ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី តារាសម្តែងស្រីម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា ជាក់ជាមិនខាន។ រាល់ការសម្តែងរបស់ តារារូបនេះ មិនដែលធ្វើឲ្យមហាជនខកចិត្តម្តងណាឡើយ ជាមួយទេពកោសល្យដ៏ពូកែ ទំាងកាយវិការ ការលេងទឹកមុខ សើច ខឹង កើតទុក្ខ យ៉ាងស័ក្តិសមបំផុត។ហើយ តូតា ក៏បានចូលរោងការ តាមប្រពៃណីខ្មែររួចហើយផងដែរ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ។ ជាក់ស្ដែងក្រោយមក តារាសម្តែងស្រី រូបស្រស់នេះ ក៏បានសម្រាលកូនប្រុសម្នាក់ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អ ធម្មតា ហើយកូនប្រុស រូបនេះ មានឈ្មោះ ប៉ុល បូនីតតូ ដែលបានកើតនៅ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។បច្ចុប្បន្ន តូតា និងស្វាមី កំពុងមានក្តីសុខ និងភាពកក់ក្តៅយ៉ាងខ្លាំង ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន នេះបើយោងតាមរយៈការបង្ហោះរូបភាពញឹកញាប់ ក្នុងហ្វេសប៊ុក របស់ តារាសម្តែងរូបនេះ។ជាក់ស្តែង នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ម៉ាក សែនសូនីតា បង្ហាញរូបភាពជាច្រើនសន្លឹក ពេលទៅលំហែកាយ ដល់មាត់សមុទ្រ ជាមួយស្វាមី ដែលរំលេចទៅដោយទេសភាព ស្រស់ថ្លា ជាច្រើនសន្លឹក មកបង្ហាញជូនហ្វេនៗ ពិសេស តូតា បានភ្ជាប់សារឡើងអេមមួយថា “សម័យហ្នឹងឥឡូវ ទាល់មានសាច់តិច បានគួរអោយស្រលាញ់”។តូតា បន្ថែមថា “ប្តីថាលេងអោយសប្បាយទៅអូន រឿងម្ហូបទុកអោយប្តីជាអ្នកចាត់ចែង…
Read MoreDay: February 26, 2021
ប្ដីស្លាប់ជាង ៤ ខែហើយ ភរិយា Chef រិទ្ធី នៅតែនឹកអាល័យ បង្ហោះសារឈឺចាប់មួយនេះ
មកទល់ពេលនេះ មហាជនជាច្រើននៅតែចងចាំវត្តមានលោក ស៊ឺ សោភ័ណ្ឌរិទ្ធី ឬហៅថា Chef រិទ្ធី គឺជាអតីតគណៈកម្មការក្នុង កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ពិភពលោក MasterChef Khmer បើទោះបីជាលោកបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅក៏ដោយ ។ គេនៅចាំមិនភ្លេចថា មរណភាពរបស់អតីតគណៈកម្មការដ៏ល្បីល្បាញខាងលើ បានធ្វើឱ្យទស្សនិកជនដែលនិយមតាមដានគាំទ្រកម្មវិធីប្រកួតធ្វើម្ហូបខាងលើ ផ្ទុះការភ្ញាក់ផ្អើលនឹកស្ដាយស្រណោះដល់រូបលោកគ្រប់ៗគ្នា ជាពិសេសភរិយាជាទីស្រឡាញ់របស់លោក បានបង្ហោះសារក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំងសឹងតែទទួលយកការពិតមិនបាននូវការចាកចេញគ្មានថ្ងៃវិលត្រលប់របស់ស្វាមី ។ ពិតណាស់ប្ដីប្រពន្ធធ្លាប់រួមរស់ជាមួយគ្នា រួមសុខទុក្ខជាមួយគ្នារាប់ឆ្នាំធ្វើម្ដេចនឹងអាចបំភ្លេចអនុស្សាវរីយ៍រាប់មិនអស់ចោលងាយៗនោះ ។ តួយ៉ាងរហូតមកទល់ពេលនេះ ភរិយា Chef រិទ្ធី នៅតែនឹកអាល័យដល់ស្វាមី ថែមទាំងបង្ហោះសារឈឺចាប់មិនទាន់បាត់ នូវមរណភាពរបស់លោក ដោយថ្មីៗនេះ គេឃើញនៅលើគណនីហ្វេសប៊ុកភរិយា Chef រិទ្ធី បានរៀបរាប់ទាំងអារម្មណ៍ខ្លោចផ្សារគួរឱ្យអាណិតអាសូរបំផុតថា «ចាប់ពីថ្ងៃនេះទៅខ្ញុំលែងសួរអ្នកទៀតហើយថា អ្នកកំពុងធ្វើអ្វី នៅឯណា ពេលណាមកវិញ ព្រោះតែអ្នកចិត្តដាច់ទៅចោលខ្ញុំហើយ» ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreក្តីសុខ ! អីយ៉ា នៅសុខៗ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទំលាយរូបភាពប៉ុន្មានសន្លឹក ញុំាបាយជុំគ្នាជាមួយ ស្វាមី និងកូនស្រី មើលទៅ កក់ក្តៅណាស់ សូម្បីតែ ហ្វេនៗ ក៏លាន់មាត់ បែបនេះ ដែរថា..(មានវីដេអូ)
អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក ក៏ដូចជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ ហើយពេលបច្ចុប្បន្ននេះ អ្នកឧញ៉ា កំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ អ្នកឧកញ៉ា ក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។ មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា វិញ គ្រប់គ្នា អាចនឹងភ្ញាក់ផ្អើល និងរឹតចាប់អារម្មណ៍ ថែមទៀត ព្រោះ លោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ បំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ចជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អង្គុយញុំាបាយ ជុំគ្នាជាមួយ ភរិយា និងកូនស្រី មើលទៅពិតជា កក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់។ ពិសេស ភរិយា របស់ អ្នកឧកញ៉ា បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា “មួយថ្ងៃហូបបាយ ៣ ពេលដូចគ្នាសោះ ហេតុអ្វីបានជាប្ដីរបស់អូនខំប្រឹងម្ល៉េះ នេះហើយបំណិនជីវិត សូមបងប្អូនកុំខមិនជារូបអី សុំសរសេជាអក្សរម្ដងមក ឧទាហរណ៍ បងស្អាតជាងប្ដីឆ្ងាយណាស់”ឃើញរូបភាព និងសារ បែបនេះ ភ្លាម ហ្វេនៗ ចូល comment ភ្លែត…
Read Moreមិនទាន់ចប់! ក្រោយធ្លាយព័ត៌មានដា ច់បាយពេលក្លាយជាម្ដាយធម៌សេដ្ឋនី ស្រាប់តែស៊ូលី ដាក់អោយចំៗយ៉ាងខ្លីថា អ៊ុំមិន….(មានវីដេអូ)
ជុំវិញព័ត៌មានដ៏ក្តៅគគុកទាក់ទងនឹងម្តាយធម៌ស្រីអូន ដែលកាលពីពេលថ្មីៗនេះតារាសម្ដែងជើងចាស់ អ្នកគ្រូញឹម សុខា បាន រត់ទៅរកលោកអ៊ឹម ជីវ៉ា ដើម្បីធ្វើការបកស្រាយ កុំឲ្យគេយល់ច្រឡំថា ក្រោយខ្លួនក្លាយជាម្ដាយធម៌សេដ្ឋនីហើយ ជីវភាពល្អប្រសើរ នោះជាក់ស្តែងគឺដាច់បាយតែម្តង។ ដោយឡែកជុំវិញករណីនេះបើយោងតាមប្រភពពេជ្រ ស៊ូលី បានបញ្ជាក់ដូច្នេះថា «អ៊ំមិន គួរមកនិយាយជាសាធារណៈថា អ៊ំដាច់បាយនៅពេលក្លាយជាម្ដាយធម៌របស់សេដ្ឋនី បើសិនជាផលិតកម្មណាមួយ អត់ហៅអ៊ំថត ដោយសារតែគិតថា អ៊ំមានហើយ ឬក៏ម៉េចហើយ អ៊ំគួរតែទៅបកស្រាយជាមួយផលិតកម្មនោះ អ៊ំអត់គួររត់ទៅរកសារព័ត៌មានឲ្យចុះ ផ្សាយរឿងអ៊ំជាសាធារណៈអញ្ចឹងទេ វាអត់សមនឹងពាក្យ ដែលអ៊ំនិយាយថា អ៊ំដឹងគុណគេទាល់តែសោះ»៕តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ សូមទស្សនារូបភាពខាងក្រោម
Read Moreពិរោះពេកហើយ! ប្អូនស្រីរាងតូ ច ច្រឡឹងម្នាក់នេះ ច្រៀងមួយបទនេះ ធ្វើឲ្យមហាជនចំហរ មា ត់ គ្រប់គ្នាតែម្ដង (មានវីដេអូ)
ថ្មីៗនេះ មានប្អូនស្រីម្នាក់ កំពុងតែទទួលបានការគាំទ្រជា ខ្លាំ ង និងពិតជាមិ ន នឹ ក ស្មានថា ប្អូនស្រីច្រៀងពិរោះបែបនេះឡើយ។ អ្នកដែលបានស្តាប់ហើយពិតជាពិរោះរណ្តំចិត្ត បាន ស្តា ប់ ហើយ ពិតជា លា ន់ មា ត់ សរសើរគ្រប់គ្នា ជាពិសេសជាមួយរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិគួរឲ្យ ទា ក់ ទា ញ។ បទដែលប្អូនស្រីលើយកមកច្រៀងពីបទ «អូនគិតដល់បង» ដែលមិនមែនជាបទរបស់ប្អូនស្រីឡើយ ដោយ គ្រាន់តែច្រៀង cover តែប៉ុណ្ណោះ៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖ សូមទស្សនារូបភាពខាងក្រោម
Read Moreទីបំផុត បទ “អយស្ទ័រ” របស់ ខេមរៈ សិរីមន្ត ចេញ MV ជាផ្លូវការហើយ អេមណាស់ តួស្រីវិញ ស្អាតអស់ទាស់ហ្មង មើលច្រើនដងហើយ អត់ធុញសោះ សូម្បីតែហ្វេនៗ ក៏លាន់មាត់ដែរ ថា…(មានវីដេអូ)
ហ្វេនៗ ជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ជាង៣ខែមកហើយនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងដ៏ប្លែកមួយបទ ក្រោមចំណងជើងថា “អយស្ទ័រ” ដែលជាការបកស្រាយដោយ តារាចម្រៀងដ៏ល្បីម្នាក់ គឺ ខេមរៈ សិរីមន្ត។ បទនេះក៏ជាការ និពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ រួមនិង និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ។ គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទ “អយស្ទ័រ” មានអ្នកចូលទស្សនានៅលើ YouTube ជិត៩លានដងបាត់ទៅហើយ។ កាន់តែពិសេសថែមទៀតនោះ នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទនេះចេញវីដេអូចម្រៀង (MV) ផ្លូវការហើយ ពិតជាទាក់ទាញខ្លាំងណាស់ មើលច្រើនដងហើយ មិនធុញសោះ។ ទស្សនា MV នេះចប់ភ្លាម អ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍ថា ៖ បទក៏ពីរោះ MV ក៏ឡូយទៀត, សមេ្លង ពីរោះខ្លាំងណាស់, ប្លែករហូត អាយដល, Wow បទអយស្ទ័រចេញមកហើយ ពីរោះកប់ស៊េរីៗ, តួស្រីឡើងស្អាត, និយាយថាតារាសំដែងប្តូរមុខរហូត អ៊ីចឹងហើយ បានអ្នកមើលអត់ធុញ, អោយតែស្ដាប់បទហ្នឹង ដឹងតែហូរទឹកមាត់ហ្មង ឃ្លានអយស្ទ័រ។ តោះដើម្បីកុំឲ្យរងចាំយូរ សូមស្តាប់ និងទស្សនា MV នេះ ទំាងអស់គ្នា ថាតើពិតជាឡូយដូច ហ្វេនៗ…
Read Moreបណ្តើរគ្នា ៥ ឆ្នាំហើយ ទឹម រដ្ឋា និង គូស្នេហ៍ នៅតែមិនទាន់ដាច់ចិត្តរៀបការ
បើគិតមកដល់ពេលនេះចំណងស្នេហ៍របស់តារាសម្តែង ទឹម រដ្ឋា ជាមួយលោក Jovany Antonio មានរយៈពេល ៥ ឆ្នាំហើយ តែអ្ នកទាំងពីរនៅតែមិនទាន់គិតគូរថ្ងៃមង្គលឡើយ ស្របពេលមិត្តភក្តិក្នុងសិល្បៈជាច្រើនបានរៀបការជាបន្តបន្ទាប់ ហើយខ្លះទៀតក៏មានកូនប្រលែងទៅហើយដែរ ។ ជាច្រើនឆ្នាំមកនេះចំណងស្នេហ៍របស់ ទឹម រដ្ឋា និង គូស្នេហ៍ជាជនជាតិអាមេរិក ក៏កាន់តែស្អិតល្មួត ដែលជារឿយៗអ្នកទាំងពីរតែងបណ្តើរគ្នាចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិយ៉ាងស្និទ្ធស្នាលមិនខុសពីប្តីប្រពន្ធនោះទេ ។ យ៉ាងណាមិញថ្មីៗនេះ ទឹម រដ្ឋា បានបណ្តើរគូស្នេហ៍ចូលរួមនៅក្នុងកម្មវិធីរៀបមង្គលការរបស់ អាន គុណកូឡា ហើយលើកនេះក៏មិនខុសពីលើកមុនដែរ ទឹម រដ្ឋា ត្រូវប្រឈមមុខជាមួយនឹងសំណួរដដែលៗពីសំណាក់មិត្តភក្តិ និង មហាជនមួយចំនួនពីរឿងរៀបការ ដែលធ្វើឱ្យនាងឈឺក្បាលមិនតិចទេ ។ យ៉ាងណាតារារូបរាងស្រឡូនរូបនេះបានលើកឡើងថា អរគុណចំពោះការយកចិត្តទុកដាក់មកលើរូបនាង និង ចង់ឃើញថ្ងៃពិសេសនេះ ប៉ុន្តែនាងសុំលាក់សិន ។ បើទោះមិត្តភក្តិមួយចំនួនបានលេងផ្លូវកាត់ក៏ពិតមែន ប៉ុន្តែ ទឹម រដ្ឋា នៅតែអះអាងថា នាងនឹងចូលរោងការទៅតាមប្រពៃណីខ្មែរមិនខកខាននោះទេ ហើយកន្លងមកនាងធ្លាប់ប្រាប់ថា នឹងរៀបការនៅក្នុងឆ្នាំ ២០២១ នេះគឺនៅពេលនាងមានអាយុ ៣៥ ឆ្នាំ ។ គូស្នេហ៍របស់ ទឹម រដ្ឋា ត្រូវបានគេដឹងថា លោកក៏ជាអ្នកមានមុខមាត់នៅក្នុង សង្គមដែរ ពោលគឺជាស្ថាបនិកនៅក្នុងក្រុមហ៊ុនអចលទ្រព្យធំមួយ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreបើកឆាក ២០២១ យូ ឌីស្កូ វិលមកមានសុខភាពល្អ និងរូបរាងសង្ហាកាន់តែខ្លាំង!
ពេលនេះដែរ តារាចម្រៀង និង សម្តែងលោក យូ ឌីស្កូ កាន់តែមានសុខភាពល្អប្រសើរ ហើយរូបរាងរបស់លោក ក៏វិលមកល្អជាធម្មតាវិញដែរ។សុខភាព និង រូបរាង ក៏កាន់តែអំណោយផល ព្រមទាំងវិលមកដូចដើមវិញក៏ពិតមែនតែលោក យូ ឌីស្កូ ហាក់ពុំ ទាន់មានឱកាសប្រឡូកក្នុងការងារសិល្បៈឱ្យពេញទំហឹងដូចមុននោះទេ។ យូរៗម្តង ទើបគេឃើញលោកបង្ហាញមុខ នៅតាមកម្មវិធីប្រគំតន្ត្រីលើកញ្ចក់ទូរទស្សន៍នានា។បើតាមប្រភពរបស់អ្នកសិល្បៈ ដែលជិតដិតជាមួយលោក យូ ឌីស្កូ បានលើកឡើងថា បើទោះ ពេលនេះលោក យូ ឌីស្កូ មានសុខភាព និង មុខមាត់ស្អាតសង្ហាវិញក៏ដោយ តែលោកហាក់មិនទាន់មានទីផ្សារការងារវិញទេ ពោលគឺ សូម្បីតែការឡើងច្រៀងនៅតាមកម្មវិធីមង្គលនានា ក៏មិនសូវឃើញដែរ។គេចាំបានថា ក្រោយពីបានវះកាត់ប្តូរក្រលៀនដោយជោគជ័យនៅប្រទេសឥណ្ឌា ក្រោមការជួយពីំសំណាក់សប្បុរជននានានោះពេលនេះលោក យូ ឌីស្កូ ក៏បានជាសះស្បើយ និង មានរូប រាងមាំមួនឡើងវិញ ជាពិសេសពេលនេះលោកមានសាច់ដុំទាំងកង់ៗដែលធ្វើឱ្យអ្នកគាំទ្រក៏ដូចជា មិត្តភក្តិរីករាយអបអរសាទរគ្រប់គ្នា។ ទោះមានវ័យកាន់តែច្រើន តែបើងាកមកមើលរឿងរ៉ាវឯកជនរបស់ យូ ឌីស្កូ ហា់ក់ស្ងាត់ឈឹងតែម្តង ខណៈមិត្តភក្តិដែលចូលប្រឡូកដំណាលៗរូបលោក មានក្រុមគ្រួសារ និង កូនគ្រប់គ្នាអស់ហើយក្ដី៕ សូមទស្សនារូបភាពខាងក្រោម
Read Moreកូនស្រីកាន់តែធំ ប៉ុន្តែ សម ម៉ាណា នៅមិនទាន់ដាច់ចិត្តហ៊ានបង្ហាញមុខស្វាមី
កូនស្រីរបស់តារាសម្តែង សម ម៉ាណា កាន់តែធំ មានមុខមាត់ដូចនាងកាន់តែខ្លាំង ធ្វើឱ្យមិត្តភក្តិរួមអាជីពលាន់មាត់ថាបានកូនស្រីស្អាតកាត់ដូចម៉ាក់ៗណាស់ ។ ហាក់មិនខុសពីមិត្តភក្តិមួយចំនួនឡើយ បើទោះមានកូនស្រីមានវ័យជិតមួយឆ្នាំក្តី តែ សម ម៉ាណា មិនទាន់ហ៊ានបង្ហាញមុខស្វាមីជាចំហឡើយ ។ ដ្បិតលាក់លៀមមុខមាត់ស្វាមី ប៉ុន្តែតារាស្រី សម ម៉ាណា មិនដែលបិទបាំងពីរឿងមានកូនឡើយ ដោយនាងតែងតែបង្ហាញសកម្មភាពកូនស្រីបណ្តូលចិត្តឈ្មោះ លីតា ដល់មិត្តភក្តិនៅក្នុងបណ្តាញសង្គមបានឃើញជារឿយៗ ។ ងាកមក សម ម៉ាណា វិញ ទោះមានកូនក្តី ប៉ុន្តែសម្រស់របស់នាងនៅតែស្អាតខ្ញង់ ហើយពេលនេះនាងក៏បានវិលចូលសិល្បៈ និង កំពុងមមាញឹកក្នុងការថតរឿងភាគទូរទស្សន៍ស៊ីធីអិន រឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ ២ ផងដែរ ។ មានមិត្តភក្តិមិនតិចទេលួចសរសើរដល់ សម ម៉ាណា ព្រោះនាងត្រូវបានគេដឹងថា មិនត្រឹមតែរស់នៅយ៉ាងរីករាយនៅក្នុងគំនរទ្រព្យប៉ុណ្ណោះទេ នាងថែមទាំងទទួលការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីជាខ្លាំង មិនតែប៉ុណ្ណោះនាងក៏មានឱកាសប្រឡូកក្នុងសិល្បៈបានដោយមិនមានការរារាំង ឬ ប្រចណ្ឌពីសំណាក់ស្វាមីឡើយ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreឈប់ពីអាជីពសម្តែងជាង ២០ ឆ្នាំ ពេជ្រ ភារុណ សំងំរស់នៅយ៉ាងសាមញ្ញ ប្រកបអាជីពនេះ
បច្ចុប្បន្ននេះមានតារាជំនាន់ថ្មីរះព្រោងព្រាតពិតមែន ប៉ុន្តែអតីតតារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ពេជ្រ ភារុណ កាលពីជំនាន់ឆ្នាំ ៨០-៩០ នៅតែដក់ជាប់ក្នុងការចងចាំរបស់មហាជនអ្នកគាំទ្រជានិច្ច ព្រោះទេពកោសល្យសម្តែងដ៏ស័ក្តិសម និង ប៉ិនប្រសប់របស់លោក ។ ចប្ចុប្បន្ននេះ លោក ពេជ្រ ភារុណ បានលាឈប់ដាច់ពីអាជីពសម្តែងហើយ ប៉ុន្តែយ៉ាងណាមហាជននៅតែចាំមិនភ្លេចទេពីឈ្មោះអតីតតួឯកប្រុសរូបនេះ ព្រោះតែការសម្តែងដែលបានឆក់យកបេះដូងអ្នកគាំទ្រឱ្យជក់ចិត្តមិនអាចបំភ្លេចបានតាមរយៈភាពយន្តជាច្រើន ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា និង មុខមាត់មន្តស្នេហ៍នោះ ។ ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំ និង បច្ចុប្បន្ននេះមានវ័យ ៦៧ ឆ្នាំក្តី អតីតតារាសម្ដែង ពេជ្រ ភារុណ នៅតែមានភាពស្រស់សង្ហាមិនចាញ់កាលពីកំលោះប៉ុន្មានឡើយ ដែលនេះជាចំណុចដ៏ទាក់ទាញមួយរបស់លោក ។ ឃ្លាតឆ្ងាយពីអាជីពសម្តែងនៅមុខកាមេរ៉ាហាលក្តៅហាលភ្លៀងអស់ ២០ ឆ្នាំមកនេះ អតីតតារាសម្តែង ពេជ្រ ភារុណ ក៏មិនបានចាកចេញទៅណាចោលមាតុភូមិដែរ ដោយលោកបានសំងំរស់នៅយ៉ាងសុខសាន្តក្នុងប្រទេស ជាមួយនឹងអាជីពច្នៃម៉ូដសម្លៀកបំពាក់ និង កាត់ដេរខោអាវ នៅក្បែរផ្សារចាស់ ដែលជាផ្ទះរបស់លោកផ្ទាល់ ។ គួរឱ្យដឹងដែរថា អតីតតារាសម្តែងរូបរាងស្រស់សង្ហា និង មុខមានមន្តស្នេហ៍ ពេជ្រ ភារុណ គឺជាអតីតស្វាមីតារាសម្ដែងដ៏ល្បី គឺអ្នកនាង អម្ពរ ទេវី ហើយបើទោះបីជាបញ្ចប់និស្ស័យជាប្តីប្រពន្ធពិតមែន ប៉ុន្តែអតីតប្តីប្រពន្ធអ្នកសិល្បៈគូនេះនៅតែស្រឡាញ់រាប់អានគ្នាដដែល ជាក់ស្តែងកាលពីអ្នកនាង អម្ពរ ទេវី បង្ហាញខ្លួនថតភាពយន្តនៅស្រុកខ្មែរកាលពីអំឡុងឆ្នាំ ២០១៦ នោះ រាល់ឈុតសម្លៀកបំពាក់សម្តែងក្នុងរឿង សុទ្ធតែលោក ពេជ្រ ភារុណ ច្នៃឱ្យដោយផ្ទាល់ដៃ ៕ សូមទស្សនារូបភាពខាងក្រោម
Read More