១០ ឆ្នាំមុនជាក្មេងប្រុសកាន់រូបថតដើររកឪពុក តែបច្ចុប្បន្នជានារីស្រស់ស្អាត មានចំណេះដឹងខ្ពស់

កាលពីពេលថ្មីៗនេះមហាជនមាការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញការវិលត្រឡប់នូវរូបរាងស្អាតប្លែករបស់ក្មេងប្រុសម្នាក់ដែលបានកាន់រូបថតតាមរកឪពុកកាលពី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១០ ឆ្នាំមុននោះ ។បើយើងត្រឡប់ទៅដឹងពីអតីតកាលរបស់ក្មេងប្រុសនោះកាលពី ១០ ឆ្នាំមុន គេជាក្មេងម្នាក់ដែលខ្វះភាពកក់ព្រោះគ្រួសារមានការបែកបាក់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឪពុកបានចាកចេញតាំងពីខ្លួននៅតូច ។ រហូតគេមានអាយុ ៩ ឆ្នាំ ដោយសារតែនឹកដល់ឪពុក ក្មេងនោះបានសម្រេចចិត្តកាន់រូបថតតាមរកឪពុកដែលជាជនជាតិជប៉ុនម្នាក់រហូតការខិតខំប្រឹងប្រែងរបស់ខ្លួនបានជួបដូចបំណង ក្លាយជារឿងដ៏រំជួលចិត្ត និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការចង់ចាំមួយសម្រាប់ប្រជាជនថៃទូទាំងប្រទេស ក្រោយពីបានឃើញរូបភាពពេលនោះ ។អតីតកាលបានរំលងផុត ស្រាប់តែមានការបង្ហាញខ្លួនរបស់ក្មេងប្រុសនោះម្តងទៀត ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅលើបណ្តាញសង្គម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះធ្លាប់តែជាក្មេងប្រុសសមញ្ញម្នាក់ តែលើកនេះក្មេងនោះបានប្រែក្លាយខ្លួនជាមនុស្សស្រីមានមុខមាត់ស្អាត ហាក់បីដូចជាមនុស្សពីរផ្សេងគ្នា ។ មិនត្រឹមតែក្លាយជាក្មេងស្រីដែលមានមុខមាត់ស្អាតប្លែកនោះទេ ចំណែកឯការសិក្សារៀនសូត្រវិញក៏បានខ្ពង់ខ្ពស់ផងដែរ ដោយបច្ចុប្បន្នគេកំពុងតែសិក្សាថ្នាក់មហាវិទ្យាល័យផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កូនមាសកូនពេជ្រ! ខួបកំណើតអ្នកម្តាយម្តង Bella ជូនកាដូលុយរាប់ម៉ឺនដុល្លារ គួរឱ្យសរសើរណាស់

កាលពីពេលថ្មីនេះ តារាស្រី Bella Ranee បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារាស្រីរូបនេះបានធ្វើរឿងមួយជូនម៉ាក់ៗនាង និង ថែទាំងជូនទឹកប្រាក់ជាច្រើននៅក្នុងថ្ងៃខួបកំណើតគាត់នៅក្នុងឆ្នាំនេះទៀតផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ជាថ្ងៃកំណើតអ្នកម្តាយជាទីស្រឡាញ់របស់តារារាស្រី Bella Ranee ដោយនាងបាន Suprise ខួបម៉ាក់របស់នាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងសរសេរសារជូនពរម៉ាក់ៗនៅក្នុងថ្ងៃខួបនៅលើគណនីផ្ទាល់ខ្លួនរបស់នាងថា «រីករាយថ្ងៃខួបកំពណើតអ្នកម៉ាក់ជាទីស្រឡាញ់របស់ Bella កូនស្រឡាញ់អ្នកម៉ាក់ខ្លាំងបំផុត សូមឱ្យម៉ាក់មានសុខភាពរឹងមាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពោរពេញទៅដោយស្នាមញញឹម ហើយក៏មានលុយបន្តិចបន្តួចជូនម៉ាក់ៗ ៣ ម៉ឺនដុល្លារផងដែរ» ។ក្រោយពីតារាស្រីរូបនេះបានធ្វើរឿងនេះជូនម្តាយរួចមក ធ្វើឱ្យបណ្តាមហាជនអ្នកគាំទ្រមានការសរសើរមិនដាច់ពីមាត់ពីភាពកតញ្ញូរបស់នាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបើងាកទៅមើលម៉ាក់ៗរបស់នាងវិញក៏រំភើបចិត្តមិនស្ទើរដែរ ក្រោយពីកូនធ្វើរឿងមួយនេះជូន ថែមទាំងញញឹមយ៉ាងមានក្តីសុខជាមួយនឹងកូនស្រីសំណព្វចិត្តទៀតផង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ទោះនៅឆ្ងាយគ្នា សុគន្ធ និសា និង ណាក់ ស្រីណា បារម្ភគ្នាខ្លាំង ធ្វើបែបនេះដើម្បីរសាយចិត្

បើទោះបីរស់នៅជើងមេឃម្ខាងម្នាក់ក៏ពិតមែន តែតារាចម្រៀង សុគន្ធ និសា និង ណាក់ ស្រីណា នៅតែមានភាពស្និទ្ធស្នាល និង ដឹងសុខទុក្ខរបស់គ្នាទៅវិញទៅមក ។ ជាក់ស្តែងតាមរយៈរូបភាពមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទើបគេដឹងថាតារាស្រីទាំងពីរដួងនេះរាប់អាន និង ស្រឡាញ់គ្នាដូចបងប្អូនបង្កើត ។បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាជិតមួយសប្តាហ៍ហើយដែលតារាចម្រៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុគន្ធ និសា បានទៅដល់សហរដ្ឋអាមេរិកជាមួយស្វាមីដោយសុវត្ថិភាពតាំងពីថ្ងៃទី ១៦ កន្លងទៅ ។ ពេលនេះនាងកំពុងរស់នៅក្នុងទីក្រុងបូស្តុន ។ មើលទៅ សុគន្ធ និសា ហាក់មានភាពស្រស់ស្រាយជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងបានជជែកលេងជាមួយ ណាក់ ស្រីណា តាមវីដេអូ ខលយ៉ាងស្និទ្ធស្នាល ហើយក្នុងនោះគេបានឃើញនាងមានបិទបន្ទះសម្រាប់បញ្ចុះកម្តៅថែមទៀតផង ប៉ុន្តែ សុគន្ធ និសា ថានាងមិនមានបញ្ហាទេដោយសារនៅទីនេះមានអាកាសធាតុត្រជាក់ពេក ។ មានការភ្ញាក់ផ្អើលមិនតិចទេ ក្រោយស្ងាត់ៗតារាចម្រៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុគន្ធ និសា បានដឹកដៃស្វាមីទៅសហរដ្ឋអាមេរិក ក្រោយពីជាសះស្បើយពីជំងឺកូវីដ-១៩ មិនប៉ុន្មានផង ។សម្រាប់ការមកសហរដ្ឋអាមេរិករបស់ សុគន្ធ និសា មិនត្រូវបាននាងបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការស្នាក់នៅឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែនាងបានបង្ហើបថា មានការចាំបាច់ត្រូវតែមក ហើយនាងនឹងត្រឡប់ទៅស្រុកកំណើតវិញពេលចប់ភារកិច្ច ។ ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈក៏ដូចជាហ្វេនៗឱ្យ សុគន្ធ និសា ត្រឡប់ មកស្រុកខ្មែរជាមួយនឹងសមាជិកថ្មីគួរឱ្យស្រឡាញ់ម្នាក់ទៀតផង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

វីរនារីភូមាមែន! Han lay ចេញមុខមិនញញើតស្លា.ប់ ធ្វើរឿងប្រថុយប្រថានមួយទៀត ដើម្បីពលរដ្ឋភូមា

ពិតធ្វើឱ្យមហាជនទូទាំងពិភពលោកស្ញើចសរសើរមែន សម្រាប់ Miss Grand Myanmar នាង Han lay មិនត្រឹមតែជាមានសម្រស់ស្រស់ស្អាតតំណាងឱ្យប្រទេសជាតិហើយនាងថែមទាំងជាស្ត្រីក្លាហានហ៊ានប្រើប្រាស់សំឡេង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង ឆន្ទៈរបស់ខ្លួនជួយជាតិមាតុភូមិ ថែមទៀតផង ។ដោយមើលឃើញថាពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពក្នុងប្រទេសចេះតែខ្លាំងឡើង ពុំស្រាកស្រានសោះ ដូចនេះកាលពីថ្ងៃទី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២៣ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ នាង Han lay បានចេញមុខដោយផ្ទាល់ដោយបានសរសេរសារលិខិតទៅកាន់ស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងបាងកក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីឱ្យរដ្ឋាភិបាលយោធាដោះលែងសកម្មជន រួមទាំងតារាសម្ដែង ដែលចាប់ខ្លួននោះឱ្យមានសេរីភាពឡើងវិញ និង ស្នើឱ្យបញ្ឈប់អំពើហិង្សា ទាមទារលទ្ធិប្រជាធិបតេយ្យមកវិញ ។យ៉ាងណាមិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញបញ្ហានេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជាមួយនាងយ៉ាងខ្លាំង ដែលនាងមានឆន្ទៈស្រឡាញ់ជាតិ ស្នេហាជាតិទោះបីមិនអាចធ្វើអ្វីបានច្រើនតែនាងខិតខំណាស់ដើម្បីប្រជាជនប្រទេសរបស់នាង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្តៅចិត្តពេក គឹម លីហ្សា បង្ហោះសារមួយក្ឌាំងនេះ ដាក់ចុកៗណាស់ដល់អ្នកចាំទើស និង រិះគន់នាង

នេះជាលើកដំបូងដែលអតីតតារាចម្រៀង គឹម លីហ្សា បង្ហាញពីភាពជោគជ័យរបស់ខ្លួនជាចំហបែបនេះ តែយ៉ាងណានាងបានបញ្ជាក់ថា ការលើកឡើងបែបនេះគឺចង់ឱ្យអ្នកដែលចាំទើស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង រិះគន់នាងបានភ្លឺភ្នែក ។មិនមែនជារឿងលេងសើចនោះទេវិលត្រឡប់មករស់នៅស្រុកកំណើត តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ គឹម លីហ្សា បានទទួលជោគជ័យជាខ្លាំងនៅក្នុងរបរជំនួញតាមអនឡាញរបស់នាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ យ៉ាងណាមិញប៉ុន្មានថ្ងៃមុននេះដោយសារស្លឹកត្រចៀកនឹងអ្នករិះគន់ គឹម លីហ្សា បានបង្ហោះសារបង្ហាញពីភាពមានបានរបស់នាងនៅតាមបណ្តាញសង្គមថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «អាយុមិនទាន់ដល់ ៣៥ ផង មានផ្ទះ ៣ មានដី មានឡាន មានពេជ្រ មានរបររកស៊ី មានសិទ្ធិចេញចូលក្រៅប្រទេសធំៗ ។ អានឹងគេហៅជោគជ័យនៅពួកមីចាំតែរិះគន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មីទើស? ធ្វើអត់បានដូចគេមែននាង?» ។បើទោះជាការងារជំនួញហាក់មានភាពរលូន ប៉ុន្តែបើគេក្រឡេកមកមើលជីវិតអាពាហ៍ពិពាហ៍របស់ គឹម លីហ្សា ហាក់មិនសូវសមប្រកបប៉ុន្មានឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ យ៉ាងណាមិញ ជារឿយៗនាងតែងបញ្ចេញអារម្មណ៍មិនសប្បាយចិត្តចំពោះជីវិតអាពាហ៍ពិពាហ៍ បើទោះពេលនេះនាងទទួលបានចំណងដៃកូនប្រុសដល់ទៅពីរនាក់ហើយក្តី ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

លោក ចាន់ មករា យកឈ្នះជំងឺកូវីដ-១៩ ខណៈកើតដំបូងលោកហាក់គ្មានសង្ឃឹម

ពេលនេះលោក ចាន មករា ក៏បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បើទោះអះអាងថាសុខភាពមិនទាន់ប្រសើរដូចដើមក៏ពិតមែន តែលោកបានបង្ហាញអារម្មណ៍រីករាយព្រោះមិននឹកស្មានថាលោកអាចយកឈ្នះជំងឺកូវីដ-១៩ នេះបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។មិនខុសពីតារាដទៃដែលបានកើតជំងឺកូវីដ-១៩ ឡើយ លោក ចាន់ មករា បានឡាយវីដេអូចែករំលែកពីបទពិសោធរបស់លោកក្នុងនាមជាអ្នកជំងឺកន្លងមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលចាប់អារម្មណ៍ បើទោះជាទទួលលទ្ធផលតេស្តសំណាកអវិជ្ជមានច្រើនដងក៏ពិតមែន តែលោក ចាន់ មករា ថា លោកនៅមិនទាន់ជួបគេឯងឡើយ ដោយមិនទាន់មានទំនុកចិត្ត ។ ក្នុងនោះលោក ចាន់ មករា បានប្រាប់ថា លោកពិតជាមានអារម្មណ៍តក់ស្លុតណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីដឹងថាមានផ្ទុកកូវីដ-១៩ ។ លោកហាក់មិនមានសង្ឃឹមនោះទេ ដោយសារលោកមិនសូវមានសុខភាពល្អ ណាមួយលោកក៏មានគីឡូរហូតដល់ទៅ ១២០ គីឡូឯណោះ ឃើញថាប្រឈមជាមួយគ្រោះថ្នាក់តែម្តង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ជាមួយគ្នានោះដែរលោក ចាន់ មករា ក៏បានអរគុណដល់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈទាំងអស់ ដែលបានចូលរួមលើកទឹកចិត្តដល់លោក ជាពិសេសពិធីការិនី កែវ ចាន់និមល និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក លី ស៊ីនហួន ដែលបានចែករំលែកពីវិធីក្នុងការថែទាំសុខភាពបន្ថែមទៀត ដែលធ្វើឱ្យលោកកាន់តែមានភាពរឹងមាំ និង អាចយកឈ្នះជំងឺកូវីដ-១៩ នេះបានដោយជោគជ័យ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ថមមី ញញឹមស្រស់ព្រោះ សួស វីហ្សា ជិតបានចេញពីចត្តាឡីស័កជុំគ្រួសារ ឃើញពិភពលោកថ្មី

តារាចម្រៀង សួស វីហ្សា ក្រោយពីសម្រាកព្យាបាលជា និង បន្តធ្វើចត្តាឡីសក្តដើម្បីតាមដានស្ថានភាពជំងឺកូវីដ-១៩ អស់រយៈពេលប្រមាណជាជាង ២ ខែហើយនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ តារាស្រីរូបនេះនឹងបញ្ចប់ការធ្វើចត្តាឡីស័កហើយ ។កៀកដល់ថ្ងៃ សួស វីហ្សា បញ្ចប់ចត្តាឡីស័ក និង បានជួបជុំក្រុមគ្រួសារវិញនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើលលោក ថមមី ស្វាមី គឺពិតជាមានក្តីរំភើបយ៉ាងខ្លាំង ព្រោះមិនយូរទេ ប្តី ប្រពន្ធ កូន របស់លោក នឹងបានរស់នៅជុំគ្នាវិញហើយ ។លោក ថមមី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ហាក់មិនអាចលាក់អារម្មណ៍រីករាយរបស់ខ្លួនបាន រហូតបង្ហោះសារថា «ស្អែកខ្លាចេញពីរូងហើយ យេ ! Sous Visa ។ ពណ៌ក្រហមស្រស់ ២ នាក់ កូនមាស ពណ៌ហុងស៊ុយតាមក្បួនចិន ស្អែកបានជួបម៉ាក់ៗយើងហើយជយោកូនប៉ា ! សំខាន់កូនស្រី ថង សាម៉ូលីណា Jenny ធំឡើងថ្ពាល់ចេញថ្ពាល់ខួចសងខាងដូចប៉ាៗចឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនពូជ! ប៉ាម៉ាក់សែនស្រឡាញ់កូនស្រីណាស់ ម្ចាស់ជីវិតអើយ​ ។ កូនឆ្លាតណាស់ ហើយក៏គួរឱ្យស្រឡាញ់ណាស់មើលធ្វើមុខ! ញញឹមស្រស់កាត់តាមប៉ាទៀត» ។ក្រោយពីឃើញសារដ៏រីករាយនោះហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ហាក់រំភើបចិត្ត និង ចូលរួមអបអរសាទរដល់គ្រួសាររបស់តារាទាំង ២ រូប ដោយបានជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More