កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់ផ្ដល់គោរមងារ ដល់ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) ជាអ្នកឧកញ៉ា។ ការទទួលបានគោរមងារថ្មីនេះដែរ បានធ្វើឲ្យមជ្ឈដ្ឋានមហាជន បានចូលរួមអបអរសាទរយ៉ាងខ្លាំង ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រោះតែគាត់បានវិវឌ្ឍន៍ខ្លួន ពីអតីតពលករកូរ៉េ រហូតក្លាយជាមហាសេដ្ឋីអចលនទ្រព្យ ទាំងវ័យក្មេង។ ទន្ទឹមនឹង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានគោរមងារថ្មីនេះដែរ ស្រាប់តែមុននេះបន្ដិច នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះរូបថតមួយសន្លឹក ដែលថតរួមគ្នាជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខណៈពេលដែលគាត់បានមកចូលរួម ក្នុងពិធីមង្គលការប្អូនស្រីពៅ របស់ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងបានលើកឡើង នូវសំណេរមួយឃ្លាថា៖ “អបអរសាទរត្រា ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រសព្វព្រះរាជហរទ័យប្រោសប្រទានគោរមងារជា អ្នកឧកញ៉ា តាមការទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំពិតជាមានមោនភាពចំពោះត្រាណាស់ ដែលកើតចេញពីគ្រួសារក្រីក្រ និងជាអតីតពលករបានធ្វើការតស៊ូរហូតទទួលបានជោគជ័យ នេះជាគំរូ និងជាក្តីសង្ឃឹមយ៉ាងធំធេងសំរាប់ពូមីងបងប្អូនទាំងអស់គ្នា ធ្វើជាមនុស្សត្រូវតែមានក្តីសង្ឃឹមក្នុងជីវិត ត្រូវតែមានការតស៊ូខិតខំប្រឹងប្រែងសំខាន់បំផុតគឺត្រូវមានភាពស្មោះត្រង់ គុណធម៍ សច្ចធម៍ មេត្តាធម៍ យុត្តិធម៍ សមធម៍”។
Read MoreDay: January 25, 2021
មិនគួរឲ្យជឿ! អ្នកឧកញ៉ា គិត ម៉េង ធ្វើការលះបង់មួយដែលជាមហាទឹកចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបាន ជូនមូលនិធិគន្ធបុប្ផា….
ភ្នំពេញ៖ ដូចដែរបានដឹងក្នុងពេលកន្លងទៅនេះ ក្នុងពិធីប្រកាសបើកកម្មវិធីមូលនិធិគន្ធបុប្ផា កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសនៃមូលនិធិនេះ អ្នកឧកញ៉ា គិត ម៉េងបានប្រគល់ដីមួយកន្លែងទំហំ ១,៣៧២ ម៉ែត្រការេទៅមូលនិធិ ដើម្បីចូលរួមចំណែកក្នុងការបង្កើតមូលនិធិនេះឲ្យមានភាពនីរន្តរភាព ចីរភាពនិងមានរចនាសម្ព័ន្ធរឹងមាំ។ គួរបន្ថែមទៀតថា ដីមួយកន្លែងនេះ មានទីតាំងនៅជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃជាង ៨លានដុល្លារ។ នេះបង្ហាញពី ការលះបង់មួយដែលជាមហាទឹកចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ា ហើយក៏ជាការចូលរួមចំណែកមួយ លើកិច្ចការមនុស្សធម៌ផងដែរ។ ជាមួយគ្នានេះ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ នេះ គួរបញ្ជាក់ផងដែរថា នៅលើទំព័រហ្វេសប៊ុនផ្លូវការរបស់អ្នកឧកញ៉ា បានសរសេររៀបរាប់ថា៖ ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានប្រគល់ដីទំហំ ១,៣៧២ម៉ែត្រការ៉េ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិរបស់មន្ទីរពេទ្យគន្ធបុប្ផាដូចដែលបានថ្លែងក្នុងពិធីពិសាបាយសាមគ្គីកាលពីល្ងាចថ្ងៃទី ១០ ខែមេសាឆ្នាំ ២០១៨។ ហើយថ្ងៃនេះផងដែរ ខ្ញុំមានសេចក្តីសោមនស្សខ្លាំងណាស់ ដែលទទួលដំណឹងជាផ្លូវការអំពីការផ្ទេរកម្មសិទ្ធិដោយស្របច្បាប់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាប្រកបដោយជោគជ័យ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាសកម្មភាពនេះនឹងចូលរួមយ៉ាងសំខាន់ដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលជាការផ្តួចផ្តើមឡើងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់ការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការទ្រទ្រង់សុខភាពសាធារណៈនៅកម្ពុជានិងពង្រឹងតួនាទីដ៏យូរអង្វែងរបស់ខ្លួនក្នុងនាមជាអ្នកជួយសង្គ្រោះជីវិតកុមាររាប់លាននាក់។ ខ្ញុំជឿជាក់ថាការចូលរួមយ៉ាងសកម្មរបស់អ្នកទាំងអស់គ្នានៅក្នុងសកម្មភាពមនុស្សធម៌នេះនឹងជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តបង្កើតក្តីសង្ឃឹមនិងអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជាជាដរាបទៅមុខ៕
Read Moreមិនខកបំណង! បង្ហើរសំនៀងប៉ុន្មានថ្ងៃមុន មានអីពេលនេះស្រាប់តែ អន្ទិតឡុង ចន្ថា….(មានវិដេអូ)
បើនិយាយដល់អន្ទីត ឡុង ចន្ថា ប្រិយមិត្តជាទូទៅប្រាកដជាស្គាល់ជាក់ជាមិនខាន ដោយឡែកក្រោយលាចាកសិក្ខាបទមួយរយៈធំ ស្រាប់តែនៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១ អន្ទិត ឡុង ចន្ថា បានឡាយវីដេអូ រៀបរាប់ពីជីវិត ក្រោយពេលសឹក គឺ ឡុង ចន្ថា បានប្រកបរបររត់តាក់ស៊ី ក្រោយពី ធ្លាប់មានប្រវិត្ត អន្ទិត ឡុង ចន្ថា បានទទួលរងនៅការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកទាក់ ទងនឹងរឿងដែលព្រះអង្គ លួចទាក់ទង និងប្រើពាក្យលេបខាយក្នុងន័យស្នេហាជាមួយនារីម្នាក់ ហើយក៏ត្រូវបានគេផុសកក្រើក ហ្វេបុក។ យ៉ាងណាមិញស្ងាត់ៗស្រាប់តែបែកធ្លាយឡាយវិដេអូច្រៀងស្រែកផ្អើលហ៊្វេសបុកមិនបានប៉ុន្មានផងដែរ ស្រាប់តែមាន ទីផ្សារបាត់ដោយ អន្ទិត ឡុង ចន្ថា ឡើងច្រៀងនៅលើអកកេះវិញម្តងហើយគ្រាន់តែដាក់ប៉ុន្មានបទសោះឃើញថាអ្នកគាំទ្ររបស់លោកម្នាក់ៗលាន់មាត់សរសើរព្រាត៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreពុទ្ធោ! មុនត្រូវឡានធំ បុ កអូសជាប់កង់បីជាង ៥០០ម៉ែត្រ នារីរ ងគ្រោះបានបង្ហោះ story មួយថា (មានវីដេអូ)
ភ្នំពេញ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នា ក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលមនុស្ស ២នាក់ បា ត់ប ង់ជីវិត។ជាក់ស្តែង មុនកើតហេតុគេឃើញបុរស ម្នាក់ បើកម៉ូតូកង់បី ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ។ លុះមកដល់ចំណុចកើតហេតុ បានឈប់ពីក្រោយ រថយន្តមួយគ្រឿង ម៉ាកហ៊ីលុច រីវ៉ូ រង់ចាំភ្លើងស្តុប ។ ខណ:នោះ ស្រាប់តែរថយន្តបង្កបើកមកពីក្រោយ ក្នុងល្បឿនលឿន បានបុ កម៉ូតូកង់បីពីក្រោយពេញទំហឹង រួចរុញទៅផ្ទ ប់នឹងគូទរថយន្ត ហ៊ីលុច រីវ៉ូ បណ្ដាលឲ្យរថយន្ត ហ៊ីលុច រីវ៉ូ វិលមួយជុំ ទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀត រងការខូចខាត។ក្នុងនោះដែរ ជនរ ងគ្រោះទី១ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើតខេត្តតាកែវ។ ជនរ ងគ្រោះទី២ ជាភ្ញៀវជិះកង់បីឥណ្ឌា មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ។ ចំណែកអ្នកបើករថយន្តប ង្ក ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាត់ខ្លួនបើករថយន្តប្រភេទដឹកមេស៊ីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-3667។ ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទ្បើយ បានបន្ថែមល្បឿនព្យាយាមបើករត់ ទាំងម៉ូតូកង់បី ជា ប់នៅក្រោមរថយន្ត កិ…
Read Moreឌី សូនីតា ទប់ទឹកភ្នែកខ្លួនឯងមិនជាប់តាំងពីពេលសំពះផ្ទឹមរហូតដល់កាត់នំចុងក្រោយក៏យំលើឆាកតែម្ដងហើយនិយាយបែបនេះថា (មានវីដេអូ)
ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០១កន្លងទៅនេះ ជាថ្ងៃរៀបមង្គលការមិត្តភក្ដិយូរជាងគេ របស់តារាសម្ដែងឌី សូនីតា ហើយនាងពិតជាទប់អារម្មណ៍មិនបាននោះឡើយ ដោយទ្រាំតាំងពី ពេលផ្ទឹម រហូតដល់ពេលកាត់នំ នាំគ្នាយំតែម្ដង។ឌី សូនីតា បានបង្ហោះវីដេអូ អមដោយសាររៀបរាប់ទាំងទឹកភ្នែករំភើបដូច្នេះថា ៖ ទប់អារម្មណ៍តាំងពីផ្ទឹមរហូតដល់កាត់នំចុងក្រោយ ទប់លែងជាប់ក៏យំតែម្តងទៅ មិត្តភក្តិដែលរាប់អានគ្នាយូរជាងគេគឺឯងជាង២០ឆ្នាំហើយ ហើយបើគិតពីសាច់ដែលឯងនៅក្បែរខ្ញុំជាប់ក៏ជាង៦ ឆ្នាំដែរ ហើយបើនិយាយអោយអស់ពីរឿងរ៉ាវកម្សត់ជាមួយគ្នាខ្លាំងជាងប្តីទៀត ឯងជាមិត្តដែលមិនចេះធំសោះក្នុងកែវភ្នែកខ្ញុំ ឯងនៅឡិឡក់មិនដឹងអី ឯងនៅតែជាមនុស្សចោលម្សៀតដែលខ្ញុំតែងតែជេរស្តី ឯងនៅតែជាមនុស្សសុខចិត្តស្លាប់ជាមួយខ្ញុំទាំងដែលឋិតក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយ។ថ្ងៃនេះ មនុស្សចោលម្សៀត ដែលខ្ញុំតែងតែហៅបង្អាប់ជេរស្តី ត្រូវមាន គ្រួសារហើយ ត្រូវមានគូហើយ ត្រូវរៀបការហើយ ឯងគោរពពាក្យសន្យាមែន ឯងថាទាល់តែយើងមានប្តី ទើបឯងយកប្រពន្ធនឹកឃើញពាក្យនេះលើកណាក៏អួលដើមក លើកនេះឯងក៏សូមអោយមិត្តម្នាក់នេះច្រៀងចម្រៀងសម្រាប់ថ្ងៃ ពិសេសឯងយើងក៏ច្រៀងទាំងអួល ដោយសារយើងមានកូនឯងក៏សុខចិត្តពន្យារការដើម្បីចាំអោយយើងឆ្លងទន្លេរឹងដៃជើងសិន ពេលនេះយើងក៏បានសម្រេចគោលបំណងឯងបាន យើងក៏មានចំណែកបន្តិចបន្តួចពីជំនួញរបស់យើងគឺសម្អាងការ ដើម្បីរៀបកម្មវិធីជូនឯង ឯងមិនមានអ្វីទាំងអស់តែឯងជាមនុស្សដែលស្មោះត្រង់ មិនដែលចោលយើងមិនដែលក្បត់យើង មិនដែលធ្វើអោយយើងឈឺ ទាំងយើងទាំងឯង ទាំងមិត្តទាំងអស់រំភើបណាស់ហើយក៏សប្បាយចិត្តណាស់ដែលឯងលក់ដាច់ណាមិត្តYou are still my best friend៕ប្រភព៖darareport សូមទស្សនារូបភាពខាងក្រោម
Read Moreលើសពីអាណិត ! ស្ទើរទប់ទឹកភ្នែកមិនជាប់ ក្រោយឮ កូនប្រុស និងកូនស្រីពៅ ឧកញ៉ា ឌួង ឆាយ និយាយពាក្យបែបនេះ ថា… (មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសដំណឹងមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ លោកជំទាវ បានសរសេរ បែបនេះ ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ គេឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូមួយពីកូនស្រីពៅរបស់ខ្លួន ចេះនិយាយតិចៗថា “ប៉ាៗ” ឃើញបែបនេះ ឧកញ៉ា ឌួង ឆាយ បានប្រាប់ថា “កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់”។ នៅមិនទាន់អស់ទេ ក្រោយមកបន្តិច ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូមួយទៀត ពីកូនប្រុសទី២ម្តង ហើយពោលពាក្យដ៏គួរឲ្យរំជួលចិត្ត ថា “ពុកសុំទោសណាកូនប្រុសមាស ឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាព…
Read Moreកម្របានឃើញណាស់មាតាកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រាំលេងកម្សាន្តយ៉ាងសមសួនមើលទៅរីករាយណាស់ (មានវីដេអូ)
ភ្នំពេញ ៖ ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបយ៉ាងច្បាស់រួចមកហើយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជានារីតំណាងប្រទេសកម្ពុជា។ ពិតជាមានកត្តិយសខ្លាំងណាស់ ក្នុងនាមជាឧត្តមភរិយានិង ជាប្រធានកាកបាទក្រហមកម្ពុជា សម្តេចបានបំពេញនាទីយ៉ាងល្អជាគម្រូដល់នារីផ្សេងៗ។ ជាក់ស្ដែង សម្តេចមិនត្រឹមតែជាមាតាគម្រូ ភរិយាគម្រូទេ តែសម្តេចបានបង្ហាញប្រាប់ដល់ស្ត្រីកម្ពុជា ថាសម្តេចក៏មានចិត្តសប្បុរសក្នុងការជួយ និងនៅជិតប្រជាជនរហូតជាមួយនឹងបង្កើត អង្គការសប្បុរសធម៌ឈ្មោះថា កាកាបាទក្រហមកម្ពុជាមួយ នេះ។ជាក់ស្តែង ដោយសារតែសម្តេច តែងតែត្រូវមានវត្តមានក្នុងកម្មវិធីមុខការរបស់ជាតិនោះ គេតែងតែឃើញសម្តេចក្នុងបរិយាកាសជាសុភាពនារីសម្រាប់កម្ពុជា ជាមួយសម្លៀកបំពាក់ក៏ដូចជាអាកប្បករិយានារីខ្មែរផង។ ដោយឡែកម្ដងនេះ សម្តេចពិតជាស្រស់ស្អាតខ្លាំង មើលម្តងហើយម្តងទៀតក៏ព្រោះ ពិតជាសាកសមខ្លាំងណាស់ សូម្បីតែពេលរាំកម្សាន្តក៏សម្តេច នូវតែបង្ហាញភាពខ្ពង់ខ្ពស់ ជាសុភាពនារីបង្កប់ជាមួយផងដែរ។ដោយក្នុងពេលថ្មីៗនេះ តាមរយៈ គណនីហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុងបានបង្ហោះវីដេអូមួយជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដោយបានសរសេរថា ៖មាតាគុណធម៌រាំកម្សាន្ដបទ ៖ តាក់ទីងកន្តែរ៉ែ (បុណ្យភូមិ)ក្នុងសម័យតេជោបិតាសន្តិភាព។ អរគុណសន្តិភាព៕ប្រភព៖khmerload សូមទស្សនារូបភាពខាងក្រោម
Read Moreភ្ញាក់ព្រឺត! ពេលឃើញកូនស្រី អ្នកឧកញ៉ា ហុង ពីវ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ឡើងធំពេញរូបរាង ឯហ៊្វេនៗលាន់មាត់បែបនេះថា….
បើនិយាយដល់កូនស្រីសំណព្វចិត្តរបស់អ្នក ឧកញ៉ា ហុង ពីវ គឺអូន រូប៊ី (RUBY) នោះប្រិយមិត្តអ្នកលេងបណ្តាញសង្គមហ៊្វេសបុកជាទូទៅប្រាកដជាស្គាល់ជាក់ជាមិនខាន។ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ អ្នកឧកញ៉ា ហុង ពីវ បានបង្ហោះរូបភាព៣សន្លឹក ជា មួយកូនស្រីរបស់ខ្លួន ព្រមទំាងភ្ជាប់សារខ្លីមួយថា “RUBY និង ប៉ាប៉ា ជូនពរអតិថិជនទាំងអស់ Merry Christmas, Happy New Year”។ ក្រោយឃើញរូបភាពនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ស្រាប់តែ លាន់មាត់ ថា ៖ «កាន់តែធំកាន់តែស្រស់ស្អាត, មុចដូចប៉ាៗណាស់, អូន Ruby ស្អាតខ្លាំងណាស់»៕ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreលារហូតហើយ! អ្នកគាំទ្រលែងបានឃើញ Chef ឫទ្ធី ទៀតហើយ ក្រោយ MasterChef Khmer ចប់យប់មិញ
កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធី MasterChef Khmer រដូវកាលទី ២ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដោយបេក្ខជនដែលទទួលបានជ័យលាភីឈ្នះប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារ ពីកម្មវិធីគឺ ស្រីណុច ។ ស្របពេលកម្មវិធីបានធ្វើដំណើរមកដល់ទីបញ្ចប់នោះ អ្វីដែលជាការចាប់អារម្មណ៍របស់មហាជនអ្នកទស្សនាជាច្រើនតាមរយៈការ Live ផ្ទាល់លើទំព័រហ្វេសប៊ុកនៃកម្មវិធីនោះ គឺជាលោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលជា Chef និង ជាគណៈកម្មការរបស់កម្មវិធីទៅវិញ ដោយលោកបានទទួលមរណភាពហើយកាលពីពេលកន្លងទៅនោះ ។ ពិតណាស់កាលពីយប់មិញនេះ គេសង្កេតឃើញមានអ្នកចូលរួមតាមរយៈ Comment ជាច្រើនក្រោមការ Live នៃកម្មវិធី ដោយម្នាក់ៗបានសរសេរពាក្យលាទាំងក្តុកក្តួល និង អាឡោះអាល័យទៅកាន់ Chef ឫទ្ធី យ៉ាងច្រើនថា ចាប់ពីពេលនេះលែងបានឃើញសកម្មភាពដ៏រស់រវើក និង ស្តាប់ឮសំឡេង Chef ក្នុងកម្មវិធីទៀតហើយ ក្នុងនោះដែរមហាជនអ្នកគាំទ្រក៏បានបង្ហាញក្តីនឹករឭកដល់គណៈកម្មការរូបនេះថែមទៀតផង ។ នេះជាការស្រណោះស្រណោកអាឡោះអាល័យមួយ ដែលអ្នកគាំទ្រជាច្រើនរបស់គណៈកម្មការ Chef ឫទ្ធី ដែលមានឈ្មោះដើម ស៊ឺ សោភ័ណ្ឌឫទ្ធី បានបង្ហាញចេញ ក្រោយពេលកម្មវិធី MasterChef Khmer បានឈានដល់ទីបញ្ចប់នោះ ។ គួរឱ្យដឹងដែរថា លោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលគេស្គាល់ជា Chef ឫទ្ធី ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer បានទទួលមរណភាពកាលពីយប់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយសារជំងឺលើសឈាម និង ឡើងជាតិស្ករខ្ពស់ ។…
Read Moreតាមពិតមូលហេតុនេះសោះទើប លី អ៊ីវ៉ាធីណា មិនទាន់រៀបការ ទោះអាយុជិត ៤០ ឆ្នាំក្ដី!
បើគិតចាប់តាំងពីការចូលប្រឡូកសិល្បៈអស់រយៈពេលជាជិត ២០ ឆ្នាំមកនេះ តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ត្រូវបានសិល្បករសិល្បការិនីជំនាន់ ក្រោយ ចាត់ទុកថាជារៀមច្បងមួយរូប ដែលពោរពេញទៅដោយទេពកោសល្យក្នុងវិស័យសិល្បៈ ដែលអាចក្តោបប្រជាប្រិយភាពដូចដើម ។ លើសពីនោះ គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ នេះ លី អ៊ីវ៉ាធីណា មានអាយុ ៣៦ ឆ្នាំហើយ ប៉ុន្តែតារាស្រីរាងតូចល្អិត សាច់សខ្ចីរូបនេះនៅតែអាច រក្សាសម្រស់របស់ខ្លួនឱ្យនៅតែស្រស់ស្អាត សាច់ចាំ និងក្មេងជាងវ័យទៀតផង ។ ទន្ទឹមនឹងគ្នានោះមកដល់វ័យជិត ៤០ ឆ្នាំ នេះ ម្ចាស់បទ «ស្តាយមិនបានឆ្លើយពាក្យថាស្នេហ៍» រូបនេះ ហាក់មិនទាន់មានតម្រួយរៀបការនៅឡើយ ស្រប ពេលដែលមិត្តភក្តិសិល្បការិនីស្រករខ្លួន ដែលមានដូចជា អ្នកនាង ជិន សេរីយ៉ា អ្នកនាង សុគន្ធ នីសា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង យក់ ឋិតរដ្ឋា បានរៀបការ និង មានកូនរៀងៗខ្លួនហើយនោះ ។នាងមូលហេតុម្យ៉ាងគត់ ដែលធ្វើឲ្យនាងមិនគិត និង មិនទាន់សម្រេចចិត្តមានស្នេហាជ្រើសរើសយកបុរសណាម្នាក់ជាគូចាប់ដៃគ្នាចូលរោងជ័យនោះទេមកទល់ពេលនេះ នាងកំពុងតែយកពេលវេលា និង បេះដូងរបស់ខ្លួនវីវក់នឹងរបររកស៊ីមុខជំនួញជាច្រើននៅក្នុងដៃម្យ៉ាងគត់ ពោលគឺរឿងស្នេហាទុកមួយឡែកសិនហើយក្នុងនោះដែរ ទោះជាមិនទាន់បញ្ជាក់ថា តើពេលណាសម្រេចចិត្តដកឃ្លាពីរបររកស៊ីក៏ពិតមែន ប៉ុន្តែកញ្ញា លី អ៊ីវ៉ាធីណា បច្ចុប្បន្ននាងកំពុងរីករាយយ៉ាងខ្លាំងក្នុងការបង្កើនមុខជំនួញជាច្រើន ដោយពេលកន្លងទៅ នាង បានបើកអារហាដ្ឋានមួយរួចមកហើយ ដោយមានឈ្មោះថា លិធីង ឌឹមសាំហុងកុង ស៊ុបមីលានផ្សិត ។ បន្ទាប់មក កញ្ញា លី អ៊ីវ៉ាធីណា ក៏បានបង្កើតមុខជំនួញតាមអ៊នឡាយតាមរយៈការលក់ដូរផលិតផលថែរក្សាសម្រស់…
Read More