ពុកម៉ែ បងប្អូន មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ តាមរយៈទង្វើរសប្បុរសធម៌របស់ស្រីអូន និងស្វាមី ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ស្រីអូន និងស្វាមី បាននាំយកថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ស្ទើរមិនគួរឲ្យជឿ ដើម្បីជួយកូនៗរងគ្រោះ ដែលរស់នៅក្នុងអង្គការ Afesip Cambodia។ ស្រីអូន បានបញ្ជាក់យ៉ាងច្បាស់ថា “តាមរយ:លោកជំទាវ យឹម ឆៃលីន ក្រុមប្រឹក្សាភិបាលកិត្តិយស របស់ អង្គការ Afesip Cambodia នាងខ្ញុំ ស្រីអូន និងស្វាមី បានផ្តល់ថវិកា ជួយកូនៗរងគ្រោះ ដែលរស់ នៅក្នុងអង្គការ ចំនួន ៥៤៤,០០០,០០០រៀល (១៣៦.០០០ដុល្លារ) សម្រាប់សម្រួលដល់ ប្រតិបត្តិការរបស់អង្គការ ២ ឆ្នាំ និងបន្តជួយអង្គការ រយ:ពេល ១០ ឆ្នាំ។នាងខ្ញុំសូមអរគុណដល់ លោកជំទាវ យឹម ឆៃលីន ដែលយកចិត្តទុកដាក់ លើកូនៗ រងគ្រោះ។ បញ្ជាក់: កូនៗរងគ្រោះទាំងអស់ ទទួលបានការទំនុកបំរុងទាំងការស្នាក់នៅ ហូបចុក និងការសិក្សា រហូតដល់ថ្នាក់មហាវិទ្យាល័យ ហេីយនាងខ្ញុំក៏បានបន្ដការជួយដល់ម្ដាយក្មេងរងគ្រោះដែលមានជីវភាពលំបាកខ្លាំងផងដែរ សូមជូនបុណ្យផងបងប្អូនខ្មែរ”៕ សូមទស្សនារូបភាពខាងក្រោម
Read MoreDay: January 20, 2021
នេះហើយក្តីសុខពិតដែលលុយមិនបានទិញបាន!! ទោះបីជាមានទ្រព្យសម្បត្តិ ច្រើនប៉ុណ្ណា តែគ្មានក្ដីស្រលាញ់ពិតប្រាកដ ស៊ូរអត់ប្រសើជាង…
អំណាចរបស់លុយ ពិតជាខ្លាំង ប៉ុន្តែនៅមានរឿងជាច្រើនដែលលុយមិនបានទិញបាន ដូចជាសុភមង្គលពិតប្រាកដមួយដែលមនុស្សគ្រប់គ្នាត្រូវការ ដោយភ្ជាប់ជាមួយឃ្លាខាងលើនេះ សូមក្រលេកមកមើលរូបភាពរបស់គ្រួសារមួយ ដែលមានគេថតបាននៅឯទឹកដីអង្គរ ដោយ គាត់ជាប្តីកំពុងតែដុបប្រពន្ធ និងកូនតូច នៅលើកង់ ធ្វើឲ្យអ្នកថតបានពិតជារំភើបជំនួស និងបានពោលពាក្យនៅលើគណនីរបស់គាត់ដែលមានឈ្មោះ Pha Moza បែបនេះថា: “សុភមង្គលមួយដែលកើតចេញពីការស្រឡាញ់ពិត គួរអោយសរសើរណាស់ លួចថតពួកគាត់ចេញពីក្នុងឡានមក គាត់អត់ដឹងខ្លួនទេ ហិហិ។ គាត់អ្នកខេត្តសៀមរាប”។ ក្រោយឃើញបែបនេះ មហាជនជាច្រើនបានចូលមកខមិនថា: “សុភមង្គលមិនអាស្រ័យតែលើសម្ភារះនិយមឬទ្រព្យសម្បត្ដិនោះទេគឺវាស្ថិតនៅលើការស្ម័គ្ររបស់បុគ្គលពីនាក់ដែលព្រមទទួលមើលថែគ្នាទោះស្ថិតក្នុងស្ថានបែបណាក៏ដោយក៏មិនព្រមបោះបង់់គ្នាចោលឡើយបែបហ្នឹងទើបហៅថាសុភមង្គលពិតប្រាកដ” និងមានបងប្អូនខ្លះទៀតបានរៀបរាប់ថា “ទោះបីជាមានទ្រព្យសម្បត្តិ ច្រើនប៉ុណ្ណា តែគ្មានក្ដីស្រលាញ់ពិតប្រាកដ ស៊ូរអត់ប្រសើជាង….”។ និងមានអ្នកខ្លះទៀតថា “សុភមង្គលមួយដែល ពុកម៉ែខ្ញុំ ធ្លាប់បង្ហាញអោយឃើញ”៕
Read Moreទើបសម្ញែងឡាន Rolls Royce ថ្មីៗឥលូវ ឈួន សុវណ្ណឆៃ បង្ហាញផ្ទះដ៏ធំមួយទៀត….
បើទោះមិនមែនជាតារាចម្រៀងដែលឈរក្នុងលំដាប់ជួរមុខក៏ពិតមែនតែ ឈួន សុវណ្ណឆៃ តែងធ្វើឱ្យ មហាជនក៏ដូចជាមិត្តភក្តិមានការចាប់អារម្មណ៍ខ្លាំង ព្រោះជារឿយៗនាងតែងបង្ហាញភាពហ៊ឺហា តាមរយៈការប្រើប្រាស់នូវសម្ភារទំនើបៗ ដែលមានតម្លៃខ្ពស់ គួរឱ្យសរសើរ។ គេចាំបានថា ឈួន សុវណ្ណឆៃ ទើបនឹងបង្ហាញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ដែលមានតម្លៃក្បែរលានដុល្លារមិនបានប៉ុន្មានផង ពេលនេះ តារាចម្រៀងរូបនេះ បានបង្ហាញផ្ទះដ៏ធំមួយទៀត ដែលកំពុងសាងសង់ ធ្វើឱ្យអ្នកគាំទ្រជញ្ជក់មាត់សរសើរពីភាពមានបានរបស់តារាចម្រៀងរូបនេះជាខ្លាំង។ ក្នុងនោះក៏មានការលើកឡើងថា ក្រៅពីមានអាជីពជាតារាចម្រៀង ឈួន សុវណ្ណឆៃ មានមុខរបរគ្រាក់ៗនៅក្នុងដៃ ដែលមាន ដូចជា បើកកសិដ្ឋានចិញ្ចឹមជ្រូក និង អចលនទ្រព្យ ជាដើម។ យ៉ាងណា មហាជនគិតថា នេះអាចជាមូលហេតុ ដែលធ្វើឱ្យតារាចម្រៀង ឈួន សុវណ្ណឆៃ ហាយសូរខ្លាំងបែបនេះ។ ដ្បិតមានជីវភាពខ្ពស់ត្រដែតបែបនេះក៏ពិតមែនតែ ឈួន សុវណ្ណឆៃ នៅតែបន្តអាជីពសិល្បៈដដែល។ វ័យកាន់តែច្រើនតែបើ ក្រឡេកមើលសម្រស់របស់ ឈួន សុវណ្ណឆៃ នៅតែស្រស់ស្អាត និង លេចធ្លោរហូតមានការលើកឡើងពីសំណាក់អ្នកនៅក្នុង និងក្រៅសិល្បៈថា ឈួន សុវណ្ណឆៃ កាន់តែក្មេង ស្រស់ស្អាតជាងពីមុនទៅទៀត បើទោះនាងមានកូនៗពេញវ័យជំទង់ទៅហើយ៕
Read Moreទឹកចិត្តមហាល្អដូចគ្នា! ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលអំណោយលោកទៀ វិចិត្រនូវកូនខ្លាឃ្មុំ១ក្បាល សត្វ…
នៅថ្ងៃនេះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះអោយដឹងដូច្នេះថា” ព្រឹកថ្ងៃសៅរ៍ទី១៦ ខែមករា ឆ្នាំ២០២១បានទទួលអំណោយពីក្មួយទៀ វិចិត្រដែលបាននាំយកមកនូវកូនខ្លាឃ្មុំ១ក្បាល សត្វទោច១ក្បាល និងសត្វស្វាពីរក្បាលសម្រាប់អោយខ្ញុំយកទៅចិញ្ចើមបីបាច់ថែរក្សាការពារទុកនៅក្នុងសួនសត្វ ក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យក្នុងនោះផងដែក្មួយក៏បានអោយគ្រឿងសមុទ្រជាច្រើនផងដែ ពូនឹងមីងមានតែប្រហុក ទឹកប្រហុក និងទឹកត្រីជូនក្មួយវិញតែប៉ុណ្ណោះ ពូនឹងមីងសូមជូនពរក្មួយងអោយជួបប្រទះតែពុទ្ធពរ ទាំងប្រាំប្រការកុម្បីឃ្លៀងឃ្លាតឡើយ ។”
Read Moreថាមែនៗ បែកធ្លាយពូ ហន ត្រូវសម ត្ថកិច្ចខេ ត្តក ណ្តាល កោះហៅមកសួរនាំ ក្រោយពី….
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើតបជូនបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់ បណ្តាញសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការLives ពីសកម្មភាពសមត្ថកិច្ចនគរបាលចរាចរណ៍ ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយដោយប្រើអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនោះ។ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវនិងឆ្លើយតបចំពោះខ្លឹមសារដែលសារព័ត៌មានបានធ្វើការ Live នោះ។ ជាលទ្ធផល៖ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបំភ្លឺឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុម ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបើកបរយានយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅចំណុចគោលដៅ លើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក។នៅពេលកំពុងអនុវត្តនោះសមត្ថកិច្ចបានឃាត់រថយន្ត០១គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរដោយឈ្មោះ ភិន ដុំ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលនោះឈ្មោះ ផាត់ ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលអង្គុប ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង មុខរបរ សារព័ត៌មានក្តាមក្រហម តួនាទី និពន្ធនាយករង ដែលជិះនៅខាងក្រោយរថយន្តនោះ បានចុះមកធ្វើការ LIVE…
Read Moreសពលោកវេជ្ជបណ្ឌិត បាត ចាកុប នឹងមកដល់ស្អែកនេះ ឯភរិយាមិនអាចសូម្បីមើលមុខស្វាមីជាចុងក្រោយ
នៅថ្ងៃទី ១៩ មករា ២០២១ នេះ ទំព័រហ្វេសប៊ុកផេក អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានបញ្ជាក់លម្អិតពីបច្ចុប្បន្នភាព នៃការបញ្ជូនសពលោកវេជ្ជបណ្ឌិត បាត ចាកុប ពីប្រទេសថៃ មកគេហដ្ឋានវិញ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ តាមប្រភពខាងលើឱ្យដឹងថា លោកបណ្ឌិត បាត ចាកុប បានទទួលមរណភាពក្នុជន្មាយុ ៥៤ ឆ្នាំ នៅមន្ទីរពេទ្យក្រុងបាងកកនាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៧: 00 ល្ងាច ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅភ្នំពេញ ។ បន្ទាប់មក រូបលោកត្រូវបានបញ្ជូនតាមយន្តហោះទៅព្យាបាលបន្តនៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ។ បច្ចុប្បន្ន ក្រុមគ្រួសារ និងសហការីរបស់លោក បាននិងកំពុងរត់ឯកសារដើម្បីបញ្ជូនសពលោកមកប្រទេសកម្ពុជាវិញដើម្បីធ្វើបុណ្យតាម ប្រពៃណី ដោយរំពឹងថានឹងមកដល់នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈដែលភរិយារបស់លោក លោកស្រី យ៉ាវស៊ីថាន នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀតនៅពេលមកដល់ប្រទេសកម្ពុជា ដោយសារតែវិធានការបង្កា ការរីករាលដាលនៃកូវីដ១៩រវាងប្រទេសទាំងពីរ ។ ដូច្នេះលោកស្រីនឹងមិនមានឱកាស សូម្បីតែមើលមុខ ឬប៉ះរាងកាយ និងមិនបានចូលរួមពិធីបុណ្យសពរបស់ស្វាមីគាត់ដោយផ្ទាល់ និងជាលើកចុងក្រោយឡើយ ។ ការទទួលមរណភាពរបស់លោកបណ្ឌិតបាត ចាកុប ដែលជាស្ថាបនិកចម្បងនៃអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ គឺជាភាពសោកសៅបំផុតមួយសម្រាប់ប្រជាជនកម្ពុជា ។ មរណភាពរបស់លោកបណ្ឌិត គឺជាបាត់បង់បុរសដ៏អស្ចារ្យម្នាក់ដែលបានចូលរួមចំណែកយ៉ាងច្រើនចំពោះកិច្ចអភិវឌ្ឍ នៃប្រព័ន្ធសុខាភិបាលសាធារណៈនៅប្រទេសកម្ពុជា ។ សន្តានចិត្តមេត្តាករុណា និង ក្តីស្រឡាញ់របស់លោកចំពោះប្រទេសកម្ពុជានឹងត្រូវបានចងចាំជានិច្ច ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreអ្នកនាង ដេត ម៉ាលីណា បង្ហោះសារមួយឃ្លាដ៏មានន័យនិយាយអំពី “ញាតិមាត់ចោលម្សៀត”
អ្នកនាង ដេត ម៉ាលីណា អតីតភរិយាឧកញ៉ា ឌួង ឆាយ ដែលជាស្រ្តីម្នាក់ដ៏រឹងមាំ និងជាបុគ្គលម្នាក់ ដ៏ជោគជ័យ នៅក្នុងវិស័យអនឡាញ និងមុខជំនួញផ្សេងទៀត ដែលលោកស្រី កំពុងតែកាន់កាប់ ជាច្រើន នៅក្នុងដៃ ។ លោកជំទាវ ត្រូវបានមហាជនជាច្រើន គោរពស្រលាញ់ និងពេញចិត្ត ទៅលើទំហំចិត្តរបស់លោកជំទាវ យ៉ាងខ្លាំង ។ ការជួយយកអាសារដល់អ្នកដទៃ ពិសេស គឺបងប្អូនទីទាល់ក្រ លំបាកនានា ដែលនាពេលកន្លងមកលោកជំទាវបានជួយ។ កាលពីថ្មីៗនេះដែរ អ្នកនាងបានបង្ហោះសារដ៏មានអត្ថន័យមួយឃ្លាដែលមានអត្ថន័យដូចតទៅនេះថា ៖ “ប្រឹងញញឹមធេី្វដូចធម្មតាទាំងដែលជីវិតពេារពេញទៅដេាយសម្ពាធនិងបញ្ហារាប់មិនអស់ កុំរស់ផ្កាប់មាត់ញាតិព្រោះអីញាតិខ្លះមាត់ចោលម្សៀតអង្គុយតែនិយាយដើមគេ។” សារមួយឃ្លានេះដែលបានបង្ហោះអមជាមួយរូបភាពមួយសន្លឹក ទទួលបានការចុចឡាយ និងស៊ែរជាច្រើន ហើយក៏មានការសរសេរមតិសរសើរនូវការបង្ហោះសារមួយឃ្លានេះ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាហូរហែផងដែរ៕
Read Moreអីយ៉ូយ! Chief ណារ៉ា ទម្លាយរូបចាស់ៗកាលពី ២០ឆ្នាំមុន សង្ហាអស់ស្ទះ….
ជឿជាក់ថា មហាជនជាច្រើនប្រាកជជាបានស្គាល់ Chief ណារ៉ា ដែលមានឈ្មោះពិតប្រាកដថា រិន ណារ៉ា ជាគណៈកម្មាការនៅក្នុងកម្មវិធី Master Chief Khmer របស់ទូរទស្សន៍ ស៊ីធីអិន។ អ្វីដែលចាប់អារម្មណ៍ បើត្រលប់ទៅអតីតកាល កាលពី ២០ឆ្នាំមុន អ្នកគាំទ្រប្រាកដជាភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពីបានឃើញសម្រស់ដ៏ស្រស់សង្ហារបស់ Chief ល្បីឈ្មោះរូបនេះ។ ក្នុងឈុតសម្លៀកបំពាក់បែបបុរាណ ដោយឈរថតជាមួយអ្នកគ្រូ គង់ ណារី គេសង្កេតឃើញថា Chief ណារ៉ា ពិតជាមានទម្រង់មុខស្រស់សង្ហាជាខ្លាំង ដោយអ្នកគាំទ្រខ្លះថា Chef ណារ៉ា មានរូបរាងស្រដៀងទៅនឹង តារាសម្តែងលោក យុត្ថារ៉ាឆានី ហើយមហាជនខ្លះទៀតថា លោក មានមុខមាត់ ស្រដៀងតារាចម្រៀង អាន គុណកូឡា ជាដើម។ យ៉ាងណាមិញ នៅក្នុងបទសម្ភាសជាមួយ «កម្មវិធីពេញចិត្តឬអត់» Chief ណារ៉ា បានលើកឡើងពីផលវិបាកក្នុងនាមជាចុងភៅដែលអាចនិយាយថា ជាការងារមួយលំបាកខ្លាំង ព្រោះទទួលទានអាហារមិនដែលបានទៀងពេលវេលាឡើយ ហើយពេលខ្លះលោកទទួលទានអាហារពេលល្ងាចនៅម៉ោង ១១ យប់ឯណោះ។ នេះអាចជាមូលហេតុមួយ ដែលនាំឱ្យ គណៈកម្មាការល្បីឈ្មោះរូបនេះ ត្រូវប្រឈមមុខនឹងការផ្លាស់ប្ដូររូបរាងបែបនេះ។ លើសពីនេះទៅទៀត លោកលើកឡើងថា លោកក៏ប្រឈមមុខនឹងការប៉ះពាល់ជាមួយជំងឺក្រពះ និង សួតទៀតផង។ ដោយឡែក បើនិយាយពីដៃវិញ គឺលោកត្រូវរលាកមុតសុះសាច់អស់ហើយ តែបើទោះបីជាយ៉ាងនេះក្តី Chief រូបនេះ អះអាងថា លោកនៅតែស្រឡាញ់អាជីពមួយនេះ ព្រោះជាទេពកោសល្យតាំងពីកំណើតរបស់លោក។ បើគិតមកដល់ពេលនេះ Chief ណារ៉ា ប្រឡូកក្នុងអាជីពជាចុងភៅអស់រយៈពេលប្រមាណជា ១៣ ឆ្នាំមកហើយ។ លោកកាន់តែមានឈ្មោះបោះសំឡេងខ្លាំង ក្រោយពីបង្ហាញវត្តមាននៅក្នុងនាមជាគណៈកម្មាការនៅក្នុងកម្មវីធី Master Chief Khmer ទាំងពីររដូវកាលនេះ៕
Read Moreលេងឈឺៗមេស! ក្រោយបែកធ្លាយចំណូល អាជី អ្នកលក់ឡេបាន ១០ម៉ីនដុល្លា/១ថ្ងៃមក មានអីស្រាប់តែ…..
ក្រោយពីបែកធ្លាយវិដេអូសំភាសន៏មួយហាក់ផ្ទុះកក្រើកពេញបណ្តាញសង្គមហ៊្វេសបុកទាក់ទងនឹងជីវិតអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និង ប្អូនស្រី តេង ដាណា ហៅអាម៉ី ដែលមានលក់ គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ Ah Gi Leader ទទួល បានប្រជាប្រិយភាពពីហ្វេនៗ ទិញឡេព្រោះថាពេលLive ម្តងៗមានអ្នកមើលច្រើន ជាពិសេសតែងតែមានប្រូមូសិនរាល់ ថ្ងៃនះពិតជាភ្ញាក់ផ្អើលជាខ្លំាងថ្មីៗនេះស្រីស្អាត អាជី កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងឡើង បន្ទាប់ពីនាង ដោយ ឡែកអាជី បានបង្ហើបថាកាលពីរកស៊ីដំបូងមានដើមទុនរកស៊ីត្រឹមតែ៥០ដុល្លារសោះ ឥឡូវបងប្អូនស្រី២នាក់នេះឡូយឆាយ ហាយសូខ្លាំងណាស់ ប្រើប្រាស់សម្ភារៈនិយមថ្លៃៗ រហូតចំណូលពេលខ្លះឈាន់ដល់១ថ្ងៃ១០ម៉ឺនដុល្លារឯណ្ណោះ មានអីស្រាប់តែអ្នកខមិនព្រោតព្រាត លេងចុកៗ ដើម្បីជ្រាបលម្អិតថាបែបណានោះ សូមអានខមិននូវរូបភាពខាងក្រោមនេះទាំងអស់គ្នា៖ សូមទស្សនារូបភាពខាងក្រោម
Read Moreនៅចាំពួកគាត់អត់! ពេលនេះអ្វីដែលគ្រប់គ្នាចង់ដឹងលទ្ធផល ទីបំផុតចេញហើយ…..
ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាច្រើន ប្រហែលជានៅចាំគូស្នេហ៏ខុសវ័យមួយគូនេះហើយ ហើយអ្វីដែលគ្រប់គ្នារងចាំមើល ពេលនេះចេញលទ្ធផល ដោយនេះបើយោងតាម ប្រភពភរិយារូបនេះ បានបង្ហោះសារទំាងក្តីរំភើបក្នុងហ្វេសប៊ុក Neng Chanthy Chamming របស់ខ្លួនថា “ម៉ាក់ និងប៉ា ក៏ដឹងថា គ្រប់ជីវិតគឺមានទុក្ខ ម៉ាក់មិនដឹងថា ត្រូវត្រេកអរ ឬយ៉ាងណា សម្រាប់ការផ្ដល់នូវជីវិតថ្មីមួយនេះ អ្វីដែលម៉ាក់ខ្លាច គឺខ្លាចមិនអាចផ្ដល់ ចំណេះដឹងអោយកូនបានគ្រប់ជ្រុងជ្រោយ ម៉ាក់ប៉ាសុំទោសដែលនាំកូនមកពិបាកជាមួយ តែម៉ាក់ត្រេកអរ ដែលម៉ាក់មានកូនដែលជា ចំណងដៃនៃក្ដីស្រលាញ់រវាងម៉ាក់ និងប៉ា សូមអោយកូនជាកូនដ៏ល្អសម្រាប់ម៉ាក់ និងប៉ា”៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ សូមទស្សនារូបភាពខាងក្រោម
Read More