ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ទាក់ទងនឹងរឿងរ៉ាវដ៏ក្តៅគគុក Ah Gileader ជាអ្នកលក់ឡេមានប្រជាប្រិភាពសាច់សខ្ចីដូចបណ្តូលចេក ដោយបានអ្នកប្រើ ប្រាស់បណ្តាញសសង្គមហ្វេសប៊ុកនាំគ្នាស៊ែរចែករំលែកជាច្រើនសន្ធឹកសន្ធាប់បន្ទាប់ក្រោយពីបែកធ្លាយវិដេ អូសំភាសន៏ មួយតាំងពីលក់ឡេមួយថ្ងៃចំណូល១០ ២០ម៉ឺនដុល្លារឯណ្ណោះ ជាពិសេសកាន់តែក្តៅបន្ថែមទៀតនោះគឺក្រោយបែកធ្លាយវិ ដេអូទុំទាវ២០២១ គឺថាផ្ទុះការរិះគន់បែកផ្សែងតែម្តង។ ជាក់ស្តែងងាកមកចែ Kakaវិញ ក៏មិនចាំយូរ ក៏បានចេញមុខនិយា យរៀបរាប់ទាក់ទងនឹងរឿងនេះផងដែរ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាកាកា ចង់និយាយបែប ណានោះ ទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖
Read MoreDay: February 7, 2021
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងក្រោយឃើញមង្គលការមួយតុបតែងរៀបចំយ៉ាងប្រណីតទាក់ទាញភ្នែកតែម្ដង
ភ្នំពេញ ៖ ជាការពិតណាស់ភ្ញាក់ផ្អើលខ្លាំង មិនធម្មតាមែន កាលពីព្រឹកមិញថ្ងៃទី ០៧ ខែកុម្ភៈ នេះ គេសង្កេតឃើញពិធីមង្គលការមួយរោង រៀបចំ ឡើងជាមួយនឹង ការរចនាដេគ័រយ៉ាងប្រណីត នឹងមានមនុស្សម្នាចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។អ្វីដែលពិសេសនោះ គេឃើញមានលេចវត្តមានរបស់ បុគ្គលលំដាប់ជួរមុខល្បីៗជាច្រើនបានចូលរួមយ៉ាងកុះករផងដែរ ជាមួយនឹងការរៀបចំតុបតែងខ្លួន យ៉ាងស្រស់សោភា និងស្រស់សង្ហាគ្រប់ៗគ្នា ។ តែចំណុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដែលធ្វើឲ្យរោងការជ័យមួយនេះ លេចធ្លោមិនធម្មតានោះ គឺមហាកិតិ្តយសចូលរួ មពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ផងដែរ។ទន្ទឹមនឹងនេះ គេក៏ដឹងផងដែរថា រោងការជ័យដ៏អធិកអធមនេះ ប្រារព្ធទៅនៅគេហដ្ឋានផ្ទាល់ខ្លួន ដែលពិតជាធំស្កឹមស្កៃខ្លាំងណាស់ គេឃើញគេហដ្ឋានមួយខ្នងនេះ មានក្បាច់ក្បូររចនាសែនប្រណីត ប្រៀបដូចនឹង សេត វិមាន៕រូបភាពពី៖ Tep Sophara & ចៅ ស្រទបចេក ៕ប្រភព៖khmerload សូមទស្សនារូបភាពខាងក្រោម
Read Moreក្រោយស្ងាត់ទៅមួយរយះពេលនេះ ស្រាប់តែលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បង្ហោះសារបែបនេះថា
ភ្នំពេញ ៖ ជាការពិតណាស់ដែលតាំងពីមានរឿងក្ដីក្ដាំត្រូវឡើងតុលាការធ្វើការឆ្លើយបំភ្លឺជាលើកទី២ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១រួចមក គេសង្កេតឃើញថា ទំព័រហ្វេសប៊ុករបស់លោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី មិនមានសកម្មភាពលក់ដូរ ឬបង្ហោះអ្វីទាំងអស់ ទើបតែរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ ឃើញលោកជំទាវ បង្ហោះវីដេអូព្រះសង្ឃនាំថវិការបស់ខ្លួនយកទៅចូលបុណ្យ។លុះនៅយប់ថ្ងៃដដែលនោះ លោកជំទាវឧកញ៉ាវ័យក្មេងរូបនេះ ក៏បានបង្ហោះសារភ្ជាប់ជាមួយលិខិតមេធាវីមេធាវីតំណាងដោយអាណត្តិរបស់ខ្លួន ដោយធ្វើការអំពាវនាវថា «នាងខ្ញុំស្នើសុំលោក/លោកស្រី ម្ចាស់បណ្ដាញសារព័ត៌មាន តាមបណ្ដាញសង្គមហ្វេសប៊ុក មេត្តាលុបនូវរូបភាព និងវីដេអូ និងឈប់រាល់ការបង្ហោះចែកចាយបន្ត។ នាងខ្ញុំសូមអរគុណ»។បន្ទាប់ពីបង្ហោះ មិនដឹងថាមានរឿងអ្វី ស្រាប់តែក្រោយមកក៏បាត់សារស្នើសុំ និងលិខិតមេធាវីនោះ ចេញពីទំព័រហ្វេសប៊ុករបស់លោកជំទាវ ឧកញ៉ាអ៊ាន សៀវម៉ី ដែលមានឈ្មោះថា «Siv mey Online Shop» តែម្ដង ដោយមិនដឹងថា មានបញ្ហាបច្ចេកទេសអ្វីមួយ ឬត្រូវលោកជំទាវសម្រេចលុបចេញដោយខ្លួនឯងនោះឡើយ។ដោយឡែកបើមើលទៅលើលិខិតរបស់មេធាវីតំណាងដោយអាណត្តិរបស់លោកជំទាវវិញឃើញថា បានសំណូមពរឲ្យលោក/ លោកស្រីជាម្ចាស់សារព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ លុបរាល់រូបភាព សំណេរ និងវីដេអូរបស់កូនក្ដីខ្លួន និងឈប់បង្ហោះចែកចាយទាក់ទងនឹងកូនក្ដីខ្លួនចាប់ពីពេលនេះតទៅ បើមិនដូច្នេះទេ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ដោយហេតុថា លិខិត និងសារខាងលើ ត្រូវបានបាត់ចេញពីទំព័រហ្វេសប៊ុកលោកជំទាវនោះ យើងមិនអាចឃើញការបញ្ចេញមតិរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកគិតយ៉ាងម៉េចនោះទេ ប៉ុន្តែបើក្រឡេកមើលមតិ ដែលបានបញ្ចេញក្រោមវីដេអូ ដែលលោកជំទាវបង្ហោះ ពាក់ព័ន្ធនឹងការធ្វើបុណ្យនោះវិញ ឃើញថា មានអ្នកគាំទ្រមួយចំនួន នៅតែបង្ហាញការគាំទ្រចំពោះលោកជំទាវឧកញ៉ាដដែល។ជាក់ស្ដែងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«Kmeng Anha» បានបញ្ចេញយោបល់ថា «ទោះជាយ៉ាងណាខ្ញុំនៅតែគាំទ្រ ចែ ម៉ី ទោះជាគាត់និយាយអាក្រក់បន្តិចមែន តែគាត់និយាយទៅបុគ្គលដែលថាអោយ គាត់ក្នុងខំមិន និងបុគ្គលផ្សេងទៀត ដែលទង្វើគាត់អោយគេជ្រេញ និងធ្វើបែបក្លែងក្លាយមិនមែនធ្វើពិតប្រាកដផុសចេញពីចិត្តទេ តែក្នុងចិត្តវិញពិសពុលធ្វើបាបគេសូម្បីតែកូនខ្លួនឯងខំសាងឡើងក៏មិនអោយរួចខ្លួនដែរ»។គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះ បានចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ។លោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…
Read Moreបើមិនចែករំលែកទៀតដូចអយុត្តិធម៌ណាស់ចំពោះកូនប្រសារស្រី មួយពិភពលោកប្រហែលមានតែមួយនឹងទេមើលទៅ ដែលឪពុកម្ដាយក្មេកបានធ្វើរឿងបែបនេះ ក្រោយពេលកូនប្រុសបង្កើតខ្លួនស្លាប់បាត់ទៅ…
តាមរយៈទំព័រហ្វេបុករបស់លោកដួង តារាបានបង្ហោះសារនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានខ្លឹមសារដើមទាំងស្រុងថា ម្តាយក្មេក ឪពុកក្មេកធ្វើប្លង់យកដីពីកូនប្រសារវិញក្រោយពេលកូនបង្កើតខ្លួនទទួលមរណៈភាព រឿងរ៉ាវដ៏កំសត់មួយកើតឡើងចំពោះប្អូនស្រី ទូច កញ្ចនា អាយុ៣១ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក និងមានមុខរបរជាជាងកាត់ដេរ។ ប្អូនស្រីបានរៀបការជាមួយប្តីឈ្មោះ ឡៃ វិរៈ កាលពីឆ្នាំ ២០១១ មានមុខរបរជាងជួសជុលរថយន្ត ជាអកុសលប្តីប្អូនស្រីបានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូងកាលពីឆ្នាំ ២០១៧។ មុនពេលមរណៈភាព ពីរនាក់ប្តីប្រពន្ធបានខិតខំរកសុីសន្សំប្រាក់បានមួយចំនួនហើយបានទិញដីមួយកន្លែងទំហំ១៧ម x ៥៧.៣០ម ស្ថិតនៅភូមិអូលើ ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម (លេខរៀងក្នុងបញ្ជី ៣៥៨)។ក្នុងពេលទិញដីនោះ ពីរនាក់ប្តីប្រពន្ធបានខ្ចីលុយឪពុកម្តាយក្មេក (ឪពុកម្តាយរបស់ប្តី) មួយចំនួន ហើយបន្ទាប់មកក៏បានសងគាត់គ្រប់ចំនួនវិញអស់ហើយដែរ។ ថ្លៃទិញដីសរុបមានចំនួនជាង៦ពាន់ដុល្លារ ហើយពេលនោះឪពុកម្តាយក្មេកក៏បានជួយលុយមួយចំនួនតូចដើម្បីបង្រ្គប់ថ្លៃទិញដីអោយកូនបានរស់នៅក្រោយពេលរៀបការ។ ក្រោយពីប្តីស្លាប់ទៅ ឪពុកម្តាយក្មេកក៏បានមកទាមទារយកដីនោះពីកូនប្រសារវិញ ដោយអះអាងថាជាដីគាត់បានទិញយូរហើយ ដោយបានបញ្ជាក់ថាគាត់មានប្លង់រឹងទៀតផង(ធ្វើតាំងពីឆ្នាំ២០១៥) ទើបធ្វើអោយមានវិវាទកើតមានឡើងរវាងកូនប្រសារស្រី និងឪពុកម្តាយក្មេកហើយបានក្តីក្តាំគ្នាតាមផ្លូវតុលាការមកដល់ពេលនេះ។ក្នុងលិខិតទិញដីគឺដាក់ឈ្មោះប្តី ឡៃ វិរៈ និង បងស្រី ឡៃ ធីតា (មិនមានឈ្មោះប្រពន្ធ)។ ពេលនោះឪពុកម្តាយក្មេកជាអ្នករក្សាទុកក្រដាសស្នាមទិញលក់នៅគាត់។ លោកមេឃុំមេសរជ្រៃក៏បានចេញលិខិតបញ្ជាក់ទិញដីថាពិតជាដីរបស់កូនប្រាកដមែន។ ទន្ទឹមនឹងនោះដែរ លោកមេភូមិអូលើ ឈ្មោះ វ៉ាន វី និង លោកមេឃុំមេសរជ្រៃឈ្មោះ ប៊ីន ថៃលាង និងសាក្សី១០នាក់ទៀតក៏បានបញ្ជាក់អះអាងថា ទូច កញ្ចនា ពិតជាប្រពន្ធ ដែលបានរស់នៅជាមួយប្តីលើដីក្នុងអាស័យដ្ឋានខាងលើពិតប្រាកដអស់រយៈពេល៦ឆ្នាំ (២០១១-២០១៧) ពិតប្រាកដមែន។ ដោយភាពទាល់ច្រកខ្លាចបាត់បង់ទីកន្លែងជ្រកកោនសម្រាប់ខ្លួន និងកូនៗ កាលពីថ្ងៃទី ១៤ កញ្ញា ២០២០ ប្អូនស្រី ទូច កញ្ចនា បានដាក់ពាក្យគោរពសុំសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយផ្តល់យុត្តិធម៌ដល់រូបគាត់និងកូនតូចៗទាំង២។ រឿងរ៉ាវក្តីក្តាំនេះពិតជាគួរអោយសង្វេគណាស់ ព្រោះជីវិតក្មេងៗ២នាក់ដែលឪពុកស្លាប់បាត់ទៅ ត្រូវនៅក្នុងបន្ទុកម្តាយមេម៉ាយចិញ្ចឹមបីបាច់ថែរក្សា ហើយពេលនេះកំពុងប្រឈមនឹងក្តីក្តាំជាមួយជីដូនជីតានិងជាឪពុកម្តាយក្មេក។ បើឈ្នះក្តី គឺនឹងមានដំបូលស្នាក់នៅបន្តជាមួយម៉ែកូនទាំង២តទៅទៀត ប៉ុន្តែបើចាញ់ក្តីគឺនឹងត្រូវប្រឈមនឹងបាត់បង់ទីកន្លែងជ្រកកោន…
Read Moreមិននឹកស្មានថា កូនប្រុសរបស់លោកឩកញ្ញ៉ា ឌួង ឆាយនៅក្មេងសោះ បែរជាមានទឹកចិត្តធ្វើរឿងមួយនេះ ក្រោយពេលឪពុកម្ដាយលែងលះគ្នារួចមក
ជឿជាក់ថាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកប្រហែលជាបានជ្រាបខ្លះៗហើយនៅពត៌មានទាក់ទងនឹងការប្រកាសលែងលះគ្នា រវាងលោកឩកញ្ញ៉ា ឌួង ឆាយនិងភរិយារបស់លោក បានធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងចង់អោយពួកគាត់ទាំងពីរជានាជាមួយគ្នាវិញណាស់។ តែអ្វីៗហាក់ដូចជានៅស្រពិចស្រពិលនៅឡើយ ដោយសារតែលោកជំទាវ ដេតម៉ាលីណា នៅតែប្រកាន់ជំហរថា មិនវិលត្រលប់ទៅរកលោកឩកញ្ញ៉ា ឌួង ឆាយវិញឡើយ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ដេតម៉ាលីណានៅលើទំព័រហ្វេបុករបស់លោកជំទាវ នាពេលកន្លងមក។ ដោយឡែកបើយើងងាកក្រឡេកទៅមើលលើទំព័រហ្វេបុករបស់លោក ឩកញ្ញ៉ា ឌួង ឆាយវិញនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកបានបង្ហោះសារ ដ៏សែនកំសត់មួយ រៀបរាប់ពីអារម្មណ៍កូនប្រុសរបស់គាត់ ដែលបានធ្វើរឿងមួយនេះចំពោះគាត់ ក្រោយពេលដែលលោកនិងភរិយាបានលែងលះគ្នារួចមក។ចង់ដឹងថាទឹកចិត្តកូនប្រុសលោកឩកញ្ញ៉ា ឌួង ឆាយធ្វើរឿងអ្វីនោះសូមអានសារលោកឩកញ្ញ៉ា ឌួង ឆាយនៅខាងក្រោមនេះ៖ អរគុណកូនប្រុសដែលស្រាលាញ់អានិតចង់មកគេងជាមួយកំដរប៉ាដឹងថាប៉ានៅម្នាក់ឯង អានិតកូនណាស់ជូនទៅដល់ផ្ទះហើយទារចង់មកគេងជា មួយប៉ាទៀត ចេះលើកទឹកចិត្តថាប៉ានៅឆ្ងាយពីកូនមែនប៉ុន្តេប៉ាបានផ្តល់ភាពកក់ក្តៅអោយកូន និងចង់នៅជិតកូន ទោះបីបន្ទប់គេងរបស់ប៉ាតូចមែន ប៉ុន្តែប៉ានៅជាប់ជាមួយផ្តល់ភាពកក់ក្តៅអោយកូនងូតទឹកអោយកូន។ កំសត់កំរតស៊ូជាមួយប៉ាចឹងបានពិតជាកូនរបស់ប៉ាមែន។ សូមទស្សនារូបភាពខាងក្រោម
Read Moreលឿនពេកហើយ! បងស្រីដ៏សែនល្អ ដូចជាម្ដាយទីពីររបស់ប្អូន ពេលនេះបងលាចាក ដោយគ្មានថ្ងៃត្រឡប់ ដោយសារជំងឺកាចសាហាវនេះ…
(ព័ត៌មានបឋម): នាថ្ងែទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោក ស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា បងស្រីម្នាក់ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារយ៉ាងអាសូរ។ ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “Prum Setha” បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ពិតជាលឿនណាស់ ស្ទើរតែមិន អាចទទួលយកបាន បងស្រីដ៏សែនល្អដូចជាម្ដាយទីពីររបស់ប្អូន ពេលនេះបងលាដោយគ្មានថ្ងៃត្រឡប់។ ក្នុងដំណើរនៃវដ្ដសង្សារនេះសូមយើងបានជាបងប្អូនល្អនឹងគ្នាគ្រប់ៗជាតិ។ សូមបងស្រីទៅឱ្យបានសុខចុះ»។ តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបងស្រីរូបនេះ ទទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារ ជំងឺដា.ច់សរសៃឈា.មខួរក្បា.ល។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreតក់ស្លុតខ្លាំងណាស់! ស្រ្តីម្នាក់បានស្លាប់ចោលកូនស្រីជាទីស្រលាញ់ ត្រឹមមួយពព្រិចភ្នែក ដោយសារ…(វីដេអូ)
ខេត្តកណ្ដាល៖ (ដំណឹងបឋម)ស្ត្រីម្នាក់ត្រូវបានរថយន្តក្រឡុកសុីម៉ងកិ ន ស្លា ប់យ៉ាងអាណោចអាធ៌ម នៅភូមិត្រពាំងត្រំ,ឃុំបែកចាន,ស្រុកអង្គស្នូល ,ខេត្តកណ្តាល វេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០៦ ខែខែកុម្ភៈ ឆ្នាំ២០២១។ Rip😢 Sister សា ក ស ពជនរ ង គ្រោះខាងលើ មានស្រុកកំណើតស្ថិត នៅ ភូមិត្រពាំងរមាស,ឃុំជាច,ស្រុកកំចាយមារ,ខេត្តព្រៃវែង។ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូននាពេលក្រោយ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreទប់ទឹកភ្នែកមិនជាប់ សល់តែប៉ុន្មានថ្ងៃទៀតចូលរោងការហេីយ បែរជាកូនកំលោះទទួលមរណភាពទៅវិញ ធ្វើឲ្យខាងស្រីដែលជាគូដណ្ដឹងរន្ធ ត់ ចិត្តជាខ្លាំង ក៏បានបង្ហោះសារយ៉ាងខ្លីថា
ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះបុរសម្នាក់ ដែលមានឈ្មោះ ចិត្រា មានអាយុ ២៧ឆ្ បានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយសារចង.ក សម្លា ប់ខ្លួន ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសគូដណ្ដឹង និងឪពុកម្តាយមានក្តីរន្ធត់ចិត្តជាខ្លាំង។ នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ចែវី លក់គ្រឿងក្រអូប បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖«វិចិត្រហា ម៉េចក៏ចែហៅប្អូនមិនឆ្លើយ ទី៦នេះចូលរោងការអូនហើយ ហេតុអីអូនដាច់ ចិត្តទៅចោលមនុស្សដែលអូនស្រឡាញ់និងមនុស្សដែលស្រឡាញ់អូន វាមិនមែនជាការពិតទេ ចែទទួលអត់បានទេ អាមុំអើយ»។ ជាមួយគ្នានេះ នារីជាគូដណ្ដឹងដែលមានឈ្មោះស្រីមុំ បានមានក្តីរន្ធត់ចិត្តជាខ្លាំង ពេលទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ខណៈដែលនៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះដល់ថ្ងៃរៀបមង្គលការហេីយ បែរជាមកជួបរឿងអកុសលបែបនេះ ទៅវិញ។ ទន្ទឹមនឹងនេះ នារីជាគូដណ្ដឹងក៏បានបង្ហោះសារយ៉ាងខ្លីថា៖«គាត់ទៅចោលខ្ញុំហេីយ សូមបងទៅអោយបានសុខណា ម៉េចក៏ធ្វេីចឹង»។ សូមទស្សនារូបភាពខាងក្រោម
Read Moreអបអរផង អតីត Miss Grandកម្ពុជា ២០១៨ ឌី លីកា ចូលរោងការថ្ងៃនេះ អ្នកកំដរ សុទ្ធតែបវរកញ្ញាល្បីៗ!
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គឺជាថ្ងៃដ៏វិសេសវិសាលសម្រាប់អតីតបវរកញ្ញា Miss Grand Cambodia ២០១៨ ឌី លីកា ដែលកញ្ញា និង អនាគតស្វាមី បានចាប់ដៃចូលរោងការកសាងអនាគតជាមួយគ្នា។ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលលាន់មាត់សរសើរមិនបានគ្រប់គ្នាៗ នោះគឺ ពិធីមង្គលការនេះ គឺសម្បូរទៅដោយស្រីស្អាតជាអ្នកកំដរកូនក្រមុំ ដែលជាបវរកញ្ញាឯកបច្ចុប្បន្នផង ដែលនឹងត្រូវទៅតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវីធី Miss Grand International នៅប្រទេសថៃផងនោះ គឺ កញ្ញា លីវ ជីលី និង ពិសេសជាងនោះទៅទៀតនោះ គឺមានវត្តមានរបស់ អតីតបវរកញ្ញាឯកលំដាប់លេខមួយនោះគឺ កញ្ញា សេង រដ្ឋា។ នុងនោះដែរ គ្រាន់តែអ្នកគាំទ្របានឃើញ អាយដលទាំងពីរមានវត្តមាននៅក្នុងកម្មវិធីនោះ ពិតជាធ្វើឱ្យពិធីមង្គលការបវរកញ្ញារូបនេះ រឹតតែ អធិកអធមថែមទៀត មើលទៅទាំងកូនក្រមុំកូនកម្លោះស្រស់ស្អាតទាំងទ្វេ អមជាអ្នកកំដរដ៏ស្រស់សោភាទាំងពីរទៀតនោះ កាន់តែអែមតែម្តង។គួររំលឹក ផងដែរថា នេះជាលើកទីមួយហើយដែលអ្នកគាំទ្របានឃើញបវរកញ្ញាឯកចូលរួមជាអ្នកកំដរ ក្នុងពិធីមង្គលការបែបនេះ ពិតជាស្រស់សោភា មិនសរសើរមិនបានឡើយ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreក្រោយមានអ្នកគាំទ្រមួយចំនួនលើកឡើងថាចង់អោយ ជី ដេវីត ច្រៀងជាមួយដៃគូចាស់វិញ ស្រាប់តែមានមតិមួយចំនួនទៀតលើកឡើងបែបនេះវិញថា
ភ្ណំពេញ ៖ ជាការពិតណាស់រំលឹកដល់រឿងអតីតកាល របស់តារាចម្រៀងងួន ចាន់ដេវីត ហៅG-Devithនៅផលិតកម្មរស្មីហង្សមាស ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាមថា រូបគេ ជាដៃគូដ៏សក្ដិសមម្នាក់ជាមួយតារាចម្រៀងពេជ្រ សោភា ដោយរាល់បទចម្រៀងរបស់ពួកគេនៅពេលនោះ សុទ្ធសឹងតែទទួលបាន ការគាំទ្រច្រើន។ទោះយ៉ាងណា ពេលកំពុងចាប់ដៃគូគ្នា ទទួលបានការគាំទ្រច្រើននោះ ស្រាប់តែពួកគេក៏មានរឿងរកាំរកូសជាមួយគ្នាជាច្រើន រហូតលោកងួន ចាន់ដេវីត ចែកផ្លូវគ្នាដើរជាមួយអ្នកនាងពេជ្រ សោភា ហើយស្រវាចាប់ទេព បូព្រឹក្ស ជាដៃគូថ្មី។ ក្រោយមកG-Devith ក៏សម្រេចចាកចេញពីទ្រនំហង្សមាសអំឡុងឆ្នាំ២០១៨ ក្លាយជាអ្នកចម្រៀងឯករាជ្យរហូតមកដល់បច្ចុប្បន្ន ជាមួយនឹងកញ្ញាទេព បូព្រឹក្ស ដែល ចេញពីទ្រនំហង្សមាស ក្នុងអំឡុងឆ្នាំ២០១៩។ដោយមានការនឹករំលឹកនៅពេលវេលា កាលពីអតីតកាល នោះ វីដេអូ ឡើងលើឆាកកាលពីឆ្នាំ២០១៥ រវាងតារាចម្រៀងងួន ចាន់ដេវីត និងអ្នកនាងពេជ្រ សោភា ត្រូវបានគេយកមកបង្ហោះឡើងវិញ នៅលើបណ្ដាញសង្គមទីកតុក កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនលើកឡើងថា «ដេវីត ពីមុន ស្អាតមុខពេញ រ៉េបស្ដាប់បាន និយាយទៅគួរឲ្យស្រឡាញ់ តែបងវីតពេលនេះមុខបាក់ជ្រុល រ៉េបបទលែងល្បីដូចពីមុន ចង់បានបងវីតពីមុន, Idol ពីមុនរ៉េបឡូយណាស់កាលនឹង ចេញបទណាក៏ល្បីដែរ, នឹកកាលនឹង បទគាត់ចេញមកមួយបទណាក៏កក្រើកដែរ តែគួរឲ្យស្ដាយ ពេលនេះពួកគាត់មិនអាចដូចមុនទៀតទេ, ចង់ឃើញគាត់ច្រៀងជាមួយគ្នាណាស់»។ឆ្លើយតបនឹងមតិខាងលើនេះ មានមតិមួយចំនួនទៀតបានធ្វើការ អះអាងថា «គេថាគាត់ផ្លាស់ទ្រនំប្រជាប្រិយភាពគាត់ធ្លាក់ តែហេតុអ្វីជីវភាពគាត់ផ្លាស់ប្ដូរ មានមាត់ចេះតែនិយាយ ពីមុនថាល្បី តែលុយគ្មានដល់ឥឡូវអត់ល្បី បែរជាលុយហៀរ អត់យល់, អ្នកខ្លះក៏ថា គាត់ចេញពីទ្រនំចាស់មក ប្រជាប្រិយភាពធ្លាក់ចុះ តែមានកត់សម្គាល់ទេថា ចេញពីទ្រនំចាស់មកជីវិត គាត់ផ្លាស់ប្ដូរយ៉ាងណា»។«ទោះគាត់ចេញពីទ្រនំចាស់ហើយមិនល្បីដូចមុន តែដឹងតែថា មិនក្រោមសម្ពាធគេ យើងមានសិរីភាពប៉ុណ្ណា? យើងអាចធ្វើអ្វី តាមចិត្តយើងគ្រប់យ៉ាង កុំឲ្យខុសច្បាប់, អត់ចង់ឲ្យគាត់ដូចមុនទេ…
Read More