កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលនឹងមានគម្រោងរត់រយៈពេល ៩៩ ថ្ងៃ បានរត់មកដល់គោលដៅដោយជោគជ័យហើយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ដែលជាថ្ងៃទី ៩៧ នៃដំណើរការរត់នៃកម្មវិធីនេះ។ យ៉ាងណាមិញ ទោះជាកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលជាការបង្កើតឡើងដោយតារាចម្រៀង original song លោក សាយ បានមកដល់គោលដៅមុនថ្ងៃកំណត់នៃការបញ្ចប់នូវកម្មវិធីដែលបានគ្រោងទុកក៏ពិតមែន ប៉ុន្តែដំណើរ ការនៃការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរក៏នៅបន្ត ហើយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ នេះកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ក៏បានដល់ថ្ងៃបញ្ចប់បេសកកម្មពិតប្រាកដហើយ ។ ការនៃការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរក៏នៅបន្ត ហើយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ នេះកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ក៏បានដល់ថ្ងៃបញ្ចប់បេសកកម្មពិតប្រាកដហើយ ។ ឈានមកដល់ការបញ្ចប់ កម្មវិធីសប្បុរសធម៌ដ៏មានអត្ថន័យ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ លោក សាយ ស្ថាបនិកកម្មវិធីនេះ ក៏បានបង្ហាញអារម្មណ៍ និង បង្ហោះសារនៃការទទួលបានភាពជោគជ័យ និង ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងវែងអន្លាយថា «ថ្ងៃចុងក្រោយនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានមកដល់ទីបញ្ចប់ហើយ ថ្ងៃទី ៩៩នៃកម្មវិធី ពួកយើងពិតជាសប្បាយរីករាយ និងរំភើបសម្រាប់ការគាំទ្រ រាល់ការឧបត្ថម្ភ រាល់ការជួយ ការសម្របសម្រួល ការគោរពស្រឡាញ់រាប់អាន ដែលបានមកពីអ្នកទាំងអស់គ្នា ពួកយើងសូមអរគុណយ៉ាងក្រៃលែង ពួកយើងនឹង ចងចាំកម្មវិធីនេះ ចងចាំរាល់សកម្មភាព ចងចាំស្នាមញញឹម ចងចាំការទទួលរាក់ទាក់ ការផ្ដល់កិត្តិយសឱ្យតម្លៃ ពីរអ្នករាល់គ្នាទូទាំងប្រទេស ហើយពួកយើងចង់និយាយថា ពួកយើងគោរពស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ការចូលរួមរបស់អ្នកទាំងអស់គ្នាបានធ្វើអោយកម្មវិធីពួកយើងទទួលជោគជ័យ នឹងធ្វើដំណើរមកដល់គោលដៅវិញយ៉ាងសុវត្ថិភាព សង្ឃឹមថាពួកយើងនឹងបានជួបគ្នាទៀតនៅពេលក្រោយ និងបានចូលរួមធ្វើការងារល្អៗជួយដល់សង្គមជាតិរួមគ្នា ជាចុងក្រោយពួកយើងសូមជូនពរដល់អ្នកទាំងអស់គ្នាទទួលបាននូវសុខភាពល្អ សុភមង្គល និងសម្រេចបានគ្រប់ភារកិច្ច។ ជាថ្មីម្ដងទៀត…
Read MoreDay: January 13, 2021
គួរឲ្យស្រឡាញ់ណាស់ ! គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ កូនស្រី លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្លៀកមួយឈុតនេះ សមអើយសម ដល់ថ្នាក់ ម្នាក់ៗ លាន់មាត់ ថា…(មានវីដេអូ)
កាលពីថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ កូនស្រី របស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានយកបទចម្រៀង “កូនក្មេងនឹកមនុស្សចាស់” របស់ កញ្ញា តន់ ចន្ទសីម៉ា មកធ្វើកាយវិការតាម មើលទៅពិតជាសម ខ្លាំងណាស់។ ដល់ថ្នាក់គ្នា ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើនចូល comment ព្រាត ថា ៖ ពិតជាពីរោះណាស់បទនេះ ស្តាប់បណ្តើរ ខ្ញុំញញឹមបណ្តើរ, ស្អាតហើយ ច្រៀងពីរោះទៀត ឡើងគួរឲ្យស្រលាញ់, គ្រឺតណាស់ ស្ដាប់បទនេះហើយ, បទនេះ ពីរោះខ្លាំងណាស់ បានស្ដាប់ហើយ នឹកកូនក្មេងខ្លាំងណាស់, ពីរោះណាស់ អាយដល់ស្តាប់ហើយ អារម្មណ៍រវើរវាយ ដូចនឹកដល់អ្នកណាអ៊ីចឹង, អូៗ ថ្មីទៀតហើយ ពីរោះណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ កូនស្រី របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយស្លៀកសំលៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត ហើយសមទៀត។ ក្នុងនោះ ភរិយា របស់ លោកឧកញ៉ា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថតឲ្យសម្អាងការបងរ៉ាមេកអាប់”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ ស្អាតណាស់, សមខ្លាំងណាស់ គួរអេាយស្រលាញ់, ស្អាតម្ល៉េះក្មួយ, ក្មួយស្រីស្អាតណាស់ សោរ។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖ …
Read Moreលើសពីអាណិត ! ស្ត្រីរូបនេះ ទំលាយរឿងមួយទំាងទឹកភ្នែកថា “ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ា ស្រលាញ់កូនៗ សុំកុំជក់បារី, ពេលនេះនាងខ្ញុំផ្ទាល់ មានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបាន…” (មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ នារីដ៏ស្រស់ស្អាតម្នាក់ ហើយក៏ជាម្ចាស់ហ្វេសប៊ុកឈ្មោះ Ra Sa បានបង្ហោះរូបភាព៣សន្លឹក អមដោយសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ អានហើយ ពិតជាអាណិតនារីម្នាក់នេះរឹតតែខ្លោចចិត្ត។ ម្ចាស់ហ្វេសប៊ុកខាងលើនេះ បានសរសេរយ៉ាងក្បោះក្បាយថា “ថ្ងែនេះ ខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗ ដែលជាលោកប៉ារបស់ប្អូនៗ ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ា ស្រលាញ់កូន កូនសុំកុំជក់បារី។ ពេលនេះ នាងខ្ញុំផ្ទាល់ បានមានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបានឈឺខ្លាំង ហើយទៅមន្ទីរពេទ្យ ហើយលោកគ្រូពេទ្យគាត់សួរខ្ញុំថា នៅក្នុងគ្រួសារប្អូន មានអ្នកណាជក់បារីទេ ពេលនោះ ខ្ញុំប្រាប់លោកគ្រូពេទ្យថា នៅក្នុងគ្រួសារខ្ញុំ មានលោកប៉ាខ្ញុំតែម្នាក់ទេ ដែលគាត់ជក់បារី ហើយគាត់ប្រាប់ខ្ញុំថា ប្អូនមានជំងឺសួតនេះតាំពីតូច មកហើយ ប៉ុនែ្តប៉ាខ្ញុំគាត់មិនដឹងទេ រាល់ថ្ងែនេះ។ តែពេលម្សិលមិញនេះ ខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថា ប៉ាកូនឈឺនៅពេទ្យហើយ គាត់សួរខ្ញុំ កូនឈឺអី ខ្ញុំប្រាប់គាត់ថា កូនមានជំងឺសួតធ្ងន់ធ្ងរណាស់ ហើយគាត់សួរថា មកពីអីបានមានជំងឺហ្នឹង ខ្ញុំប្រាប់គាត់តែមួយម៉ាត់ទេថា មកពីប៉ាជក់បារីច្រើនពេក ចប់ ទោះខ្ញុំ មានជំងឺបែបនេះ តែខ្ញុំនៅតែស្រលាញ់លោកប៉ារបស់ខ្លាំង ព្រោះខ្ញុំដឹងថា លោកប៉ា ស្រលាញ់ខ្លាំងជាងគេ ប៉ាប៉ា សុំទោសទុកជាមុន បើខ្ញុំនិយាយខុសត្រង់ណា”។ នាព្រឹក ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ ស្រីស្អាតម្នាក់នេះ បានប្រាប់បន្ថែមថា “អរគុណបងៗចែៗអ៊ំពូមីងដែបារម្ភពីខ្ញុំ ខ្ញុំបានធូរហេីយបងៗ”៕ សូមទស្សនារូបភាពខាងក្រោម
Read Moreកំពូលតារាសម្តែង សុខ ស្រីមុំ ឈប់សម្តែងយូរឆ្នាំហើយ នៅតែស្អាតសាច់ចាំណាស់…
អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ ដែលសម្បូរដោយសមត្ថភាព និង ទេពកោសល្យសម្តែងក្នុងកាយវិការក្រមិចក្រមើម ធ្វើមុខក្និកក្នក់គួរឱ្យក្នាញ់ បានលាឈប់ពីការសម្តែងអស់រយៈកាលជាង ២០ ឆ្នាំហើយ ចាប់តាំងពីអ្នកនាងបានបន្សាត់ខ្លួនទៅរស់នៅឯសហរដ្ឋអាមេរិកនោះមក ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើទោះជាអ្នកនាងឈប់សម្តែងក៏ពិតមែន ប៉ុន្តែរូបសម្រស់នៅតែស្រស់ស្អាត និង នៅតែខ្ញង់ដដែល ពោលគឺមិនចាស់តាមវ័យឡើយ ។ តារាសម្តែងស្រីថ្ពាល់ខួចល្បីនាទសវត្សរ៍ ៨០-៩០ សុខ ស្រីមុំ បានលាប្រិយមិត្តអ្នកគាំទ្រចេញទៅរស់នៅទឹកដីសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ ១៩៩៤ ដោយអ្នកនាងបានទម្លាក់ចោលទាំងស្រុងនូវការសម្តែងទាំងអស់ ។ ប្រិយមិត្តនៅតែចងចាំការសម្តែងរបស់អ្នកនាងមិនភ្លេចឡើយ ព្រោះអ្នកនាងជាតារាសម្តែងមួយរូបដ៏មានទេពកោសល្យខ្ពស់ ដែលចូលចិត្តលេងទឹកមុខក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យក្នាញ់ និង គួរឱ្យស្ងើចសរសើរ ។ បើទោះជាអតីតតារាសម្តែងឆ្នើមរូបនេះបានរសាត់ឆ្ងាយពីវិស័យភាពយន្ត និង ខ្សែចក្ខុប្រិយមិត្តអ្នកគាំទ្រយូរយ៉ាងណាក្តី ប៉ុន្តែបើក្រឡែកមើលរូបសម្រស់វិញ គេកត់សម្គាល់ឃើញអ្នកនាងនៅតែស្រស់ស្អាត ផូរផង់ ថែមទាំងសិចស៊ីមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ហើយជាង ២០ ឆ្នាំមកនេះ មិននឹងស្មានថាតារាសម្តែងនាសតវត្សរ៍ ៨០-៩០ រូបនេះនៅតែអាចថែរាងរៅ និង ដងខ្លួន ព្រមទាំងរូបសម្រស់ឱ្យនៅតែខ្ញង់គួរឱ្យសរសើរបែបនេះបានសោះ ។ គួររំឭកដែរថា បន្ទាប់ពីឈប់សម្តែងអស់ច្រើនឆ្នាំមកនេះ អ្នកនាង សុខ ស្រីមុំ បានហោះហើរមកលេងស្រុកកំណើតបានម្តងដែរកាលពីឆ្នាំ ២០០៧ ហើយបច្ចុប្បន្ននេះអ្នកនាងកំពុងរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ជាមួយស្វាមីក្រោយដែលជាផលិតករភាពយន្ដនៅទីនោះ ។ ចំណែកឯស្វាមីរបស់អ្នកនាងមុនដែលមានឈ្មោះ ខៃ ចាន់តារា ហៅ អ៊ួក រៀបការជាមួយគ្នាកាលពីឆ្នាំ ១៩៩៣ បានលែងលះគ្នាទៅហើយ ដោយបន្សល់ទុកនូវកូនប្រុសម្នាក់ជាចំណងដៃ ៕
Read Moreអ្នកខ្លះ ពេលការហើយ ប្តីមិនសូវស្រលាញ់ តែតូតា កាន់តែមានសុភមង្គលខ្លាំង ក្រោយមានកូន…
កម្ពុជា៖ ដូចប្រិយមិត្តហ្វេនៗច្បាស់ជាបានស្គាល់រួចមកហើយ តារាសម្តែងជួរមុខដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ាក សែនសូនីតា ដែល ជាទូទៅមហាជនគ្រប់ស្រទាប់ស្គាល់អ្នកនាង តាមរយៈឈ្មោះហៅខ្លី នោះគឺ អ្នកនាង តូតា។ រលឹកដល់ប្រវត្តិ អ្នកនាង ម៉ាក សែនសូនីតា គឺជាតារាដ៏ឆ្នើមមួយរូបដែលបានកសាងកេរ្តិ៍ឈ្មោះ និង ស្នាដៃជាច្រើនគួរជាទីមោទនៈ។ បច្ចុប្បន្ននេះ អ្នកនាងបានចាប់ដៃគ្នាចូលរឿងមង្គលការកសាងអនាគតជាមួយលោក ប៉ុល វិបូ ក្នុងឆ្នាំ២០២០ ។ គួរបញ្ជាក់ផងដែរ អ្នកនាង តូតា បានសម្រាលបានកូនប្រុសមួយដែលមានអាយុ ៤ខែហើយមកដល់ពេលនេះដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់់អ្នកទាំងពីរ។ ជាក់ស្តែងស្រាប់ ថ្មីៗនេះ គេសង្កេតឃើញនូវរូបភាពជាច្រើនសន្លឹកបែបស្វីតរបស់ អ្នកនាង ម៉ាក សែនសូនីតា ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook និង Instagram ជាមួយកូនប្រុស និង ស្វាមី ដែលពោរទៅដោយក្តីសុខសុភមង្គល ប្រកបដោយស្នាមញញឹមយ៉ាងសប្បាយរីករាយ មើលទៅល្អូកល្អើនជាមួយគ្នាយកតែមែនទែនតែម្តង។ ដោយឡែក អ្វីដែលធ្វើឱ្យហ្វេនៗគួរឱ្យកត់សម្គាល់នោះ គឺ អ្នកនាង បានបង្ហោះនូវរូបភាពជាមួយគ្រួសារជាទីស្រលាញ់ ជាពិសេសគឺ កូនប្រុសរបស់អ្នកនាង តែម្តង ដែលបានធ្វើឱ្យប្រិយមិត្តហ្វេនៗ អ្នកគាំទ្រលាន់មាត់សរសើរអ្នកនាងគ្រប់គ្នាៗ និង ពិសេសជាងទៅនោះ ធ្វើឱ្យហ្វេនៗកាន់តែច្រណែន និង ក្នក់ក្នាញ់ចំពោះកូនរបស់អ្នកនាងផ្ទាល់ ដែលមើលទៅខ្យូតតែម្តង។ យ៉ាងណាមិញ នេះសបញ្ជាក់ឱ្យឃើញនូវភាពល្អូកល្អើនផ្អែមល្ហែម និង សុភមង្គលពិតៗ ដែលធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររំភើប និង អបអរសាទរជំនួសអ្នកនាង និង គ្រួសារ ហើយក៏អាចយកជាគំរូពីគ្រួសារដែលពោរពេញដោយក្តីសុខមួយនេះផងដែរ។ សូមទស្សនារូបភាពខាងក្រោម៖
Read Moreស្រណោះខ្លាំង! ក្រោយបែកធ្លាយវិដេអូកាលនាងនៅរស់ ឃើញហើយពោលពេញដោយភាពទន់ភ្លន់….(មានវិដេអូ)
ហ្វីលីពីន៖ ជុំវិញករណ៏ព័ត៌មានដ៏កក្រើកពេញបណ្តាញសង្គមទាក់ទងនឹងនារីដ៏ស្រស់ស្អាតបម្រើការងារនៅលើយន្តហោះ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបរួចមកហើយ។ ជាក់ ស្តែងព័ត៌មានចុងក្រោយទាក់ទងនឹងការស៊ើបនេះ បើយោងតាមប្រភពការិយាល័យជាតិផ្នែកស៊ើបអង្កេតប្រចាំប្រទេសហ្វី លីពីន (NBI) បានកំណត់អត្តសញ្ញាណមិត្តភក្ដិរបស់នាង នៅក្នុងបន្ទប់ លេខ ២២០៧ នៅយប់ដែលនាងប្រ ទះឃើញស្លា ប់ក្នុងសណ្ឋាគារនៅក្រុង Makati ។«ខ្ញុំគិតថា ពួកគេត្រូវបានកោះហៅទៅ NBI ដើម្បីផ្ដល់ព័ត៌មានពាក់ព័ន្ធផ្សេងៗ» ។ លោក Menardo បាននិយាយទៀតថា ខាង NBI ក៏កំណត់បានឈ្មោះអ្នកដែលស្នាក់នៅក្នុងបន្ទប់លេខ ២២០៧ នោះផងដែរ ។ នារី បម្រើការលើយន្តហោះ បានធ្វើពិធីជប់លៀងបុណ្យចូលឆ្នាំថ្មីជាមួយមិត្តភក្ដិរបស់នាងនៅឯសណ្ឋាគារមួយកន្លែងក្នុងក្រុង Makatiប្រទេសហ្វីលីពីន ។ នាងត្រូវបានគេប្រ ទះឃើញដេកស្តូកស្តឹងក្នុងអាងងូតទឹកមួយក្នុងបន្ទប់លេខ ២២០៩ ដោយមិត្តរបស់នាងបាននាំនាងទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែត្រូវបានប្រកាសថាស្លា ប់នៅទីនោះ ។មិត្តរបស់នាង ដែលស្នាក់នៅក្នុងបន្ទប់លេខ ២២០៩ គឺស្ថិ តក្នុងចំណោមអ្នកដែលរងការចោទប្រកាន់ថា ជាអ្នកចា ប់ និងស ម្លា ប់នាង ប៉ុន្តែខាងប៉ូលិសបានរកឃើញទៀតថា មិត្តរបស់នាងដោយប៉ូលិស គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។លោក Menardo បាននិយាយដែរថា ខាង NBI នឹងទទួលបានលទ្ធផលកោសល្យដោយឡែកផ្សេងទៀត ដែលធ្វើឡើងតាមការលើកឡើងរបស់លោក Menardo ដែលរូបលោកបាននិយាយថា ការស៊ើបអង្កេតដោយប៉ូលិស គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។លោក Menardo បាននិយាយដែរថា ខាង NBI នឹងទទួលបានលទ្ធផលកោសល្វិច័ យថ្មី នៅក្នុងពេលមិនដល់មួយសប្ដាហ៍ទៀតទេ ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែពីទិដ្ឋភាពមុនពេលនាងបាត់បង់ជិវិត សូមទស្សនាវិដេអូកាលនាងនៅរស់នៅខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreមិនទាន់សម្រាលកូនផង សូ ដានីតា ព្រួយចិត្តចំពោះរឿងទាំងនេះបាត់ទៅហើយ
តារាសម្ដែង សូ ដានីតា ក្រោយពីបានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងវ័យក្មេង ដែលជាតារាសម្ដែងមានឈ្មោះថា យុទ្ធ ឋានៈ រួចមក គេសង្កេតឃើញថា តារាស្រីរូបនេះ និងគូដណ្ដឹងបានចាប់ដៃគ្នា បើកជំនួញរកស៊ីជាមួយគ្នាទៀតផង។ ក្រោយពីមានភាពជោគជ័យក្នុងជីវិតស្នេហា ការងារ និង មុខជំនួញនោះ កាលពីពេលកន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា សូ ដានីតា កំពុងតែពពោះកូនដំបូង។ ស្ថិតនៅក្នុងពេលកំពុងតែពពោះកូនដំបូងនោះដែរ តារាស្រីរូបនេះក៏បានបង្ហាញពីអារម្មណ៍រំភើបផង និងព្រួយបារម្ភផង ព្រោះរូបនាងក៏ធ្លាប់បានលើកនូវរឿងរ៉ាវដែលនាងនឹងត្រៀមខ្លួនធ្វើអ្វីខ្លះ ក៏ដូចជាពេលកូនធំឡើង តើនាងគួរតែមានវិធីសាស្រ្តយ៉ាងណាដើម្បីអប់រំឱ្យកូនឱ្យបានក្លាយខ្លួនជាមនុស្សល្អម្នាក់ទៀតផង ទាក់ទាងទៅនឹងការព្រួយបារម្ភនេះដែរ បានធ្វើឱ្យតារាស្រីរូបនេះ សម្រេចចិត្តបើកបង្ហាញជាសាធារណៈកាលពីពេលកន្លងតាមរយៈបណ្ដាញសង្គមថា៖ «តើមនុស្សជាម្តាយគ្រប់រូប មានគិតដូចខ្ញុំទេ នៅពេលត្រៀមខ្លួនធ្វើជាម្តាយដូចជាខ្ញុំ ??? មនុស្សស្រី ដែលត្រៀមធ្វើជាម្តាយគេ តើគេគិតអ្វីខ្លះ ? ខ្ញុំគិតច្រើនណាស់សំរាប់ ជីវិត និង អនាគតកូន !!! ទី១ គិតថារៀនប្រដៅកូនបែបណាឱ្យកូន រស់នៅទៅតាមគន្លងធម៍ ? ២ ត្រូវបង្រៀនកូនបែបណា ឱ្យកូនយល់ និង ដឹង ពីមនុស្សក្នុងសង្គម ? ៣ ត្រូវធ្វើបែបណាឱ្យកូន ចេះដឹងគុណទោស ខ្លួនឯង ឬ អ្នកដ៏ទៃ ? ៤ ត្រូវនិយាយល្អៗបែបណា ឱ្យកូនចេះយកតម្រាប់តាមល្អ ? ៥ ត្រូវកសុី រកលុយសន្សំបែបណា ឱ្យកូនបានរៀនសាលាល្អៗ ? ៦ ត្រូវតម្រង់កូនបែបណា ឱ្យដើរចូលផ្លូវល្អក្នុងសង្គម ? ឃ្លាត្រូវតែរៀនបង្រៀនកូន តែចំណុច ១ មិនចាំគិតនោះគឺ សំរាប់ខ្ញុំ បើចង់ឱ្យកូនល្អ ក្លាយជាក្មេងគេស្រឡាញ់ចូលចិត្ត គួរអ្នកជាម្តាយគ្រប់រូប #កុំកាន់ជើងកូន…
Read Moreលើកទីមួយ សុខ រ៉ាស៊ី ទម្លាយពាក្យក្នុងចិត្តទៅកាន់ស្វាមី ឱក សុគន្ធកញ្ញា
អាចនិយាយបានថា សុខ រ៉ាស៊ី គឺជាពិធីករសម្បូរដោយប្រជាប្រិយភាពមួយរូបប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស ព្រោះថាតាមរយៈសំនួនវោហារស័ព្ទចាក់ទឹកមិនលិច ភាពពូកែកំប្លុកកំប្លែងរបស់លោក ធ្វើឱ្យតារាប្រុសរូបនេះ លេចមុខញឹកញាប់ នៅតាមកម្មវិធីការប្រកួតចម្រៀងធំៗ ក៏ដូចជាតែងតែបង្ហាញវត្តមានធ្វើជាពិធីករនៅតាមឆាកប្រគំតន្រ្តីផ្សេងៗ ។ ដោយឡែកដ្បិតថា ពិធីកររូបសង្ហា សុខ រ៉ាស៊ី ចូលប្រឡូកនៅក្នុងវិស័យសិល្បៈច្រើនឆ្នាំ ក៏ជាពិធីករល្បីនៅប៉ុស្ដិ៍ទូរទស្សន៍ យក្សខាងលើ ប៉ុន្ដែថ្មីៗនេះ លោកបែរជាអះអាងថា លោកទើបតែបានថតរូបពីរនាក់លើកដំបូងជាមួយលោក អ៊ឹង សុខលី ដែលជាស្វាមីសំណព្វចិត្តរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទៅវិញ ។ សុខ រ៉ាស៊ី បានបង្ហោះរូបថតមួយសន្លឹកនោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមទាំងនិយាយពាក្យក្នុងចិត្ត ដោយលើកសរសើរទៅកាន់លោក អ៊ឹង សុខលី ក្នុងន័យថាលោកគឺជាអ្នកដឹកនាំដ៏ឆ្នើមរូបនេះទៀតផង ។ ពិធីករ សុខ រ៉ាស៊ី រៀបរាប់ថា លើកទីមួយបានថតជាមួយគាត់! បទពិសោធ និង ចំណូលច្រើនខ្លាំង អាចស្រួលរក តែពិបាករកត្រង់ មេដែលខ្លាំង អាចយល់ដឹងស្ទើរតែគ្រប់ផ្នែក នេះជាអ្វីដែលបុគ្គលិកចង់បាន!» ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សំ សុវណ្ណារ៉ាក់ និង អាង សុជាតា ស្លៀកមួយឈុតនេះ មើលទៅ សម និងស្អាតណាស់, ឆ្ងល់ពេក ហ្វេនៗ នាំគ្នា ចូល comment សួរ ព្រាត ថា…
ទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អតីតបេក្ខជនម្នាក់ ឈ្មោះ សំ សុវណ្ណារ៉ាក់ នោះ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ សុវណ្ណារ៉ាក់ បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “ធុញបងមែនទេ” មកធ្វើការប្រកួត។ អតីតបេក្ខជនរូបនេះ ពិតជាមានសមត្ថភាពអស្ចារ្យខ្លាំងណាស់ អាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ ក្រោយៗមក បើទោះជា សុវណ្ណារ៉ាក់ មិនបានទទួលពាន ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ អ្នកភ្នំពេញរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន រហូតលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយ តារាសម្ដែងស្រី និងចម្រៀងវ័យក្មេង អាង សុជាតា មើលទៅពិតជាស្អាតខ្លាំងណាស់។ សុវណ្ណារ៉ាក់ បានភ្ជាប់សារខ្លីមួយថា “12.01.2021 ល្ងាចនេះគឺជាថ្ងៃពិសេសរបស់យើងខ្ញុំទាំងពីនាក់ សុំពាក្យជូនពរ ពីបងប្អូនម្នាក់មួយមក”។ មិនយូរប៉ុន្មាន អាង សុជាតា បានស៊ែរផុសនេះ ហើយបន្ថែមថា “ថ្ងៃនេះសុំធ្វើកូនក្រមុំមួយថ្ងៃ”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនគិតថា ក្នុងឈុតសំលៀកបំពាក់បែបនេះ គឺពួកគេទំាងពីរកំពុងថតរឿងទេ ហើយក៏មានអ្នកខ្លះទៀតបានលាន់មាត់បែបនេះថា ៖ អស់ទាស់ហើយ, ស្អាតទំាងពីរ សំណព្វចិត្ត, ប៉ិនសំដែងណាស់ idol, Idol សមគ្នាណាស់, ថតរឿងអី idol, មែនឬសម្តែង អាយដល?, ម៉េចអ៊ីចឹង…
Read Moreតាមរកសម្លេងបែបនេះយូរហើយ! មួយបទ ឈប់ស្អប់បងទៅ របស់ អន្ទិត ឡុង ចន្ថា ស្រែកផ្អើលពេញហ៊្វេសបុក….(មានវីដេអូ)
ហ្វេសប៊ុក៖ បើនិយាយដល់អតីតសង្ឃ ឡុង ចន្ថា ប្រិយមិត្តជាទូទៅប្រាកដជាបានជ្រាបច្បាស់រួចហើយថា រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែ កធ្លា យរឿ ងអា ស្រូ វ ទាក់ទងមនុស្សស្រីតាមបណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូត សម្តេចព្រះសង្ឃនាយកនៃគណៈ មហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគ ង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀត នោះឡើយ ចុងក្រោយក៏សឹកបានសម្រេច។ ដោយឡែកនាពេលថ្មីៗនេះកំពុងតែផ្ទុះខ្លាំងទាក់ទងនឹងអន្ទិត ឡុង ចន្ថាក្រោយ ពីរូបលោកបានឡាយវិដេអូរៀបរាប់ពីជីវិតដែលកំពុងជួបការលំបាកក្រោយពេលសឹកមកវិញ។ ជាក់ស្តែងក្នុងនោះផងដែរ បើយោងតាមប្រភពវិដេអូមួយកំពុងតែធ្វើអោយហ៊្វេនៗអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៏ខ្លាំងមែនទែនក្រោយរូបលោកដាក់មួយឈប់ស្អប់បងទៅស្រែកខ្លាំងមែនទែន រហូតដល់ហ៊្វេនលាន់មាត់សរសើរថាលោកបងដុងសិល្បៈសោះអត់ដឹងអីតិច៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាសម្លេងបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read More