ចិន ៖ ជាការពិតណាស់មហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងប្រហោងពោះជំនួស ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែ លត្រូវបានគេថតបង្ហោះចែកចាយ នូវសកម្មភាពរបស់តៃកុងឡានម្នាក់ឈ្មោះ Zhang ដែលហ៊ានប្រថុយបើកឆ្លងប្រឡាយទឹក តាមរយៈស្ពានបណ្ដោះអាសន្នមួយ ដែលផ្គុំឡើងដោយប្រើឈើតែពីរដើមប៉ុណ្ណោះ។ ជាក់ស្ដែងតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតកាលពីថ្ងៃអង្គារកន្លងទៅ នៅឯទីក្រុង Kunming ភាគខាងត្បូងខេត្ដយូណាន ប្រទេសចិន និងបានបង្ហោះនៅលើគេហទំព័រ Kuaishou ដោយលោក Lao Kun ដែលបានឃើញហេតុការណ៍នេះ។ជាក់ស្ដែង ក្នុងវីដេអូឃ្លីបដែលមានរយៈពេលជាង២នាទី បានបង្ហាញឲ្យឃើញថា អ្នកបើកបរបានបើកលើស្ពានបណ្តោះអាសន្ន ដែលធ្វើឡើងពីដើមឈើរាងមូលៗចំនួន២ដើម ជាមួយនឹងការបើកថយក្រោយយឺតៗយ៉ាងស្ទាត់ជំនាញ ប្រកបដោយភាពក្លាហាន បានធ្វើឲ្យគាត់អាចឆ្លងផុតប្រឡាយទៅដល់ផ្នែកម្ខាងទៀតយ៉ាងងាយ ដោយប្រើពេលជាង១នាទី។ជុំវិញករណីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន បានសម្ដែងការអបអរដល់លោក Zhang ចំពោះជំនាញបញ្ជាចង្កូតដ៏អស្ចារ្យរបស់គាត់ និងមិននឹកស្មានដល់ថាគាត់អាចធ្វើបាននោះឡើយ៕ប្រភព៖khmerload សូមទស្សនារូបភាពខាងក្រោម
Read MoreDay: February 12, 2021
ខ្លោចចិត្ត!! ឃើញបុរសជនជាតិជប៉ុនធ្លាក់ខ្លួនរើសអេដចាយ ដេកក្បែរបន្ទប់ទឹក អាណិតពេកចូលសួរនាំទើបដឹងថា….
ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ គណនីហ្វេសប៊ុកនារីម្នាក់មានឈ្មោះ Kashino Nita បានចែករំលែករឿងរ៉ាវរបស់ជនជាតិជប៉ុនម្នាក់ ធ្លាក់ខ្លួនរើសអេដចាយ យ៉ាងគួរឲ្យអាណិត នៅម្ដុំវត្តបុទុម មួយថ្ងៃបាន២ដុល្លារដើម្បីចិញ្ចឹមជីវិត ហើយ ដេកជិតបន្ទប់ទឹកថែមទៀត។ជាក់ស្តែង ក្រោយឃើញស្ថានភាពគួរឲ្យអាណិត ម្ចាស់គណនីហ្វេសប៊ុកនារីខាងលើ ក៏បានចូលទៅសួរនាំរួចទិញទូរស័ព្ទឲ្យមួយគ្រឿង ហើយអំពាវនាវ ដើម្បីឲ្យសប្បុរសជនដទៃទៀតបានជួយ ដោយសរសេររៀបរាប់ថា «បានជួបជនជាតិជប៉ុន ដែលធ្លាក់ខ្លួនរើសអេតចាយ ហើយ បើតាមការសួរនាំពីគាត់ គឺថាគាត់មិនមានសាច់ញាតិអីច្រើនទេនៅជប៉ុនគឺមានតែប្អូនប្រុសម្នាក់ តែប្អូនប្រុសគាត់គឺជាកម្មករ អ៊ីចឹងប្អូនគាត់គ្មានលុយ ទិញសំបុត្រយន្តហោះឲ្យគាត់ទេ ឯខាងទូតជប៉ុន ក៏មិនបានចេញថ្លៃសំបុត្រយន្តហោះឲ្យ គាត់ដែរ អ៊ីចឹងហើយ គាត់មានតែរើសអេតចាយ បានមួយថ្ងៃ២$ ទុកទិញបាយហូបទេ។ខ្ញុំបានទិញទូរស័ព្ទឲ្យគាត់មួយគ្រឿង ដើម្បីឲ្យគាត់អាចមានលេខទំនាក់ទំនង និងឲ្យលុយគាត់ខ្លះ ដើម្បីទុកទិញចំណីអាហារ។ សូមបងៗអូនៗជួយស៊ែរផុសនេះផង ដើម្បីឲ្យអ្នកដែលចង់ជួយគាត់ អាចជួយសម្រាលជីវភាពគាត់ខ្លះ ហើយពួកយើងក៏អាចជួយគ្នា ចូលលុយ ដើម្បីឲ្យគាត់អាចទិញសំបុត្រយន្តហោះ បានត្រឡប់ទៅផ្ទះវិញ អ្នកទាំងអស់គ្នាអាចជួបគាត់ផ្ទាល់ គាត់នៅមុខវត្តបុទុមនៅម្តុំបន្ទប់ទឹក គាត់គេងលើបង់ជិតបន្ទប់ទឹកហ្នឹងឯង»។យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា បើតាមប្រភពពីនារីម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យ បុរសជនជាតិជប៉ុនរូបនេះ ធ្លាក់ខ្លួនក្រ ដេកក្បែ បន្ទប់ទឹក រើសអេដចាយមួយថ្ងៃបាន២ដុល្លារ ដើម្បីចិញ្ចឹមជីវិតបែបនេះ គឺដោយសារត្រូវចោរលួចកាបូបអស់ប្រាក់រលីងពីខ្លួន ព្រមទាំងលិខិតឆ្លងដែន។ នារីចិត្តធម៌ខាងលើបន្តថា សប្បុរសជនអាចទាក់ទងទៅគាត់បាន គាត់មានឈ្មោះ gen kubota តាមរយៈលេខទូរស័ព្ទ ០៩២ ៤៦៩៥០៩ ជាលេខនារីខាងលើទើបទិញឲ្យ ហើយគាត់អាចនិយាយភាសាអង់គ្លេសបានតិចតួច៕ប្រភព៖ ហ្វេសប៊ុក សូមទស្សនារូបភាពខាងក្រោម
Read Moreម្យ៉ាងម្នាក់ទេ ម៉ាក់ៗ ! អីយ៉ា ឱក សុគន្ធកញ្ញា និងស្វាមី នាំឆលី ដាក់មួយឈុតនេះ ស្អាតហើយ សមទៀត ពិសេស ឆលី ហ្នឹងហ្មង ដល់ថ្នាក់គ្រប់គ្នា និយាយបែបនេះ ថា…
សូមរំលឹកឡើងវិញបន្តិចផងដែរថា មហាជនជាច្រើន ប្រហែលជានៅចាំ ក្រោយរៀបការ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំង ណាស់។តារាដ៏មានប្រជាប្រិយភាពរូបនេះ កំពុងសារក្តីសុខយ៉ាងខ្លាំង ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មានស្វាមី និងកូនប្រុសសំណព្វ អុឹង បញ្ញាបុត្រ ហៅឆលី នោះ។ទោះបីជា តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី រវល់ខ្លាំងប៉ុណ្ណាក៏ដោយក្នុងការងារ ក៏មិនដែលភ្លេចឡើយ ក្នុងការនាំ ឆលី ដើរលេង តាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ខានឃើញយូរ ឆលី ប្រែមុខមាត់ច្រើន និងចេញបញ្ចេញស្ទាយ៍ប្លែកៗ គួរឲ្យគ្រឺតដល់ហើយ។ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលចិន ឱក សុគន្ធកញ្ញា និងស្វាមី នាំ ឆលី តុបតែងខ្លួន ដោយស្លៀកសំលៀកបំពាក់ម្នាក់មួយឈុត ស្អាតទាក់ភ្នែកខ្លាំងណាស់ ពិសេស ម្នាក់ៗ ចាប់អារម្មណ៍ខ្លាំងជាងគេគឺ ឆលី តែម្តង ដល់ថ្នាក់និយាយថា ៖លង់លើឆលីហើយ, ខ្យូតម្ល៉េះចៅ, សង្ហាណាស់ កំលោះតូច, អ្នកម៉ាក់ និង ឆលី មិនចាញ់គ្នាទេ, មើលឆលីផង ហេសហេ, អូនឆាលី គួរអោយក្នាញ់ ណាស់ ម៉ាក់អ៊ុំសុំបីមួយ។ព្រមទំាងនៅមាន…
Read Moreអីយ៉ូយ! តារាល្បីៗ ៤ ដួង ឡើងកូដខ្លាំងជិះសុទ្ធតែ Rolls-Royce តម្លៃក្បែរលានដុល្លារ!
មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញតារាមួយចំនួនបានបង្ហាញឡានទំនើបៗ តម្លៃខ្ពស់កប់ពពក ដែលធ្វើឱ្យ មហាជនជញ្ជក់មាត់សរសើរគ្រប់ៗគ្នា។ តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈ ជាពិសេសអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីលោកបានបង្ហាញរថយន្តស៊េរីខ្ពស់ម៉ាក Rolls-Royce កាលពីពេលថ្មីៗនេះ ដោយអះអាងថាជាកាដូដែលភរិយាជូន។ មិនត្រឹមតែប្រើប្រាស់រថយន្តទំនើបប៉ុណ្ណោះទេ ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានប្រើប្រាស់ស្លាកលេខរថយន្តពិសេស ជាឈ្មោះរបស់ លោកផ្ទាល់ កាលីបហាយសូរមិនធម្មតាឡើយ។ តារាចម្រៀងនិយមពាក់មាស ឈួន សុវណ្ណឆៃ ក៏បានធ្វើឱ្យអ្នកនៅក្នុងពិភព និងក្រៅសិល្បៈជាច្រើន បើកភ្នែកធំៗសឹងគ្រប់គ្នានៅពេលដែលឃើញនាងបង្អួតភាពហាយសូរ តាមរយៈការជិះរថយន្តទំនើបម៉ាក Rolls-Royce ដែលមានតម្លៃខ្ពស់បែបនេះ។មិនមែនមានតែ រថយន្តទំនើបមួយគ្រឿងនេះ ប៉ុណ្ណោះទេ កន្លងមក ឈួន សុវណ្ណឆៃ មានរថយន្តទំនើបជិះឆ្លាស់គ្នាជាច្រើនទៀតផង។តារាសម្តែងស្រី លីឈី ក៏មិនធម្មតាដែរ នាងបានទទួលការ Surprise នូវរថយន្តទំនើបម៉ាក Rolls Royce Ghost ពីសំណាក់ស្វាមីលោក ប៊ុន រតនា ដែលពេលនេះ ទទួលបានងារជា ឧកញ៉ាមួយរូប។ បន្ទាប់ពី បង្ហាញក្ដីស្រឡាញ់យ៉ាងធំធេងចំពោះភរិយាហើយគ្រួសារអ្នកសិល្បៈរូបនេះ ទទួលបានការសរសើរ និង ចូលរួមត្រេកអរពីសំណាក់មហាជនជាច្រើន៕ងាកមកតារាចម្រៀង រ៉េប ងួនចាន់ដេវីត វិញ បានចំណាយលុយជាច្រើនម៉ឺនដុល្លារ ដើម្បីទិញរថយន្តទំនើបម៉ាក Rolls-Royce Ghost ដើម្បី Surprise ដល់គូស្នេហ៍ ទេព បូព្រឹក្ស ក្នុងខួបគម្រប់បួនឆ្នាំនៃការស្រឡាញ់គ្នា កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០២០ កន្លងទៅ ដែលធ្វើឱ្យមជ្ឈដ្ឋានក្នុង និងក្រៅសិល្បៈ មានការភ្ញាក់ផ្អើល ព្រមទាំងចាប់អារម្មណ៍យ៉ាងខ្លាំង សូមទស្សនារូបភាពខាងក្រោម
Read Moreកូនក្រមុំយំគគ្រូក សន្លប់បាត់មាត់ឈឹង ព្រោះខំខ្ចីលុយគេការ តែដល់ថ្ងៃការ កូនកំលោះបោះសម្ដីបែបនេះ!
រឿងរ៉ាវដ៏កម្សត់មួយ បានកើតឡើងក្នុងខេត្តនគររាជសីមា ប្រទេសថៃ ដោយកូនក្រមុំមានអាយុ ១៥ ឆ្នាំ។ អ្វីដែលសោកស្ដាយបំផុតនោះ ដល់ថ្ងៃរៀបចំ មង្គលការ ស្រាប់តែកូនកំលោះទូរស័ព្ទមកប្រាប់ថា មិនបានមកទេ ព្រោះគ្មានលុយឱ្យថ្លៃបណ្ណាការ។ ភ្លាមៗនោះ ក្រុមគ្រួសារខាងស្រី មានអារម្មណ៍ថា ខ្មាសអស់អ្នកភូមិជិតឆ្ងាយដែលខំធ្វើដំណើរមកចូលរួមមង្គលការ បែរជាត្រូវមកមើលកូនក្រមុំយំដួលសន្លប់បាត់ស្មារតីទៅវិញ។ យ៉ាងណាមិញ បងប្អូនដែលបានមកចូលរួមមិននឹកស្មានថា កូនកំលោះដាច់ចិត្តធ្វើទង្វើ ដោយមិនមានទំនួលខុសត្រូវ ដូច្នេះសោះ។ លោកស្រី ឡាំដួន បុនឈើត ដែលត្រូវជាម្ដាយរបស់កូនក្រមុំ បានបញ្ជាក់ថា លោកស្រីបានបង្គាប់បណ្ណាការ ចំនួន ៦ ម៉ឺនបាត ស្មើនឹង ២ ពាន់ដុល្លារ ហើយខាងកូនកំលោះក៏បានព្រមព្រៀងដែរ។ មកដល់ថ្ងៃការ លោកស្រីក៏បានរៀបចំពិធីដើម្បីចាំទទួលខាងកូនកំលោះមកចូលរួម ដោយបានយកលុយខ្ចី អ្នកភូមិមករៀបចំសិន ព្រោះលោកស្រីគ្មានលុយ ក៏ប៉ុន្តែថ្ងៃការនោះញាតិមិត្តជិតឆ្ងាយក៏អញ្ជើញមកសព្វគ្រប់ហើយ តែនៅមិនឃើញគ្រួសារខាងកូនកំលោះមកសោះ។ បន្ទាប់មក លោកស្រីក៏បានទាក់ទងទៅសួរខាងកូនកំលោះ តែសាមីខ្លួនគេបែរជានិយាយថា មិនបានមកទេ ព្រោះគ្មានលុយគ្រប់។ លុះឮដូចច្នោះ ភ្ញៀវម្នាក់ៗ ស្លុតចិត្តនិយាយលែងចេញ ហើយកូនក្រមុំយំដួលសន្លប់ស្ទើរបាត់ស្មារតី រីឯពិធីដែលកំពុងតែរៀបចំនោះ បែរជាត្រូវជាប់គាំងពាក់កណ្ដាលទីទៅវិញ។ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន កូនក្រមុំបានរៀបចំពាក្យបណ្ដឹង ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ព្រមទាំងឱ្យខាងកូនកំលោះចេញមុខមកទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreទ្រាំលែងបាន! ក្រោយផ្ទុះរឿងលទ្ធផលទុំទាវ២០២១ពេក សូម្បី ពេជ្រ សោភាក៏ដាច់ចិត្តទម្លាយអារម្មណ៏ពិតបែបនេះ….មួយម៉ាត់ខ្លីតែចុក!!
មិនបាច់និយាយច្រើនក៏ប្រិយមិត្តបានជ្រាបរួចមកហើយជុំវិញរឿងរ៉ាវអ្នកលក់ផលិតផល តាមអនឡាញដ៏ល្បី គឺ អាជី, អាម៉ី និងមិត្តភ័ក្តិ មួយចំនួន បាននាំគ្នាសម្តែង រឿង “ទុំទាវ 2021” បែបកំប្លែង។ រឿងនេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានមហាជនភាគច្រើន នាំគ្នា រិះ.គ.ន់យ៉ាងខ្លាំង ព្រោះក្នុងសាច់រឿងនេះ បានយកសា.សនាមកលេងសើច និងប្រើប្រាស់នូវពាក្យសំដីមិ.នសម រម្យមួយចំនួន។ ជាក់ស្តែងដោយរឿងនេះល្បីពេក បើយោងតាមប្រភពអ្នកនាងបានបង្ហាញនូវទស្សន: និងការយល់ ឃើញ ជុំវិញដំណើររឿងនេះ ដោយបានបង្ហោះតាមគណនី Instagram រួមទាំងហ្វេសបុករបស់អ្នកនាង យ៉ាងដូច្នេះ ថា៖ «លុយអាចលុបគ្រប់រឿង ជាកូនខ្មែរមួយរូបនាងខ្ញុំពិតជាសោកស្តាយមិននិយាយច្រើនដឹងតែខ្ញុំឈឺចាប់ មើលហើយមិនយល់អាចយកលុយទិញការយល់បាន ព្រោះលុយអាចលុបអាចការពារមនុស្សខុសបាន ។» ចុះប្រិយមិត្តយល់យ៉ាងណាដែរ?? សូមទស្សនារូបភាពខាងក្រោម
Read Moreព្រឺសំបុរកំពត ចេះតែឆ្ងល់មិចបាន គេធ្វើផ្នូរនៅកណ្តាល ផ្ទះវីឡាចឹងដល់ដឹង ការពិតស្ទើរលួសព្រលឹង
វៀតណាម៖យោងតាមប្រភពបានឱ្យដឹងថា រឿងរ៉ាវទាំងអស់នេះចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦០ នៅពេលស្រ្តីម្នាក់ឈ្មោះ Dang Thi Nhan បានបង្កើតកូនស្រីម្នាក់ឈ្មោះ Tran Thi Kim Lien។ នាង Lien ធំឡើងនៅក្នុងគ្រួសារកី្រក្រ ប៉ុន្តែនៅពេលអាយុ១៨ឆ្នាំ នាងក៏បានស្រលាញ់បុរសម្នាក់ដែលជាម្ចាស់ទូកនេសាទ ហើយបីឆ្នាំក្រោយមក ពួកគេក៏បានទៅរស់នៅឯសហរដ្ឋអាមេរិក។ គ្រានោះនាង Lien មានមុខរបរជាអ្នកធ្វើក្រចក ហើយក្រោយមកនាងក៏ចាប់ផ្តើមបើកហាងរកស៊ីផ្នែករចនាវិញម្តង ដែលជីវភាពរស់នៅរបស់នាង ពិតជាល្អប្រសើរជាងមុន និងមានប្រាក់ផ្ញើឱ្យអ្នកផ្ទះរបស់នាងនៅឯប្រទេសវៀតណាម ទៀតផង។នៅដើមឆ្នាំ២០០០ ក្នុងអំឡុងពេលនាង Lien មកលេងស្រុកកំណើតក្នុងប្រទេសវៀតណាម នាងក៏បានប្រាប់ម្តាយនិងបងប្រុសបីនាក់នាងថា នាងគ្រោងនឹងត្រលប់មករស់នៅក្នុងប្រទេសវៀតណាមវិញក្នុងពេលបន្តិចទៀត។ ដូច្នេះនាងក៏បានឱ្យប្រាក់ពួកគេដើម្បីសាងសង់ផ្ទះវីឡា ជំនួសផ្ទះចាស់ដែលពួកគេកំពុងរស់នៅសព្វថ្ងៃ។ប៉ុន្តែក្នុងឆ្នាំ២០០៦ នៅពេលផ្ទះវីឡាសាងសង់រួច គ្រានោះនាង Lien ក៏បានត្រលប់មករស់នៅជួបជុំគ្រួសារវិញ ប៉ុន្តែនាងរស់នៅបានតែជាងពីរបីខែប៉ុណ្ណោះ។ក្នុងឆ្នាំ២០០៧ មិនយូរប៉ុន្មាននាង ក៏បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានរកឃើញថាមានជំងឺមហារីកថែមទៀត។ ដូច្នេះនាងក៏បានត្រលប់ទៅសហរដ្ឋអាមេរិកវិញដើម្បីព្យាបាលជំងឺ។ ខណៈពេលកំពុងព្យាបាលនៅក្នុងសហរដ្ឋអាមេរិក នាងក៏ដឹងថាស្ថានភាពជំងឺរបស់នាងពិតជាមិនអាចជាសះស្បាយបាននោះទេ ដូច្នេះនាងក៏បានសុំម្តាយនាងឱ្យបំពេញបំណងប្រាថ្នាចុងក្រោយរបស់នាង ដោយនៅពេលនាងស្លា ប់ សូមកប់នាងនៅក្នុងផ្ទះនេះទៅចុះ ដើម្បីឱ្យនាងអាចរស់នៅបានជួបជុំគ្រួសារ។នាង Lien ស្លា ប់នៅក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៧ ហើយក្រុម គ្រួសារនាងក៏បានសម្រេចចិត្តនាំសា កស ពរបស់នាងមកកាន់ប្រទេសវៀតណាម ដើម្បីកប់នៅក្នុងផ្ទះនេះ សម្រេចបំណងប្រាថ្នាចុងក្រោយរបស់នាង។អ្នកស្រី Dang Thi Nhan ក៏ធ្លាប់ប្រាប់អ្នកទស្សនាផ្សេងៗថា ផ្ទះវីឡានេះត្រូវបានសាងសង់ឡើងដោយប្រាក់កូនស្រីរបស់គាត់។ ដូច្នេះវាគឺជារឿងដ៏សមហេតុផលក្នុងការសម្រេចបំណងប្រាថ្នាចុងក្រោយរបស់នាង។យ៉ាងណាមិញក៏មានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនបានទៅលេង Tomb Villa ឬវីឡាផ្នូរខ្មោចនេះដែរ។ ដូច្នេះប្រសិនបើអ្នកមានឱកាសបានទៅលេង ប្រទេសវៀតណាម អ្នកអាចសាកល្បងទៅទីនោះបាន ដែលមានចម្ងាយជាង ៥០០ម៉ែត្រពីស្ពាន Rạch Miễu ក្នុងតំបន់ Tan Thac៕ បើយើងមើលពីខាងក្រៅទៅ យើងនឹងឃើញផ្ទះវីឡាដ៏ល្បីមួយឈ្មោះ «Tomb…
Read Moreមើលសម្រស់នារីខ្មែរ កាលពី ៨៣ ឆ្នាំមុន និយមកាត់សក់ផ្កាថ្កូវ ស្រស់ស្អាតណាស់
សម័យកាលបច្ចុប្បន្ននេះ ឃើញថា នារីខ្មែរយើង មានសម្រស់ស្រស់ស្អាតផូផង់ ស្លៀកពាក់មានលក្ខណៈរៀបរយល្អ នឹងចេះថែមថយកែកុនបានស្រស់ស្អាតណាស់ ដែលបញ្ជាក់ឱ្យឃើញថា សម័យកាលកាន់តែជឿនលឿន ការរៀបចំតុបតែងខ្លួន និងស្លៀកពាក់ កាន់តែទំនើបទៅៗ។ យ៉ាងណាមិញ បើយើងក្រឡេកមកមើល សម្រស់នារីខ្មែរយើង កាលពី ៨៣ ឆ្នាំមុន ក្រោមម្លប់ព្រះបាទាព្រះករុណា ព្រះបរមពិត ស៊ីសុវត្ថិ មុន្នីវង្ស វិញ ក៏មានសម្រស់ស្រស់ស្អាតមួយបែបផងដែរ ដោយជំនាន់នោះ គេនិយមកាត់សក់ម៉ូតផ្កាថ្កូវ មើលទៅស្រស់ស្អាតផូផង់ណាស់។ខាងក្រោមនេះគឺជា រូបថតសម្រស់នារីខ្មែរ កាលពី ៨៣ ឆ្នាំមុន ដែលបានថតក្នុង ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៨១ ត្រូវនឹងឆ្នាំ ១៩៣៨ សូមទស្សនារូបភាពខាងក្រោម
Read Moreមួយឈុតនេះរបស់ សាន សុម៉ាលី ធ្វើអោយមហាជនមើលចំហរមាត់តែម្ដង
ភ្នំពេញ ៖ ជាការពិតណាស់ដែលមិនមែនជារឿងប្លែកទេ ព្រោះតារាសម្តែង សាន សុម៉ាលី ត្រូវបានគេដឹងថាជាតារាដែលនិយមលេងខ្លួនបែបសិចស៊ីបញ្ចេញចំណុចទាក់ទាញ ដោយមិនកំណាញ់អ្វីឡើយ ប៉ុន្តែយ៉ាងណាសម្រស់របស់តារារូបនេះនៅតែគួរឱ្យក្នាញ់មិនអន់ប៉ុន្មានឡើយ បើទោះអាយុច្រើនក៏ ពិតមែន ។ជាក់ស្ដែងក្រោយពីផ្អាកការងារសិល្បៈជាច្រើនឆ្នាំ ពេលនេះ សាន សុម៉ាលី ក៏បានវិលមកជាថ្មីម្តងទៀត ដោយនាងបានលេចមុខនៅក្នុងកម្មវិធីនានារបស់ស្ថានីយទូរទស្សន៍ និង ថតរឿងថែមទៀតផង ។ បើទោះមានវ័យជ្រេបន្តិចក្តី តែសម្រស់របស់តារាសម្តែងរូបនេះមិនថមថយប៉ុន្មានឡើយ ហើយបើនិយាយពីការលេងខ្លួនសិចស៊ីវិញ ក៏មិនបន្ធូរដៃផងដែរ ។យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃមុននេះ សាន សុម៉ាលី បានបង្ហាញវត្តមាននៅក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀង អាន គុណកូឡា ដោយមាន ការតុបតែងខ្លួនយ៉ាង ស្រស់ស្អាត ហើយបើក្រឡេកមួយភ្លែតរ៉ូបរបស់ សាន សុម៉ាលី ពិតជាសុភាពខ្លាំងណាស់ តែនៅនាងពេលអង្គុយមើលទៅពិតជាសិចស៊ីជាខ្លាំង ដោយឆែកជិតដល់តំបន់ពិសេស ។សាន សុម៉ាលី ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងជាខ្លាំងកាលពីជិត ១០ ឆ្នាំមុន ដោយក្នុងនោះនាងសម្តែងជាតួឯកនៅក្នុងរឿង «កាកី» តែក្រោយមានតារាវ័យក្មេងរីកដុះដាលជាបន្តបន្ទាប់ សាន សុម៉ាលី ស្ងាត់ឈឹងតែម្តង ទើបតែ ឃើញសកម្មភាពសិល្បៈថ្មីៗនេះប៉ុណ្ណោះ ។ បើប្រៀបធៀបតារាដែលចូលប្រឡូកដំណាលនាង សាន សុម៉ាលី ហាក់មិនសូវមានជីវភាពហាយសូរនោះឡើយ ៕ប្រភព៖popular សូមទស្សនារូបភាពខាងក្រោម
Read Moreទិដ្ឋភាពពិធីខួបកំណើត មាន សូនីតា យប់មិញ ប្រជុំសុទ្ធតែអាយដលល្បីៗ
កម្សាន្ត៖ កាលពីម្សិលមិញ គឺជាថ្ងៃដ៏មានអត្ថន័យពិសេសសម្រាប់តារាសម្តែងដ៏មានប្រជាប្រិយមួយរូប ក្នុងវិថីសិល្បៈ គឺកញ្ញារាងតូចខ្ពស់ច្រឡឹង មាន សូនីតា។ ក្នុងនោះផងដែរ មហាជនសង្កេតឃើញថា មានតារាប្រុសស្រីល្បីៗជាច្រើនរូបដែលបានចូលរួមពិធីខួបកំណើតរបស់កញ្ញា មាន សូនីតា មានដូចជា អ្នក នាង គង់ ចាន់ស្រីមុំ និង ស្វាមី តារាសម្តែងដ៏ឆ្នើមរបស់កម្ពុជា កំពូលតារាចម្រៀងស្រី កញ្ញា មាស សុខសោភា កំពូលតារាស្រីបែបស្រគត់ស្រគុំ អ្នក នាង សុគន្ធ នីសា លោក ជា សុវណ្ណារិទ្ធ ពិធីករមានថ្វីមាត់ដ៏ល្បីល្បាញប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន និង តារាល្បីជាច្រើនផ្សេងទៀត មើលទៅពិតជាអស្ចារ្យ និង គួរឱ្យចង់ច្រណែនតែម្តង រំភើបជំនួស។ វីដែលធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលនោះ គឺ កញ្ញា មាន សូនីតា លេងខ្លួនក្នុងឈុតសម្លៀកបំពាក់ខ្មៅយ៉ាងស្រស់សោភា អមជាមួយតារា ផ្សេងទៀត លេងខ្លួនមិនចាញ់គ្នាឡើយ មិនត្រឹមតែប៉ុណ្ណោះពិធីខួបកំណើតនេះ មើលទៅពោរពេញដោយភាពរីករាយ និងស្នាមញញឹមខ្លាំងតែម្តង៕ សូមទស្សនារូបភាពខាងក្រោម
Read More