុំដឹងពីច្បាស់ដោយសារមូលហេតុអ្វីនោះទេ ព្រោះតែគណនីខាងលើពុំបានបញ្ជាក់ច្បាស់ ខណៈអ្នកលេង ហ្វេសប៊ុកវិញ បែរជាឈ្លោះជេរគ្នាព្រាត ថាកុំចេះដឹងរឿងផ្ទៃក្នុងគេ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreជានិស្ស័យ! ទីបំផុតផ្អើលពេញពិភពគុន ក្រោយមេបក្សស្មូម ប៉ះផ្ទាល់ជាមួយនឹងសុវណ្ណ លេងសួរគ្នាសុទ្ធតែ…(មានវីដេអូ)
បើនិយាយដល់បុគ្គលពីររូបទោះប្រិយមិត្តអ្នកលេងហ្វេសប៊ុកទាំងអស់បានជ្រាបហើយថាពួកគាត់ថ្វីបើមានសតិមិនសូវល្អ តែទ្រឹស្តីម្នាក់ៗគឺបង្កការភ្ញាក់ផ្អើលពេញ បណ្តាញសង្គមនាពេលកន្លងមកនេះ។ ដោយឡែកកាលពីពេលថ្មីៗនេះស្រាប់តែលោកមេបក្សស្មូមប៉ះគ្នាជាមួយ លោក កែវ សុវណ្ណហៅជូគ័លាងខ្មែរ។ ដែលពេលជួបគ្នានេះដែរគេឃើញ មានការជជែកវែ កញែ កគ្នាយ៉ាងស្វិ ត ស្វា ញអំពីច្បាប់។ កាវែ កញ៉ែ កនេះធ្វើឡើងក្នុងគោលបំណងបំបា ក់ជំ នឿចិត្តដៃគូរម្ខា ងៗ និងដើម្បីបំបា ក់ទ្រឹស្តី រវាងគ្នានឹងគ្នា។ ក្នុងនោះលោកមេបក្សស្មូមបានធ្វើការសួរចេញដោ លទៅលើលោកជូគ័លាងអំពីទ្រឹស្តីច្បាប់ ហើយថែម ទាំងដិ សេដទ្រឹស្តី និងការបកស្រាយទាំងឡាយរបស់លោកជូគ័លាងថែមទៀតផង ឯអ្នកលេងហ៊្វេសបុកវិញស្តាប់ឡើងចំហមាត់តែម្តង៕ តោះកុំអោយខាតពេលយូរ ចង់ដឹងថាទៅជាការបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read More