ផ្អើលគេផ្អើលឯង! ហេតុការដ៏ភ្ញាក់ផ្អើលមួយ ទាក់ទងនឹងករណីមួយកើតឡើងនៅវេលាម៉ោង ០៣យប់រំលងអាធ្រា ត្រឈា នចូលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ មាន បុរស ពីម្នាក់ពូនិងក្មួយ ចូ ល ផឹ ក ស៊ី ក្នុងខារ៉ាអូខេមួយកន្លែងគិតលុយអស់៤៤$ អត់លុយឲ្យគេថែមទាំងទាមទាររកច្បា ប់ ទ ម្លា ប់ តាំងខ្លួនឯងដូចជាមន្ត្រីស មត្ថ កិច្ចទាំងដែល ខ្លួនឯងផឹកស៊ី គ្មា ន លុយឱ្យគេរួចថែមទាំងគំ រា ម រកប្ដឹ ងស ម្ថត្តិកិ ច្ចថែម ទៀត! ចុងក្រោយក្មួយរ ត់ចោ លពូឡើងកង់បីទៅបា ត់ ទុកឱ្យពូនិងម៉ូតូមួយ គ្រឿ ងនៅហាងខាងលើត្រូវបានសន្តិសុខឃាត់ទុក តែ បែរជាម្ចាស់ហាងចិត្តធម៌អោយលោកពូនោះទៅវិញផងដែរ កើតនៅវេលាម៉ោង ០៣យប់រំលងអាធ្រា ត្រឈា នចូលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ៕ ប្រភព សារព័ត៌មាន ហង្សតូច ដើម្បីជ្រាបច្បាស់ ទស្សនាវិដេអូខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read MoreDay: January 24, 2021
នារីមានចរិតបែបនេះហើយ ទើបមហាសេដ្ឋី ចង់បានធ្វើជាប្រពន្ធ….
លុយអាចទិញអ្វីៗគ្រប់យ៉ាងបាន ប៉ុន្តែលុយមិនអាចទិញសេចក្តីស្នេហាស្មោះមួយនឹងមួយបាននោះទេ។ យ៉ាងណាមិញ នៅលើពិភពលោកយើងនេះ កំពូលអ្នកមានបំផុត ដែលមានឈ្មោះនៅក្នុងបញ្ជី មហាសេដ្ឋីForbes មានចំនួន១,៦៤៥នាក់ ប៉ុន្តែមហាសេដ្ឋីប្រមាណជា៣ភាគរយ នៅក្នុងនោះមិនទាន់មានចំណងស្នេហ៍ ពោលគឺនៅលីវមិនទាន់មានគ្រួសារនៅឡើយនោះទេ។ ចុះហេតុអ្វីបានជាពួកគេមិនទាន់រៀបការ? ឬក៏ពួកគេមិនទាន់រកបានមនុស្សស្រីដែលត្រូវចិត្ត? ទទួលស្គាល់ថា មហាសេដ្ឋីពិតជាមានទ្រព្យសម្បត្តិច្រើន រហូតទៅពាន់់លានដុល្លារដោយពួកគេចង់ទិញអ្វីក៏បាន ប៉ុន្តែរឿងមួយដែលពួកគេត្រូវការនិងជ្រើសរើសខ្លាំងបំផុតនោះ គឺការជ្រើសរើសមនុស្សស្រី ដែលសាកសមនិងស្មោះត្រង់ម្នាក់ យកមកធ្វើជាគូអនាគត ធ្វើជាមនុស្សជាទីស្រលាញ់ អាចមើលថែទាំ ទាំងបេះដូងនិងទ្រព្យសម្បត្តិពួកគេបានផងដែរ។ ចុះមនុស្សស្រីប្រភេទណា ដែលអាចឆក់យកបេះដូងមហាសេដ្ឋីបាន?
Read Moreទឹកចិត្តឪពុក! ទោះបីរវល់ការងារច្រើនយ៉ាងណា លោកឧកញ៉ា ឌួង ឆាយ នៅតែឆ្លៀតពេល បំពេញតួនាទីជាឪពុកដ៏ល្អ សុំអតីតភរិយា យកកូនៗមកលេង ដើម្បី…
ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា លោកឧកញ៉ា ឌួង ឆាយ និងអតីតភរិយារបស់លោក បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក ដោយលោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារ ពីការលះលែងគ្នា របស់លោក ជំទាវ និងលោកឧកញ៉ា ឌួង ឆាយ ជាហេតុធ្វើឲ្យមហាជន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានលឺដំណឹងនេះ។ ទោះបីជារឿងរ៉ាវមួយនេះ បានដាច់ស្រេចក៏ពិតមែន តែទឹកចិត្តឪពុក ដែលមានចំពោះកូនៗ គឺលោកឧកញ៉ា តែងតែរកពេល ដើម្បីបំពេញ ក្តីសុខ និងភាពកក់ក្តៅដល់កូនៗរបស់លោក មិនដែលឲ្យការខ្វះចន្លោះឡើយ។ ទោះបីជាការងាររបស់លោករវល់យ៉ាងណា ក៏លោកឆ្លៀតសូម អតីតភរិយារបស់លោក នាំកូនៗ ទៅដើរលេងកំសាន្ត ឬ ទៅញុាំអាហារ និងទៅគេងជាដើម។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកបានបង្ហោះសារថា “ទោះបីរវល់ការងារច្រើនយ៉ាងណា ក៏ឆ្លៀតពេលសុំគាត់យកកូនៗមកលេងដើម្បី្តផ្តល់ភាពកក់ក្តៅអោយកូនៗដែរ នឹកកូនៗណាស់ បេះដូងរបស់ប៉ាៗ នាំកូនមកលេងញាំបាយនៅផ្ទះហ៊ាឧកញ៉ា ឌួង ឆាយ”។ នឹកណាស់កូនស្រីពៅកែវភ្នែកឪពុក ឌួង ឆាយ”។
Read Moreគ្រួសារ Goal! ១១ ឆ្នាំមកនេះ កែវ ចាន់និមល និងកូនស្រី ត្រូវស្វាមីមើលថែដូចព្រះនាង…
ពិធីការិនីសំដីផ្អែម កែវ ចាន់និមល គឺជាពិធីការិនី ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នងវិថីសិល្បៈ នាពេលបច្ចុប្បន្ន។ ពិធីការិនីរូបស្រស់នេះ មិនត្រឹមតែជាបុគ្គលដែលជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈនោះទេ តែនាងគឺជាតារាស្រីមួយរូប ដែលតែងតែបង្ហាញពីភាពជោគជ័យ ផ្អែមល្ហែម កក់ក្ដៅបំផុត ពីជីវិតគូទៀតផង។ ជារឿយៗ កែវ ចាន់និមល តែងតែបង្ហាញពីជីវិតគូដ៏មានសុភម្គលល នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងសរសេររៀបរាប់ពីរឿងរ៉ាវជីវិតគូ របស់ខ្លួន បង្ហាញទៅកាន់មហាជនផងដែរ។ បើទោះបីជា ពិធីការិនីរូបនេះ បានរៀបការ សាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន តែចំណងស្នេហ៍របស់នាង នៅតែមានភាពស្អិតល្មួត ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីអ៊ីចឹង។ អ្វីដែលរឹតតែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងបន្ថែមនោះ កាលពីពេលថ្មីៗនេះ ពិធីការិនីសំឡេងផ្អែមរូបនេះ បានទម្លាយរឿងក្នុងចិត្តរបស់ខ្លួនមួយ នៅចំថ្ងៃគម្រប់ខួបអាពាហ៍ពីពាហ៍ ១១ ឆ្នាំ ដែលបានរួមរស់ជាមួយស្វាមីយ៉ាងមានន័យបំផុត។ សារទាំងស្រុងនោះ រៀបរាប់ថា ៖ «ទទួលការណាត់ពិសេសពីមនុស្សដែលមិនអាចខ្វះបាន ទោះមនុស្សប្រុសម្នាក់នេះមិនមានអ្វីច្រើន តែគាត់ក៏អាចឱ្យប្រពន្ធកូនរស់នៅដូចព្រះនាងរហូតមកដល់សព្វថ្ងៃ រីករាយថ្ងៃខួបអាពាពិពាហ៍ ១១ ឆ្នាំលោកប្ដី» ៕
Read Moreទៀង មុំសុធាវី សម្រេចផ្អាកសិល្បៈភ្លាមៗ ក្រោយដឹងថាកំពុងពពោះកូនដំបូង…
ពិតជារំភើបខ្លាំងណាស់ ពេលនេះតារាចម្រៀងមុខស្រទន់ ទៀង មុំសុធាវី កំពុងពពោះកូនដំបូងហើយ ហើយនាងក៏សម្រេចចិត្តផ្អាកពីអាជីពចម្រៀងមួយរយៈដើម្បីថែរក្សាសុខភាពទារកក្នុងផ្ទៃ ។ ការត្រៀមខ្លួនទទួលសមាជិកថ្មីរបស់តារាចម្រៀងរូបនេះ ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ។ មិនទាន់មានការទម្លាយថាកូនក្នុងផ្ទៃរបស់ ទៀង មុំសុធាវី ជាកូនស្រី ឬ ប្រុសនោះទេ ខណៈពេលនេះនាងទើបពពោះប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយសព្វថ្ងៃ ទៀង មុំសុធាវី កំពុងរស់នៅក្នុងស្រុកនៅឡើយ មិនទាន់ប្រាកដថានឹងចាកចេញទៅប្រទេសបារំាងវិញនៅពេលណានោះទេ ។ បើគិតមកដល់ពេលនេះ ទៀង មុំសុធាវី រៀបការបានប្រមាណជាជិតមួយឆ្នាំហើយ ក៏ជាវេលាដែលស័ក្តិសមក្នុងការយកកូនដើម្បីប្រលែងលេងផងដែរ ។ ជាមួយគ្នានោះក៏មានការបង្ហើបថា ទៀង មុំសុធាវី និង ស្វាមី រំភើបខ្លាំងណាស់ ព្រោះជិតបានក្លាយជាឪពុកម្តាយរបស់គេនៅក្នុងពេលឆាប់ៗនេះ ។ បើទោះប្រឡូកក្នុងសិល្បៈជាង ១០ ឆ្នាំក៏ពិតមែន តែនិយាយពីប្រជាប្រិយភាពនៅក្នុងស្រុករបស់ ទៀង មុំសុធាវី ហាក់មិនសូវមានប៉ុន្មានឡើយ ភាគច្រើននាងទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរដែលរស់នៅក្រៅស្រុក ។ មិនមានផលិតកម្មច្រៀងដូចគេក៏ពិតមែន តែ ទៀង មុំសុធាវី ក៏មានស្ទីឌីយោសម្រាប់ធ្វើបទចម្រៀងថ្មីៗដោយខ្លួនឯង ។ អ្វីដែលគួរឱ្យសរសើរសម្រាប់តារាចម្រៀងរូបនេះ បើទោះប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ តែនាងមិនដែលពើបប្រទះរឿងអាស្រូវរហូតដល់ថ្ងៃរៀបការជាមួយស្វាមីជាអ្នករស់នៅប្រទេសបារាំង និង ជាកូនអ្នកមានមុខមាត់នៅក្នុងស្រុកកាលពីដើមឆ្នាំ ២០២០ កន្លងមក ៕
Read Moreបែកធ្លាយវីដេអូស្តែងៗ! ដែលធ្វើអោយផ្អើលពេញបណ្តាញសង្គមព្រោះតែកូនប្រសារជេរម៉ែក្មេកកប់ៗមាត់ព្រោះតែ..(មានវីដេអូ)
អាហារជុំគ្រួសារពេលថ្ងៃត្រង់ បានប្រែក្លាយទៅជាជម្លោះបោះពាក្យសម្តីមិនពិរោះស្តាប់ជាច្រើននៅក្នុងគ្រួសារមួយ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាខ្លាំង ប៉ុន្តែយើងមិនអាចសម្រេចថាខាងណាខុស ខាងណាត្រូវឡើយ ត្រឹមវីដេអូរយៈពេលដ៏ខ្លីនេះ យ៉ាងណាកូនប្រសារស្រី ហាក់មានការមិនពេញចិត្តក្រោយត្រូវបានម្តាយ និងឪពុកក្មេក មើលងាយខាងឪពុក និងម្តាយបង្កើតរបស់ខ្លួន ហើយដោយសារតែកូនប្រុសតូច ទើបគាត់ទ្រាំរស់នៅជាមួយ ទោះម៉ែឪក្មេកមើលងាយយ៉ាងណា។ ដោយឡែកម៉ែឪក្មេក ក៏បានសម្តែងការមិនពេញចិត្តផងដែរចំពោះកូនប្រសារស្រី ដែលទាស់គ្នារហូតមានប្រើពាក្យ «ពួកវា អ្ហែង មីហ្នឹង»។ ក្រោយមើលវីដេអូនេះហើយមហាជនបានចូលមកខមិនថា: ខ្ញុំមិនយល់ទេខាងណាខុសខាងណាត្រូវតែខ្ញុំស្រលាញ់ពេញចិត្តក្មេងប្រុសអោបម្ដាយមើទៅស្រលាញ់ម្ដាយណាស់កាពារម្ដាយ👍 – កាត់ក្តីគេមិនបានទេ មិនដឹងពីដំបូងមកមានអ្វីកើតឡើងខ្លះចំពោះគាត់…(អាចថាទ្រាំលែងបានទើបបែបនេះ) – ទះដៃម្ខាងវាមិនឮទេសុតតែមានមូលហេតុសម្ដីឪពុកម្ដាយក្មេកក៏មិនណយដែរជេរគ្នាអសុរោះណាស់ – មិនចង់និយាយទេម៉ែក្មេកមួយចំនួនបានតែប៉ះកូនប្រសាចឹងបានសម្មុក.បើបានកូនប្រសាល្អវិញជាន់ករគ្នាចង់ងាប់ – លឺសម្ដីបងស្រីទេថាគាត់ទ្រាំព្រោះមានកូនតែឥលូវកូនធំហើយគាត់លែងទ្រាំទៀតហើយ មិនដឹងជាគាត់មានបញ្ហានេះតាំងពីរពេលណាទេ ទើបដល់ថ្នាក់នេះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ
Read Moreទើបដឹងថាឈុតមួយនេះ អ្នកស្រី ឌី សាវ៉េត ធ្លាប់បានស្លៀកតាំងពីជាង ៤០ ឆ្នាំមុន
អ្នកស្រី ឌី សាវ៉េត ជាតារាភាពសម្ដែងជើងចាស់ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុង ទស្សវត្សរ៍ទី ៦០ និង ៧០ តាមរយៈការសម្ដែងខ្សែភាពយន្តល្បីៗជាច្រើន ដែលសុទ្ធសឹងតែមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនមានដូចជា រឿង ក្បូនជីវិត និង ពស់កេងកង ជាដើម។ ដោយសារតែមានទេពកោសល្យ និងសមត្ថភាពសម្ដែងខ្ពស់ រួមផ្សំជាមួយនូវសម្រស់ដ៏ស្រស់ស្អាតតាមបែបធម្មជាតិផងនោះ ទើបធ្វើឱ្យ អ្នកស្រី ឌី សាវ៉េត អាចក្ដោបបានឱកាសជាតួឯកជាច្រើននៅក្នុងសម័យកាលនោះ ព្រមទាំងបានកសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនឱ្យល្បីសុះសាយពេញផ្ទៃប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី ឌី សាវ៉េត ក៏ធ្លាប់បានទៅចូលរួមសម្ដែងនៅក្រៅប្រទេសជាច្រើនមានដូចជា ប្រទេសថៃ ហុងកុង តៃវ៉ាន់ និង សឹង្ហបុរី ជាដើម ។ ក្រោយពីបានសាងកេរ្ដិ៍ឈ្មោះនៅលើវិថីសិល្បៈអស់ពេលដ៏យូរឆ្នាំមកហើយ ទោះបីជាពេលនេះ លោកស្រីមានវ័យច្រើនក៏ពិតមែននិងមានភាពស្ងាប់ស្ងាត់ពីសិល្បៈបន្តិចក្ដី តែយូរៗម្ដង អ្នកស្រី ឌី សាវ៉េត តែងតែមានវត្តមាននៅក្នុងរឿងភាគក៏ដូចជាកម្មវិធីផ្សេងៗ នៅតាមស្ថានីយ៍ទូរទស្សន៍នានាផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ អ្នកស្រី ឌី សាវ៉េត ក៏បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្ត 3 Fun កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ និងបានទម្លាយពីប្រវិត្តខ្លះៗ ក៏ដូចជារឿងរ៉ាជាច្រើនដែលអ្នកស្រីធ្លាប់បានឆ្លងកាត់នៅក្នុងវិថីសិល្បៈ ជាពិសេស អ្នកស្រី ឌី សាវ៉េត ក៏ បានទម្លាយពីរឿងមួយដែលមហាជនពុំធ្លាប់បានដឹងនោះគឺ ឈុតមួយដែលអ្នកស្រី បានស្លៀកនៅក្នុងកម្មវិធីនោះ គឺជាឈុតដែលអ្នកស្រីធ្លាប់បានស្លៀកសម្ដែងនៅក្នុងរឿងមួយកាលពីអំឡុងទស្សវត្សរ៍ទី ៧០ ហើយអ្នកស្រីក៏បានថែរក្សារហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងកម្មវិធីដដែលនេះដែរ អ្នកស្រី ឌី សាវ៉េត ក៏បានលើកឡើងនូវហេតុផលដែលធ្វើឱ្យអ្នកស្រីរក្សាឈុតនៅក្នុងសម័យកាលនោះ គឺដោយសារតែ អ្នកដឹកនាំរឿងឱ្យរក្សាទុក ព្រោះប្រសិនបើមានឈុតសម្ដែងមួយណាមានលក្ខណៈមិនសូវល្អនោះនឹងត្រូវថតសារឡើងវិញ។ អ្នកស្រីក៏បានរៀបរាប់បន្តទៀតថា តាមពិតទៅគ្រប់សម្លៀកបំពាក់ដែលធ្លាប់បានស្លៀកថត នៅក្នុងរឿងកាលពីសម័យមុនគឺអ្នកស្រីបានរក្សាទុកទាំងអស់តែ ដោយសារតែប្រទេសយើងមានសង្គ្រាមទើបធ្វើឱ្យសម្លៀកបំពាក់ដែលរក្សាទុកនោះបានបាត់អស់ខ្លះទៅហើយ។…
Read Moreជីវិតពិតយុវជនដូចតួ «ម៉ៅឃ្លី» ជួបរឿងឈឺចាប់ ត្រូវអ្នកភូមិមើលងាយមើលថោកដូចសត្វ…
យុវជនម្នាក់ឈ្មោះ អេនលី មានអាយុ ២១ ឆ្នាំ រស់នៅក្នុងភូមិរាក់វ៉ាន់ដា នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គូ បច្ចុប្បន្នរស់នៅជាមួយនឹងម្ដាយ កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជីវិតរស់នៅប្រៀបបាននឹងតួអង្គ ម៉ៅឃ្លី ដែលរស់នៅក្នុងព្រៃ និង ទទួលទានតែផ្លែឈើ ។ អេនលី ជាយុវជនម្នាក់ដែលមានលក្ខណៈខុសប្រកតីតាំងពីក្មេង និង ខុសពីក្មេងដទៃនៅក្នុងភូមិ ដោយរូបគេកើតមកពុំអាចនិយាយទំនាក់ទំនងដូចមនុស្សទូទៅធម្មតាបានឡើយ ហើយជារៀងរាល់ថ្ងៃគេតែងតែបរិភោគចេក ស្មៅព្រៃជាអាហារ និង ចូលចិត្តរស់នៅក្នុងព្រៃដូចជាសត្វ ព្រមទាំងមានសកម្មភាព អាកប្បកិរិយា ដូចជា ស្វា ថែមទៀតផង ។ អេនលី ត្រូវបានអ្នកភូមិ និង ក្មេងៗដទៃទៀត រើសអើងមិនឱ្យតម្លៃ ស្អប់ខ្ពើម ព្រមទាំងប្រមាថមាក់ងាយ ដែលធ្វើឱ្យរូបគេមានភាពភ័យខ្លាច និង មិនចូលចិត្តរស់នៅជាមួយក្រុមមនុស្សទាំងអស់នេះឡើយ ហើយជារៀងរាល់ថ្ងៃរូបគេតែងតែរត់ចូលព្រៃស្របតាមចំណូលចិត្តពីធម្មជាតិរបស់ខ្លួន ។ សម្រាប់ អេនលី ពិតជាពិបាកខ្លាំងណាស់ នៅក្នុងការសម្របខ្លួនជាមួយនឹងសង្គម ដែលមានតែការរើសអើង ។ តាមការឱ្យដឹងពីម្តាយរបស់ អេនលី បាននិយាយថា «អ្នកភូមិទាំងអស់មិនបានចាត់ទុកកូនគាត់ជាមនុស្សឡើយ ពួកគេចាត់ទុក អេនលី ជាសត្វមួយក្បាលតែប៉ុណ្ណោះ ដោយគេបានរើសអើង និង មើលងាយមកលើកូនរបស់គាត់ជារៀងរាល់ថ្ងៃ ដែលបញ្ហានេះបានធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍គាត់យ៉ាងខ្លាំងក្នុងនាមជាម្តាយមួយរូប ។ ទោះបីមានការរើសអើងពីមជ្ឈដ្ឋានជុំវិញខ្លួនយ៉ាងណាក្តី ក៏រូបគាត់នៅតែស្រឡាញ់ អេនលី មើលថែរូបគេ និង ផ្ដល់ភាពកក់ក្ដៅចំពោះរូបគេដដែល» ។ ម្តាយ អេនលី បានបន្តទៀតថា «ក្នុងក្រសែភ្នែកអ្នកដទៃ អេនលី គឺជាសត្វស្វាមួយក្បាល តែសម្រាប់រូបគាត់ អេនលី ជាអំណោយដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលប្រគល់ឱ្យរូបគាត់ ខណៈពេលដែលគាត់ធ្លាប់បាត់បង់ប្តី និង កូនចំនួន ៥ នាក់រួចមកហើយ» ។ ម្តាយ…
Read Moreកុំដុតពេក! អ្នកគាំទ្រ ស្នើឲ្យG-Devithទម្លាក់Diss Track ស្រាប់តែតារាចម្រៀងរ៉េបរូបនេះ បញ្ជាក់ច្បាស់ៗថា…
មួយរយៈចុងក្រោយនេះ តារាចម្រៀងរ៉េបមួយចំនួន កំពុងតែទម្លាក់Diss Trackតតាំងគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងG-Devith មួយចំនួន បានស្នើឲ្យអាយដលរបស់ពួកគេ ទម្លាក់Diss Trackដែរ។ ជាការឆ្លើយតបជុំវិញការស្នើសុំទាំងនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានឡាយវីដេអូបញ្ជាក់ជំហររបស់ខ្លួនថា លោកមិនទម្លាក់Diss Trackទៀតឡើយ ដោយសារតែលោកចាស់ហើយ សមត្ថភាពខួរក្បាលធ្លាក់ចុះ មិនដូចមុននោះទេ។ លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ លោកមានវ័យជិត៣០ឆ្នាំហើយ ហើយតាំងពីសឹកមក លេងមិនដែលមានគំនិតក្នុងការទម្លាក់Diss Trackនេះទៀតឡើយ ម្យ៉ាងទៀតឆ្លងកាត់បទពិសោធន៍Diss Trackកន្លងមកឃើញថា មិនមានផលចំណេញនោះទេ មានតែធ្វើឲ្យអ្នកគាំទ្រខាងនេះ ទៅជេរខាងនោះ ហើយខាងនោះមកជេរខាងនេះវិញទេ។ តារាចម្រៀងឯករាជ្យរូបនេះ បានបញ្ជាក់ប្រាប់អ្នកគាំទ្រទៀតថា មិនបាច់រង់ចាំការDiss Trackពីលោកទៀតនោះទេ លោកសុំតែសុខសប្បាយប៉ុណ្ណោះ ឲ្យតែមានឡានជិះមានលុយចាយទៅ មានមុខរបររកស៊ីសមរម្យទៅ ដោយសារឆ្នាំក្រោយលោកត្រូវបង្កើតគ្រួសារហើយ។ ប៉ុន្តែចំពោះបទចម្រៀងផ្សេងទៀត នៅមានចេញធម្មតា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ តារាចម្រៀងរ៉េប ប្រុស ឡា បានចេញបទចម្រៀងមួយបទជាប្រភេទOfficial Lyrics Videoមានចំណងជើងថា «Take Care» ធ្វើការបកអាក្រាតមនុស្សម្នាក់ ដែលធ្លាប់ជិតដិតនឹងគ្នា។ ក្រោយពេលចេញបានត្រឹម១ថ្ងៃប៉ុណ្ណោះ ពោលនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ តារាចម្រៀងរ៉េប Mc Bullបានទម្លាក់Diss Track ក្នុងបទចម្រៀង «ប៉ះសេ BASE» តតាំងទៅវិញគ្មានសំចៃដៃជាមួយនឹងការហៅឈ្មោះប្រុស ឡា ចំៗ ហើយកន្លែងខ្លះ មានរ៉េបជាភាសាបាលីទៀតផង ស្ដាប់មើលទៅពិតជាមិនធម្មតានោះទេ។ ក្រោយមកទៀត ប្រុស ឡា បានទម្លាក់ចម្រៀងមួយបទទៀតមានចំណងជើងថា «អ៊ឹមស៊ីអាចម៍» ដោយធ្វើការបកអាក្រាតយ៉ាងសាហាវទៅលើMC Bull ហើយMc Bull មិនទាន់មានការទម្លាក់បទចម្រៀងតបតវិញនោះទេ ប៉ុន្តែមានការឡាយវីដេអូបកស្រាយជុំវិញរឿងនេះ៕…
Read Moreមិនធម្មតា! ដើមឆ្នាំ២០២១ភ្លាម ឃុំ ប៉ុណ្ណាដែត ទិញឡានថ្មីសេ៊រីទំនើបភ្លែត….
ភ្នំពេញ៖ អតីតតារាចម្រៀង និងតារាសម្ដែងលោក ឃុំ ប៉ុណ្ណាដែត ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ជាស្វាមីរបស់តារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា។ បើក្រឡេកទៅមើលអតីតតារាប្រុសរូបនេះវិញ បន្ទាប់ពីរៀបការបង្កើតគ្រួសាររួចមក លោកហាក់ជាដកខ្លួនពីសិល្បៈស្ទើរតែទាំងស្រុង និងកំពុងសម្ងំបំពេញភារកិច្ចជា នគរបាលផងដែរ។ យ៉ាងណាមិញ ក្រៅពីជាមន្ត្រីនគរបាល ថ្មីៗនេះ គេក៏ឃើញអតីតតារារូបនេះ មានមុខជំនួញថ្មី៏បន្ថែមផ្នែកអចលនទ្រព្យទិញ និងលក់ដី ហើយការងារថ្មីមួយនេះក៏ជាការងារបន្ទាប់បន្សំក្រៅពីធ្វើការក្នុងជួររាជការ។ ក្នុងនោះដែរ បច្ចុប្បន្ន លោក ឃុំ ប៉ុណ្ណាដែត កំពុងជោគជ័យទាំងការងារ និងជីវិតគ្រួសារ ដោយគ្រប់ពេលគេតែងតែឃើញអតីតតារារូបនេះ បង្ហោះរូបបង្ហាញពីសុភមង្គលក្នុងគ្រួសារជានិច្ច។ តួយ៉ាង បន្ទាប់ពីជោគជ័យទាំងជីវិតគ្រួសារ និងមុខងារ កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានទិញនូវរថយន្តស៊េរីថ្មីមួយគ្រឿងម៉ាក Alphard ពណ៌សដែលមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារឯណោះ។ ក្រោយពីបានឃើញលោក ឃុំ បណ្ណាដែត ទិញឡានថ្មីរួច មានហ្វេនៗ និងមិត្តភក្ដិចូលរួមត្រេកអរដែលរូបលោកទិញឡានថ្មីមួយគ្រឿងបន្ថែម ថ្មីស្រឡាងបែបនេះ៕ ប្រភព៖ khmerload.com
Read More