ក្ដៅៗ! ម៉េង កែវពេជ្ជតា ផ្ដាំទៅអ្នកហាយសូរទាំងឡាយ ល្មមឈប់បង្ហោះម្ហូបសម្បូរហូរហៀរ អាណិតអ្នកគ្មានអីហូបផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើននាក់បានស្លាប់ និង រាប់ពាន់នាក់ទៀត បានឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ មួយនេះ ដោយតម្រូវឱ្យពួកគេត្រូវរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ សាច់ញាតិបងប្អូន និង មនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន ចាកចេញទៅព្យាបាលខ្លួនឃ្លាតឆ្ងាយតែម្នាក់ឯង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ ប្រជាជនខ្មែររាប់ពាន់ រាប់ម៉ឺនគ្រួសារកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ដោយគ្រួសារជាច្រើនកំពុងខ្វះខាតម្ហូបអាហារហូបចុក ព្រោះតែមិនអាចរកចំណូលបានដូចមុន ដោយសារមានការបិទខ្ទប់តំបន់មួួយចំនួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងជួបទុក្ខលំបាក ស្រាប់តែតារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះសារគួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ដោយរៀបរាប់ផ្ដាំផ្ញើ ក៏ដូចជាសុំចិត្តដល់អ្នកមានហាយសូរបញ្ឈប់ការបង្ហោះម្ហូបអាហារប្រ៊េនៗសម្បូរហូរហៀរ គួរណាស់អាណិតអាសូរដល់អ្នកក្រីក្រកំពុងរកអ្វីហូបមិនបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារចំៗថា «សូមតារា តារា ហាយសូរទាំងឡាយ ល្មមបញ្ឈប់ការបង្ហោះរូបភាព និង សម្ដីបង្ហាញពីម្ហូបអាហារ Brand សម្បូរហូរហៀរទៀតទៅ អាណិតគ្នាអ្នកអត់អីហូបផង កុំខ្លាចគេមិនដឹងថាខ្លួនអ្នកមាននោះ សូមអរគុណ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ថ្ងៃកំណើតមិនបានជុំគ្រួសារ សួស វីហ្សា ពោលថាខ្លួនមានជីវិតថ្មី ក្រោយទាមទារជីវិតពីកូវីដ-១៩ វិញបាន

ថ្ងៃកំណើតឆ្នាំនេះ តារាចម្រៀង សួស វីហ្សា មិនបានជួបជុំក្រុមគ្រួសារដូចឆ្នាំមុនៗឡើយ ព្រោះនាងត្រូវបន្តរង់ចាំលទ្ធផលតេស្តកូវីដ-១៩ លើកចុងក្រោយ បន្ទាប់ពីជាសះស្បើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ បើទោះជាមិនបានជួបជុំក្រុមគ្រួសាររៀបចំកម្មវិធីក៏ពិតមែន ប៉ុន្តែ សួស វីហ្សា បានបង្ហោះសារយ៉ាងមានអត្ថន័យនៅក្នុងថ្ងៃកំណើតរបស់ខ្លួននៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ នេះ ។សារយ៉ាងវែងអន្លាយនោះ សួស វីហ្សា បានរៀបរាប់ពីការដឹងគុណយ៉ាងធំធេងរបស់ឪពុកម្តាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្តីស្រឡាញ់ដែលទទួលបានពីស្វាមី និង កាដូដ៏ពិសេសនៅឆ្នាំនេះ គឺកូនស្រីសំណព្វចិត្តរបស់នាងទៀតផង ។ លើសពីនោះ អ្វីដែលធ្វើឱ្យមហាជនកាន់តែរំជួលចិត្ត និង រំភើបនូវកាដូដ៏ធំសម្បើមរបស់នាងនៅក្នុងឆ្នាំនេះ គឺ សួស វីហ្សា បានពោលថា នាងហាក់មានជីវិតថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះនាងបានយកជីវិតរបស់នាងវិញបានពីជំងឺកូវីដ-១៩ ។ឃ្លាចុងក្រោយ នៃសារដ៏មានអត្ថន័យក្នុងថ្ងៃកំណើត សួស វីហ្សា បានរៀបរាប់ថា «ឆ្នាំនេះ ទោះជាខ្ញុំមិនអាចជួបជុំ ប្តី កូន ក្រុមគ្រួសារបានក៏ពិតមែន តែខ្ញុំមិនកម្សត់ទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះខ្ញុំអាចដណ្តើមយកជីវិតរបស់ខ្ញុំពីជំងឺកូវីដ-១៩ បានមកវិញដោយជោគជ័យ ។ ខ្ញុំហាក់ដូចមានជីវិតថ្មីមកវិញ គ្រាន់តែខ្ញុំអាចបានត្រឡប់មកផ្ទះវិញ ហើយសុខភាពខ្ញុំល្អមាំមួនប៉ុណ្ណេះ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ។ អរគុណ ពូ មីង បងប្អូន មិត្តភក្តិ ដែលបានជូនពរថ្ងៃកំណើតរបស់ខ្ញុំ» ៕

Read More

សូមសរសើរ! យុវជន ២ រូប សស្រាកសស្រាំរកជំនួយជួយដល់លោកតាស៊ីក្លូខ្វះខាតកំលុងពេលបិទខ្ទប់

ទន្ទឹមនឹងពេលកំពុងអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រមួយចំនួនក្នុងរាជធានីខេត្ត គេហាក់សង្កេតឃើញថាមានការ១- លោក អ៊ីវ សំណាង ស្ថាបនិកមូលនិធិ យុវជនស៊ីក្លូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយសម្រួលជីវភាពតាស៊ីក្លូ និង អភិរក្សស៊ីក្លូកម្ពុជា បានជួយស្វែងរកជំនួយដល់លោកតាស៊ីក្លូអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លើសពីនោះ នាពេលកំពុងបិទខ្ទប់នេះ លោក អ៊ីវ សំណាង បានសស្រាក់សស្រាំស្វែងរកគ្រប់មធ្យោបាយដោះស្រាយដល់ជីវភាពរស់នៅដ៏លំបាកប្រចាំថ្ងៃរបស់លោកតាស៊ីក្លូមានទាំងអាហារ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាក់ប្រចាំថ្ងៃ ដោយទទួលបានការចូលរួមឧបត្ថម្ភពីមហាជនទូទៅផងដែរ ។២- ពូ ឈីវ ត្រូវបានមហាជនមួយចំនួនបានដឹងមកហើយពីការងារស្ម័គ្រចិត្តជួយសង្គមរបស់លោក​ ទាំងផ្នែកកីឡា និង បរិស្ថានជាដើម ។ យ៉ាងណាមិញ ក្នុងកំលុងពេលបិទខ្ទប់ដែលជាផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកតាស៊ីក្លូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង បងប្អូនរស់នៅតាមចិញ្ចើមផ្លូវនោះ ពូ ឈីវ ក៏បានចូលរួមប្រមូលថវិកាពីបណ្តាសប្បុរសធម៌ចែកជូនដល់អ្នកខ្វះខាតនាពេលលំបាកនេះដូចគ្នាដែរ ៕ចូលរួមយ៉ាងសកម្មពីរដ្ឋបាលខណ្ឌ និង រដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតស្បៀងអាហារក្នុងការរស់នៅប្រចាំថ្ងៃ ។ដោយឡែក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះបើក្រឡេកទៅមើលលោកតាស៊ីក្លូ និង ប្រជាពលរដ្ឋខ្វះខាតមួយចំនួនរស់នៅតាមចិញ្ចើមផ្លូវឯនោះវិញ ក៏កំពុងតែស្រេកឃ្លានខ្វះខាតដូចគ្នាដែរ ស្របពេលកាលៈទេសៈបិទខ្ទប់ដោយមិនអាចរកចំណូលបាននោះ ។តួយ៉ាងថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមហាជនបានសង្កេតឃើញថា មានយុវជន ២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូប ក្នុងចំណោមសប្បុរសជនជាច្រើន ដែលកំពុងតែសស្រាក់សស្រាំរកជំនួយជួយដល់លោកតាស៊ីក្លូ និង បងប្អូនខ្វះខាតនៅតាមចិញ្ចើមផ្លូវ ព្រមទាំងមានការចូលរួមបរិច្ចាគជាបន្តបន្ទាប់ជួយដល់ពួកគាត់ផងដែរ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុវជនទាំង ២ រូបនោះ កំពុងតែត្រូវបានមហាជនជាច្រើនមានការកោតសរសើរពីទឹកចិត្តដ៏ធំធេង និង ការលះបង់របស់លោក ដោយមានដូចជាលោក អ៊ីវ សំណាង ស្ថាបនិកមូលនិធិ យុវជនស៊ីក្លូ និង ពូ ឈីវ ដែលជាបុគ្គលជួយដល់ការងារសង្គមយ៉ាងច្រើននោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃាត់មិនស្ដាប់ ដើរឱ្យប្រសាចពេញផ្លូវ សមត្ថកិច្ចចាប់ផ្ដើមប្រើធម៌ក្ដៅ កាន់រំពាត់ដេញវ៉ៃ អ្នកល្មើសវិធានការ នៅភ្នំពេញ

នៅល្ងាចថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ នេះ គេឃើញមានកម្លាំងនគរបាលក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ពិសេសកម្លាំងនៃអគ្គស្នងការនគរបាលជាតិ ចាប់ផ្ដើមប្រើធម៌ក្ដៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះប្រជាជនណាដែលមិនស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ទី ២ និង ទី ៣ ។ក្នុងនោះឃើញថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រជាជនមួយចំនួននៅទីតាំងខាងលើ នាំគ្នាឈរប្រសេចប្រសាច មិនគោរពវិធានការ ទើបធ្វើឱ្យកម្លាំងសមត្ថកិច្ច សម្រេចចិត្តអនុវត្តន៍ធម៌ក្ដៅបែបនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More