បុរសម្នាក់ គ្រាន់តែច្រឡំដៃបង្ហោះរូបថតខ្លួនឯងពេលដែល.រួ.ម.រ័.ក.ជាមួយស្រីស្នេហ៍រួចភ្លាមៗ បានមួយសន្ទុះ ក៏ត្រូវបានបែកធ្លាយទៅដល់ព័ត៌មាន នៅប្រទេសវៀតណាម ដែលបានចុះផ្សាយព្រោងព្រាត ធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។ ខាងក្រោមនេះ គឺជារូបរបស់បុរស ដែលច្រឡំផុសរូបអាក្រាតរបស់សង្សាខ្លួន។ ពិតណាស់សង្គមហ្វេសប៊ុកមិនមែនធម្មតាទេកុំចេះតែហ៊ានផុសផ្ដេសផ្ដាស់ឲ្យសោះ មុនហ្នឹងសម្រេចចិត្តផុសអ្វីមួយ។ គួរតែពិនិត្យមើល និងពិចារណាឲ្យបានច្បាស់លាស់ កុំឲ្យដូចករណីនេះ។ បើទោះបុរសរូបនេះព្យាយាមខំប្រើពាក្យដោះសារ និងលុបការផុសរបស់ខ្លួនចោលភ្លាមៗពេលនោះ ក៏ដោយតែអ្វីៗទាំងអស់នេះ វាបានចេញទៅដល់ភ្នែករបស់មហាជនជាច្រើន ជាពិសេសគឺអ្នកដែលកំពុងលេង facebook ហ្នឹងតែម្ដង។ រឿងហេតុដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅប្រទេសវៀតណាម។យុវជនរូបនេះបានស្ថិតនៅក្នុងការតាមដាន និងស៊ើបអង្កេតរបស់ប៉ូលិសបច្ចេកទេសរបស់វៀតណាម ហើយនៅពេលនេះក៏កំពុងនិងតែត្រូវបានអាណាព្យាបាលរបស់ខាងស្រី ដែលជានារីនៅក្នុងរូបថតនេះដាក់ពាក្យបណ្ដឹង ។ ខាងក្រោមនេះគឺជារូបរបស់នារីក្នុងរូបថត ដូចច្នេះរឿងរ៉ាវវានិងក្លាយជាយ៉ាងណានោះ ពួកយើងយកជំរាបបន្ថែមទៀត ឲ្យប្រិយមិត្តដឹងកាន់តែច្បាស់។ខាងក្រោមនេះគឺជារូបរបស់គូស្នែហ៏ទាំងពីថតរួមគ្នា… ទោះជាយ៉ាងណាក្ដី យើងសង្ឃឹមថា បងប្អូនខ្មែរយើងទាំងអស់គ្នា សូមមានការប្រុងប្រយ័ត្នចំពោះ ការថតរូបដែលមិនសមរម្យ ទុកក្នុងទូរសព្ទ័ច្រើនពេកជៀសវាងការ ច្រឡំដៃយករូបរបស់ខ្លួនឯង ទៅបង្ហោះនៅលើបណ្ដាញសង្គម នោះអ្នកនឹងដូចបកអាក្រាតខ្លួនឯងអញ្ជឹងដែរ។ ដូច្នេះហើយសូមបងប្អូនមេត្តាជួយស៊ែរចែករំលែកផងគ្រាន់ជាគំរូដាស់តឿនសតិអ្នកលេងបណ្ដាញសង្គមគ្រប់គ្នាជាពិសេសគឺយុវវ័យយើងតែម្ដង៕
Read MoreDay: January 21, 2021
អុញនោះ! ស្ងាត់ៗស្រាប់តែស្រីស្អាត អ៊ីង អ៊ីង ត្រូវគេចោ ទថាយកប្តីគេ រហូតដល់នាងចេញមកឆ្លើយតបវិញថា…
តារាសម្តែងរូបស្រស់សាច់សខ្ចី អ៊ីង អ៊ីង បានបង្ហាញអារម្មណ៍ច្រឡោតខឹង ដែលសុខៗត្រូវបាននារីម្នាក់ចោទថាយកប្តីគេ ដោយក្នុងនោះ នាងបានបង្ហោះសារវែងអន្លាយព្រមទាំងអះអាងថា នាងសុំមិននិយាយអ្វីឡើយ ដោយទុកឱ្យផ្លូវច្បាប់ជាអ្នកដោះស្រាយ។ នេះជាលើកដំបូងដែលតារាស្រីរូបរាងស្រឡូនស្អាតម្នាក់នេះបានពើបប្រទះនូវរឿងអាសូ្រវបែបនេះដោយក្នុងនោះ អ៊ីង អ៊ីង បានបង្ហោះសារជាចំហយ៉ាងវែងដែលបញ្ជាក់ថា នាងមិនបានពាក់ព័ន្ធជាមួយប្តីអ្នកណាឡើយ ហើយបើមែននាងចង់ឱ្យប្តីឬប្រពន្ធនោះចេញមុខមកដោយស្រាយជាមួយនាង។ ហើយសម្រាប់នាងពេលនេះ សុំមិននិយាយអ្វីទាំងអស់ ដោយទុកឱ្យច្បាប់ដោះស្រាយមានរឿងអ្វីនិយាយជាមួយមេធាវី នាងបាន។ ការលើកឡើងច្បាស់ ៗរបស់តារាស្រីរូបស្អាតម្នាក់នេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានចូលរួម លើកទឹកចិត្តរូបនាង និងអះអាងថាមាសសុទ្ធមិនខ្លាចភ្លើងទេ ហើយក៏មិនជឿថា Idol ធ្វើរឿងបែបនេះ ដែរ។ គួរឱ្យដឹងថា អ៊ីង អ៊ីង ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានសម្រស់ស្អាត និងទាក់ទាញ ជាពិសេសរូបរាងតូចស្រឡូន និងស្បែកសខ្ចីតែម្តង។ បច្ចុប្បន្ន នាងហាក់មិនសូវលេចមុខនៅក្នុងអាជីពសិល្បៈប៉ុន្មានឡើយ ក្រោយពីចែកផ្លូវជាមួយតារាចម្រៀង ម៉ា ច័ន្ទបញ្ញា ប៉ុន្តែកន្លងមកនាងធ្លាប់ប្រាប់ថា រយាលការងារសិល្បៈ ដោយសារជាប់រវល់មើលការខុសត្រូវនៅក្នុងហាងកែសម្ជស្សមួយកន្លែង។ អ្វីដែលកត់សម្គាល់ ចាប់តាំងពីចែកផ្លូវជាមួយគូស្នេហ៍ អ៊ីង អ៊ីង កាន់តែស្អាតជាងមុន ដែលជារឿយៗ នាងតែងបង្អួតភាពសិចស៊ី ធ្វើឱ្យបុរសមិនតិចទេធ្លាក់ក្នុងអន្លង់ស្នេហ៍រូបនាង៕
Read Moreខួបស្នេហ៍ ២ ឆ្នាំ អេដវីន ពោលពាក្យសន្យាមួយនេះទៅកាន់គូស្នេហ៍ ផ្អែមដូចទឹកឃ្មុំ…
មហាជនអ្នកគាំទ្រ បានដឹងមកហើយនូវចំណងស្នេហ៍ដ៏ស្អិតល្មួតរវាងតារាសម្តែង និង បង្ហាញម៉ូដ អេដវីន និង គូស្នេហ៍ កាន់តែបង្ហាញពីភាពផ្អែមល្ហែមជាលក្ខណៈគ្រួសារយ៉ាងមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ លើសពីនោះថ្មីៗ អេដវីន ក៏ហាក់កំពុងមមាញឹក និង បោះជំហានទទួលបានភាពជោគជ័យបន្ថែមទៀតលើរបររកស៊ីបើកហាងសាំងអាំងទៀតផង ។ យ៉ាងណាមិញ ធ្មេចបើកៗបើគិតត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នេះ តារាប្រុសស្រស់សង្ហារូបនោះ បានសាងស្នេហ៍ជាមួយនឹងអ្នកម៉េម៉ាយស្រស់ស្អាតរូបនោះ បានរយៈពេល ២ ឆ្នាំមកហើយ ។ ក្នុងថ្ងៃខួបស្នេហ៍ ២ ឆ្នាំ នេះដែរ អេដវីន បានបង្ហោះសារផ្អែមល្ហែមមួយឃ្លាដល់គូស្នេហ៍ ដែលធ្វើឲ្យអ្នកអានលើសជាតិស្ករមិនតិចនោះទេ ។ ជាងនោះទៅទៀត ក្នុងសារនោះដែរលោកក៏បានពោលពាក្យសន្យានៃចំណងស្នេហ៍របស់ខ្លួនថា «Happy Anniversary ២ ឆ្នាំ ប្រពន្ធសម្លាញ់ បងសន្យាថា នឹងស្រឡាញ់អូនកាន់តែខ្លាំងឡើងៗម្ចាស់ជីវិត ! អ្វីគ្រប់យ៉ាងរបស់បង» ៕
Read Moreស្ងាត់ៗ មានក្មេងស្រីម្នាក់ បានគូររូបលោកស្រី ទ្រី ដាណា និងស្វាមី រួចជូនពរនូវពាក្យមួយម៉ាត់យ៉ាងខ្លីថា…..
ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាទូទៅប្រាកដជាបានស្គាល់ហើយ លោកស្រី ទ្រី ដាណា និងស្វាមី តាមរយៈទង្វើសប្បុរធម៏នាពេលកន្លង។ ដោយឡែកកាលពី ពេលថ្មីៗនេះស្រាប់តែ មានក្មេងស្រីម្នាក់ បានយករូបរបស់លោកស្រី ទ្រី ដាណា និងស្វាមី មកគូរ ធ្វើឲ្យមហាជន ផ្ទុះការ កោតសរសើរ និងធ្វើការចែករំលែកយ៉ាងច្រើនកុះករ ពីស្នាដៃរបស់ក្មេងស្រី រូបនោះ។ ក្នុងនោះផងដែរម្ចាស់គណនីហ្វេស ប៊ុករូបនោះបានធ្វើការបង្ហោះកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយបានសរសេរសារយ៉ាងខ្លី នៅលើបណ្តាញសង្គម ហ្វេសប៊ុកយ៉ាងដូច្នេះថា “អ៊ុំប្រុសអ៊ុំស្រីខ្ញុំចូលចិត្តអ៊ុំទាំងពីរបានជាគូររូបអ៊ុំបើដូចមិនដូចសុំអ៊ុំកុំខឹងបើសិនពុកម៉ែបងប្អូនចូលចិត្ត ស៊ែរម្នាក់មួយផង”៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ សូមទស្សនារូបភាពខាងក្រោម
Read Moreលានផ្ទួនៗ បងប្អូនបង្កើតប្រុសស្រីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ទំាងរូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជា…
ភ្នំពេញ៖ បើនិយាយដល់ ឧកញ៉ា វ័យក្មេងដែលមានឈ្មោះបោះសម្លេងនាពេលបច្ចុប្បន្នគឺលោកឧកញ៉ា ឡេងណាវ៉ាត្រា ជាក់ស្តែងរូបលោកតែងតែជួយ ជនក្រីក្រជាច្រើនជា ពិសសការងារសង្គមជាច្រើន រហូតមហាជនដាក់ងារជាឧកញ៉ា ចិត្តធម៌ទៀតផង ។ ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះ កាន់តែរំភើបនេះយោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លេខនស/រកត/ ០១២១/០៥៧ ដែលបានប្រថាប់ព្រះរាជលញ្ជករ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១បានតែងតាំងឧកញ៉ា ចំនួន៤រូប ដោយក្នុង នោះមាន៣រូបជាបងប្អូនបង្កើតប្រុសស្រី របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ជំនួញអចលនទ្រព្យដ៏ល្បីឈ្មោះមួយ រូបនៅប្រទេសកម្ពុជាយើង។ បងប្អូនបង្កើតប្រុសស្រីទាំង៣នាក់របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលទើបនឹងត្រូវបានតែងតាំងជាឧកញ៉ានោះរួមមាន ១. ឧកញ៉ា ឡេង ប្រុស ២. ឧកញ៉ា ឡេង និមល ៣. ជំទាវឧកញ៉ា ឡេង បញ្ចពណ៌៕ សូមទស្សនារូបភាពខាងក្រោម
Read Moreប៉ះគ្នាហើយ! ល្បីរកបាន២០ម៉ីនដុល្លា មិនបានបុន្មានផង Ah Gi Leader និង រ៉ូសទាស់គ្នា ផ្អើលពេញហ្វេសប៊ុក
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដែលអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ Ah Gi Leader និងតារាសម្ដែងសិ ចស៊ី រ៉ូស បានផ្ទុះសង្គ្រាមពាក្យសម្តីវាយប្រហារគ្នាទៅវិញទៅមកមិនសំចៃមាត់ផ្អើលពេញហ្វេសប៊ុក។ មុនផ្ទុះពាក្យសម្ដីជះកំហឹ ងដាក់គ្នាផ្អើលពេញហ្វេសប៊ុកនេះដែរបើតាម Ah Gi Leader ឡាយកាលពីយប់មិញបានឲ្យដឹងថា រ៉ូស ហ្នឹងព្យាយាមរករឿងខ្លួនយូរហើយតែងតែបង្ហោះសារដៀមដាមខ្លួនជាមួយប្អូនស្រី តេងដាណា ហៅអាម៉ី មិនសូវលួសពេលឡើយ ក្រោយពីបានជួបគ្នាដោយចៃដន្យនៅផ្សារភិនសលម្ដងរួចមក។ បង្ហោះសារដៀមដាមម្ដងជា២ដង Ah Gi Leader និង អាម៉ី ខ្ចិលរករឿងព្រោះចង់រស់នៅរៀងៗខ្លួន តែឃើញនាង ជាមួយប្អូនស្រីមិនមាត់មិនតបតទើប រ៉ូស បានដៃហ៊ានចូលទៅខមមិនលើវីដេអូព័ត៌មានដែលលោក អ៊ឹម ជីវ៉ា សម្ភាសន៍នាង កាលពីម្សិលមិញថា៖ ”តិចនិចនៃការឡាយលក់ឡេដាច់ ជេរបញ្ចោគេ យកគេមកធ្វើជាប្រធានបទ ជាន់គេដើម្បីភាពល្បីខ្លួនសម្ដីដូចអ្នកអត់បានរៀន សូមសរសើរកោតមានអ្នកទិញដែរហឹមគាំទ្រតែមនុស្សចឹងៗអត់មានពាក្យនិយាយ”។ ពាក្យពេចន៍ដែល រ៉ូស ខមមិនបានធ្វើឲ្យ Ah Gi Leader និងប្អូនស្រី អាម៉ី មួម៉ៅក្ដៅចិត្តយ៉ាងខ្លាំងភ្លាមៗអ្នកទាំងពីរក៏បានបង្ហោះសារឆ្លើយតបទៅវិញថា៖” ឃើញអាញ់មិនមាត់បានដៃណាស់មីនាង ស៊េរីងែងបានត្រឹមតែបាតជើងអាញ់ទេកុំចង់មកប៉ះអាញ់ ឲ្យសោះប្រយ័ត្នបែ កក្បាលអត់បានថត MV ស្ទាបក្ដិ តអាច ម៍ទៀត អាញ់ប្រាប់មុនឲ្យហើយបើងែងខ្លាំងហក់មកកុំបានតែដៀលគេហើយស្ងាត់ទៅវិញអាញ់នៅចាំងែង២៤ម៉ោងមីតារាមួយរៀលមួយរៀល”។ ពាក់ព័ន្ធជម្លោះខាងលើនេះដែរតារាសម្ដែង រ៉ូស ថាខ្លួនមិនបានម្ដៅទៅលើ Ah Gi Leader នោះទេបើអ្នកណាមានខ្លួនទទួលយកទៅ។ ចំណែកឯ Ah Gi Leader វិញក៏បាននិយាយថាខ្លួនមិននិយាយសម្ដៅទៅលើឈ្មោះអ្នកណាដូចគ្នាតែបើបុគ្គលណាមានខ្លួនទទួលយកចុះ៕
Read Moreត្រូវច្រើនរឿងហើយ! នេះជាការព្យាករណ៍ ហេតុការណ៍ធំៗលើពិភពលោកដែលបម្រុងកើតឡើងក្នុងឆ្នាំ 2021 ពីអ្នកគ្រូហុងស៊ុយ ណាលី….
យោងតាមការព្យាករណ៏ទាំងស្រុង របស់ទំព័រហ្វេសប៊ុក Master Naly Fengshui មានអត្ថន័យថា៖ «ការព្យាករណ៍ ហេតុការណ៍ធំៗលើពិភពលោកដែលបម្រុងកើតឡើងក្នុងឆ្នាំ 2021 អត្ថបទដកស្រង់ពីការ Live ផ្ទាល់ក្នុង Page Master Naly Feng Shui កាលពីថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2020។ 1/ គ្រោះធម្មជាតិកើតឡើងពីការរញ្ជួយដី កើតឡើងច្រើនដងក្នុងមួយឆ្នាំដែលខុសពីឆ្នាំធម្មតា 2/ ផ្ទុះភ្នំភ្លើង 3/ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ 4/ មាសឡើងថ្លៃខ្លាំង ដែលមិនធ្លាប់មានពីមុនមក 5/ ទំនិញ Brand Brand ល្បីៗនឹងឡើងថ្លៃ ដូចជា នាឡិកា Brand ថ្លៃៗ កាបូប Brand ថ្លៃៗ ….. 6/ ដំណាំកសិកម្ម មានសត្វល្អិតបំផ្លាញ ដោយនឹកស្មានមិនដល់ក្នុងឆ្នាំនេះប្រទេសដែលឆុង ហើយប៉ះពាល់ខ្លាំង គឺ ប្រទេស ជប៉ុន ប្រេស៊ីល អូស្ត្រាលី អាហ្វ្រីក អាមេរិចខាងត្បូង ចំណែកប្រទេសផ្សេងទៀត ប៉ះតិចតួច ហើយប្រទេសខ្លះមិនអាចនិយាយបាន ។ 7/ ដំណាំកសិកម្មមានតម្លៃល្អក្នងឆ្នាំឆ្លូវនេះ តែប៉ះខាងកសិដ្ឋានចិញ្ចឹមសត្វមិនល្អទេ 8/ មានការវិនិយោគមុខជំនួញថ្មីៗធំៗកើតឡើង 👉👉** ដោយមានការព្យាករណ៍ខ្លះ អាចប៉ះពាល់ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ដូច្នេះខ្ញុំសុំមិននិយាយជាសាធារណៈទេ ប៉ុន្តែបងប្អូន អាចរកទិញ សៀវភៅ ហុងស៊ុយ ឆ្នាំ2021 ដែលចេញលក់តាំងពីថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2020 ។ 👉👉នៅក្នុងសៀវភៅ មានសសេរយ៉ាងលម្អិត ពីការព្យាករណ៍ ការកែរាសីប្រចាំឆ្នាំ…
Read Moreកវីនិពន្ធជើងចាស់ លាក់ខ្លួនពួនអាត្មា នៅក្នុងគុម្ពឬស្សី ដ៏ស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ ពេលនេះលោកគ្រូ អុិន សារ៉េន ចាប៉ីដងវែង ច្រៀងជូន បងប្អូនស្តាប់កំសាន្តដោយផ្ទាល់…(មានវីដេអូ)
ចាស់ពីដើមនិយមចូលចិត្តស្តាប់ចាប៉ីដងវែងណាស់ រាល់ពេលបានស្តាប់ចាប៉ីដងវែង លេងម្តងៗ ពិតជារណ្តំនៅក្នុងចិត្ត ធ្វើឲ្យអារម្មណ៍បានធូស្បើយពីការនឿយហត់បានមួយគ្រា ព្រោះតែសំលេង របស់វាពិតជាពិរោះ អមជាមួយកំណាព្យដ៏ពិតប្រសព្វរបស់កវីនិពន្ធរបស់យើង។ ជាទូទៅ ចាប៉ីដងវែងនេះ ត្រូវបានគេយកទៅប្រគុំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ ដោយឡែកបើយើងងាកទៅមើលជីវិតរបស់កវីនិពន្ធ ពួនអាត្មា បញ្ចេញវាចា និងសំនៀងតាម វង់ភ្លេង នានា ដើម្បីចិញ្ចឹម ជីវិត។ លោកតា មានឈ្មោះថា អុិន សារ៉េន រស់នៅក្នុងព្រៃឈើទាល ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាហង្ស សំណាង លោកបានបង្ហោះសារថា “កវីនិពន្ធជើងចាស់លាក់ខ្លួនពូអាត្មានៅក្នុងគុម្ពឬស្សីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមិនដែលមានបងប្អូនប្រិយមិត្តណាស្គាល់គាត់គាត់ទេសូមមេត្តាសណ្ដាប់ នៅចាប៉ីដងវែងច្រៀងជូនដោយកវីជើងចាស់មានឈ្មោះថាលោកគ្រូ អុិន សារ៉េនម៉ោង 5: 15 នាទីចាប់ផ្ដើមប្រគុំសូមមេត្តាជួយស៊ែរ ទាំងអស់គ្នាម្នាក់មួយផងបាទផ្សាយចេញពីរ ព្រៃឈើទាល ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សូមទស្សនាវីដេអូខាងក្រោមនេះ
Read Moreស្តែងណាស់! ឆាកប្រយុ ទ្ធ រវាងស្ដេចពស់វែកខ្មៅ និងពស់ថ្លាន់ ជាង3ម៉ោងក្រោយមកស្រាប់តែ…(មានវីដេអូស្តែងៗ)
បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូស្តែង ពីស្ដេចពស់វែករនាម ឬខ្លះហៅទ្រង់រនាមពណ៌ខ្មៅរលោងស្រិលមួយក្បាល កំពុងប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយពស់ ថ្លាន់តូចជាងខ្លួនរយៈពេលប្រមាណជាង ៣ម៉ោង ត្រូវបានអ្នកភូមិដើរប្រទះឃើញនៅក្បែរដូងប្រេងក្នុងចម្ការមួយកន្លែងនៃ ខេត្តក្រាប៊ី ប្រទេសថៃ ។ ដោយឡែកក្រោយពីឃើញបែបនេះពួកគាត់ក៏បានទូរសព្ទហៅក្រុមសង្គ្រោះជំនាញចាប់ពស់ឲ្យមក មើលទាំងតក់ក្រហល់ ដើម្បីយកចេញពីបរិវេណខាងលើ។ អ្នកជំនាញបានទៅដល់កន្លែងកើតហេតុ ហើយក៏មិនទាន់មានវិធាន ការអ្វីភ្លាមៗដែរ បានត្រឹមឈរមើលពស់ថ្លាន់ប្រវែងជាង ១,៥ម៉ែត្រ កំពុងប្រើខ្លួនរឹតក្បាល ស្ដេចពស់វែករនាមប្រវែងជាង ៥ម៉ែត្រ។ ពស់ថ្លាន់បានព្យាយាមរកវិធីគេចចេញពីចង្កូមពិសពស់វែក ប៉ុន្តែហាក់មិនមានផ្លូវ ដោយសារតែពស់វែកបានខាំជាប់។មួយសន្ទុះ សូមទស្សនារូបភាពខាងក្រោម
Read Moreពិតទេ! បើឃើញសត្វដូចនេះនៅទីណាមួយ ចូរគេចពីវា បើប៉ះត្រូវវាលើស្បែកយើងច្បាស់ជា….
កាលពីពេលកន្លងនេះបើយោងតាមប្រភពមួយបានទម្លាយទាក់ទងនឹងសត្វដង្កូវមួយប្រភេទនេះ អាចបង្កអោយមនុស្សយើងស្លាប់ដោយមិនដឹងខ្លួន។ នេះបើយើងសង្កេតមើលសត្វនេះមួយ ភ្លេតនឹងថាវាជាសត្វឈ្លើង តែវាមិនមែនទេ ហើយខ្ញុំក៏មិនដឹងថាខ្មែរយើងហៅថាសត្វអ្វីដែរ។ បើ នៅប្រទេសថៃគេហៅ ឈ្មោះវាថា (ដង្កូវគីនី) ។ ដង្កូវ គីនីវាមានរូបរាងវែងហើយធំជាងម្រាមដៃយើងទៀត ពណ៌សម្បុរវាវិញ ពណ៌រាងក្រម៉ៅ ហើយ រលោងថ្លាដូចនៅក្នុងរូបចឹងគួរឱ្យខ្លាចណាស់។ គីនីគឺជាសត្វដង្កូវទឹក វារស់នៅបានតែក្នុងកន្លែងប្រភពទឹកកខ្វក់ ទេ ដូចជាទឹក លូហូរចេញពីបង្គន់ជាដើម ។ ដង្កូវគីនី វាបង្កកំណើតបានលឿន ណាស់ហើយ វិវឌ្ឍ ខ្លួន ឆាប់ធំទៀត ភាគច្រើនគឺវាកកើត ច្រើននៅរដូវប្រាំងគ្មានទឹកស្អាតហូរចូលលូ ។ ហើយខ្ញុំបានដឹងតៗពីគេថា ដង្កូវគីនីនេះវាអាចចម្លងមេរោគមកប៉ះពាល់ដល់ សូមទស្សនារូបភាពខាងក្រោម
Read More