ក្រៅពីតារាសម្តែងល្ខោនបាសាក់ ផន សុផារី ក៏មានសំឡេងពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ យ៉ាងណាមិញថ្មីៗនេះ តារាកូនពីររូបនេះ បានបង្ហើរបទសំនៀងយ៉ាងពីរោះ Cover បទរបស់ អ្នកស្រី រស់ សេរីសុទ្ធា។ ធ្លាប់តែឃើញ ផន សុផារី សម្តែងល្ខោនបាសាក់ ច្រៀងក្នុងពិធីកាត់សក់ និង លេងកំប្លែង តែថ្មីៗនេះ នាងបាន Cover បទចម្រៀងពីសម័យដើមមួយបទ ដែលមានចំណងជើងថា «ឆាប់ខឹងម្ល៉េះ» ឃើញថាសំឡេងរបស់នាង ពិតជាពីរោះម្យ៉ាង ផងដែរ។ ជាពិសេស សំឡេងស៊ីគ្នាជាមួយនឹងបទបែបសម័យដើម ហើយមានបណ្ដាមហាជនជាច្រើន ជម្រុញចង់ឱ្យ ផន សុផារី ចាប់អាជីពចម្រៀងមួយបន្ថែមទៀតផង។ បើទោះមិនមែនជាតារាល្បីខ្លាំងតែ ប្រជាប្រិយភាព របស់ ផន សុផារី ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនច្រើន តាមរយៈសមត្ថភាព នៅក្នុងការសម្តែងល្ខោនបាសាក់ ក៏ដូចជាជីវិតឯកជនពោរពេញទៅដោយសុភមង្គល ដែលនាងតែងតែចែករំលែកនៅតាមបណ្តាញសង្គមជារឿយៗ។ បច្ចុប្បន្ន ផន សុផារី បានក្លាយខ្លួនជាអ្នកម្តាយរបស់កូនៗចំនួនពីរនាក់ តែសម្រស់របស់នាងនៅតែផូរផង់ដដែល ហើយដោយសារមិនទាន់រឹងដៃរឹងជើងពេលនេះ ផន សុផារី មិនទាន់បង្ហាញមុខនៅក្នុងការសម្តែងដូចមុននោះទេ។ គួរឱ្យដឹងថា ផន សុផារី ត្រូវបានគេស្គាល់ថាជា កូនស្រីរបស់ថៅកែល្ខោនបាសាក់ដ៏ល្បីលោក ភី សុគន្ធី ។ ឥលូវនេះ ចង់ដឹងថាសំឡេងរបស់តួឯកល្ខោនបាសាក់រូបនេះពីរោះបែបណា តស់! ទៅស្ដាប់វីដេអូចម្រៀងខាងក្រោមទាំងអស់គ្នា៕ សូមទស្សនារូបភាពខាងក្រោម
Read MoreDay: January 14, 2021
ដល់ពេល! ទូច ស្រីល័ក្ខ ត្រៀមដឹកដៃកូនប្រុសឡើងតុលាការ ជួបមុខអតីតស្វាមីស្អែកនេះ
កន្លងមកគ្រប់គ្នាក៏បានដឹងរួចមកហើយថា អ្នកមេម៉ាយ រូបស្រស់ ទូច ស្រីល័ក្ខ ដែលជាតារាចម្រៀង និង សម្ដែង បានបែកបាក់ស្វាមីជាជនជាតិ កាណាដា ព្រមទាំងបានបន្សល់នូវចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុស គួរឲ្យស្រឡាញ់ម្នាក់។ ក្នុង នោះ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះរូបភាពឈរនៅមុខសាលាដំបូលរាជធានីភ្នំពេញ ថែមទាំងសរសេររៀបរាប់ក្នុងន័យមកស្វែងរកយុត្តិធម៌ ដែលនាងបានទទួលរងទូលទឹកភ្នែក ការឈឺចាប់ រងសម្ពាធអស់រយៈពេលជាច្រើនមក ។ យ៉ាងណាមិញនៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះសារជាថ្មីម្តងទៀត ហើយ ដោយបានបញ្ជាក់ថានៅថ្ងៃស្អែកនេះ នាងនឹងនាំកូនប្រុសបណ្តូលចិត្តរបស់នាងឡើងតុលាការជួបអតីតស្វាមីនៅសាលាដំបូង ។ ទូច ស្រីល័ក្ខ បានរៀបរាប់ថា «ខ្ញុំ និងកូនត្រៀមហើយសម្រាប់ថ្ងៃស្អែក ដែលពួកយើងនឹងជួបគ្នានៅសាលាដំបូង។ សួរថាអស់លោកស្រីអ្នកនាងកញ្ញាមួយចំនួនតូច ដែលនិយាយថាឲ្យកូនគេជួបឪពុកគេផង មានដឹងទេថា ជាឈាមរបស់គេ គេមិន ខ្វល់ផង ! កន្លងមកជាង ១ ឆ្នាំជាងមកហើយ ម៉េចអស់លោកស្រីអ្នកនាងកញ្ញា មិនទៅសួរគេផង ថាហេតុអីបានចិត្តដាច់ចុះចោលប្រពន្ធកូន ទៅភ្ជាប់ពាក្យនឹងស្រីថ្មីបែបនេះ ? កុំឲ្យក្តៅបើមិនដឹង កុំចេះតែបំពាននិយាយអីមិនត្រឹមត្រូវ ។ មួយរយរៀលខ្មែរ មិនដែលផ្ញើរឲ្យកូនផង ពេលកូនឈឺតើវត្តមានឪពុក គាត់នៅទីណា ? សូម្បីតែតេមកសួរកូនក៏មិនដែលផងលោក» ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ប្រាក់ ១៥០០០ ដុល្លារ ដល់គ្រួសារសពលោកវរសេនីយ៍ត្រី លឹម សាយ និង ១ ម៉ឺនដុល្លារដល់អ្នករងរបួស
កាលពីរសៀលថ្ងៃទី ១៤ មករា ២០២១ នេះមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ក្រោយកងទ័ពឆត្រយោងលោតខុស បច្ចេកទេស ត្រូវខ្យល់បោកត្របាញ់ចូលគ្នា បណ្ដាលឱ្យធ្លាក់ ២ នាក់ ក្នុងនោះមានម្នាក់បានស្លាប់ម្នាក់ និង ម្នាក់របួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះកើតឡើងនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ដ៏គួរឱ្យតក់ស្លុតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ លោកវរសេនីយ៍ត្រី លឹម សាយ ដោយលោកបានចូលរួមបង្ហាញពីការលោតឆត្រយោងនៅក្នុងពិធីបញ្ចុះបឋមសិលា និង សម្ភោធ សមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី ១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី ២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ ។ បន្ទាប់ពីការបាត់បង់អាយុជីវិតយ៉ាងរន្ធត់នេះ បណ្តាសិក្ខាកាម និង មិត្តភក្តិ បានបង្ហាញពីការសោកស្តាយយ៉ាងពន់ពេក ក្នុងនោះក៏មានការបង្ហោះសារបង្ហាញពីក្រីមរណទុក្ខដ៏ក្រៀមក្រំនេះផងដែរ ។ ដោយឡែកចំពោះឧកញ៉ា ឡេង ណាវ៉ាត្រា វិញ ក្រោយបានទទួលដំណឹងមរណៈរបស់លោកវរសេនីយ៍ត្រី លឹម សាយ ហើយនោះ ក៏បានបង្ហាញអារម្មណ៍សោកស្តាយចំពោះការបាត់បង់នេះដែរ ។ ជាមួយគ្នានោះឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចែករំលែកទុក្ខ និង ចូលរួមជាសន្តានទឹកចិត្តដល់គ្រួសារសពចំនួន ១៥០០០ ដុល្លារ ហើយចំពោះគ្រួសារដែលរងរបួសនោះ ១០០០០ ដុល្លារទៀត ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreកូនប្រុសបង្កើតបង្ហោះសារដ៏រំជួលចិត្ត ក្រោយដឹងលោកឪពុកបានស្លាប់ ពេលលោតឆត្រយោង
ពិតជាធ្វើចិត្តមិនបានទេ លោកឪពុកជាទីស្រឡាញ់ បានឃ្លាតចាកឆ្ងាយជារៀងរហូត ក្នុងពេលកំពុងបំពេញតួនាទីក្នុងនាមជាកងទ័ពឆត្រយោងរបស់ប្រទេសជាតិ ។ ពិតជារំជួលចិត្តណាស់កូនប្រុសបង្កើតរបស់លោកវរសេនីយ៍ត្រី លឹម សាយ បាន បង្ហោះសារនៅលើគណនីហ្វេសប៊ុកថា៖ «បាត់បង់អ៊ំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុគតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត» ។ សូមបញ្ជាក់ថា នារសៀលថ្ងៃទី ១៤ មករា ២០២១ នេះមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ក្រោយកងទ័ព ឆ័ត្រយោងលោតខុសបច្ចេកទេស ត្រូវខ្យល់បោកត្របាញ់ចូលគ្នា បណ្ដាលឱ្យធ្លាក់ ២ នាក់ និងបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ធ្ងរម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ នៅក្នុងហេតុការណ៍ខាងលើនេះ នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreមិនគួរសោះ!! នារីស្រស់ស្អាត់ម្នាក់ សម្រេចប ញ្ច ប់ជី វិ តខ្លួ នឯង ទាំងវ័យក្មេង ដល់ពេលសួរនាំទើបដឹងថា…
កំពង់ធំ៖ សង្ស័ យ ដោយសារតែ វិ ប ត្តិ ផ្លូវ ចិ ត្ត ធ្វើឲ្យនារីម្នាក់ លេ ប ថ្នាំ ស ម្លា ប់ ខ្លួន ដែលហេតុកា រណ៍ខាងលើនេះកើ តឡើងនៅវេលាម៉ោង ១៣ និង ០០ នាទីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នៅលើផ្ទះជន រ ង គ្រោះ ស្ថិតនៅក្នុងភូមិដូង,ឃុំបល្ល័ង្ក,ស្រុកបារាយណ៍,ខេត្តកំពង់ធំ។ សមត្ថកិ ច្ចបានឲ្យដឹងថា ស ព ឈ្មោះ សៀង ស្រីនិច ភេ ទស្រី អាយុ ២២ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេ តុ។ បើយោ ងតាមការបំ ភ្លឺរបស់ឈ្មោះ សៀង ស្រីនាង ត្រូវជាប្អូនបង្កើតរប ស់ស ពបានអះអាងថា មុនពេលកើតហេ តុជន រ ង គ្រោះ និងរូបខ្លួននៅអង្គុយលេងលើផ្ទះជាមួយគ្នា លុះដល់ម៉ោងប្រហែល ១០ និង ៣០ នាទី ខ្លួនបបួលបងទៅហូបបា យទាំងអស់គ្នា តែជន រ ង គ្រោះ មិនព្រ មទៅហើយនៅដេ កលើផ្ទះតែម្នាក់ឯង។រហូតដល់ម៉ោងប្រហែល ១២ និង ៥៥ នាទីប្អូនប្រុសអាយុ ៥ ឆ្នាំរបស់ខ្លួនឡើងទៅលើផ្ទះឃើញ បងស្រីដេ កមិនដ កដ ង្ហើ ម…
Read Moreខ្លោចចិត្ត អាសូរណាស់😭!! កងទ័ពឆត្រយោងច្រើនរូប បង្ហោះសារក្ដុកក្ដួល ចំពោះមរណភាពលោកវរសេនីយ៍ត្រី លឹម សាយ..
មរណភាពរបស់លោកវរសេនីយ លឹម សាយ គ្រូបង្ហាត់កងទ័ពឆត្រយោង បានធ្វើឱ្យមហាជនសម្ដែងក្ដីសោកស្ដាយជាពន់ពេកមិនគួរណាលោកត្រូវមកអស់ជីវិតក្នុងមួយប៉ព្រិចភ្នែក បែបនេះ ។កាន់តែរំជួលចិត្តឥបឧបមានោះកងទ័ពឆត្រយោងជាកូនសិស្សរបស់លោកវីសេនីយ៍ត្រី លឹម សាយ និងកងទ័ពកាម៉ង់ដូដែលធ្លាប់បានហ្វឹកហាត់ជាមួយ បានបង្ហោះ សារសោកស្ដាយ និងរំជួលចិត្តបំផុត ចំពោះបុគ្គលដ៏ឆ្នើមធ្លាប់បម្រើជាតិអស់រយៈពេលជាង ២០ ឆ្នាំមកនេះ លោកវីសេនីយ៍ត្រី លឹម សាយ បានស្លាប់បាត់បង់ជីវិតក្នុងពេលលោតឆត្រយោង ក្នុងពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ ។ ក្នុងនោះមានកងទ័ពឆតយោងមួយរូបទៀតរងរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ សូមទស្សនារូបភាពខាងក្រោម
Read Moreមិនធម្មតា! ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយឃើញ ផលិតកម្ម Galaxy ប្រកាសជូនកាដូ លុចស៊ីស nx200t មួយគ្រឿង ដល់…
បច្ចុប្បន្ន ផលិតកម្ម Galaxy Navatra កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ មិនត្រឹមតែប៉ុណ្ណោះទេ Galaxy Navatra ក៏មានតារាចម្រៀងល្បីៗជាច្រើនដួងទៀតផងដែរ មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ខាងផលិតកម្ម ក៏មានអ្នកអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើន មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមករា ឆ្នា ២០២១ ខាងផលិតកម្ម បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយប្រកាសថា “គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចំរៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។ នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេង និងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។…
Read Moreក្តៅៗស្ដែងៗ! កងទ័ពឆត្រយោងត្រូវខ្យល់កួចវ័នចូលគ្នា បណ្ដាលឱ្យធ្លាក់ភ្លាមៗ RIP ម្នាក់…(មានវីដេអូ)
នារសៀលថ្ងៃទី ១៤ មករា ២០២១ នេះមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ក្រោយកងទ័ពឆត្រយោងលោតខុសបច្ចេកទេស ត្រូវខ្យល់បោកត្របាញ់ចូលគ្នា បណ្ដាលឱ្យធ្លាក់ ២ នាក់ និងបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ធ្ងរម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ នៅក្នុងហេតុការណ៍ខាងលើនេះ នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕ សូមទស្សនាវីដេអូខាងក្រោមនេះ
Read Moreស្រណោះណាស់ ! ក្រោយដឹង គ្រូបង្វឹកលោតឆត្រយោង ទទួលមរណភាព ធ្វើឲ្យ ថៅកែហាងពេជ្រ រន្ធត់ចិត្តយ៉ាងខ្លាំង ព្រមទំាងចូលរួមរំលែកទុក្ខគ្រួសារនៃសព និងចូលបុណ្យ នូវថវិកា រហូតដល់ទៅ…
នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “បញ្ជាការដ្ឋានទ័ពពិសេស” បានប្រាប់ដំណឹងដ៏សែនសោកសៅ និងក្រៀមក្រំបំផុត មួយថា៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅយើងបានបាត់បង់ នាយទាហាន ដ៏ល្អមួយរូបជារាងរហូតហើយ: សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹក លោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់។ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ ពេលនេះក្រុមគ្រួសារ បានស្នើសុំយកសពលោក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាព និងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យសព តាមប្រពៃណី សូមបងប្អូនមិត្តភ័ក្ររួមជំនាន់ និង អតីត:សិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យសពតាមការគួរ សូមបងប្អូនជ្រាបជាដំណឹង។ សូមអរគុណ”។ក្រោយទទួលដំណឹងនេះភ្លាម គេប្រទះឃើញ លោកស្រី ទ្រី ដាណា នៅមិនសុខឡើយ ក៏បានបង្ហោះសារទំាងអារម្មណ៍រំជួលចិត្ត ចូលរួមរំលែកទុក្ខ នៃគ្រួសារសព ព្រមទំាងបញ្ជាក់ថា ៖ “រន្ធត់ចិត្តណាស់ ហើយក៏សោកស្ដាយខ្លាំង ចំពោះធនធានកងទ័ពកម្ពុជា បើក Facebook មកឃើញដំណឹងនេះ ឮប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង ជាង ២០ឆ្នាំហើយ បង្ហាត់សិស្សរាប់មិនអស់ តែថ្ងៃនេះ នៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ…
Read Moreថាមែនៗ ទើបចេញសោះ បទ «មុនអូនមានប្តី បងនៅឯណា» ស្រាប់តែមហាជនរិះគន់លេងពាក្យសុទ្ធតែ…..
ភ្នំពេញ៖ ក្នុងថ្ងៃនេះប្រិយមិត្តជាច្រើនប្រហែលជាបានឃើញបទចម្រៀងមួយបទកំពុងតែផ្ទុះពេញបណ្តាញសង្គមហ៊្វេសបុកស៊ែររាប់ម៉ឺនដងឯងណ្ណោះ ដែលមានចំណងជើងថា៖ «មុនអូនមានប្តីបងនៅឯណា» ស្រាប់តែទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាងអ្នកលេងបណ្តាញសង្គម។ ដោយឡែកក្នុង នោះផងដែរងាកមកពាក្យខំមិនលេងសុទ្ធតែថា វាមិនសមបទឆ្គួតចឹង ,ធ្វើចឹងបានទៀ ត,ហេតុអ្វី,អាក្រក់ម្លេះ,បទចំច្រៀងដូច ឆ្កួតខ្ញុំរិះ គន់ក្នុងកាសថ្ថនា ទេមិនមេនមើលងាយតេ មិនដឹងថាយាយអី តែសុំខ្ងល់ នឹកឃើញអីទៅនិពន្ធចេញជាបទស្រី អត់ សមទេបង សម្បី តែ0% ក៏ខ្ញុំមិនគាំទ្រដែល ខ្ញុំយាយនេះក៏មិនបានខឹងអីទេគ្រាន់តែចង់ឲយោបល ថាមិនសមទេបងញុមថា មែនមែន,បន្ទាប់ ពីស្ដាប់ហើយ…..ប្ដីថ្ងៃនេះឧស្សាហ៍ម្លេះចេះបត់ខោអាវអោយអូនទៀត៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read More