វាគឺជារឿងមួយដែលកំពុងតែល្បីខ្លាំងនៅក្នុងបណ្ដាញអីនធឺណេត ដោយអ្នកនាងម្នាក់ដែលមានឈ្មោះថាSandy Sa បានបង្ហោះសារមួយរៀបរាប់ថា៖ “ជូន my king ,my Queen មកស្ដីដណ្ដឹងកូនគេអោយបងប្រុស មកដល់ឃើញហើយអាណិតស្រលាញ់ខាងស្រី (កូនកំព្រា)។ ក្រទ្រព្យកុំអោយតែក្រចិត្តណាពៅនឹកឃើញផ្ទះខ្លួនឯងពីមុនក៏បែបនិង (មនុស្សសូមកុំមើលងាយមនុស្ស)”នាងនិងគ្រួសាររបស់នាងបានទៅដណ្ដឹងកូនក្រមុំគេ ឲ្យបងប្រុសរបស់នាង តែពេលទៅដែលទៅដល់ផ្ទះកូនក្រមុំស្រាប់តែ ជួបរឿងនឹកស្មានមិនដល់មួយ ពេលឃើញទិដ្ឋភាពផ្ទះរបស់កូនក្រមុំ គឺក្រីក្រខ្លាំងណាស់ ផ្ទះសង់ពីស្លឹក ដំបូលប្រក់ស័ង្កសី ជញ្ជាំងធ្លុះធ្លាយស្ទើតែគ្រប់កន្លែង គួរឲ្យអាណិតក្រៃលែង លើសពីនេះទៅទៀតនាងជាកូនស្រីដែលកំព្រា គួរអោយអាណិតជាពន់ពេក។ ក្រោយពេលបានឃើញនូវទិដ្ឋភាពបែបនេះវាបានធ្វើឲ្យនាងក៏នឹកឃើញ ខ្លួនឯងថាកាលពីមុនក៏ធ្លាប់ក្របែបនេះដែរ។ នាងអាណិតស្រលាញ់កូនក្រមុំនេះជាខ្លាំង។នាងបន្ថែមទៀតថា មនុស្សសូមកុំមើលងាយមនុស្ស កុំវាយតម្លៃមនុស្សតែសំបកក្រៅ ទោះបីក្រ ក្រចុះ សំខាន់អោយមានចិត្តមានគំនិត លុយកាក់មាសប្រាក់យើងអាចរកបានតាមក្រោយ។ ក្រោយពីរឿងរ៉ាវនេះបានបង្ហោះលើអ៊ិនធើណេត មានការចុច Like Share និង Comment យ់ាងច្រើន ហើយមនុស្សគ្រប់គ្នា ស្ងើចសរសើរមិនដាច់ពីមាត់ពីក្រុមគ្រួសារនាងយ៉ាងខ្លាំង ដែលមិនបានស្អប់ខ្ពើម និង មិនរើសអើងចំពោះអ្នកក្រ។ តើអ្នកទាំងអស់គ្នាមានពាក្យអ្វីជូនពរអោយពួកគេទាំងពីរដែររឺទេ? សូមទស្សនារូបភាពខាងក្រោម
Read MoreDay: January 11, 2021
សូមចូលរួមរំលែកទុក្ខផង គាត់ជាគ្រូបង្រៀនផង ជាអ្នករត់ម៉ូតូឌុបផង ដេីរទិញអេតចាយផង ពេលនេះគាត់បានទទួលមរណភាពហេីយ គឺដោយសារតែ
នៅព្រឹកថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «ព័ត៌មាន ប្រចាំខេត្តស្វាយរៀង» បានបង្ហោះនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមានលោកគ្រូបង្រៀនម្នាក់នៅខេត្តស្វាយរៀង បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ពិតជាគួរឲ្យរន្ធត់ចិត្តណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ជាគ្រូបង្រៀនផង ជាអ្នករត់ឌុបផង ដេីរទិញអេតចាយផង អីលូវគាត់បានទទួលមរណភាពហេីយ គាត់រស់នៅខេត្តស្វាយរៀង»។ ជាមួយគ្នានេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ មែន សុភ័ន បានមានការបញ្ជាក់អំពីមូលហេតុនៃការស្លា ប់ប្រាប់ទៅកាន់មហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការខមិនផងដែរ គឺដោយសារតែជំងឺក្រពះពោះវៀន ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការបាត់បង់នូវធនធានមួយយ៉ាងសំខាន់ ព្រម ទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកគ្រូឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមទស្សនារូបភាពខាងក្រោម
Read Moreទោះមានស្វាមីជាសេដ្ឋីវាល់លាន តែភរិយាឧកញ៉ា ម៉ុង ឫទ្ធី មិនដែលទំនេរដៃ ការងារផ្ទះធ្វើម្ហូបពូកែលេខ ១
បើនិយាយអំពីសេដ្ឋីល្បីៗនៅប្រទេសកម្ពុជាដែលមានមុខជំនួញច្រើន និងមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភនោះ គេកម្រភ្លេចឈ្មោះឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ណាស់មានឈ្មោះល្បីល្បាញជាសេដ្ឋីវាល់លានដុល្លារផ្នែកកសិឧស្សាហកម្មដ៏ធំបំផុត ។ យ៉ាងណាមិញបើគេនិយាយអំពីភរិយារបស់លោកឧកញ៉ាទៀត គឺកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត ។ ជាភរិយាសេដ្ឋីមានជំនួញច្រើនក្នុងដៃមែន តែលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី មិនដែលចេះនៅទំនេរឡើយ ជារៀងរាល់ថ្ លោកជំទាវតែងធ្វើកិច្ចការរបស់ស្ត្រីមេផ្ទះគ្រប់មុខ ពិសេសលោកជំទាវល្បីបំផុត រឿងប្រហុក ផ្អក ម៉ាំ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ស្នាដៃធ្វើប្រហុក ផ្អក ជ្រក់ ត្រី ងៀត របស់ភរិយាឧកញ៉ា ម៉ុង ឫទ្ធី ទទួលការសរសើរថាមានឱជារសឈ្ងុយឆ្ងាញ់ ពីសំណាក់ភ្ញៀវដែលអញ្ជើញទៅដល់លំនៅដ្ឋានរបស់លោកជំទាវ និងស្វាមី នៅតំបន់កែវផុស ។ ដោយសារល្បីពីមាត់ទៅមាត់មួយថាលោកជំទាវពូកែធ្វើប្រហុកផ្អកឆ្ងាញ់នោះ រហូតមានការសំណូមពរឱ្យធ្វើលក់ដើម្បីឱ្យបងប្អូនខ្មែរបានពិសារស្នាដៃរបស់លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ។ តាមការបង្ហាញរបស់ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ភរិយារបស់លោកបានធ្វើប្រហុករាប់តោនឯណោះស្តុកទុកក្នុងឃ្លាំងដើម្បីទទួលភ្ញៀវជាន់ខ្ពស់របស់ស្វាមី និងទុកសម្រាប់ជប់លឿងជូនកម្មករ ដែលចង់ហូបម្ហូបខ្មែរ ។ កាន់តែគួរឱ្យសរសើរនោះពេលមានភ្ញៀវសំខាន់ៗទៅលេងម្ដងៗ លោកជំទាវតែងចូលផ្ទះបាយធ្វើម្ហូបដោយផ្ទាល់ដៃតែម្ដង បើទោះបីជាមានចុងភៅប្រចាំផ្ទះក៏ដោយ ៕
Read Moreដើរតួជាឪពុកម្តាយដ៏រឹងមាំ ឡោម លក្ខិណា ប្រឹងតស៊ូមិនខ្លាចនឿយ ដើម្បីតែកូនប្រុស
មិនមែនជារឿងងាយស្រួលទេ ក្រោយពីស្វាមីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តារាសម្តែងវ័យក្មេង ឡោម លក្ខិណា បានប្រឹងប្រែងធ្វើការងារជាច្រើនដើម្បីកូនប្រុសតែមួយរបស់នាង ធ្វើឱ្យអ្នកដែលដឹងរឿងរបស់នាងមានការអាណិតដល់រូបនាងជាខ្លាំង ។ ដោយសារតែសម្រស់នៅតែស្រស់ស្អាត ឡោម លក្ខិណា នៅតែបន្តចាប់អាជីពសិល្បៈយ៉ាងពេញទំហឹង ពេលនេះនាងទទួលបានការងារជាបន្តបន្ទាប់ដែលមានទាំងការថតស្ប៉តពាណិជ្ជកម្ម និង ការសម្តែងរឿង ហើយក្រៅពីនេះក៏មានការច្រៀងនៅតាមកម្មវិធីនានាទៀត មិនតែប៉ុណ្ណោះនាងក៏បានងាកមកបន្ថែមការងារលក់ផលិតផលតាមអនឡាញផងដែរ ។ ឡោម លក្ខិណា ចាប់ផ្តើមប្រឡូកការងារគ្រប់យ៉ាងបែបនេះគឺដើម្បីកូនប្រុស ដែលកន្លងមកនាងបានសន្យាថានឹងចិញ្ចឹមកូនឱ្យបានល្អទៅតាមបំណងរបស់ស្វាមីដែលចង់ឱ្យកូនទៅរៀនបន្តនៅក្រោយប្រទេស បើទោះមិនមានវត្តមានស្វាមីនៅលើលោកក៏ដោយ ។ ឡោម លក្ខិណា ក៏ជាតារាសម្តែង និង ចម្រៀងដែលមានឈ្មោះបោះសំឡេងម្នាក់ដែរ តែក្រោយពីនាងមានស្វាមី និង កូនមក តារាសម្បុរស្រអែម ឡោម លក្ខិណា ហាក់ដកឃ្លាពី ការងារនេះ តែបច្ចុប្បន្ននាងបានចាប់ផ្តើមអាជីពនេះជាថ្មីដោយទទួលបានការងារជាបន្តបន្ទាប់ និង ពេលនេះកំពុងមមាញឹកថតរឿងថ្មី ក្នុងនោះក៏មានការជូនពរ លើកទឹកចិត្ត ដល់ ឡោម លក្ខិណា ពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ៕
Read Moreកុំលេងសើចច្រើន! បុរសម្នាក់នេះ មុនធ្លា ក់យន្តហោះ បាននិយាយពាក្យមិនគួរនិយាយទៅកាន់ប្រពន្ធមួយម៉ាត់ថា….
ឥណ្ឌូណេស៊ី៖ ជុំវិញហេតុការណ៏ដ៏រន្ធត់ធ្លាក់យន្តហោះប្រិយមិត្តប្រហែលជាបានជ្រាបជាព័ត៌មានរួចមកហើយ ដោយឡែកក្នុងនោះផងដែរ បើយោងតាមប្រភពមន្ត្រីយោធាជាន់ខ្ពស់ របស់ឥណ្ឌូណេស៊ីបានរាយការណ៍ឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថាក្រុមអ្នករុករក និងជួយសង្គ្រោះបានរកឃើញសញ្ញា អាសន្នពីប្រអប់ខ្មៅនៃជើងយន្ដហោះអាកាសចរណ៍ Sriwijaya Air របស់ឥណ្ឌូណេស៊ី ដែលបានបាត់ខ្លួនកាលពីថ្ងៃសោរ៍ជា មួយមនុស្ស ៦២ នាក់នៅលើយន្តហោះនោះហើយ។ ប៉ុន្តែអ្វីដែលជាប្រថ្នូរ ក្នុងនោះផងដែរ ក៏មានបុរសម្នាក់មុនធ្លាក់យន្តហោះ បាន និយាយពាក្យផ្ដាំផ្អើលដោយប្រភពប្រពន្ធគាត់បានរៀបរាប់ថា កូនប្រុសគាត់គិតតែស្រែកយំថា «ប៉ាកុំទៅ! ប៉ាកុំទៅណាចោលកូន» ។ ក្រោយ មកលោក Riyanto បានលួងលោមកូន រហូតរូបគេគេងលង់លក់ មុនចាកចេញទៅ ។ ហើយរៀបនឹងចេញ បុរសរងគ្រោះក៏បានផ្ដាំប្រពន្ធចុងក្រោយថា «បើអូននឹកបង យកខោអាវអូនមកឲ្យបងទុកឱប ប្រៀបដូចអូននៅក្បែរបងអ៊ីចឹង» ៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
Read Moreដូចអោយហេតុ! មុនជួបរឿងធ្លា ក់យន្តហោះ ស្រាប់តែស្រ្តីម្នាក់បង្ហោះសារបែបនេះយ៉ាងខ្លីថា…
បរទេស៖ ជុំវិញរឿងរ៉ាវធ្លាក់យន្តិហោះ មិនបាច់និយាយច្រើនក៏ប្រិយមិត្តខ្លះបានជ្រាបរួចមកហើយ ដោយឡែកអ្នកលេងបណ្តាញសង្គមបានសម្តែងការសោកស្តាយនិងភ្ញាក់ផ្អើលខ្លាំងពី ស្ដ្រីជាអ្នកដំណើរម្នាក់រួមទាំងកូនៗរបស់គាត់ ដែលបានបង្ហោះមុនពេលយន្តហោះប៊ូអ៊ីងមួយគ្រឿង ផ្ទុកមនុស្សចំនួន ៦២នាក់បាន ជួបឧបទ្ទវហេតុធ្លាក់ចូលក្នុងសមុទ្រ កាលពីរសៀលថ្ងៃសៅរ៍សប្ដាហ៍មុន។ ជាក់ស្តែងរូបថត Selfie មួយសន្លឹករបស់ស្ដ្រីជាម្ដាយ ឈ្មោះ Ratih Windania បានថតជុំគ្នាជាមួយកូនៗរបស់គាត់ ខណៈពេលនៅក្នុងយន្ដហោះ ហើយភ្ជាប់ជាមួយសារដ៏រំជួលចិត្ដមួយ ទៀត ដែលបង្ហោះមុនពេលចេញដំណើរ ដោយបានសរសេរថា៖ លាហើយគ្រួសារ…ឥឡូវនេះ យើងកំពុងធ្វើដំណើរទៅផ្ទះ។ ប្អូន ប្រុសរបស់អ្នកស្រី Ratih បានឲ្យដឹងដែរថា បងស្រីរបស់លោក និងកូនចំនួនពីរនាក់បានឈប់សម្រាករយៈពេល៣សប្ដាហ៍ ហើយបាន ធ្វើដំណើរចម្ងាយ ៧៥០គីឡូម៉ែត្រទៅលេងផ្ទះ នៅទីក្រុង Pontianak។ ដំបូងឡើយ ពួកគេគ្រោងនឹងធ្វើដំណើរតាមជើងហោះហើរផ្សេង ប៉ុន្ដែមិនដឹងយ៉ាងម៉េចស្រាប់តែផ្លាស់ប្ដូរជើងហោះហើរវិញ។ លោក គឺជាអ្នកដឹកពួកគេទៅព្រលានយន្ដហោះ ហើយលោកនៅតែមិនអស់ចិត្ដថាយន្ដហោះនេះធ្លាក់ ព្រោះវាកើតឡើងលឿនពេកផងដែរ៕
Read Moreកាន់តែសង្វេគ! ពេលឃើញទិដ្ឋភាពបុណ្យ ស ព របស់នារីអូតេសស្រស់ៗបែបនេះ ឯ ម្នាក់ៗយំស្ទើរតែ….(មានវីដេអូ)
ហ្វីលីពីន៖ រឿងរ៉ាវដ៏កក្រើកពេញហ៊្វេសបុក ដោយនារីអូតេសដ៏ស្រស់ស្អាតម្នាក់ នាងបានជួបជុំជាមួយនឹងមិត្តភក្តិ និងស្លាប់បន្ទាប់ពីពិធីជប់លៀងឆ្នាំ ថ្មីយ៉ាងអាថ៏កំបាំង រហូតមកដល់ពេលនេះថ្វីបើមានតម្រុយខ្លះៗ ប៉ុន្តែលទ្ធផលផ្លូវការនៃការស្រាវជ្រាវពុំទាន់មានប្រភព ណាស់បញ្ចក់១០០ភាគរយនៅឡើយទេ។ ដោយឡែងងាកមកទិដ្ឋភាពស ពរបស់នាងក្នុងនោះផងដែលមានមនុស្ស ជាច្រើនបានទៅចូលរួមរំលែកទុក្ខ ក៌ដូចជាសារពត៌មាន ជាច្រើនបានចុះទៅដល់ កន្លែងផ្ទាល់ សម្តែងការសោក ស្តាយចំពោះរូបនាង ជាពិសេសបើយោងតាមប្រភពវិដេអូឃើញថាមិត្តភ័ក្រ សាច់ញាតិ្តជនរងគ្រោះ ម្នាក់ៗយំស្ទើរតែ គាំងទៅហើយ៕ តោះកុំអោយខាតពេលយូរ ប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreរឿងហួសចិត្ត!! ប្តីខំដើរខ្ចីលុយគេរាប់មុឺនដុល្លារ ដើម្បីឲ្យប្រពន្ធបានទៅធ្វើការនៅប្រទេសជប៉ុន តែផ្ទុយស្រលះពេលទៅដល់ប្រពន្ធក៏មាន…
# មនុស្សជាច្រើនបា នយល់ឃើញថា ការងារជា កម្មករស៊ីឈ្នួលឲ្យគេ នៅក្នុងស្រុក ពុំអាចធ្វើឲ្យពួកគេ មានជី វភាព រស់នៅស្រួល ឬ សល់លុយកាក់ច្រើនទេ ។ ដោយការ យល់ឃើញ យ៉ាងដូច្នេះហើយ ទើបធ្វើឲ្យមនុស្សមួយ ចំនួនពុំច ង់ធ្វើការឲ្យគេ នៅក្នុងស្រុកឡើយ និងសុខ ចិត្តលះ បង់របស់ទ្រព្យ ឬ ខ្ចីលុយគេ ធ្វើយ៉ាង ណាដើម្បីបានទៅធ្វើជាព លករនៅក្រៅប្រទេស ក្នុងក្តី សង្ឃឹមថានឹងទទួលបានប្រាក់ ខែច្រើន ដើម្បីគ្រួសាររ បស់ពួកគេ មានជី វភាពធូរធារ ។#ទោះយ៉ាងណា ទន្ទឹមនឹងការបានទៅធ្វើការ នៅស្រុកគេហើយ តែបែរជាមាន មនុស្ សមួយចំនួននៅជុំវិញពិ ភពលោក បែរបែកគំនិត ផិតក្បត់ប្តី/ប្រពន្ធដែល កំពុងរង់ ចាំនៅឯស្រុកកំណើត ដ៏ឈឺចុកចាប់ បំផុត ។ ជាក់ស្តែង ថ្មីៗនេះនៅ បុរសខ្មែរយើងម្នាក់បានចែករំលែករូបថត និងអម ជាមួយសំណេររៀបរាប់អំពីទង្វើផិតក្បត់របស់ប្រពន្ធគាត់ និង កូន ស្រីតូចម្នាក់ ។ ហើយអ្វីដែលលើសពីនេះទៀតនោះ គាត់បាន បង្ហើបឲ្យដឹងថា រូបគាត់កំពុងធ្លាក់ខ្លួនជំព ក់បំណុ លគេក្បែរម៉ឺនដុល្លារ ដោយ សារជួយជ្រោមជ្រែងប្រពន្ធបាន ទៅធ្វើការនៅក្រៅប្រទេស ។#តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនដែល ដាក់តាំងរូបប្រូហ្វែលកូន ស្រីតូច បុរសជាប្តីបាន ផុសរូបថតខ្លួន និងប្រពន្ធ កំពុងនៅជាមួយប្រុសថ្មី និងរៀបរាប់អំពីទុក្ខលំបាក ដោយសារប្រពន្ធនេះថា៖ «ធ្លាក់ខ្លួនជំពាក់បំ ណល់ គេក្បែរមុឺនដុល្លារ ដោយសារប្រពន្ធដើម្បីអោយ ប្រពន្ធបាន ទៅធ្វើការនៅប្រទេស ជប៉ុន បានការងារ ធ្វើផ្ញើរលុយមិ …
Read Moreអាយុគ្រាន់តែជាតួលេខទេ ព្រោះមួយឈុតនេះ វ៉ាង ស្រីណូ មើលទៅឡើងក្មេងគួរឱ្យក្នាញ់!
ចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំ តែអតីតតារាសម្តែងរូបស្រស់ វ៉ាង ស្រីណូ តែងលេចមុខនៅក្នុងកម្មវីធីនានារបស់មិត្ត រួមអាជីពក្នុងសិល្បៈមិនដែលខានទេ។ យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ អតីតតារារូបស្រស់ម្នាក់នេះ បានបង្ហាញមុខក្នុងកម្មវីធីរៀបអាពាហ៍ពិពាហ៍របស់ប្អូនស្រីតារាសម្តែង មុំ សុទ្ធារ៉ា ។ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ បើក្រឡេកមើលសម្រស់និងការតុបតែងខ្លួនរបស់ វ៉ាង ស្រីណូ នៅតែស្អាតខ្ញង់គួរឱ្យ ក្នាញ់។ យ៉ាងណាមិញ នៅក្នុងសម្លៀកបំពាក់មួយឈុតសាមញ្ញ តែគេសង្កេតឃើញថាសម្រស់ របស់ វ៉ាង ស្រីណូ នៅតែលេចធ្លោ ជាពិសេសរូបរាងស្រឡូនស្អាតសាច់សខ្ចីមិនចាញ់តារាស្រករក្រោយឡើយ។ ក្នុងនោះក៏មានតារាជំនាន់ក្រោយជាច្រើន បានសរសើរពីសម្រស់មិនចេះចាស់របស់អតីតតារាសិចស៊ីរូបនេះស្ទើរគ្រប់គ្នា ។ ដោយសារតែមមាញឹកនៅក្នុងអាជីពជំនួញដែលកំពុងដំណើរការរលូននោះទើប វ៉ាង ស្រីណូ បានធីបចោលការងារសន្សំលុយកាក់ល្អិតពីអាជីពសម្តែង។ រហូតមកដល់ពេលនេះ វ៉ាង ស្រីណូ នៅតែប្រើ ជីវិតនៅលីវដដែល បើទោះកន្លងមក នាងធ្លាប់អះអាងថា មានគូស្នេហ៍នៅអាមេរិក ខណ់ៈមិត្តភក្តិក្នុងសិល្បៈដែលចូលប្រឡូកដំណាលរូបនាង មានស្វាមី និង កូនប្រលែងលេងស្ទើរគ្រប់គ្នាក៏ដោយ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreផ្ទុះការរិះគន់ព្រាត! ក្រោយម្តាយរបស់នារីរង គ្រោះ ហៅកូនស្រីខ្លួនសុទ្ធតែ….
បរទេស៖ បើនិយាយរឿងនារីស្រស់ស្អាត ជនជាតិ ភីលីពីន អាយុ 23ឆ្នាំ នាងជា កញ្ញាឯកចំណាត់ថ្នាក់ទី2 នៃកាប្រកួត Miss Silka Davao 2017 និង ជា អ្នកបំរើការលើយន្ ហោះ philippine airlines 2- នៅយប់ឆ្លងឆ្នាំថ្ងៃ 31 ធ្នូ 2020 Christine បានទៅ កម្មវិធីជប់លាង ឆ្នាំថ្មីជាមួយមិត្ត ភក្តិ នៅ សណ្ឋាគារមួយកន្លែង ក្នុងក្រុង Manila ដោយជា party រៀបចំឡើងលក្ខណៈឯកជន ដែលមុនពេលទៅ នាង ក៏ បាន call ប្រាប់ម្ដាយ និង បញ្ជាក់កុំអោយម្ដាយ បារ ម្ភ ព្រោះគ្រប់គ្នាក្នុង កម្មវិធី សុទ្ធតែអាចទុកចិត្តបានដែលកក្រើកពេញបណ្តាលសង្គម។ ដោយឡែកងាកមកលោកស្រី Sharon Dacera ជាម្ដាយនៃនារីបម្រើការលើយន្តហោះ ក្នុងនោះផងដែរ ស្រាប់តែពេលថ្មីៗនេះ វីដេអូនៃកិច្ចសំភាស៍ទី ២ របស់ម្តាយនារីរងគ្រោះ Christine បានធ្វើឲ្យមហាជន និង ប្រជាជនហ្វីលីពីនជាច្រើន ហាក់មិន ពេញចិត្តនឹងសម្តីលោកស្រី និង រិះគន់យ៉ាងចាស់ដៃ ក្រោយពីលោកស្រីបានហៅកូនស្រីខ្លួនសុទ្ធតែ «កូនស្រីរបស់នាងប្រៀបដូចជាsacrificial lamb (ដង្វាយ)» ។ លោកស្រីបានរៀបរាប់លម្អិតថា «Christine គឺជាជនរងគ្រោះយ៉ាងពិតប្រាកដ! ខ្ញុំ មិនចង់និយាយ អ្វីច្រើននោះទេ … ខ្ញុំក៏មិនចង់ឲ្យមានរឿងអ្វីទៅកូនប្រុស និង ចៅប្រុសរបស់អ្នកទាំងអស់គ្នាដែរ ។ ត្រឹមត្រូវណាស់ Chrisine…
Read More