ភ្នំពេញ៖ ប្រិយមិត្តអ្នកគ្រាំទ្រវិស័យកីឡាប្រដាល់កម្ពុជាប្រិយមិត្តជាស្គាល់ហើយ កីឡាករជើងខ្លាំង គឺកែវ រំចង់ ដោយរូបលោកធ្លាប់ផ្តួលដៃគូមិនចេះតិចអោយ សន្លប់ក្រោមស្នាដៃលោក។ ដោយឡែកកាលពីពេលថ្មីៗនេះស្រាប់តែផ្ទុះខ្លាំងនូវវិដេអូមួយនៅក្នុងបណ្តាញសង្គមFacebook និង Tik Tokពីសកម្មភាពរូបលោកបានប្រើហិង្សាដាក់ប្រពន្ធកូន។ ដោយឡែកការពិតមិនមែនដូចអ្វីដែលគ្រប់គ្នាគិតឡើយ ដោយ មានប្រភពមួយបានទម្លាយការពិតយ៉ាងដូច្នេះថា គឺគ្រាន់តែជាការសម្ដែងមួយប៉ុណ្ណោះ។ ដោយវិដេអូខាងលើនេះជាឈុតមួយ ដែលដកស្រង់ចេញពី MV បទចម្រៀងថ្មីមួយរបស់ផលិតកម្ម Davitra Media គឺបទ “ស្រណោះប្រពន្ធដើម”៕ តោះកុំ អោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាវិដេអូនេះទៅជាយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read MoreDay: January 12, 2021
ឃើញមុខស្រដៀងៗ ការពិតអន្ទិត ឡុង ចន្ថា សោះ! ដោយរូបលោកលេចមុខក្នុងរោងការក្នុងនាមជា…(មានវីដេអូ)
ភ្នំពេញ៖ បើនិយាយដល់ អន្ទិត ឡុង ចន្ថា ប្រិយមិត្តជាទូទៅប្រាកដជាស្គាល់ជាក់ជាមិនខាត ជាពិសេសនោះ កាលពីពេលថ្មីៗនេះអន្ទិត ឡុង ចន្ថាទើបបានឡាយវិដេអូរៀប រាប់ពីឆាកជីវិតក្រោយពេលសឹក អត់មានលុយចាយ មិនដឹងធ្វើអីផងដែរ។ ក្នុងនោះផងដែរ ស្រាប់តែបែកធ្លាយវិដេអូមួយ ដែលបង្ហោះពេញបណ្តាញសង្គម ដោយលេចមុខអន្ទិត ឡុង ចន្ថា ក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយស្លៀកពាក់យ៉ាងស្រស់ សង្ហារ។ ដោយឡែក បើយោងតាមទំព័រហ្វេសប៊ុកខាងលើ បានបង្ហោះវីដេអូដោយបានបញ្ចាក់យយ៉ាងដូច្នេះថា៖ «អន្ទិត ឡុង ចន្ថា បាត់មុខយូរឥឡូវឃើញនៅក្នុងរោងការ គីជាអ្នកកំដរ» ៕ តោះកុំអោយខាតពេលយូរចង់ដឹង យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម សូមទស្សនារូបភាពខាងក្រោម
Read Moreទប់ទឹកភ្នែកមិនបាននោះទេ! មនុស្សជាច្រើនបានចូលរួមបុណ្យ នៅថ្ងៃបញ្ចុះសពនារីអូតែស ម្សិលមិញ (មានវីដេអូ)
ក្រោយការស្លា ប់កន្លងទៅជាច្រើនថ្ងៃ និងបានឆ្លងកាត់ការធ្វើកោសល្យវិច័យផងដែរនោះ នៅទីបំផុតសាកសពរបស់ Christine ត្រូវបានក្រុមគ្រួសាររបស់នាងរៀបចំធ្វើបុណ្យតាមប្រពៃណី និងធ្វើការបញ្ចុះ នៅឯទីបញ្ចុះស ពមួយកន្លែង ស្ថិតក្នុងទីក្រុង Santos កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ សមាជិកគ្រួសារ និងមិត្ដភក្ដិជិតដិតនៃសពច្រើនជាង១០០នាក់ បានចូលរួមជូនដំណើរមនុស្សជាទីស្រលាញ់របស់ពួកគេជាលើកចុងក្រោយ ដោយអ្នកទាំងនោះ ត្រូវបានគេអនុញ្ញាតឲ្យដើរឆ្លងកាត់ក្ដារមឈូសជាជួរ ចំនួនមួយជួរ ដើម្បីដាក់ផ្កាម្ដងម្នាក់ៗ ក៏ដូចជាបើកឱកាសឲ្យមើលមុខសពជាលើកចុងក្រោយផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ម្ដាយរបស់ Christine បាននិយាយទៅកាន់អ្នកចូលរួមថា សូមអធិស្ឋានសម្រាប់ពួកយើង ដើម្បីបន្ដតស៊ូស្វែងរកយុត្ដិធម៌ជូន Christine។ ហើយអ្នកស្រីក៏បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងស្វែងរកយុត្តិធម៌សម្រាប់កូនស្រីរបស់គាត់ ដែលគេជឿថានាងត្រូវបានគេរំលោ ភបំពា នរហូតដល់ស្លា ប់៕ សូមទស្សនាវីដេអូខាងក្រោមនេះ
Read Moreមានកូនក្រមុំទន្ទឹមខ្លួនទៅហើយ តែលេងស្ទីលម៉ូដសក់បែបនេះ ស៊ឹម សូលីកា ឡើងឃ្យូដ!
មានវ័យច្រើន និង មានកូនស្រីក្រមុំទន្ទឹមខ្លួនទៅហើយក្តីតែពិធីការិនី ស៊ឹម សូលីកា នៅតែមានសម្រស់ ទាក់ទាញមិន ថមថយនោះទេ ហើយឈានចូលឆ្នាំថ្មី ២០២១ ភ្លាមពិធីការិនីរូបនេះបានលេងស្ទីលថ្មីប្តូរពណ៌សក់ ព្រមទាំងម៉ូដសក់ ដែលមើលទៅពិតជាគួរឱ្យស្រឡាញ់តែម្តង។ មានការលើកឡើងពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រថាប្តូរស្ទីលតែងខ្លួនបែបនេះមើលទៅ ស៊ឹម សូលីកា ឡើងក្មេងប្លែក បើមិនប្រាប់ស្ទើរមិនជឿថានាងមានវ័យក្បែរ ៤០ ឆ្នាំ និងមានកូនក្រមុំទន្ទឹមខ្លួនទៅ ហើយទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស៊ឹម សូលីកា បានធ្វើឱ្យអ្នកគាំទ្រ លាន់មាត់គ្រប់គ្នាពីភាពជោគជ័យរបស់នាងទាំងស្នេហា និង ការងារ ជាពិសេសភាពហាយសូរនៅក្នុងជីវភាពរស់នៅ ពោលមិនចាញ់តារាល្បីនៅប្រទេសជិតខាងឡើយ ។ ចំណែកឯ ជីវិតគូរបស់ ស៊ឹម សូលីកា វិញ ទោះផ្តើមក្ដីស្រឡាញ់ចេញពីមិត្តរួមការងារ និង បានរៀបការ ក្រោយពីស្ពាយងារ ជាពោះម៉ាយ និង មេម៉ាយក្ដី តែអ្នកទាំងពីរបានចាប់ដៃគ្នាសាងគ្រួសារមួយដ៏ផ្អែមល្ហែម មានសុភមង្គលយ៉ាងខ្លាំង៕ សូមទស្សនារូបភាពខាងក្រោម
Read Moreឡូយកប់! ក្រពើមួយក្បាល ចាក់ក្បា ច់យ៉ាងឡូយដើម្បីតាមចាប់ចំណីរបស់វា….(មានវីដេអូ)
បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភព វិដេអូមួយដែលកំពុងតែផ្ទុះការចាប់អារម្មណ៏ខ្លាំង ទាក់ទងនឹងក្រពើមួយក្បាលចាក់ក្បច់យ៉ាងឡូយផុតពីទឹក ដើម្បីតាមចាប់ចំណីអាហារដែលគេដាក់អោយវានោះ។ ដោយឡែក វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងដោយអ្នកទេសចរម្នាក់ ដែលជិះលើទូកកម្សាន្តលេងជាមួយគេដទៃទៀត នៅឯតំបន់ Territory ខាងជើង នៃប្រទេសអូស្ត្រាលី ហើយយកទៅបង្ហោះចែកចាយបន្តនៅលើបណ្តាញសង្គមផ្សេងៗទៀត៕តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះថាក្រពើនេះលោតឡើងផុតពីទឹកដោយរបៀបណានោះ សូមទស្សនាវិដេអូស្តែងៗខាងក្រោមនេះទាំងអស់គ្នា៖ សូមទស្សនារូបភាពខាងក្រោម https://videos.dailymail.co.uk/video/mol/2021/01/08/5931771430893433905/640x360_MP4_5931771430893433905.mp4?_=3
Read Moreអតីតតារាកំប្លែង ស្រីអយ ពិតជាស្រស់ស្អាតប្លែកខ្លាំងក្រោយស្ពាយងារជាជំទាវ
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយ ថ្មីៗនេះអតីតតារាកំប្លែង ស្រីអយ បានលេចមុខជាថ្មីម្តងទៀតក្រោយបាត់មុខជាច្រើនឆ្នាំក្នុងអាជីពកំប្លែង តែពេលនេះអតីតតារាកំប្លែងរូបនេះក៏មានងារជាជំទាវ និង មានរូបសម្រស់ ស្អាតប្លែកស្ទើរចំណាំមិនបាន ។ជាក់ស្តែង បើទោះបីមិនបានចាប់អាជីពជាតារាកំប្លែងដូចមុនក៏ពិតមែន តែអតីតតារាកំប្លែងរូបនេះតែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិ ហើយពេលខ្លះអតីតតារាកំប្លែង ស្រីអយ ក៏បានបង្ហាញមុខនៅក្នុងការងារសង្គមផងដែរ ។ ថ្មីៗនេះអតីតតារាកំប្លែង ស្រីអយ ក៏បានលេចមុខនៅក្នុងការលក់ផលិតផលតាមអនឡាញទៀតផង តែអ្វីដែលចាប់អារម្មណ៍ក្រោយស្ពាយងារជាជំទាវ គេកត់សម្គាល់ឃើញអតីតតារាកំប្លែងរូបនេះ មានសម្រស់ស្រស់ស្អាតប្លែក ខុសច្រើនពីមុនរហូតដល់អ្នកខ្លះស្ទើរចំណាំមិនបានទៀតផង ។យ៉ាងណាមិញ ក្នុងនោះក៏មានការសរសើរពីឆ្អឹងអណ្តែតរបស់អតីតតារាកំប្លែង ស្រីអយ ដែលបានក្លាយជំទាវ និង រស់នៅយ៉ាងហ៊ឺហាក្រោយបាត់មុខពីអាជីពកំប្លែងជាច្រើនឆ្នាំ ។ បើគិតមកដល់ពេលនេះ គេសង្កេតឃើញតារាស្រីៗជាច្រើនដួងបានក្លាយជាជំទាវ និង រស់នៅយ៉ាងមានក្តីសុខលើគំនរទ្រព្យសម្បត្តិ តែក៏មានតារាខ្លះបានរបូតងារពីជំទាវបែបនេះដែរ៕ប្រភព៖ pop សូមទស្សនារូបភាពខាងក្រោម
Read Moreពិតមែនទេដែល បេននីយុំាង មានផ្ទៃពោះ? ក្រោយឃើញនាងបង្ហោះសារនិងខមមិនបែបនេះ
ភ្នំពេញ ៖ ជាការពិតណាស់ដែលអ្នកគាំទ្រតារាសម្ដែងបេននីយុំាង មានការចាប់អារម្មណ៍ខ្លាំង ខណៈសុខៗស្រាប់តែ តារាសម្ដែងបេននីយុំាង បង្ហាញពីអារម្មណ៍អន់ចិត្ត ពេលជួយគេ គេតបមកវិញទាំងឈឺផ្សានោះ ស្របពេលបញ្ហានេះ អ្នកគាំទ្ មួយចំនួនរបស់នាងក៏ធ្លាប់ជួបដែរនោះ។ជាក់ស្ដែងបេននីយុំាង បានបង្ហោះរូបថតរបស់ខ្លួនស្ថិតក្នុងទឹកមុខក្រៀមក្រំមួយសន្លឹកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ីនស្ដាក្រាម ដោយបញ្ជាក់ថា ពេលមានបញ្ហាពួកអ្នកតែងមករកខ្ញុំអោយជួយ ខ្ញុំក៏ជួយព្រោះខ្ញុំចង់អោយពួកអ្នកធូរស្បើយពីបញ្ហារបស់អ្នក ចង់ឃើញអ្នករីករាយ ប៉ុន្តែពួកអ្នកតបមកវិញនៅភាពឈឺផ្សា ភាពខឹងសម្បា ថ្ងៃណាមួយដែលអ្នកស្រលាញ់អ្នកណាចេញពីចិត្ត ថ្ ណាមួយអ្នកជួយអ្នកណាអស់ពីចិត្ត ហើយថ្ងៃណាមួយដែលគេដាក់អ្នកដូចអ្នកធ្វើដាក់ខ្ញុំ អ្នកនឹងយល់ពីអារម្មណ៍ខ្ញុំ»។ ដោយឃើញបែបនេះ អ្នកគាំទ្រមួយចំនួន មានការចាប់អារម្មណ៍ ដោយសារត្រូវនឹងសាច់រឿងពួកគេដែរនោះ ក៏ចែករំលែកបន្តបន្ទាប់ ជាមួយនឹងការបញ្ចេញយោបល់ដូច្នេះថា «រឿងទាំងហ្នឹងបងជួបដោយផ្ទាល់ ឈឺចាប់និយាយមិនចេញ, វាពិតជាឈឺណាស់អាយដល ខ្ញុំជួបហើយ ជួយទាំងទឹកចិត្តនឹងលុយកាក់នឹងរបស់របរ តែបានមកវិញគឺនិយាយមិនចេញ, ខ្ញុំយល់អារម្មណ៍បងច្បាស់ណាស់,និយាយត្រូវចិត្តណាស់»។ ដោយឡែកទន្ទឹមនឹងនេះ ក៏មានមតិមួយចំនួនទៀត លើកសរសើរចំពោះបេននីយុំាង ថា «ខ្ញុំចូលចិត្តបងជាមនុស្សស្រី ដែលស្អាតឆ្លាត ហើយពូកែទៀត ប្ដីបងមានសំណាងណាស់បានបងធ្វើជាប្រពន្ធ, ស្រលាញ់បងណាស់ចង់ជួបបងតែមិនដឹងពេលណាបានជួបទេមើលទៅ»។ ឆ្លើយតបនឹងអ្នកចង់ជួបខ្លួននោះ បេននីយុំាង បានបញ្ជាក់ថា «ចាំកើតកូនហើយពៅ»៕ប្រភព៖darareport សូមទស្សនារូបភាពខាងក្រោម
Read Moreលី ច័ន្ទសីហា រៀបចំពិធីមួយនេះ ឲ្យកូនស្រីយ៉ាងមានក្តីសុខ និងប្រកបដោយភាពកក់ក្តៅ នៅក្នុងជីវិត….
ភ្នំពេញ៖ តារាសម្តែង ដ៏មានប្រជាប្រិយភាព អ្នកនាង លី ច័ន្ទសីហា ដែលគ្រប់បានស្គាល់តាមរយៈការសម្តែងខ្សែភាពយន្ត រឿង” មរណ មាតា ” និងទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជន ពិសេសគឺអ្នកគាំទ្រ លើបណ្តាញសង្គម ដែលបានទស្សនានូវសាច់រឿងមួយនេះ ។ ក្រៅពីអាជីពជាតារាសម្តែង សីហា ក៏បានចាប់យកអាជីពសំអាងការ និងមានលក់ផលិតផលតាមអនឡាញ ដែលមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។ បើងាកមកមើលពីជីវិត នាពេលបច្ចុប្បន្នវិញ សីហា បានដើរតួនាទី ជាម្តាយ មើលថែកូនស្រី របស់ខ្លួនបានយ៉ាងល្អ និងមានក្តីសុខ ព្រោះថា មានកូនស្រី ជាកំលាំងចិត្តយ៉ាងមុតមាំ សម្រាប់អ្នកនាង។ សីហា បានធ្វើឲ្យជីវិតមួយនេះ កាន់តែមានក្តីសុខ ឡើង ពិសេសប្រឹងប្រែងរកស៊ី ចិញ្ចឹមកូនស្រីរបស់ខ្លួនឲ្យបានល្អប្រសើរ និងមិនឲ្យមានភាពខ្វះចន្លោះត្រង់ណាឡើយ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃខួបកំណើតកូនស្រី ជាទីស្រលាញ់ គប្រប់អាយុ ៣ឆ្នាំ សីហា បានរៀបចំថ្ងៃខួបកំណើតរបស់កូនស្រី យ៉ាងសាមញ្ញ តែពោរពេញទៅដោយសុភមង្គល។ សារជូនពររបស់សីហា ទៅកាន់កូនស្រី នៅក្នុងថ្ងៃខួបកំណើត “រីករាយថ្ងៃកំណើតកូនស្រី ម៉ាក់ ចន្ទ័ លី រចនា ៩/១/២០២១ថ្ងៃនេះគឺជាថ្ងៃដែរកូនមកកាន់ពិភពលោក១នេះ បាន3ឆ្នាំ ហើយក៍ជាថ្ងៃដែរម៉ាក់ ក្លាយជាវិរះនារី ខ្លាហ៊ាន ម្នាក់ដែរ អគុណដែរចូលមកក្នុងជីវិតម៉ាក់ សូមអោយកូនម៉ាក់សំណាងល្អពេញ១ជីវិត សូមអោយកូនជាកូនល្អរបស់ម៉ាក់ ប៉ា ម៉ា កុង លោកយាយ លោកតា និងមនុស្សល្អសំរាប់សង្គមជាតិ”។ Happy birthday កូនស្រី ម៉ាក់ សំណាងល្អណាពេញ១ជីវិត របស់កូន សូមអោយកូនម៉ាក់ជាអ្នកមាន គ្រប់បែបយ៉ាង…
Read Moreទីបំផុតដឹងការពិតហើយ ករណី សុខ ណាម៉ាលីដូ ដកកាំ-ភ្លើ-ងក្នុងករណីគ្រោះ-ថ្នាក់ចរាចរណ៍ ហើយអះអាងថាជានាយករងនោះ ពេលនេះអាវុ-ធហត្ថលើផ្ទៃប្រទេសចេញបកស្រាយហើយ
កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះ-ថ្នា-ក់ច-រា-ចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំ-ភ្លើ-ងគំរាមយុវជនម្នាក់”។ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនី-តិ-វិ-ធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលប-ង្កហេតុដកកាំ-ភ្លើ-ងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មានទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បា-ប់ រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណាដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើ-សវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈ ទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើ-សច្បា-ប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុ-លា-ការផ្តន្ទាទោ-សតាមច្បា-ប់ ដូចទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បា-ប់ត្រូវតែគោរព បទល្មើ-សត្រូវតែបង្ក្រាប”។ សូមទស្សនារូបភាពខាងក្រោម
Read Moreក្រោយបុរសម្នាក់ចាញ់បោកគេ មានអ្នករិះគន់ថាគាត់ល្ងង់ព្រោងព្រាត ស្រាប់តែ ហ្វីយ៉ាតា មានមតិផ្ទុយពីគេថា
នំពេញ ៖ ជាការពិតណាស់ដែលមានបុរសម្នាក់ ទំនងជាជនជាតិភាគតិច បានចាញ់បោ កអស់រហូតដល់៧០០ដុល្លារ ហើយមានមនុស្សមួយចំនួនមិនអាណិតគាត់នោះទេ បែរជាមកជេរគាត់ថែម ស្របពេលកំពុងមានទុក្ខ ស្ទើរតែមិនចង់រស់នៅ តទៀតនោះ។បុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Yok Do» សុំជំនួយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ដូច្នេះថា «0967871092,0964035139សូមបងប្អូនក្នុង facebook ទាំងអស់ជួយខ្ញុំបាទផង លេខពីខ្សែនេះបានបោ កលុយខ្ញុំចំនួន700ដុល្លាជនបរទេសម្នាក់នេះថាផ្ញើកញ្ចប់ថា ជួយខ្ញុំតាមពិតបោ កខ្ញុំស្រស់»។តាមរយៈនេះ គេសង្កេតឃើញថា មានបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ ហើយចែករំលែកព្រោងព្រាតរហូតដល់ជាង៣ពាន់ដង, អ្នកបញ្ចេញមតិជាង១០០, អ្នកចុចជាEmojiផ្សេងៗជាង៥០០ក្នុងនោះ ដាក់Emoji ឡាយ២១៧, សើច២០២ ទឹកភ្នែក៩០។ជាក់ស្ដែងក្នុងចំណោមមតិជាង១០០នោះ មតិមួយចំនួន បានលើកឡើងដូច្នេះថា «នេះហើយហៅថាលោភលន់ លទ្ធផលគឺបែបនេះ រឿងដដែលៗ ចង់បានហួសប្រមាណកម្លាំង អ្វីដែលមិនមែនជារបស់ខ្លួន កុំខំឈោងស្រវាចង់បានរបស់គេពេកវាអញ្ចឹង, សម័យនេះហើយនៅឲ្យគេបោ កលុយតាមការផ្ញើបានទៀតព្រះ លោភលន់ចង់បានពេកវិនាសខ្លួនឯង, អោយគេបោ កម្តងទៅវាសម កុំអោយលើកក្រោយលោភលន់ចង់បានខុសរឿងពេកហើយរៀនបើកត្រចៀកមើលសង្គមព័ត៌មានអីខ្លះផង»។ ដោយឡែកមតិមួយចំនួនទៀត ក៏បានសម្ដែងការអាណិតចំពោះគាត់ និងចែករំលែកបទពិសោធន៍ ដែលពួកគេធ្លាប់ជួប ដូចទៅនឹងករណីខាងលើនេះផងដែរ។ផ្ទុយពីមតិមួយចំនួន ដែលស្ដីបន្ទោសឲ្យគាត់នោះ អតីតតារាសម្ដែង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានយល់ឃើញថា «ចូលមើល profile គាត់ហើយអាណិតណាស់ ថាគាត់ល្ងង់ចាញ់បោកគេហើយ យើងអ្នកឆ្លា តទៅជេរគាត់ធ្វើអីទៀត»។ លើសពីនេះ ហ្វីយ៉ាតា ក៏បង្ហាញទឹកចិត្តចង់ជួយគាត់ថា «អាណិតគាត់ណាស់ម៉ាក់ចង់ផ្ញើលុយអោយគាត់តិចតួចហ្អី»។ទោះយ៉ាងណា ក៏មានការផ្ដល់ជាមតិឲ្យហ្វីយ៉ាងតាពិនិត្យឲ្យបានច្បាស់លាស់ថា «ចាំតាមមើលអោយច្បាស់កូន បើជួយ ជួយអោយត្រូវ»។ សូមទស្សនារូបភាពខាងក្រោម
Read More