គួររំលឹកថា កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ នៅចំណុចគល់ស្ពានអាកាស៧មករា ខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានករណីបុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកហ្វតរ៉េនជឺ មួយគ្រឿងបោះពួយទៅបុ.កបង្កាន់ដៃស្ពានអាកាស៧ មករា រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់។ អ្នកបើកបរនោះមានឈ្មោះ លីម ឡាយអ៊ូ អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៣សេអឺ០ ផ្លូវលេខ១៦១ ភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញបានបើករថយន្តម៉ាកហ្វតរ៉េនជឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA1827។ បុរសរ.ងគ្រោះបើករថយន្តលឿនដូចហោះ លុះដល់ចំណុចកើតហេតុបានរេចង្កូតទៅបុ.កបង្កាន់ដៃស្ពានអាកាស៧មករា របើករបាំងថ្មមួយផ្ទាំង និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ ចំណែកម្ចាស់រថយន្តរងរបួសធ្ងន់ធ្ងរត្រូវបាន បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកដាក់រថយន្តស.ង្គ្រោះបន្ទាន់រួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរភ្លាមៗ ដោយជនរ.ងគ្រោះរងរបួ.សធ្ងន់ធ្ងរពេកបានបាត់ប.ង់ជី.វិតនៅឯមន្ទីពេទ្យ ហើយរថយន្តស.ង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ ក្រោយកើតហេតុ ក្នុងនាមជាភរិយារបស់ជនរងគ្រោះខាងលើ ពិតជាមិនអាចធ្វើចិត្តបានទេ ដោយអ្នកនាងបានបង្ហោះរូបថតកូនតូចៗ ២ នាក់ នៅក្នុងពិធីបុណ្យ និងបានពោលពាក្យថា: រូបថតយើង៤នាក់ ប៉ា កូន ម៉ាក់ ណាប្តី មិចបងមិនជួយពរកូនអូនចឹង ហាសប្តី៕
Read MoreDay: January 19, 2021
អូនតូច ឆលី រាល់ថ្ងៃតែងធ្វើបែបនេះ រហូតម៉ាក់ៗទម្លាយអារម្មណ៍ពិតលើ FB
ឈ្មោះជាអ្នកម្ដាយដែលមានកូនតូចៗ តែងតែមានការរវល់ក៏ដូចជាហត់នឿយខ្លាំងនៅក្នុងការមើលថែទាំកូនប្រុសស្រី ដោយសារតែពួកគេជាក្មេងមួយចំនួនដែលរពិស នឹងចូលចិត្តលេងច្រើនធ្វើឱ្យអ្នកម្ដាយមួយចំនួនហត់បន្ដិចក្ដី តែនេះជាក្ដីសុខម្យ៉ាងក្នុងគ្រួសារ។ យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតជាអ្នកម្ដាយសម័យថ្មីមួយរូបរបស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិញ ឃើញថា បន្ទាប់ពីសាងគ្រួសារ រៀបការជាមួយ លោក អ៊ឹង សុខលី ដែលត្រូវជាប្អូនប្រុសរបស់ថៅកែទូរទស្សន៍ ហង្សមាស កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ និង បានទទួលចំណងដៃ កូនប្រុសដ៍គួរឱ្យក្នាញ់ម្នាក់ ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី នោះ តារាចម្រៀងស្រីរូបនេះ តែងតែបង្ហោះរូបភាពលក្ខណៈគ្រួសារ យ៉ាងមានភាពកក់ក្ដៅនៅលើបណ្ដាញសង្គមជារឿយៗ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពេលនេះ អូនតូច ឆលី មានអាយុជាងមួយខួបទៅហើយ។ បន្ទាប់ពីមានវ័យកាន់តែធំ ឆលី កាន់តែមានមុខមាត់ស្រស់ស្អាត ជាពិសេសទៀតថែមទាំងជាក្មេងដែលឆ្លាត ព្រមទាំងមើលទៅរពិសណាស់ ធ្វើឱ្យអ្នកម្ដាយដ៏ស្រស់ស្អាត ឱក សុគន្ធកញ្ញា ហាក់ហត់ខ្លាំងនៅពេលដែលត្រូវបានអូនតូច ឆលី កូរម្ដងៗ។ តួយ៉ាង កាលពីពេលថ្មីៗនេះ ម្ចាស់បទ «សុំយំម្ដង» រូបនេះ បានបង្ហោះសារមួយរៀបរាប់ពីសកម្មភាពកូនប្រុសជាទីស្រឡាញ់ថា ៖ «សកម្មភាព check in របស់ Charlie និយាយទៅដេញចាប់ចង់ខ្យល់ មួយថ្ងៃៗ ម្នាក់ហ្នឹងបញ្ជាខ្ញុំបានគ្រប់យ៉ាង មិនយល់ តែពេញចិត្ត»។បន្ថែមពីនេះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារដែលមានន័យប្រហាក់ប្រហែលឃ្លាខាងលើមួយទៀតថា ៖ «និយាយទៅយើងតាមគាត់បានគ្រប់យ៉ាង តែគាត់អត់តាមយើងវិញអីតិច»។ បន្ទាប់ពីបង្ហោះសាររៀបរាប់ពីសកម្មភាពកូនប្រុសដ៏គួរឱ្យស្រឡាញ់ អមជាមួយនឹងរូបភាពជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុករួចហើយនោះ មានបណ្ដាអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិចាប់អារម្មណ៍ ព្រមទាំងពោលពាក្យថា អូនឆលី នៅតូចមើលទៅរពិសណាស់…
Read Moreភ្ញាក់ព្រឺត! ស្ងាត់ៗ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ចែ ទ្រី ដាណា ជា….
ប្រិយមិត្តអ្នកលេងបណ្តាញសង្គម បើនិយាយដល់អ្នកស្រី ទ្រី ដាណា ប្រាកជាស្គាល់ជាក់ជាមិនខាត ជាពិសេសតាមរយៈទង្វើមនុស្សធម៏នាពេលបច្ចុប្បន្នតែងតែលេចមុខ របស់អ្នកស្រី និងស្វាមីជារឿយៗ។ ជាក់ស្តែងនេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងយ៉ាងដូច្នេះថា៖ ព្រះមហាក្សត្រ ខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យប្រោសប្រទាន គ្រឿងឥស្សរិយយស ជា តូបការចំនួន៤រូប , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២២រូប, គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្នថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន៨រូប។ ក្នុងនោះផងដែរចំពោះ លោក ឧកញ៉ា ហ៉ីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ) និងលោកស្រី ទ្រី ដាណា ដែលបានព្រះមហាក្សត្រប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកទាំងពីរ៕ ដើម្បីជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោមនេះ៖
Read Moreថាមែនៗ ក្រោយល្បីឈ្លោះគ្នាបែកផ្សែង ថាបែកគ្នា មានអីស្រាបតែពេលនេះ Love Riya និងប្រូសូនី លេចមុខដេក….
ភ្នំពេញ៖ បើនិយាយដល់អ្នកមេម៉ាយ រូបស្រស់ Love Riya ដែលរាល់ថ្ងៃនេះ អ្នកនាង បានរក ឃើញអ្នកស្អំបេះដូងហើយគឺប្រូសូនី ដែលបងប្អូនតែងតែឃើញ លោកជាមួយអ្នក នាង Love Riya ធ្វើដំណើរទៅណាមក ជាមួយគ្នា និងតែងតែបង្ហាញពីភាពផ្អែមល្អែម ចំពោះគ្នា តាមរយៈការបង្ហោះ វិដេអូ ឬ រូបភាពជាដើម។ ដោយឡែកមួយរយៈមុនស្រាប់តែធ្លាយដំណឹងង ទាស់គ្នាជាមួយប្រូសូនី ពាក់ពន្ធរឿងចាស់ៗ បែក ផ្សែងតែម្តង។ ក្នុងនោះផងដែរក៏មានបងប្អូនបានចូលមខមិនថា “គូព្រេងមិនព្រាត់គឺអញ្ចឹង”។ ភ្លាមនោះស្រាប់តែអ្នកនាង Love Riya បានឆ្លើយតបវិញថា “អើ! និយាយអញ្ចឹង បើអ្នកគ្រូគាត់ថា បើគាត់ទាយឲ្យយើង បើគាត់ទាយទទេអញ្ចឹង គាត់ឲ្យយើង ជឿតែ៣០ភាគរយទេ ប៉ុន្តែបើគាត់ដុតទៀត គាត់ថា គឺ១០០ភាគរយ អត់បែកគ្នាទេ “។ ប្រការនេះហើយ ទើបធ្វើឲ្យពួកគេមានការអាក់អន់ស្រពន់ចិត្តរៀងៗខ្លួនរហូតចាក់ទុកខ្លួនឯង ជាមនុស្សល្ងង់ដូចគ្នា។ ការឧស្សាហ៍មានរឿងជាមួយគ្នា បានធ្វើឲ្យអ្នកគាំ ទ្រពួកគេទាំង២ ស្នើសុំយ៉ាងទទូច កុំឲ្យពួកគេធ្វើដូចកូនក្មេងទៀត ហើយទីបំផុតពួកគេក៏អាចផ្សះផ្សាបានឡើងវិញ បង្ហាញភាពផ្អែមល្ហែមដោយលេចមុខកំពុងដេកដើម្បីឡាយលក់ផលិតផលទៀតផង
Read More